មូលនិធិ​សកល ដាក់​កំហិត​ឲ្យ​ក្រសួង​សុខាភិបា​ល​ផ្តល់​លុយ​ជិត​៤៧​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​៣០​ថ្ងៃ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

មូលនិធិ​សកល​ (Global Fund) បានដាក់​កំហិត​ក្រសួង​សុខាភិបាល​ឲ្យ​ផ្តល់ប្រាក់​ប្រមាណ​ជា​៤៧​ម៉ឺន​ដុល្លារ មក​មូលនិធិ​វិញ ក្នុង​រយៈពេល​៣០​ថ្ងៃ បន្ទាប់ពី​រកឃើញ​ថា គម្រោង​លើ​ផ្នែក​សុខភាព​មួយចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។

​ក្នុង​លិខិត​មួយ ដែល​ចុះ​កាលបរិច្ឆេត​កាលពី​ថ្ងៃ​ទី​៩​ខែ​ធ្នូ ឲ្យដឹងថា មូលនិធិ​សាកល ស្នើ​ក្រសួងសុខាភិបាល ឲ្យ​ផ្តល់​ប្រាក់​វិញ​ចំនួន ​៤១០៧១២​ដុល្លារ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ប្រាក់​ ៤១៤០៤​ដុល្លារ ​វិញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ ​(NCHARDS) និង​ប្រាក់​ ២០៧២៥​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អង្គការ​មេ​ឌី​ខាំ (MEDiCAM)​។​

​លិខិត​របស់​មូលនិធិ​សកល ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់​កំហិត​ថា អង្គការ​នឹង​ទុកពេល​៣០​ថ្ងៃ​ក្នុង​ការផ្តល់​លុយ​មក​វិញ​តាម​ធនាគារ ដោយ​ព្រមាន​ថា ប្រសិនបើ​មិន​មាន​ការផ្តល់​ថវិកា​ម​ក​វិញ​តាម​ការកំណត់​ទេ លទ្ធផល​មួយ​ចំនួន​អាច​កើតឡើង​។ ចំណុច ដែល​ព្រមាន​នោះ រួម​មាន​នឹងមិន​ដំណើរការ​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា ទៅលើ​ជំនួយ​លើ​ជំងឺគ្រុនចាញ់​តម្លៃ​១៥​លាន​ដុល្លារ ហើយ​ជំនួយ​ប្រមាណ​ជា​២០៩៧៤២០៥,៧៣​ដុល្លារ នឹង​ត្រូវ​ព្យួរ​ទាំងអស់ ឬ​មួយ​ភាគ​។​មូលនិធិ​សកល ក៏​បាន​ព្រមាន​ថា នឹងមិន​ដំណើរការ​ការចុះហត្ថលេខា​លើ​ការអនុវត្ត​ទី​ពីរ​នៃ​ជំនួយ​សម្រាប់​ជំងឺអេដស៍​តម្លៃ​ប្រហែល​ជា​៥៧៦៦៣០៧៥​ដុល្លារ ប្រសិនបើ​មិន​មាន​ការផ្តល់ថិវកា​មកវិ​ញ តាម​ការដាក់កំហិត​។ មូលនិធិ ក៏​បាន​ព្រមាន​ថា ជំនួយ​សម្រាប់​លើ​ជំងឺគ្រុនចាញ់ ដំណាក់កាល​ទី​ពីរ តម្លៃ​១២៦៣៧៥៣៣ ក៏​នឹង​អាច​ត្រូវ​កាត់បន្ថយ​ដោយ​ប្តូរ​ទៅ​ជា​ការផ្តល់​សេវា​សំខាន់​តែប៉ុណ្ណោះ​។​

​របាយការណ៍​មួយ​ចេញ​ដោយ​មូលនិធិ​សកល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញថា មន្ត្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​ (CNM) និង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS) ដែល​ស្ថិតនៅក្រោម​ចំណុះ​ក្រសួង​សុខាភិបាល ព្រមទាំង​អង្គការ​មេ​ឌី​ខាំ​ជា​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ដ៏​ធំ​មួយ បាន​ចូលរួម​ក្នុង​បណ្តាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មួយ ថែមទាំង​ទាមទារ​លើស​ការចំណាយ​ជាក់ស្តែង​ដល់​ទៅ​ពីរ ឬ​បី​ដង​ទៀត​ផង​។​

