លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ

Friday, 20 December 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

7_story_1

ក្រុមពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ លើក​បដា​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​នៅ​ទីលាន​ប្រជាធិប​តេយ្យ​កាល​ពី​ម្សិល​មិញ។ រូប​ថត ហេង ជីវ័ន

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ថា លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង និង​រំលាយ​សភា ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សារជា​ថ្មី​ឡើយ​ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ឆ្លើយ​ចំអក​ទៅ​គណបក្ស​នេះ​វិញ​ថា​ ឲ្យ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ឡើង​វិញ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា «ខ្ញុំ​ឡើង ឡើង​តាម​រដ្ឋធម្មនុញ្ញ ខ្ញុំចុះ ចុះ​តាម​រដ្ឋ​ធម្មនុញ្ញ។ ចឹង​សូម​បញ្ជាក់​ឲ្យ​ហើយ គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា ហើយ​ក៏​គ្មាន​យន្តការ​ណា កំណត់​ពី​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​នោះ​ទេ»។

រដ្ឋ​ធម្មនុញ្ញ​មាត្រា ៧៨ បាន​កំណត់​ថា រដ្ឋសភា​មាន​នីតិកាល ៥​ឆ្នាំ សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ លើក​លែង​តែ​រាជ​រដ្ឋាភិបាល ត្រូវ​រំលាយ ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ។

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​តែ​បន្ត​ធ្វើ​មហា​បាតុកម្ម​របស់​ខ្លួន​ឈាន​ដល់​ថ្ងៃ​ទី​៦ និង​ប្រកាន់​ជំហរ​រឹងមាំ ក្នុង​ការ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចុះ​ចេញ​ឬ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។ បាតុករ​រាប់​ពាន់​នាក់​នៅ​តែ​ចូល​រួម​ក្នុង​មហាបាតុកម្ម និង​ការ​ដើរ​ដង្ហែ​ក្បួន​តាម​ដង​វិថី​នានា ខណៈ​ពេល មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ដែរ​ថា នឹង​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ផង​ដែរ។

ជាមួយ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ថា ប្រសិន​បើ​បាតុកម្ម​ឈាន​ដល់​ការ​បិទ​ផ្លូវ គឺ​ការខុសច្បាប់ ហើយ​រដ្ឋាភិបាល​និង​ឆ្លើយតប​តាម​វិធានការ​ផ្លូវ​ច្បាប់។

លោក​ថ្លែង​ថា «បាតុកម្ម​បិទផ្លូវ​ គឺជា​ការបិទ​ឈាម​ខ្លួនឯង។ រាជ​រដ្ឋាភិបាល​នឹង​មិន​យល់​ព្រម​ឲ្យ​ទង្វើ​ខុស​ច្បាប់ បង្ក​អស្ថិរភាព​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ»។

ទាំង​មន្ត្រី​សាលា​រាជធានី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ សុទ្ធតែ​បាន​ព្រមាន​ទៅ​លើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នេះ និង​គំរាម​ប្រើ​កម្លាំង​បង្រ្កាប។


What Next?

Recent Articles

13 Responses to "លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ"

  1. god says:

    Rathathomanonh shit!!!!!!

  2. PNH says:

    hun sen must go down or vote again , which one you select ? must to do

  3. បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា ណា ណា ណា ណាអូន !!!!!!

  4. pingpong says:

    ១. តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ បានព្រាងនូវដីការចាប់ខ្លួន មេដឹកនាំណាសម្លាប់មនុស្ស!!
    ២. ហ៊ុនសេនឡើងធ្វើនាយករដ្ឋមន្រ្តីទំនើង អធម្មនុញ្ញភាព!!!
    ៣. ឯកសារសំងាត់របស់់ភ្ញាក់ងារCIAអាមេរិក ឈ្មោះSnowdenបានបង្ហាញថា៖ ស្ថានទូតអាមេរិកនៅកម្ពុជាបានថតខ្សែអាត់សំលេងនិយាយតាមទូរស័ព្ទរបស់ហ៊ុនសែនបញ្ជាអោយកែច្នៃលទ្ធផលបោះឆ្នោត!!
    ៤. សូមមេដឹកនាំគណៈបក្សសង្រ្គោះជាតិស្នើទៅព្រឹទ្ធសភាអាមេរិកដើម្បីបញ្ជាអោយCIA ផ្តល់ខ្សែអាត់ថតសម្លេងនោះ!!!

