មេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមានដឹកនាំក្រុមគ្រូបង្រៀននៅទូទាំងប្រទេស ធ្វើកូដកម្មមិនចូលធ្វើការនៅសប្ដាហ៍ទីមួយ ដើមខែមករា ឆ្នាំ២០១៤។ កូដកម្មនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនគ្រូបង្រៀន ឬមន្ត្រីរាជការឲ្យបាន ១លានរៀលក្នុង១ខែសម្រាប់ម្នាក់ៗ។ ដំណឹងដឹកនាំធ្វើកូដកម្មនេះ សម្រាប់ក្រុមគ្រូបង្រៀននៅតាមខេត្ត ឬសាលាមួយចំនួន បានអះអាងថា នឹងចូលរួមសហការ ឬលើកបដាតវ៉ានៅតាមសាលារៀងៗខ្លួន ដែលពួកគេកំពុងបង្រៀន។
ដោយ ដែន អយុធ្យា
2013-12-31
RFA

សមាជសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។ RFA/Den Ayuthyea
ភ្លាមៗបន្ទាប់ពីអង្គសមាជ ឬសមាជិកគ្រូបង្រៀនពីតាមបណ្ដាខេត្តនានាទូទាំងប្រទេស បានបោះឆ្នោតឲ្យបន្តដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងអាណត្តិទី៥ រួចមក លោក រ៉ុង ឈុន បានប្រកាសនៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ថា នឹងដឹកនាំក្រុមគ្រូបង្រៀននៅទូទាំងប្រទេសធ្វើកូដកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដំឡើងប្រាក់ខែជូនគ្រូបង្រៀនក្នុង១ខែឲ្យបាន ១លានរៀល។
លោកបន្តថា កូដកម្មនេះធ្វើឡើងតាមរយៈគ្រូបង្រៀនមិនចូលបង្រៀន ឬលើកបដាតវ៉ាដំឡើងប្រាក់ខែ ១លានរៀលនៅតាមរបងសាលានីមួយៗ នៅថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០១៤៖ «ធ្វើមហាកូដកម្មនៅនឹងកន្លែង ដោយមិនបង្រៀន។ សូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ចូលរួម ហើយនឹងសរសេរបដាចងនៅតាមរបងសាលានីមួយៗទាំងអស់គ្នា គឺសុំប្រាក់ខែ ១លានរៀលក្នុង១ខែ សម្រាប់គ្រូបង្រៀនម្នាក់ៗ»។
ការព្រមាននេះ កើតឡើងស្របពេលដែលក្រុមកម្មករកាត់ដេរ និងផលិតស្បែកជើងស្ទើរទូទាំងប្រទេស បានធ្វើកូដកម្មមិនចូលធ្វើការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ខែសម្រាប់កម្មករម្នាក់ៗ។
កូដកម្មនេះសម្រាប់សមាជិកសមាគមគ្រូ ឬតំណាងគ្រូបង្រៀននៅតាមបណ្ដាខេត្តមួយចំនួន បានប្រកាសថានឹងចូលរួមធ្វើកូដកម្មមិនចូលបង្រៀនរហូតមានដំណោះស្រាយដំឡើងប្រាក់ខែជូនគ្រូបង្រៀន ឬមន្ត្រីរាជការដទៃទៀត។
គ្រូបង្រៀននៅសាលាវិទ្យាល័យអង្គរ ខេត្តសៀមរាប លោក ស៊ីម ពៅ មានប្រសាសន៍ថា បានត្រៀមលក្ខណៈចូលរួមធ្វើកូដកម្មជាមួយមេដឹកនាំសមាគមគ្រូបង្រៀន ដើម្បីទាមទារដំឡើងប្រាក់ខែ ១លានរៀលរួចហើយ។ គ្រូបង្រៀនរូបនេះបានថ្លែងរិះគន់រដ្ឋាភិបាលថា ប៉ុន្មានអាណត្តិមកនេះ មិនបានជួយគិតគូរដល់ជីវភាពគ្រូបង្រៀននោះទេ។ លោកបន្តថា ទន្ទឹមនឹងប្រាក់បៀវត្សដែលមានចំនួនតិចតួចទៅហើយនោះ ប៉ុន្តែបែរជារដ្ឋាភិបាលបើកជូនគ្រូបង្រៀនមិនបានទៀងទាត់តាមខែនីមួយៗថែមទៀត។