​របាយការណ៍​នេះ បាន​ស៊ើបអង្កេត​លើ​ប្រាក់​ជំនួយ​របស់​មូលនិធិ ចំនួន​ជាង​៨០​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិបាល រកឃើញ​នូវ​ភស្តុតាង​សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់ថា ការដេញថ្លៃ​មួយចំនួន​មាន​ភាពមិនប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោលដៅ​។​

​របាយការណ៍ បន្តថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ឌួង សុជាតិ និង​សហការី​ម្នាក់ បាន​ទទួល​ប្រាក់​សា​គុណ​ចំនួន​ជិត ៥​សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ វេស​តើ​ហ្គាត ហ្វ្រេន​សិន (Vestergaard Frandsen) របស់​ប្រទេស​ស្វីស និង​ក្រុមហ៊ុន Sumitomo របស់​ប្រទេស​សិង្ហ​បុរី​។ របាយការណ៍​ថា ប្រាក់​សា​គុណ​ជូន​មន្ត្រី​ទាំងនេះ​ជា​ថ្នូរ​នឹង​កិច្ចសន្យា​ជាមួយ​ក្រសួង សុខាភិបាល​។​

VOD មិនទាន់​អាច​ទាក់ទង​លោក ម៉ម ប៊ុនហេង ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។

​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ លោក ឌួង សុជាតិ ធ្លាប់​ប្រាប់​VOD​ថា របាយការណ៍​មូលនិធិ​សកល ដែល​ចោទប្រកាន់​ថា អំពើពុករលួយ​បាន​កើតឡើង ក្នុង​ដំណើរការ​ដេញថ្លៃ​នោះ គឺ​ត្រូវបាន​បោះពុម្ព​តែមួយ​ចំហៀង​ប៉ុណ្ណោះ មិន​បាន​លើកឡើង​ពី​សកម្មភាព​ទាំងស្រុង​នោះទេ​។ លោក​ថា ការពិត​នោះ ការដេញថ្លៃ​ធ្វើឡើង​យ៉ាង​ត្រឹមត្រូវ និង​ថោក​បំផុត ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ ទទួលបាន​សិទ្ធិ​ផ្គត់ផ្តង់ ហើយ​លោក​មិន​បាន​កេងប្រវ័ញ្ច ឬ​ទទួល​ប្រាក់កម្រៃ​ជា​ថ្នូរ​នៃ​កិច្ចសន្យា​ពី​ក្រុមហ៊ុន​ទាំងនោះ​ទេ ៖ "​ឯកសារ​ដេញ ថ្លៃ​ដែល​ទទួលស្គាល់​ដោយ​មូលនិធិ​សកល​ខ្លួនឯង​ហ្នឹង ដែលថា មាន​នីតិវិធី​ត្រឹមត្រូវ​ហើយ ចុះ​មក​ពិនិត្យ ឈរ​មើល​ការដេញថ្លៃ​ហ្នឹង​គាត់​អត់​ព្រម​ផ្សាយ ផ្សាយ​តែមួយ​ចំហៀង​ដល់​ពេល​ចឹង​ធ្វើឲ្យ​ម្នាក់​យល់ច្រឡំ​ថា ខ្ញុំ​នេះ​គឺ ទទួល​លុយ​គេ តាមពិត​ដេញថ្លៃ​ហ្នឹង​ត្រឹមត្រូវ​ហើយ​ថោក មែនទែន យើង​ដេញ​ពី​តម្លៃ​ថ្លៃ​មក​ទាប អញ្ចឹង​ទៅ​ជា​ថា ខ្ញុំ​នេះ​កេញប្រវ័ញ្ច យក​លុយ​ប្រាក់ចំណេញ ដែល​អ្នក​ច្រឡំ ថា ឲ្យតែ​កុំ​ម៉ុយ​ស្យុង សុទ្ធ​តែ​ប្រាក់​បំប៉ោង តាមពិត​ប្រាក់​ហ្នឹង​ចុះថ្លៃ​មែនទែន " ។​

