គង់ សុឋានរិទ្ធ
18 ធ្នូ 2013
វីអូអេខ្មែរ

ព្រះមហាក្សត្សព្រះបាទ នរោត្តម សីហមុន្នី និងសមាជិកសភាខាងគណបក្សប្រជាជនកម្ពុជា ថតរួមគ្នានៅក្នុងថ្ងៃបើកប្រជុំសភាថ្ងៃទី២៣ កញ្ញា ជាលើកដំបូងតាំងពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ភ្នំពេញ — មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងនៅថ្ងៃពុធនេះថា សមាជិកសភាគណបក្សកាន់អំណាចបានពិភាក្សាក្រៅផ្លូវការអំពីលទ្ធភាពស្នើឲ្យមានការទាត់ចោលអាសនៈចំនួន៥៥របស់គណបក្សសង្គ្រោះជាតិនិងគ្រោងស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីបញ្ចៀសវិបត្តិក្នុងរដ្ឋសភាក្រោយពីការបោះឆ្នោត។
ប៉ុន្តែនៅមិនទាន់មានការសម្រេចជាគោលការណ៍បែបណានៅឡើយទេ។
លោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនិងធនាគាររបស់រដ្ឋសភានិងជាប្រធានក្រុមតំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការលើកគំនិតបែបនេះក្រោយពីគណបក្សសង្គ្រោះជាតិកំពុងបន្តទាត់ចោលលទ្ធផលបោះឆ្នោតនិងពហិការកិច្ចប្រជុំសភាជាផ្លូវការ។
លោកបន្ថែមថាប្រធានរដ្ឋសភាលោកហេង សំរិន អាចនឹងធ្វើរបាយការណ៍មួយទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីស្នើឲ្យមានការចាត់វិធានការលើការជាប់គាំងរបស់រដ្ឋសភានេះ។
«ចាំបាច់ត្រូវប្រធានរដ្ឋសភាត្រូវធ្វើរបាយការណ៍ទៅ (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)សុំឲ្យមានវិធានការយ៉ាងណាតាមផ្លូវច្បាប់ថាតើអាចធ្វើយ៉ាងណាបាន។មកទល់ពេលនេះយើងអត់ទាន់បាននិយាយទៅដល់នេះទេ។ គ្រាន់តែនិយាយក្រៅផ្លូវការជាមួយគ្នា»។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រជាផ្លូវការបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។
ប៉ុន្តែគណបក្សជំទាស់មិនទទួលយកលទ្ធផលឆ្នោតនេះទេដោយសំអាងថាមានភាពមិនប្រក្រតីជាច្រើនដែលធ្វើឲ្យបាត់បង់ចំនួនអាសនៈដែលខ្លួនត្រូវទទួលបាន។ គណបក្សជំទាស់បានទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនិងបោះឆ្នោតឡើងវិញ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានិងគជបបានអះអាងថា ការបោះឆ្នោតឡើងវិញមិនអាចធ្វើទៅបាននោះទេ។
មកទល់ពេលនេះរដ្ឋសភាជាតិបានដំណើរការបីខែមកហើយដោយមានពហិការរបស់គណបក្សសង្គ្រោះជាតិ។
លោកជាម យៀប ចាត់ទុកថានេះជាមេរៀនក្រោយពីការបោះឆ្នោតដែលកម្ពុជាមិនដែលជួបប្រទះហើយលោកគ្រោងនឹងស្នើឲ្យមានវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីបញ្ចៀសវិបត្តិបែបនេះក្នុងការបោះឆ្នោតលើកក្រោយ។
«នេះជាមេរៀនដែលយើងទើបនឹងជួបប្រទះ។យើងនឹងត្រូវឲ្យមានច្បាប់ត្រឹមត្រូវដើម្បីធ្វើយ៉ាងណាដើម្បីកុំឲ្យមានការលំបាកដូច្នេះ។ បើគ្មានអ្នកណាស្នើ(ច្បាប់) ក៏ខ្ញុំនឹងស្នើដែរ។ គេថាគេមិនបោះបង់ចោល (អាសនៈ)។ដូច្នេះយើងមានការលំបាកដោយសារយើងអត់មានច្បាប់។ យើងត្រូវកែច្បាប់បោះឆ្នោត»។
ប៉ុន្តែលោកជាម យៀប បញ្ជាក់ថាការស្នើច្បាប់ឬវិសោធនកម្មច្បាប់បោះឆ្នោតបានលុះណាតែគណបក្សជាប់ឆ្នោតទាំងពីរស្រុះស្រួលគ្នាចូលរួមប្រជុំសភាជាមុនសិន។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថាប្រសិនបើមានសំណើដូចខាងលើនោះមែនគ.ជ.បនឹងដោះស្រាយតាមសិទ្ធិអំណាចរបស់ខ្លួនដែលមានចែងក្នុងច្បាប់។
ដោយឡែកលោកស្រី មួ សុខហួរ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិបកស្រាយថា ការដកកៅអីតំណាងរាស្ដ្ររបស់គណបក្សជំទាស់គឺជាអំពើខុសច្បាប់និងអាចនឹងរុញច្រានឲ្យកម្ពុជាធ្លាក់ក្នុងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ។
«ច្បាប់និយាយថាលុះណាតែប្រធានរបស់គណបក្សនោះ តំណាងរាស្ដ្រគណបក្សនោះលាលែងពីកៅអីរបស់គេពុំនោះទេចាកឆ្ងាយណាស់ពីលទ្ធិប្រជាធិបតេយ្យ។ ហើយបើសិនជាធ្វើនោះមែនច្បាស់ជាមានការតវ៉ារឹតតែខ្លាំងទៅៗចូលជ្រៅក្នុងវិបត្តិនយោបាយហើយ។សូមពិចារណាផង»។
ដោយឡែកលោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថានិកហ្វិកអះអាងដូចគ្នាដែរថា ការធ្វើឲ្យមានការសម្រេចដកអាសនៈគណបក្សសង្គ្រោះជាតិណាមួយគឺជាការប្រឆាំងនឹងច្បាប់។
«ផ្លូវច្បាប់មិនមានលទ្ធភាពបញ្ឈប់តួនាទីរបស់តំណាងរាស្ដ្រដែលបោះឆ្នោតដោយប្រជាពលរដ្ឋទេ»។
គណបក្សសង្គ្រោះជាតិកំពុងដឹកនាំបាតុកម្មឈានដល់ថ្ងៃទី៤ហើយនៅថ្ងៃនេះដើម្បីទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
មេដឹកនាំគណបក្សនេះបានគំរាមថានឹងដឹកនាំបាតុកម្មអំណាចប្រជាពលរដ្ឋបើមិនមានការដោះស្រាយតាមសំណើរបស់ខ្លួនក្នុងអំឡុងពេលបីខែខាងទៀតនោះទេ៕
Don’t Act Like You Own CAMBODIA?