លោក ស៊ីម ពៅ៖ «នៅទីជនបទ ឬទីក្រុងក៏ដោយ បានចោទអំពីបញ្ហាទំនិញឡើងថ្លៃ មិនស្របទៅនឹងប្រាក់បៀវត្សរបស់គ្រូបង្រៀនដែលទទួលបានប្រចាំខែ។ អ៊ីចឹង ទោះបីប្រាក់បៀវត្សមួយលានរៀល ក៏មិនទាន់គ្រប់គ្រាន់ដែរ ក៏ប៉ុន្តែការទាមទារនេះ គ្រាន់តែជាការទាមទារទៅតាមដំណាក់កាល ឬជាជំហានៗ។ អ៊ីចឹង សង្ឃឹមថា គ្រូបង្រៀនទាំងអស់នឹងចូលរួមឲ្យសកម្មបំផុត និងផុសផុលនៅទូទាំងប្រទេស ដើម្បីធ្វើកូដកម្មបញ្ឈប់ការបង្រៀន ដើម្បីឲ្យរដ្ឋាភិបាលទទួលយកសំណូមពរគ្រូបង្រៀននៅទូទាំងប្រទេស»។
ដូចគ្នាដែរសម្រាប់គ្រូបង្រៀននៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ជាដើម ក៏បានត្រៀមចូលរួមធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១លានរៀលនេះដែរ។
គ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តបន្ទាយមានជ័យ លោក អឿ សុផា មានប្រសាសន៍ថា ប្រាក់ខែគ្រូបង្រៀនដែលទទួលបានសព្វថ្ងៃនេះ ស្ទើរចិញ្ចឹមខ្លួនឯងពុំគ្រប់ផង កុំថាឡើយយកទៅផ្គត់ផ្គង់ប្រពន្ធកូន ឬក្រុមគ្រួសារឲ្យមានជីវភាពរស់នៅសមរម្យនោះ។ គ្រូបង្រៀនរូបនេះប្រកាសគាំទ្រ និងចូលរួមសហការជាមួយសមាគមគ្រូបង្រៀនធ្វើពហិការមិនចូលបង្រៀន ដើម្បីទាមទារដំឡើងប្រាក់ខែឲ្យបាន ១លានរៀល៖ «ចំពោះគ្រូបង្រៀន បើយើងនិយាយទៅវាជាឪពុកម្តាយ ទី២ របស់សិស្ស។ អ៊ីចឹង រាជរដ្ឋាភិបាលគួរតែត្រូវជួយគិតគូរទៅលើបញ្ហាប្រាក់បៀវត្សរបស់ក្រុមគ្រូបង្រៀន ដើម្បីឲ្យគ្រូទាំងអស់ហ្នឹងទទួលបានសមស្របទៅនឹងជីវភាពរស់នៅរបស់ពួកគាត់»។
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រសួងអប់រំ មិនធ្វើអត្ថាធិប្បាយជុំវិញសារព្រមានដឹកនាំក្រុមគ្រូបង្រៀនធ្វើកូដកម្មនៅទូទាំងប្រទេសរបស់ លោក រ៉ុង ឈុន ទេនៅរសៀលថ្ងៃច័ន្ទ។ ប៉ុន្តែ រដ្ឋាភិបាល និងស្ថាប័នរដ្ឋមួយចំនួនមានទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឬក្រសួងការងារ ជាដើម បានព្រមានប្ដឹងមេដឹកនាំសមាគមគ្រូរូបនេះទៅកាន់តុលាការ ចំពោះសកម្មភាពដឹកនាំកម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ ប៉ុន្មានថ្ងៃមកនេះ។
ត្រង់ចំណុចនេះ លោក រ៉ុង ឈុន ដែលជាមេដឹកនាំសហភាពសហជីពកម្ពុជា ផងនោះ មានប្រសាសន៍ថា មិនញញើត ឬតក់ស្លុតនឹងពាក្យបណ្ដឹងរបស់រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធមកលើរូបលោកទេ។ ហើយបានអះអាងថា នឹងបន្តដឹកនាំក្រុមកម្មករ និងក្រុមគ្រូបង្រៀន ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យបានសមរម្យមិនរាថយទេ៖ «យើងឃើញទង្វើ និងសកម្មភាពដែលស្ថាប័នមិនស្របច្បាប់របស់រដ្ឋាភិបាល ធ្វើមកលើមេដឹកនាំសង្គមស៊ីវិល វាជាការរំលោភសិទ្ធិ និងរំលោភច្បាប់រដ្ឋធម្មនុញ្ញ ពីព្រោះការទាមទារប្រាក់ឈ្នួលមួយសមរម្យ ការសម្ដែងមតិតាមរយៈធ្វើកូដកម្ម ឬបាតុកម្មដោយសន្តិវិធី ត្រូវបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ហើយត្រូវបានកំណត់នៅក្នុងអនុសញ្ញា អាយ.អិល.អូ (ILO) ថែមទៀតផង ដែលកម្ពុជា យើងបានផ្តល់សច្ចាប័ន»។