​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ក្រសួង​សុខាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​ថា ក្រសួង​មិន​បានដឹង​ពី​សកម្មភាព​របស់​បុគ្គ​ល​ពុករលួយ​ទាំងអស់​ក្នុង​ពេល អនុវត្ត​គម្រោង ដែល​ប្រើប្រាស់​មូលនិធិ​សកល​ឡើយ​។ ក្រសួង​ទម្លាក់កំហុស​លើ​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ថា ជា​អ្នកទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​នេះ​៕

​សូម​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

Tags: ពុករលួយក្រសួងសុខាភិបាលមូលនិធិសកល

2669









ផ្តល់ជាមតិយោបល់


អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។


បញ្ជាក់៖
យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ


មើលព័ត៌មានផ្សេងៗទាំងអស់

​ពលរដ្ឋ​នៅ​ភ្នំពេញ​ថ្មីបិទផ្លូវ​៩២​កែង​ផ្លូវ​ហាណូយមិនឲ្យ​រថយន្ត​ធុន​ធំធ្វើ​ចរាចរណ៍​ឆ្លងកាត់​

ថ្ងៃទី19 ធ្នូ 2013, ម៉ោង 05:23 PM

​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០​នាក់ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រា​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បិ៍​នេះ បាន​នាំគ្នា​បិទ​ផ្លូវ​លេខ​៩២ កែង​នឹង​ផ្លូវ​ហាណូយ មិនឲ្យ​រថយន្ត​ធុន​ធំ ធ្វើ​ចរាចរណ៍ ដោយសារ​ហេតុផល​ណ្តា​ល​ឲ្យ​ខូចខាត​ផ្លូវ​ប៉េតុង និង​ប៉ះពាល់​ដល់​ការរកស៊ី។​

​ប្រជាពលរដ្ឋ​រងគ្រោះ អ្នកស្រី ស៊ឹម សុភាព អាយុ៤៨ ប្រាប់​VOD​ថា ជា​រៀងរាល់ថ្ងៃ រថយន្ត​ធុន​ធំ​ដឹក​ស្ករស ដឹង​ដី និង​ដឹក​ជ្រូក ទម្ងន់​ប្រហែល​៣០​តោន បើកបរ​លើ​ផ្លូវ​នោះ ហើយ​ពេល​ខ្លះ​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ​ទៀតផង​។ អ្នកស្រី​បន្ត​ថា ការបិទផ្លូវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​មិនឲ្យ​រថយន្ត​ធុន​ធំ​ ធ្វើចរាចរណ៍​ឆ្លងកាត់ និង​ជា​ការស្នើឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួសជុល​ឡើង​វិញ​ ៖ “​ប្រជាពលរដ្ឋ​ទ្រាំ​យូរហើយ កាល​ពី​ផ្លូវ​នេះ​នៅ​ស្អាត​ទាំងអស់ ហើយ​ឡាន​គ្រប់​ចម្រុះ​ទាំងអស់ ដឹក​ដី ដី​ទៅ​ផ្លូវ​នេះ អញ្ជឹង​ដល់​ពេល​ថ្ងៃ​ទី​១​នេះ ពូ​នេះ​គាត់​រងគ្រោះ គាត់​អង្គុយ​លើ​កៅអី ដុំថ្ម​ឡាន​ដឹក​ដី​មក ខ្ទាត​មក​ផាំង ដាច់​កៅអី ដាច់​ធ្មិ​ល​តែម្តង ហើយ​ខ្ទាត​រហូតដល់​បុក​នឹង​ជញ្ជាំង ទ្វារ​នេះ​កំប៉ិត អញ្ជឹង​ប្រជាពលរដ្ឋ​មាន​កំហឹ​ង បើ​មាន​សហគមន៍​គាត់​ចូលរួម​ទាំងអស់គ្នា ទៅ​ជា​បិទផ្លូវ​”​។​

តុលាការខេត្ត​កណ្តាល​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រក​ព្រះ​សុវណ្ណកោដ្ឋ​

ថ្ងៃទី19 ធ្នូ 2013, ម៉ោង 05:27 PM

​សាលាដំបូង​ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់​ស៊ើប​អង្កេត​រក​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​បរម​សារីរិកធាតុ​ព្រះពុទ្ធ ដែល​បាន​បាត់​ពី​ព្រះ​សក្យមុនីចេតិយ​នៅលើ​ភ្នំ​ព្រះ​រាជទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ កាល​ពី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ​។

​ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​កណ្តាល លោក លឹម សុគន្ថា ឲ្យដឹងថា ​តុលាការ​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រួតពិនិត្យ​តាម​ច្រក​ព្រំដែន​ទាំងអស់​។ លោក​ថា លោក​បាន​ហា​ម​​សាធារណជន​ចូលទៅ​ទីតាំង​ព្រះ​សក្យមុនី​ចេតិយ​ ៖ “គាត់ស៊ើបអង្កេតទូទាំងប្រទេសរកសាក្សីណាដែលគាត់យល់ថា មានប្រយោជន៍គាត់សួរអីសួទៅ ឆែកឆេកន្លែងណាចាំបាច់ ហើយយើងទាប់ស្កាតតាមច្រកទ្វាព្រំដែន ករណីដែលសង្ស័យចល័តរឿងគ្រឿងមាស សុវណ្ណកោដ្ឋអីចឹងណាស់” ។

​លោក បន្ថែមថា រហូតមកដល់​ថ្ងៃនេះ តុលាការ​មិន​ទាន់​រក​ឃើញ​តម្រុយ​នៃ​ការ​លួច​ព្រះ​បរម​សារីរិកធាតុ​ទេ​។ លោក​ថា នៅ​ថ្ងៃស្អែក​នេះ លោក​នឹង​សាកសួរ​ជនសង្ស័យ​ទាំង​៥​នាក់ ជា​​ឆ្នាំ​យាម​នៅ​ទីនោះ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​តុលាការ​។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លោក ហ៊ុន សែន ពិចារណា​ពី​ផលប៉ះពាល់​នៃ​ការសង់​ទំនប់​អគ្គីសនី​ “ឆាយ​អា​រ៉ែ​ង”

ថ្ងៃទី19 ធ្នូ 2013, ម៉ោង 05:11 PM

​សង្គម​ស៊ីវិល ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ពី​ផលប៉ះពាល់​នៃ​ការសាងសង់​ទុះនប់​វារី​អគ្គីសនី "​ឆាយ​អា​រ៉ែ​ង​" ក្នុងភូមិ ព្រែក​ស្វាយ ឃុំ​ថ្មបាំង ស្រុក​ថ្មបាំង ខេត្ដ​កោះកុង​។

​លិខិត​ចំហ​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ ដាក់​ជូន​លោក ហ៊ុន សែន បាន​រកឃើញថា ប្រសិនបើ​សាងសង់ ប្រជាជន​ប្រមាណ ៣៨៩ គ្រួសារ (១.៦៤២ នាក់​) និង​ព្រៃឈើ​ប្រហែលជា ២០.០០០ ហិច​តា នឹងរង​ផលប៉ះពាល់​។ ជាងនេះទៅទៀត ថនិកសត្វ ប្រមាណ​ជា ៥៧​ប្រភេទ បក្សី ៩៣​ប្រភេទ ល្មូ​ន ៥៥​ប្រភេទ (​រួម​ទាំង​ក្រពើ​ភ្នំ​) ឧរុង្គ​សត្វ ២៩​ប្រភេទ  និង​ត្រី​៤៣​ប្រភេទ (​រួម​ទាំង​ត្រី​នាគ​) និង​ត្រូវបាន​គំរាមកំហែង​ដោយសារ​ការសាងសង់​ទំនប់​នេះ​។

​ទំនប់​វា​រី​អគ្គិសនី​ ឆាយ​អា​រ៉ែ​ង​ ទទួលបាន​ការវិនិយោគ​ពី​ក្រុមហ៊ុន ឆាយ​ណា ហ្គូ​ដៀន ខូ​ផឺ​រេ​សិន (China Guodian Corporation) ដែល​ត្រូវបាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១០ បន្ទាប់ពី​ការដក​ខ្លួន​ចេញ​របស់​ក្រុមហ៊ុន ឆាយ​ណា សាវ​ដិន ផា​វឺ​គ្រីត ដោយសារ​តែ​គម្រោង​អាច​នឹង​បង្ក​ឲ្យមាន​ផលប៉ះពាល់​បរិស្ថាន​ខ្លាំង​។ ទំនប់​នេះ​ជា​គម្រោង សាងសង់ ប្រតិបត្តិ និង ផ្ទេរ (BOT) ដែល​នឹង​ត្រូវការ​ពេល ៤,៥ ឆ្នាំ ដើម្បី​សាងសង់ និង​មាន​កម្រិត​សមត្ថភាព ១០៨ មេហ្កា​វ៉ាត់ ដោយ​ចំណាយ​ទឹកប្រាក់​សរុប ៣២៧ លាន ដុល្លារ​សហរដ្ឋអាមេរិក​។​

