ដោយ៖ ឡាយ សាមាន
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារនេះ សម្រេចបន្ថែម៥ដុល្លារទៀតទៅលើប្រាក់ឈ្នួលកម្មករ៩៥ដុល្លារ ដូច្នេះកម្មករនឹងទទួលបាន១០០ដុល្លារក្នុងមួយខែ ចាប់ពីឆ្នាំ២០១៤។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញផ្សាយនៅថ្ងៃទី៣១នេះ ឲ្យដឹងថា ក្រសួងសម្រេចប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងពី៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០១៤ បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលមានស្រាប់។
ការដំឡើងប្រាក់ឈ្នួលអប្បបរមា ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៤តទៅ។ ក្រសួង ក៏នឹងបង្កើតក្រុមការងារ ដើម្បីធ្វើការសិក្សាអំពើការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌ សម្រាប់ពេលខាងមុខជាបន្តទៀត ហើយសមាសភាពនៃក្រុមការងារនេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចដោយឡែកមួយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់VOD ប្រាក់ឈ្នួលនេះ មិនទាន់អាចសម្រួលដល់ជីវភាពរស់នៅរបស់កម្មករទេ ស្របពេលទំនិញនៅលើទីផ្សារឡើងថ្លៃ។ លោកបន្តថា លោក និងកម្មករ នឹងបន្តទាមទារឲ្យបាន១៦០ដុល្លារ៕
អត្ថបទទាក់ទង៖
-
លោក ហ៊ុន សែន ប្រាប់ថា ការដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ គឺមិនអាចអនុវត្តបានឡើយ
-
ILO ជំរុញភាគីពាក់ព័ន្ធបន្ថែមកិច្ចប្រឹងប្រែងរកដំណោះស្រាយដល់កម្មករកាត់ដេរ
-
បទយកការណ៍៖ ក្រុមសហជីពធំៗ និងកម្មករ នៅតែរក្សាជំហរទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ
-
GMAC ពន្យល់ទៅសាធារណជនបន្ថែមពីប្រាក់ឈ្នួលរបស់កម្មករ
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈlaysamean168@yahoo.com