លោក រ៉ុង ឈុន បានឲ្យដឹងថា សមាជិករបស់សមាគមគ្រូបង្រៀននៅទូទាំងប្រទេស សរុបមានចំនួនជិត ១ម៉ឺននាក់។ មេដឹកនាំសមាគមគ្រូរូបនេះ បានអំពាវនាវដល់គ្រូបង្រៀន ឬមន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋដទៃទៀត ឲ្យចូលរួមធ្វើកូដកម្មមិនចូលបង្រៀន ឬមិនចូលធ្វើការឲ្យបានច្រើនកុះករនៅថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទារប្រាក់បៀវត្សសមរម្យ និងអាចមានជីវភាពរស់នៅបានថ្លៃថ្នូរជាមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ILO ជំរុញឲ្យដោះស្រាយជម្លោះកម្មកររោងចក្រកម្ពុជាជាបន្ទាន់
- កម្មករបន្តធ្វើបាតុកម្មមុខក្រសួងការងារនិងបិទផ្លូវជាតិមួយចំនួន
- រដ្ឋមន្ត្រីក្រសួងការងារព្រមានតំណាងសហជីពឲ្យឈប់ញុះញង់កម្មករ
- ជំនួបរវាងមន្ត្រីក្រសួងការងារនិងមេសហជីពរឿងប្រាក់ខែកម្មករបរាជ័យ
- កម្មករនៅកំពង់ឆ្នាំងធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥
- សង្គមស៊ីវិលហែក្បួនទាមទាររដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ
- លោក ម៉ម សូណង់ដូ ផ្អាកធ្វើបាតុកម្ម
- មេដឹកនាំបក្សប្រឆាំងសុំឲ្យលោក ហ៊ុន សែន ចេញមុខដោះស្រាយ
- កម្មករបន្តតវ៉ាបិទផ្លូវជាតិលេខ៤និងតវ៉ានៅកំពង់ចាមទាមទារដំឡើងប្រាក់ខែ
Garment workers are demanding $160 of their salary, and now teachers association is demanding 1 million riel of the basic salary. How can the dictatorial government resolve this problem ?
The collapse of a crooked government is coming soon to the theater near you.
វាមិនអាច់ទេអាអាច់ គេឆ្អែតហើយ អាសមាគមនឆ្គួតនិងនោះ
អួតសុទ្ឋតែសមាជិក10000នាក់ អ្ហា!រកតែម៉ារយសឹងមិនឃើញ
អញធ្លាប់ធ្វើហើយ មិនបានប្រយោជទេ បក្សពួកតែគ្នាវានិង
បោកបានតែកម្មករទេអ្ហា កុំមកបោកគ្រូ .គ្រូនៅប៉ៃលិនគេមិនតាមទៀត
ទេ មាយាទនិងគេដឹងហើយ ថាវាថោក
ពួកអាគ្រូសាងគ្រោះឲ្យជាតិ កុំជ្រកក្រោមស្លាកគ្រូ
បង្រៀនឯករាជ្យទៀត។
The teachers are cowards and live inside the shell!!!
១. បក្ខពួកហ៊ុនសែនខូចណាស់!!! អោយតែយើងជាប្រជារាស្រ្តតវ៉ារកយុត្តិធម៌ ពួកវាសុទ្ធតែថា៖ ខុសច្បាប់ទាំងអស់!! ហើយរកប្តឹងផ្តល់ដាក់គុកដាក់ច្រវ៉ាកទៀតផង!! សូមអោយបក្ខពួកនិងគ្រួសារហ៊ុនសែនកុំភ្លេចសោះ នៅពេលណាមួយប្រជារាស្រ្តនឹងនាំពួកអ្នកឯងមកកាត់ទោសវិញ!!!
២. ពួកឯងប្លន់ដីរាស្រ្តកណ្តាលក្រុងភ្នំពេញ អ្នកឯងអួតដាក់ទូរទស្សន៍ថា៖ ពួកអ្នកឯងធ្វើត្រូវតាមច្បាប់ តាមអនុក្រឹត តាមសជណ!!! អ្នកឯងចាំតែមើលចុះ យើងជាប្រជារាស្រ្តរងគ្រោះគ្គ្រប់ទីកន្លែងមិនអត់អោនអោយពួកអ្នកឯងទេ!!ច្បាប់ក្បាលពួកឯងស្អី បំរើតែបក្ខពួកនិងគ្រួសារហ៊ុនសែនអញ្ចឹង!!!
