សង្គ្រាម​ពាក្យសម្ដី​រវាង​លោកនាយក​រដ្ឋ​មន្ត្រី​ ​និង​​ថ្នាក់ដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​​​ចាប់ផ្ដើម​ហើយ​

ដោយ៖​ នួន បូរិន​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នៅថ្ងៃ​ចរចានា​ពេល​កន្លង​មក (រូបថត ញឹម​ សុខន)

​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​​ជាតិ បាន​ថ្លែង​ប្រាប់​បាតុករ​ថា ការធ្វើ​បាតុកម្ម​របស់​មហាជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​អ្វី​ខុស​ច្បាប់​ឡើយ គឺ​​ស្រប​នឹង​​ស្មារតី​រដ្ឋធម្ម​នុញ្ញ មាត្រា​៣៥ ខណៈ​​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នេះ ប្ដេ​ជា្ញ​ថា ​​តវ៉ា​រហូត​មាន​ការផ្លាស់ប្តូរ​​មេដឹកនាំ​​រដ្ឋាភិបាល និង​​ការ​បោះ​ឆ្នោត ឡើង​វិញ។​

​ការ​វាយបក​​ភ្លាមៗ​របស់ លោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​​រសៀល​​ថ្ងៃ​សុក្រ ​ទី​២០​ ខែ​ធ្នូ​ដែល​​ជា​បាតុកម្ម​ចូល​ដល់​ថ្ងៃទី៦ នៃ​​ការទាមទារ​​​ឲ្យ​លោក ​ហ៊ុន ​សែន ​ចុះ​ចេញ​ពី​តំណែង និង​មាន​ការបោះឆ្នោត​ឡើងវិញ។​

​ថ្លែង​នៅ​ចំពោះមុខ​ហ្វូង​បាតុករ​​រាប់​ពាន់​នាក់ លោក​កឹម​ សុខា បាន​បញ្ជាក់​​ថា ​ពុំ​មាន​​មាត្រា​រដ្ឋធម្មនុញ្ញ ណា​មួយ ដែល​​ហាម​​ប្រជាពលរដ្ឋ​​ធ្វើ​បាតុ​កម្ម​នោះ​​ទេ ហើយ​ជាពិសេស មាត្រា៣៥ ​នៃ​រដ្ឋធម្មនុញ្ញ​​ បាន​ផ្ដល់​សិទ្ធិ​ពេញ​លេញ ក្នុងការ​ប្រមូល​ដោយ​សន្តិវិធី និង​​អហិង្សា​។ លោក​បាន​ប្រាប់​ទៅ រដ្ឋាភិបាល ឲ្យ បើក​​សៀវភៅ​រដ្ឋ​ធម្មនុញ្ញ ត្រង់​មាត្រា​៣៥ ហើយ​អាន​ឡើងវិញ។

​បើទោះជា លោក​កឹម ​សុខា ​មិន​​បាន​បញ្ចេញ​ឈ្មោះ លោក ​ហ៊ុន ​សែន ក្ដី​​តែ​ប្រតិកម្ម​របស់​អនុប្រធាន​គណបក្ស​ប្រឆាំង​នេះ ទំនងជា​ឆ្លើយ​​ដោយ​​ប្រតិកម្ម​រហ័ស ទៅ​​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាលពី​ព្រឹក​មិញ​នេះ​ បាន​ព្រមាន​បង្ក្រាប​​បាតុករ ប្រសិនបើ​បាតុក​រហ៊ុម​​ព័​ទ្ធ​ផ្លូវ នៅ​រាជ​ធានី​ភ្នំពេញ។

នៅពេល​ដំណើរ​គ្នា​​នេះ​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ​សែន ​បាន​ថ្លែង​ចំអក​ថា លោក​ជាប់​​ដោយ​ការបោះឆ្នោត ហើយ​​ឡើង​​ធ្វើ​នាយករដ្ឋ​មន្ត្រី ក៏​​តាម​រដ្ឋ​ធម្ម​នុញ្ញ ហើយ​​ថា​ករណី​​ទាម​ទា​​រលោក​​ចុះ​ចេញ​​ពី​​តំណែង​ ​គឺ​លោក​មិន​ព្រម​ជាដាច់ខាត​។​