  5. says:

    អាចម៏អា អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥

  6. says:

    អា ហ៊ុនសែន កំសាក

  7. CHEA says:

    IT’S YOUR LAST CHANCE Mr HUN SEN. YOU HAVE THREE CHIOY.1st OPEN TO HAVE A NEW ELECTION.2nd GET OUT OF POWERS.3stSTAY IN POWER AND FACING TO THE WORLD.WHICH ONE YOU CHOOSE IT INTIMATELY UP TO YOU.IT’S OVER. PEACE FOR ALL CAMBODIAN

  8. ម៉ែនសូក កែទម្រង់ស៊ីជម្រៅទៅ ម៉ែនចោរសេ says:

    ស្មានថាទៅប្រទេសជប៉ុនច្រើនដងច្រើនសាវារៀនចេះរបៀបរបបដឹកនាំតាមមេដឹកនាំជប៉ុនធ្វើការមិនកើតចុះចេញពីតំណែង
    ការពិតវានៅតែក្បាលសត្វទា ជប៉ុនបង្រៀនពន្យល់យ៉ាងណាក៍វានៅតែពូជក្បាលទាដដែលជាដដែលហ្នឹង ។
    ចុះចេញពីតំណែងទៅ អាកញ្ចាស់មុខក្រាស់អន់ជាងក្ដិតអាចម៍ឆ្កែ
    ប្រជាជនខ្មែរមិនត្រូវការអាមេដឹកនាំមេពួកមន្រ្តីចោរពុករលួចកាន់តំណែងទៀតទេ !
    កាន់តំណែងឃើញតែធ្វើមេចោរពុករលួយលួចជាតិស្មោះអាកញ្ចាស់ !!
    ឈើក៍កាប់លក់ រ៉ែក៍ជីក ខ្សាច់ក៍បូម ដីប្រជាជនក៍រឹបអូស បំណុលក៍ជំពាក់បរទេសវាន់ក
    មន្រ្តីវាពុករលួយលួចជាតិពេញផ្ទៃប្រទេស ផ្ដល់ដីសម្បទានឱ្យក្រុមហ៊ុនចៃឆ្កែវាដើម្បីលួចកាប់ឈើលក់ហិនហោចសោះ
    ចុះចេញពីតំណែងទៅអាកញ្ចាស់មុខក្រាស់ថោទាបជាងសត្វតិរច្ឆាន !!‍!

  9. ម៉ែនសូក កែទម្រង់ស៊ីជម្រៅទៅ ម៉ែនចោរសេ says:

    អាកញ្ចាស់មេដឹកនាំចោរ ក្បាលសត្វទានេះទៅប្រទេសជប៉ុន
    ជប៉ុនបង្រៀនពន្យល់ចាក់ស្រោចទឹកលើក្បាលទាវាយ៉ាងណា
    ក៍មិនជាប់ដែរ ព្រោះវាជាពូជឧក្រិដ្ឋជនល្មោភអំណាចថោកទាបហួសខ្នាត ។

  10. សូមឃ្លាំមើលប្រពន្ធ កូន ផង ក្រែងឆ្កួតរត់ចូល បារ បន តាមអាឃ្លាំទៅ។ អាសន្តានលា ប្រជាធិបតេយ្យជាស្អី ធ្វើម្តេចអាលា ឃ្លាំយល់បាន !

  11. Former Hia lola says:

    ​​ប្រសិនបើ​លោកសមរង្ស៊ី​មាន​ភស្តុតាង ពីការលួចបន្លំ​សន្លឹកឆ្នោត​ ​ហេតុអ្វីបានជា​លោកមិនបាន​ប្រឆាំង​នៅ​ថ្ងៃនោះ​ម្តង​ទៅ​?

  12. BaBaBoo says:

    យួនហាណូយបានគ្រប់គ្រងស្ថានកម្ពុជា វាគិតថា បើទុកហ៊ុន សែន ទៀត កម្ពុជានិងក្លាយជាយួនយ៉ាងឆាប់រហ័ស ។ ទីណាំយ៉ាង(ភ្នំពេញ) ដែលពួកយួនហៅពេញមាត់រាល់ថ្ងៃ និងក្លាយជាការពិត ។

  13. Holli says:

    ដល់ពេលវេលាហើយអើយ នំាគ្នាកាន់ដំបងទៅ ដើរឆ្ពស់សំដៅអើយ ទៅផ្ទះហ៊ុន សែន