៣. អ្នកណាអោយហ៊ុនសែនមហាសែនខូចមកធ្វើនាយករដ្ឋមន្រ្តី គឺអាមួយហ្នឹងវាចង់ធ្វើខ្លួនឯងទេតើ?? វាធ្វើមិនកើតការហើយ វានៅក្រាញអំណាចទៀត!!! កាលវាឡើងធ្វើនាយករដ្ឋមន្រ្តីដំបូងគឺដោយសារកំទេចមេវាអស់ពីរនាក់ គឹប៉ែនសុវណ្ណនិងលោកចាន់ស៊ី បូករួមទាំងចុះសន្ធិសញ្ញាកាត់ដីអោយយួន សុខចិត្តប្រថាប់ត្រាអោយយួន អោយយួនរុញខ្មែរអោយទៅស្លាប់នៅក៥ កាប់ព្រៃទឹកសាប និងរុញក្មេងៗសិស្សសាលាជាច្រើនធ្វើជាA3ទៅស្លាប់នៅសមរភូមិនិងជាន់មីន!!! មកដល់ឆ្នាំ១៩៩៣ ប្រជារាស្រ្តបានបោះឆ្នោតទម្លាក់វា ប៉ុន្តែជាមនុស្សអគតិបានបង្កសង្រ្គាម ដណ្តើមកៅអីនាយករដ្ឋមន្រ្តីទី២ និងដល់ឆ្នាំ១៩៩៧បានធ្វើរដ្ឋប្រហារ នាំអោយសេដ្ឋកិច្ចជាតិកាលនោះសឹងក្សិណក្ស៍យ ក៍ដោយសារអាហ៊ុនសែនដែរ!! តើកាលណោះ មានអ្នករកស៊ីប៉ុន្មានអ្នកសម្លាប់ខ្លួន?? វាមិនដែរគិតពីប្រជារាស្រ្តនិងប្រទេសជាតិទេ!! វាគិតតែពីខ្លួនវាតែប៉ុណ្ណោះ!!!
៤. វាយកច្បាប់មកធ្វើបាបយើង!! យើងធ្វើអ្វីក៍ខុសដែរ!! ដូច្នេះយើងទុកវាធ្វើអ្វីទៀត ដល់ដំណាក់កាលវាយសំពងវាហើយ!!
GOD will purnish bad people like hun-sen and their groups
。 មាន អ្នកគ្រូ លោកគ្រូ ខ្លះ ថោកទាប បង្រៀន កូនសិស្ស មិនយកចិត្ត ទុកដាក់នោះឡើយ !
( ធ្វើ ព្រងើយ កន្តើយ មិនពន្យល់ កូនសិស្ស នោះ ទេ ! ចេះ មិន ចេះ ហី ទៅ ! )
ទាល់តែ កូនសិស្ស នោះ រៀនគួរ បាន បង្រៀន យកចិត្តទុកដាក់ ពន្យល់ អោយចេះ !
« រៀន គួរ ១ ម៉ោង ១០០០ រៀល ទៅ ១៥០០ រៀល »
。。 រៀនគួរ ធ្វើ អោយ ប៉ះពាល់ ដល់សុខភាព កូនសិស្ស ( រៀនគួរ ពី ម៉ោង ១១ ដល់ម៉ោង ១២
ខ្លះដល់ ម៉ោង ១៣ «ម៉ោង ១ » ) ធ្វើអោយកូនសិស្ស ហូបបាយមិនទៀងពេល !
សិស្ស ខ្លះ រៀន គួរ ដល់យប់ ទៀត តាមគ្រូ ប្រាប់ !
〉。, ពួក គ្រូ គ្រូ ថោកទាប ទាំងនេះ នឹង មិនទៅចូលរួម ជាមួយ សមាគមគ្រូបង្រៀន នោះឡើយ !
ពី ព្រោះ អាង បាន ម៉ែ ឪ កូនសិស្ស ជួយ ចិញ្ចឺម លើស ប្រាក់ខែ រដ្ឋ អ សមត្ថភាព ទៅទៀត !!!!!!
ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន
ប្រជារាស្ត្រអបអរសាទរបើអ្នកនយោបាយចេះឈ្លោះគ្នា តែរក្សានៅការរូបរួមជាតិ និងប្រជាធិបតេយ្យ។
២. គោរពព្រះមហាក្សត្រអោយមានព្រះរាជតំរះ ដើម្បីសន្តិភាព និងឯកភាពជាតិ។
៣.គោរពព្រះសង្ឈដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាតិថ្កុមថ្កើនត្រូវលើកកម្ពស់វិស័យអប់រំ គ្រូបង្រៀន បុគ្គលិកសិក្សាមានជីវភាពធូរធាយបន្តិច ជៀសវាងការប្រព្រិត្តិអំពើពុករលួយ បាត់បង់សេចក្តីថ្លៃថ្នូ។ ប្រទេសកំពុងអភិវឌ្ឈន៍មិនសមយកពន្ធលើប្រាក់ខែ គ្រូបង្រៀន ប្រយ័តគ្រូបបះបោធ្វើបាតុកម្មបបួលដោយទំាងសិស្ស និស្សិត អណាព្យាបាលក្រែងពិបាកទប់ទល់។