CLC៖ បញ្ហា​ច្បាប់ នយោបាយ អំណាច​ទឹកប្រាក់ និង​កិច្ចសន្យា​ខ្លី ធ្វើឲ្យ​សហជីព​មិន​អាច​អនុវត្ត​ការងារ​បាន​ល្អ​

ថ្ងៃទី19 ធ្នូ 2013, ម៉ោង 05:05 PM

សហភាព​ការងារ​កម្ពុជា​(CLC) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បង្ហាញថា បញ្ហា​ច្បាប់នយោបាយ ឥទ្ធិពល​ទឹកប្រាក់ និង​ការផ្តល់​កិច្ចសន្យា​ខ្លី​ពី​សំណាក់​និ​យោ​ជក ជា​បញ្ហា​ដែល​ធ្វើឲ្យ​សហជីព​មិន​អាច​អនុវត្តការ​ងារ ឬ​សិទ្ធិ​សេរីភាព​សមាគម របស់​ខ្លួន​បានល្អ នៅក្នុង​វិស័យ​រោងចក្រ សហគ្រាស​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការបង្ហាញ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ឧបសគ្គ និង​ការអភិវឌ្ឍន៍​សេរីភាព​សមាគម​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ​។​

​តុលាការ​ខេត្ត​សៀមរាបឃុំខ្លួន​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ម្នាក់ពី​បទ​វិតិក្រម​

ថ្ងៃទី19 ធ្នូ 2013, ម៉ោង 04:45 PM

សាលាដំបូង​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ប្រធាន​ផ្នែក​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​មធ្យម​នៃ​សាខា​ពន្ធដារ​ខេត្ត​នេះ គឺ​លោក លីវ ប៊ុនថន បន្ទាប់​ពី​តំណាង​អយ្យ​ការចោទប្រកាន់​រូប​គាត់ ពី​បទ​វិតិក្រម គឺ​ការ​យក​លុយ​លើស​ពី​លុយ​រដ្ឋ​កំណត់ និង​យក​លុយ​លើស​ដោយ​ខ្លួនឯង​។​

​ប្រធានស្តីទី​តុលាការ​ខេត្ត​សៀមរាប លោក ឌុ​ច សុខ​សារិន ប្រាប់​VOD​ថា ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​២ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤,០០០,០០០រៀល ទៅ ១០​​,០០០,០០០រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា គាត់​ពិតជា​មាន​កំហុស​មែន​ ៖ “​បាទ​គាត់​ឆ្លើយ​នៅ​កន្លែង​អយ្យការ​គាត់​បាន​សារភាព​ហើយ​នៅ​ខាង​ខ្ញុំ​គាត់​មិន​ទាន់​ឆ្លើយ​ទេ រង់ចាំ​មេធាវី​របស់​គាត់​សិន​” ។​

ក្រសួង​ប្រៃសណីយ៍ រក្សា​ជំហរ​លើសេចក្តីជូនដំណឹង​លើ​ប្រព័ន្ធ​ទូរស័ព្ទ ក្រោយ​ពី​ការពិភាក្សា​

ថ្ងៃទី19 ធ្នូ 2013, ម៉ោង 11:25 AM

​ក្រសួង​ប្រៃសណីយ៍ ឲ្យដឹងថា ការចេញ​សេចក្តីប្រកាស​ក្នុងការ​អន្តរាគមន៍​លើ​ប្រព័ន្ធ​ទូរស័ព្ទ ជា​ការចូលរួមចំណែក​កាត់បន្ថយ​ហានិភ័យ​មួ​យ​​ចំនួន ដែល​ក្នុងនោះ គឺ​ការលុបបំបាត់​ឧក្រិដ្ឋកម្ម និង​បទល្មើស​នានា​ក្នុង​វិស័យ​ទូរគមនាគមន៍​។