​លោក​សម ​រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​​ជាតិ បាន​ប្រតិកម្ម​តប​វិញ​ថា ​រដ្ឋធម្មនុញ្ញ​ក៏​មិនបាន​​ចែង​​ពី​កា​រ​លួច​បន្លំ​សន្លឹក​​ឆ្នោត​ ដើម្បី​កាន់​អំណាច​ដែរ ។ លោក​​បន្ត​ថា ដូច្នេះ​គឺ​ជា​រឿង​​ខុសច្បាប់ នឹង​រដ្ឋធម្មនុញ្ញ​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កំពុង​ហែ​​ក្បួន បាន​ប្រាប់ VOD​ថា បើ​ទោះ​ជា​ពួកគាត់​​រង​ការបង្ក្រាប​ផ្ដាច់ផ្ដិល​​ជីវិត​ក៏​ដោយ គឺ​ពួក​គាត់​​សុខ​ចិត្ត​​ស្លាប់ ជា​ជាង​​ទុក​​ឲ្យ​​ជាតិ​​ស្លាប់ នៅ​ក្រោម​ការដឹកនាំ​​របស់​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែ​ន ។​

នេះ​ជា​លើកដំបូង​ហើយ ដែល​មាន​ការប៉ះទង្គិច​គ្នា ដោយពាក្យ​​​សម្ដី ឬ​គេ​ហៅ​ថា​សង្គ្រាម​ពាក្យសម្ដី រវាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ថ្នាក់ដឹក​នាំ​​គណបក្ស​សង្គ្រោះជាតិ​ ចាប់ផ្ដើម​ផ្ទុះ​ឡើង នៅ​​ខណៈ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ដល់​ថ្ងៃទី​៦ នៅ​ថ្ងៃ​សុក្រ​នេះ ទី​២០ ​ខែ​ធ្នូ​​នេះ ដើម្បី​​ឲ្យ​មាន​​ការបោះ​ឆ្នោត​ឡើងវិញ និង​ជំរុញ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ចុះចេញ​ពី​តំណែង​៕

សរសេរមក​កាន់​លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

5 Responses to "សង្គ្រាម​ពាក្យសម្ដី​រវាង​លោកនាយក​រដ្ឋ​មន្ត្រី​ ​និង​​ថ្នាក់ដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​​​ចាប់ផ្ដើម​ហើយ​"

  1. បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា

  2. CHEA says:

    HUN SEN GOV HAVE THE RIGHT TO KILL PPLE THAT WHAT YOU MEAN. WHO ARE YOU . ARE YOU VEITKONG ? YOU KILL OUR PPLE YOU TAKE CAMBODIA LAND AND NOW WHAT ELES DO YOU WANT.YOU CAN NOT USE THE WORD DEMOCRATIC BE CAUSE YOU ARE COMMUNIST HOCHIMIN.IF HUN SEN A CLEAN LEADER HE DID NOT MAKING PLLE CRYING EVERY DAY ALL OVER CAMBODIA.IF HUN SEN GIVING YOU ALOT OF MONIES.THINK OF POOR CAMBODIAN THAT CRYING FOR PEACE.DO YOU THING HUN SEN IS A GOOD GOV IN THE WORLD.I’M LIVING OUT HER I NEVER HART WESTERN GOV SAID SOME THING GOOD ABOUT HUN SEN.ALL I KNEW THEY SAID EVERY BAD THING ABOUT CAMBODIAN GOV. PEACE CAMBODIA

  3. ដល់ពេលហើយ! ដល់ពេលហើយ! ដល់ពេលវេលាដែលរដ្ឋាភិបាលត្រូវស្តារមកវិញ នូវសុវត្ថិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អោយមានរបៀបរៀបរយឡើងវិញហើយ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគទុន ប្រជាពលរដ្ឋប្រកបមុខរបររកសីុ អស្ថេរភាពរយៈពេលបីខែមកនេះល្មមគ្រប់គ្រាន់ហើយ បើមិនបង្រ្កាបដោយការបង្ហូរឈាមទេ នោះនឹងមិនបញ្ចប់នូវភាពអណាធិប្បតេយ្យ ខុសច្បាប់នេះដែរ៕ ចប់៕

