គណបក្ស​សង្គ្រោះជាតិ​ បង្ហាញ​តម្រាយ​ផ្លូវ​ដង្ហែក្បួនសម្រាប់ថ្ងៃ​ទី​២០​ខែ​ធ្នូ​នេះ​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

តម្រាយផ្លូវហែក្បួនរបស់គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​២០ធ្នូ (រូបថតហ្វេសប៊ុក​លោក សម រង្ស៊ី)

​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញមហា​វិថី និង​​រុក្ខវិថីមួយ​ចំនួន ដែលក្រុម​បាតុករ​​គាំទ្រ​គណបក្ស​​ត្រូវ​ហែ​ក្បួន​បាតុកម្ម នៅ​​រសៀល​​ថ្ងៃ​សុក្រ​ ​ទី​២០​ ខែ​​ធ្នូ​នេះ។​

​យោងសេចក្ដី​ជូន​​ដំ​ណឺង​របស់​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការបង្ហាញ​ផែនទីតម្រាយ​ផ្លូវ​ហែ​ក្បួន ក្នុង​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​ហ្វេស​ប៊ុក បាន​​​ឲ្យដឹងថា​ ផ្លូវ​ដែល​ក្បួន​​បាតុករ​ត្រូវ​ធ្វើដំណើរ ហើយ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ រួមមាន ផ្លូវ១០៨ ឆ្នោះ​ទៅ​​​មហាវិថី​ព្រះ​មុនីវង្ស រួច​បត់​ឆ្វេង​ទៅ​​មហាវិថីកម្ពុជា​ក្រោម បន្ត​ដំណើរទៅ​​ផ្លូវ១០៧ (ផ្លូវសុក​ហុក) បត់តាម​​វិថីឧកញ៉ាទេពផន (១៨២) បត់ស្តាំ រហូត​ដល់កែងផ្លូវ​២៥៣ (ផ្លូវ​ខាង​ក្រោយ​សាលា​សន្ធរ​មុខ) បត់​ស្តាំ រហូត​ដល់កែងផ្លូវកម្ពុជាក្រោម បត់ស្តាំ រហូតដល់មហាវិថីព្រះមុនីវង្ស បត់ឆ្វេង ដល់​កែង​ផ្លូវ​ក្រមួន​ស (១១៤) និង​​បត់​​ទៅ​ចូលទីលាន​ប្រជាធិបតេយ្យវិញ។

​ថ្ងៃ​ទី​២០ ខែ​ធ្នូ​នេះ​ ជា​ថ្ងៃទី​៦​​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​​ដើរ​ក្បួន​​​ការតវ៉ា​តាម​ដងផ្លូវ​នានា នៅ​​រាជធានី​ភ្នំពេញ ដើម្បីទាក់ទាញ ការ​ចាប់​អារម្មណ៍​​របស់ អ្នកធ្វើ​ដំណើរ​ អ្នករស់នៅ​​ក្នុងរាជ​ធានី​​ភ្នំពេញ ដើម្បីចូលរួម​គាំទ្រ​ចលនា​​មហា​បាតុកម្ម ដែល​​គណបក្ស​នេះ ហៅថា ការទាមទារ​ឲ្យ​មាន​​ការបោះឆ្នោត​ឡើងវិញ និង​ទម្លាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ខណៈ​គណបក្សប្រឆាំងនេះ ​មិន​ទទួលស្គាល់លទ្ធផលបោះ​ឆោ្នត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ដោយ​ចោទថា មាន​ការលួចបន្លំ​តួលេខសន្លឹកឆ្នោត​ពី​គណបក្សកាន់អំណាច​៕

សូមសរសេរមកកាន់ កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

6 Responses to "គណបក្ស​សង្គ្រោះជាតិ​ បង្ហាញ​តម្រាយ​ផ្លូវ​ដង្ហែក្បួនសម្រាប់ថ្ងៃ​ទី​២០​ខែ​ធ្នូ​នេះ​"

  1. អ្នកមែន! says:

    ពួកអានេះចេះតែនាំគ្នាហែរចុះហែឡើង។គ្មានវត្តដាក់ឬវត្តទាំងនោះគ្មានប៉ាឆា?

  2. reach says:

    ហ៊ុន សែន អើយចុះចេញទៅ…………………………

  3. kkkk says:

    សម្តេចអើយ សម្តេច លាលែងពីដំណែងទៅ ដឹកនាំយូណាស់ហើយ ល្មមចុះចេញហើយ……………..

  4. ក្មេងវត្ត says:

    The demonstrations always go to the South-West side. Because Hun Sen live in the South-East side.

  5. បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា ណា ណា ណា ណាអូន !!!!!!

  6. Anonymous says:

    អ្នកឃ្លាំមើល ជាសត្វលា និយាយពីប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យជាអ្វីសត្វលាកំឡៅ ?