​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ បាន​ពិភាក្សា​កាលពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ជា​ថ្មី​លើ​សេចក្តីជូនដំណឹង​ដែល​តម្រូវឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់ មិន​ត្រូវ​ផ្តល់​ទឹកប្រាក់​បន្ថែម ដែល​នាំ​ឲ្យ​អត្រា​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង​៤.៥​សេន​/​ដុល្លារ ក្នុង​មួយ​នាទី និង​តម្លៃ​ហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត​៥.៩៥​សេន​ដុល្លារ ក្នុង​មួយ​នាទី​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ​ខែ​ធ្នូ ឲ្យដឹងថា ការ​បន្ទាប​តម្លៃ ដែល​ក្រុមហ៊ុន​ខ្លះ ទម្លាក់​មក​ស្ទើរ​សូន្យ​នោះ ជាការ​បង្ខូច​តម្លៃ ដែល​ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​កម្ពុជា ជា​សមាជិក ហើយ​កម្ពុជា​បាន​សន្យា​ជាមួយ​អង្គការ​ក្នុង​ការធានា​ការប្រកួតប្រជែង​ដោយ​សេរី និង​ស្មោះត្រង់​ចំពោះ​អ្នកវិនិយោគ​ទាំង​អស់​​។​ សេចក្តីប្រកាស​បន្ត​ថា សង្គ្រាម​នៃ​តម្លៃ​នេះ ធ្វើឲ្យប៉ះពាល់​ដល់​គុណភាព​សេវា ដោយ​ការ​បន្ទាប​តម្លៃ​ពុំ​បាន​គិត​ដល់​គុណភាព​សេវា​ដល់​អ្នកប្រើប្រាស់ ធ្វើឲ្យ​អ្នកប្រើប្រាស់​រអ៊ូរ​ទាំ និង​ប៉ះពាល់​ដល់​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​រយៈពេល​វែង​។​











ស្តាប់វិទ្យុលើអ៊ីនធឺណិត

This text will be replaced

សូម ចុចទីនេះ ករណីមិនអាចស្តាប់វិទ្យុបាន។
សម្រាប់ព័ត៌មានមុនៗសូម
ចុចទីនេះ




មើលច្រើន
ចែករំលែកច្រើន
មតិច្រើន

  1. 1. មូលនិធិ​សកល ដាក់​កំហិត​ឲ្យ​ក្រសួង​សុខាភិបា​ល​ផ្តល់​លុយ​ជិត​៤៧​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​៣០​ថ្ងៃ​

    ថ្ងៃទី19 ធ្នូ 2013, ម៉ោង 06:19 PM

  2. 2. បទ​យកការណ៍​៖ អ្នក​មាន​មិនសូវ​ហ៊ាន​ចេញ​ឈ្មោះ​ពេល​ឧបត្ថម្ភ​បាតុករ ខណៈ​អ្នកក្រ​ចំហ​មុខ​ចង់​បាន​ការផ្លាស់ប្តូរ​

    ថ្ងៃទី19 ធ្នូ 2013, ម៉ោង 02:50 PM

  3. 3. ​ពលរដ្ឋ​នៅ​ភ្នំពេញ​ថ្មីបិទផ្លូវ​៩២​កែង​ផ្លូវ​ហាណូយមិនឲ្យ​រថយន្ត​ធុន​ធំធ្វើ​ចរាចរណ៍​ឆ្លងកាត់​

    ថ្ងៃទី19 ធ្នូ 2013, ម៉ោង 05:23 PM

  4. 4. ក្រសួង​ប្រៃសណីយ៍ រក្សា​ជំហរ​លើសេចក្តីជូនដំណឹង​លើ​ប្រព័ន្ធ​ទូរស័ព្ទ ក្រោយ​ពី​ការពិភាក្សា​

    ថ្ងៃទី19 ធ្នូ 2013, ម៉ោង 11:25 AM

  5. 5. ​សហព័ន្ធ​សិទ្ធិ​មនុស្ស​មួយ ​លើកឡើងថា CNRP និង​សហជីព​មួយចំនួន​ញុះញង់​ពលរដ្ឋ​ចូលរួម​បាតុកម្ម​

    ថ្ងៃទី19 ធ្នូ 2013, ម៉ោង 04:35 PM

  1. 1. របាយការណ៍​៖​ ឧកញ៉ា ​ទ្រី ភាព បង់លុយ​ប្រចាំ​ខែ​មួយ​លាន​ដុល្លារ​ឲ្យ​គ្រួសារ​នាយករដ្ឋមន្ត្រី​