  4. កុំស្មានណា! ដែលដើរស្រែកជេរអាឡេអាឡូតាមដងផ្លូវសាធារណៈ ឃើញប្រជាពលរដ្ឋចេញមកឈរមើលមុខផ្ទះព្រោងព្រាត ហើយស្រែកហ៊ោរ ថាជាអ្នកគាំទ្រខ្លួនអោយសោះ បើគិតដូច្នោះគឺច្រឡំធំហើយ តាមពិតប្រជាពលរដ្ឋចេញមកមើលមុខពួកមុខក្រាស់ មិនចេះខ្មាស់ចាញ់ឆ្នោតនៅលើគោក រួចស្រែកថាឈ្នះទៅកើត? និងការពារទ្រព្យសម្បត្តិរបស់គេ ព្រមទាំងស្រែកហ៊ោរចំអកឡកឡឺយប៉ុណ្នោះ ហើយដែលមានពលរដ្ឋទៅចូលរួមដង្ហែរបាតុកម្មនោះ ក៏ដើម្បីក្រពះដែរ និងបានបាយសីុដែរ

  5. Chourn says:

    ខ្ញុំគិតថាការជ្រើសរើសធ្វើការបង្ក្រាបលើបាតុករបក្សសង្គ្រោះជាតិលើកនេះគឺមិនងាយស្រួលដូចការ បង្ក្រាបលើបាតុករនៅឆ្នាំ១៩៩៧នោះទេ ព្រោះស្ថានការណ៍ពិភពលោកមានការផ្លាស់ប្តូរ។ ឧទាហរណ៍ ជាច្រើនបានបង្ហាញឲ្យឃើញច្បាស់ហើយថាអំណាចផ្តាច់ការព្រៃផ្សៃនិងការបង្ក្រាបលើបាតុករយ៉ាង ឃោឃៅនោះទីបំផុតរដ្ឋាភិបាលនោះតែងតែជួបប្រទះនិងសំណាងអាក្រក់ ដូចជារដ្ឋាភិបាលថៃ លោក អាប់ភិសុីតវិចាជីវ៉ា (កំពុងចោទប្រកានពីតុលាការថាឧក្រិដ្ឋកម្មលើប្រជាពលរដ្ឋ) រដ្ឋាភិបាលប្រទេសលីប៊ី ខ្មោចលោកកាដាហ្វី រដ្ឋាភិបាលប្រទេសទុយនេហ្សី លោក ប៊ែនអាលី រដ្ឋាភិបាលប្រទេសអេហ្សុីបលោក ហ៊ូសនីម៉ូបារ៉ាក់ (កំពុងជាបគុក) រដ្ឋាភិបាលប្រទេសអីរ៉ាក់ លោក ខ្មោចសាដាំហ៊ូរសេន ប្រទេសកូដីវ័រ លោក ឡូរ៉ងបាបូរ (កំពុងជាប់គុក) និងប្រទេសសេរី​ លោកបាសាអាសាធ (កំពុងប្រយុទ្ធជាមួយពួកប្រឆាំងនិងអនាគត់មិនប្រាកដប្រជា)។ តើវាសនា អ្នកដឹកនាំដែលបានលើកខាងលើនេះមានវាសនាយ៉ាងណាហើយឥឡូវនេះ ដូច្នេះសូមជាយោបល់ ទៅលោកហ៊ុនសែន សូមគិតឡើងវិញនៅការជ្រើសរើសយកវិធីបង្ក្រាបបាតុករបក្សសង្ក្រោះជាតិ។ ហើយឧបមាថារដ្ឋាភិបាលជ្រើសរើសយកវិធីបង្ក្រាបបានជោគជ័យទៅចុះហើយក្រោយពីបង្ក្រាបនោះ តើរដ្ឋាភិបាលនៅតែដឹកនាំប្រទេសដោយសុកស្រួលនិងពេញមុខពេញមាត់ដែរឬទេនៅពេល ដែលប្រជាបាតុករជាច្រើននាក់ត្រូវបានសំលាប់នោះ។ ខ្ញុំមានយោបល់ដ៍ល្អតែមួយគត់ដែលរដ្ឋា ភិបាលអាចជ្រើសរើសយកបានគឺត្រូវតែរំលាយសភាហើយរៀបចំការបោះឆ្នោតឡើងវិញទើបអាច ស្តារស្ថានការណ៍ឡើងវិញបាន បើជ្រើសរើសយកវិធីបង្ក្រាបនោះរឿងវាមិនចប់ទេ។