The Fat Pig will be on SALE soon!!!
CPP.CAN NOT SHOWING ANY EVIDENCE WHY THEY CAN NOT FINE OUT WHAT WRONG IN 2013 ELECTION.OPEN A NEW ELECTION THAT REQUEST BY CNRP.THE QUESTIO IS WHY CAN THEY DO IT.IT WILL BE EMBERRASING IF PPLE FINEOUT CPP GOV CHEETING IN 2013 ELECTION. IF THEY AGREE OPEN A NEW ELECTION AGAIN THEY WILL LOSE.BECAUSE THE SRONG MAN.AND THE ISON HAN MAN HARTING A LOT OF CAMBODIAN IN THE WHOLE CONTRY. DO NOT TRYING TO DO ANY THING GRAZY Mr…. PEACE CAMBODIA
គណបក្សកាន់អំណាចប្រុងមានផែនការអាក្រក់ប្លន់អាសនៈបក្សសង្គ្រោះជាតិហើយ!!បន្ទាប់មកក្លាយទៅជាសភាផ្តាច់ការនិងរដ្ឋាភិបាលផ្តាច់ការមិនស្របច្បាប់ដូចគំរូប្រទេសភូមាពីអតីតកាល!!??ហួសសម័យហើយ!!សូមបើកភ្នែកមើលប្រទេសនៅជុំវិញខ្លួនផង!!ទាន
សាកល្បងដកមើលទៅ !!!!! កំហឹងនឹងការតវ៉ាកាន់តែខ្លាំងឡើង!!!! គង់តែមិនបានសុខដដែល ត្រូវតែមិនបានសុខទាំងអស់គ្នា!!!! រាស្រ្តឈប់ចង់ធ្វើខ្នងអោយពួកអស់លោកជាន់ទៀត ហើយ ។ មានតែការរើបំរ៉ាស់តែមួយគត់!!!! ការតវ៉ានឹងកាន់តែមានរូបភាពធំឡើង! សម្តេចដែក ជោ និងកូនចៅ នឹងលំបាកដូចរាស្ត្រដែរហើយ បាន បាន!!!!! គួរទុកឈ្មោះល្អក្នុងប្រវត្តិសាស្រ្តទៅទៅទៅ!!!! កុំព្យាយាម ធ្វើរឿងឆ្កួតៗៗៗនោះ!!
ពួក ក្បត់ ខ្មែរ ខ្លួន អែង ទៅបំរើ យួន , អោយ យួន រស់នៅ លើ ដី ខ្មែរ តាមផែនការ យួន អោយបាន
១០ លាន នាក់ មុន នឹង លោក ហ៊ុន សែន ស្លាប់ ទៅ ! កំពុង លាន កន្ទុយ ចេញ មក ហើយ !
បើសម្តេច ហ៊ានដកអាសន្ន:សភារបស់បក្សប្រឆាំង ស្មើនឹងរុញខ្លួនឯងអោយចូលក្នុងសេចក្តីស្លាប់យ៉ាងពិតប្រាកដ ហើយស្លាប់ដូចជាសត្វពស់ ឬ កាដាហ្វីអញ្ចឹង។ ខ្ញុំហ៊ានសន្និដ្ឋានថា សម្តេចមិនហ៊ានជាដាច់ខាត ពីព្រោះប្រជារាស្រ្តពេលនេះ ហ៊ានងើបឡើងហើយ។ ខ្ញុំផ្ទាល់ជាយុវជន គាំទ្រអោយCPP ដកអាសន្ន: បក្សប្រឆាំងយ៉ាងពេញទំហឹង ពីព្រោះវានឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងលឿន។
CPP people, you must remember PPA on October, 23, 1991. There are 19 signatories who signed it. PPC people can not just abuse it at your own will. Khmer people now are not just the people of Cambodia, but they are being taken care by every democaratic country in this world. Especially, the ones that signed the PPA on October 23, 1991. So watch your big mouth, you good for nothing Chiem Yiep.