    ថ្ងៃទី20 វិច្ឆិកា 2013, ម៉ោង 04:02 PM

  2. 2. ក្រសួង​ប្រៃសណីយ៍ ប្រកាស​ឲ្យ​ប្រព័ន្ធ​ទូរស័​ព្ទ យក​តម្លៃ​ខ​ល​ធម្មតា ដោយ​មិនឲ្យ​មាន​សេវា​តម្លៃបន្ថែម​ទឹកប្រា​ក់ ឬ​ដូរ​លុយ​

    ថ្ងៃទី3 ធ្នូ 2013, ម៉ោង 07:45 PM

  3. 3. ​កុមារា​ម្នាក់មកពីខេត្តព្រៃវែង ត្រូវតែងតាំងដើម្បីប្រកួតទទួល​ពានរង្វាន់​កុមារ​ផលិត​វីដេអូ​អន្តរជាតិ​ល្អ​ជាងគេ​

    ថ្ងៃទី22 វិច្ឆិកា 2013, ម៉ោង 04:08 PM

  4. 4. អ្នកវិភាគ​៖ ការ​​លូក​​ដៃ​​របស់​​រដ្ឋាភិបាល​​ក្នុង​​ជំនួញ​​ឯកជន លុះ​ត្រាតែ​​មាន​​ប្រយោជន៍​​សម្រាប់​​ប្រជាជន​

    ថ្ងៃទី12 ធ្នូ 2013, ម៉ោង 11:01 AM

  5. 5. កម្មករ​រោងចក្រ វាយកម្ទេច និង​ដុត​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​ (មានវីដេអូឃ្លីប)

    ថ្ងៃទី12 វិច្ឆិកា 2013, ម៉ោង 09:49 AM

  1. 1. រដ្ឋាភិបាល​អាមេរិក ប្រកាស​កម្មវិធី​ផ្សងសំណាង​សម្រាប់​ប្រជាជន​កម្ពុជា ចង់​ទៅ​រស់នៅ​អាមេរិក​

    ថ្ងៃទី26 កញ្ញា 2013, ម៉ោង 01:08 PM

  2. 2. CCHR អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​ជា​សាធារណៈ​នឹង​ពាក្យសម្តី​រើសអើង​ពូជសាសន៍ និង​ស្ត្រី​

    ថ្ងៃទី13 ធ្នូ 2013, ម៉ោង 09:56 AM

  3. 3. ក្រសួង​ប្រៃសណីយ៍ ប្រកាស​ឲ្យ​ប្រព័ន្ធ​ទូរស័​ព្ទ យក​តម្លៃ​ខ​ល​ធម្មតា ដោយ​មិនឲ្យ​មាន​សេវា​តម្លៃបន្ថែម​ទឹកប្រា​ក់ ឬ​ដូរ​លុយ​

    ថ្ងៃទី3 ធ្នូ 2013, ម៉ោង 07:45 PM

  4. 4. អាមេរិក ចាប់ផ្តើម​ចុះ​ឈ្មោះ​តាម​អ៊ិន​ធើ​ណែ​ត សម្រាប់​ឆ្នោត​ផ្សងសំណាង​សុំ​ទិដ្ឋាការ ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ដល់​ថ្ងៃ​ទី​២​ខែវិច្ឆិកា ឆ្នាំ​២០១៣

    ថ្ងៃទី30 កញ្ញា 2013, ម៉ោង 01:45 PM

  5. 5. ក្រសួង​ប្រៃសណីយ៍ ចាត់ទុក​សេចក្តីជូនដំណឹង​លើ​ការកំណត់​តម្លៃ​ទូរស័ព្ទ គឺ​ដើម្បី​ប្រយោជន៍​គ្រប់ភាគី​

    ថ្ងៃទី9 ធ្នូ 2013, ម៉ោង 06:04 PM

ព័ត៌មានពីសហគមន៍

រូបភាព
វីដេអូ
អត្ថបទព័ត៌មាន

រូបភាពពីសហគមន៍ផ្សេងទៀត
  1. 1. ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្ត​រតនគិរី ស្នើ​សមាគម​អាដហុក​ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​

    ថ្ងៃទី2 ធ្នូ 2013 ( រតនគីរី)

