ប្អូន​ស្រី​លោក​​ ហ៊ុន សែន​ ទទួល​បាន​តំណែង​នៅក្រសួង​ទំនាក់​ទំនង​ជាមួយ​សភា​-ព្រឹទ្ធសភា​

ខេមបូឌា ដេលី

យោង​តាម​ច្បាប់ថតចម្លង​នៃ​ព្រះ​រាជ​ ក្រឹត្យ​ ដែល​ត្រូ​វបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ ក្នុង​សប្តាហ៍​នេះ​បាន​​ឲ្យដឹង​ថា​ លោកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​​​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់​ទំនង​​ជាមួយ​សភា-ព្រឹទ្ធ​សភា​ និង​អធិ​ការកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
លោក​ស្រី ហ៊ុន ស៊ីណាត អាយុ​៥៨​ឆ្នាំ​ដែល​កាល​ពីពេលថ្មី​ៗ​នេះ​បាន​លាឈប់​ពី​ការ​ងារ​ជា​អគ្គកុងស៊ុល​នៅ​ស្ថានកុង​ស៊ុល​កម្ពុជា​ប្រចាំទីក្រុង​ចុង​គីង​ ប្រទេស​ចិន​នោះ​បាន​លើកឡើងថា កាល​ដើមឡើយ​​លោក​ស្រីរំពឹង​ថា នឹង​ចូល​និវត្ត​បន្ទាប់​ពី​លា​ឈប់​ពី​ការងារ​នៅ​ក្រសួងការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ដោយ​បាន​ចំណាយ​ពេល​ជាង​៣០ឆ្នាំ​សម្រាប់​បម្រើការងារ​ជា​​មន្ត្រី​រាជការ​ ក៏​ប៉ុន្តែ លោកស្រីបាន​បញ្ជាក់​ថា លោក​ស្រី​ព្រម​ទទួល​យក​តំណែង​ថ្មី​នេះ​ដោយសារ​តែ​ “ ប្រមុខ​រាជ​រដ្ឋាភិបាល​​នៅ​តែ​ត្រូវការ​ខ្ញុំ​ឲ្យជួយ​ធ្វើ​ការ​ងារ​មួយ​ចំនួន​” ។

ប្រវត្តិរូប​សង្ខេប​ច្បាស់ការ​របស់លោក​ ហ៊ុន​ សែន គឺ​ “ បុរស​ខ្លាំង​” បាន​ពិពណ៌នា​ថា លោក​ស្រី ហ៊ុន ស៊ីណាត មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បង​ប្រុស​ដ៏មាន​អំណាច​របស់​លោក​ស្រី​ ។

​លោក​ស្រី​ ហ៊ុន ស៊ីណាត បាន​ចូល​រួម​នៅ​ក្នុងចលនា​ខ្មែរ​ក្រហម​អំឡុង​ពេល​ប្រហាក់​ប្រហែ​លគ្នា​នឹង​លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ដែរ​ ពោល​គឺលោក​ស្រី​បាន​ចូល​រួម​នៅ​​ដើមទសវត្សរ៍​ឆ្នាំ​១៩៧០​៕​សុធា​

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

9 Responses to "ប្អូន​ស្រី​លោក​​ ហ៊ុន សែន​ ទទួល​បាន​តំណែង​នៅក្រសួង​ទំនាក់​ទំនង​ជាមួយ​សភា​-ព្រឹទ្ធសភា​"

  1. Siren says:

    Ah Sva & Mi Sva hold all positions that’s why poor & educated khmers are unable to find works. You both will go to meet your farther & your mother soon!!!!!!!!!!!!!!!!!!!!!!!!!!!!!

  2. ព្រះសុវណ្ណកោដ្ឋ says:

    ស្ថាប័នជាតិ ក្រសួង និងមន្ទីរស្ទើរទាំងអស់ត្រូវបានដឹកនាំនិងគ្រប់គ្រងដោយបងប្អូនកូនក្មួយរបស់​មន្រ្តីធំៗ ​របស់បក្សប្រជាជន!!?? ពេលអនាគតក្លាយជាក្រសួងគ្រួសារនិយម បក្សពួកនិយម!!

  3. Chourn says:

    ដឹងហើយថាការបង្កើតក្រសួងថ្មីគឺដើម្បីចែកអំណាចគ្នាព្រោះតែសមាជិកបក្សជាច្រើនកំពុងតែតម្រង់ ជួរគ្នាស្រេកឃ្លាន​ និង​ដណ្តើមអំណាចគ្នា។ នៅស្រុកខ្មែរហេតុអីបានជាមនុស្សភាគច្រើនចង់បានអំ ណាចម្លេះបើទោះបីជាអ្នកនោះឯងមិនបានរៀនសូត្របានជ្រៅជ្រះក៍ដោយ។ តើអំណាចអាចជួយអ្វី ខ្លះដល់ប្រទេសជាតិ ឬក៍គ្រាន់តែជួយខ្លួនឯងដើម្បីធ្វើមានធ្វើបាន?

  4. Anonymous says:

    អនក្ខរជនមានអំណាចព្រៃនឹងលួចទ្រព្យសម្បត្តិបំផ្លាញជាតិនឹងប្រជាពលរដ្ឋ…………
    មើលហ្ន៎!តែងតាំងតែគ្រួសារនឹងបក្សពួក………

  5. sambo says:

    ម៉ោពីស្រុកខ្មែរខ្វះអ្នកចេះ បានជាអញយកតែគ្រួសារ បងប្អូនកូនក្មួយអញហ្នឹង ព្រោះគ្រួសារអញវាខ្លាំង ខ្លាំងម៉ាចប់ ខ្លាំងតាំងលក់ជាតិ លក់ដី លក់កោះ ខ្លាំងខាងពុករលួយទៀតផង ហើយថ្មីៗនេះក៏ខ្លាំងដែរ ជាមួយនឹង គជប លួចឆ្នោតរបស់ប្រ/ជ ។

  6. Anonymous says:

    នៅណាទៀតប្រមូលចូលមកអោយអស់មោរ ដល់ពេលត្រូវកាត់ទោស
    មិនចំាបាច់ដើររក

  7. Whynot says:

    Good point, Anonymous!

  8. BaBaBoo says:

    អ្នកផងគិតយ៉ាងម៉េចក៏គិតទៅ តែក្រឡាផ្ញុក ដែលសម្តេចហ៊ុន សែន ដើរ កំពុងបិតច្រកព្រះរាជវាំង (ខ្ទុបក្រឡាស្តេច) ។ នៅប្រទេសលាវ ចិត្តសាស្រ្តនេះ ត្រូវបានយួនប្រើ ហើយជោកជ័យបំផុត ។ កម្ពុជាគេចមិនផុតនិងវាសនាដូច ប្រទេសលាវ ដែរ ហើយមិនយូរទេ…. ។