  2. 2. គណបក្ស​ប្រជាជន​កម្ពុជា សម្ពោធ​វិមាន​អនុ​ស្សាវ​រីយ៍​រណសិរ្ស​២​ធ្នូ តម្លៃ​ជាង​៣​លាន​៨​សែន​ដុល្លារ​

    ថ្ងៃទី2 ធ្នូ 2013 ( ក្រចេះ)

  3. 3. ព្រះសង្ឃ​៥​អង្គ រិះគន់​សកម្មភាព​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ហាមឃាត់​ការចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

    ថ្ងៃទី21 វិច្ឆិកា 2013 ( ភ្នំពេញ)

  4. 4. ​អាជ្ញាធរ​ស្រុក​សែន​មនោ​រម្យ ស្នើ​ប្រជាពលរដ្ឋ​លើក​ពី​ទុក្ខ​កង្វល់ ដើម្បី​ជួយ​ដោះស្រាយ​

    ថ្ងៃទី21 វិច្ឆិកា 2013 ( មណ្ទលគីរី)

  5. 5. ពលរដ្ឋ​ខេត្តមណ្ឌលគិរី បារម្ភ​ពី​ការកាប់​រាន​ដី​ចម្ការ​វិល​ជុំ​ជនជាតិ​ភាគតិច​នៅ​ភូមិ​ព្លុង​

    ថ្ងៃទី20 វិច្ឆិកា 2013 ( មណ្ទលគីរី)

ព័ត៌មានពីសហគមន៍ផ្សេងទៀត

របាយការណ៍ពិសេស


តួនាទី​របស់​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា​

ថ្ងៃទី13 សីហា 2013, ម៉ោង 06:54 AM

ការបោះឆ្នោត​នៅ​កម្ពុជា​ នៅតែ​ជា​ប្រធានបទ​ចាប់អារម្មណ៍​ច្រើន​សម្រាប់​​​មិត្ត​អ្នក​អាន ដោយ​ពួកគេ​ជាច្រើន​បាន​​សួរ​ថា “​តើ​​គោល​ជំហរ​ចុងក្រោយ​បំផុត​របស់​​សហរដ្ឋអាមេរិក​​ចំពោះ​ការបោះឆ្នោត​​នេះ​​មាន​យ៉ាងដូចម្តេច​?”​។ ដូច្នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ឆ្លៀតឱកាស​នេះ​ ដើម្បី​បន្ត​ការពិភាក្សា​ជាមួយ មិត្ត​​អ្នក​អាន​​ស្តី​​ពី​ឱកាស​ជា​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។

[អានបន្ត]

បណ្ណាល័យរូបភាព




រថយន្តនិងម៉ូតូរបស់ប៉ូលីសត្រូវបានបាតុករដុតបំផ្លាញ

ប៉ូលីសប្រើគ្រាប់បែកផ្សែងដើម្បីបំបែកវ៉ូងបាតុករ

ទិដ្ឋភាពផ្សេងៗនៅខេត្តព្រៃវែង

ទិដ្ឋភាពផ្សេងៗនៅខេត្តព្រៃវែង

ក្រុមសមត្ថកិច្ចរារាំងព្រះសង្ឃមិនឲ្យនិមន្តទៅមុខព្រះបរមរាជវាំង

ក្រុមសមត្ថកិច្ចរារាំងព្រះសង្ឃមិនឲ្យនិមន្តទៅមុខព្រះបរមរាជវាំង

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍
ផ្សេងទៀត
To




What Next?

Recent Articles

2 Responses to "មូលនិធិ​សកល ដាក់​កំហិត​ឲ្យ​ក្រសួង​សុខាភិបា​ល​ផ្តល់​លុយ​ជិត​៤៧​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​៣០​ថ្ងៃ​​"

  1. Anonymous says:

    លុយប៉ុណ្ណឹងសោះ មិនស្មើរលុយវិភាគទាន១ខែរបស់ ទ្រីភាព ជូនអ្នកដឹកនាំផង…(១ខែ ១លៀន) .

  2. ការពិត says:

    បុគ្គលជាអ្នកលួចរដ្ឋជាអ្នកចេញសង។ម៉្យាងផស់គេដែរបើរវល់តែថ្នាក់ថ្នមបុគ្គលអីចឹ្ចងច្បាស់ជាអាលាយថ្ងៃណាមួយមិនខានទេ។