អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានជូនដំណឹងជាលើកទី៣ ទៅដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំ ស្ថិតក្នុងក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ឲ្យរុះរើរបងសំយាប និងសំណង់ផ្សេងៗ ដែលសង់ប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំមួយខ្សែ ដែលមានប្រវែង ៤៨០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ចាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូក តភ្ជាប់ទៅផ្លូវលេខ៥៩៨។
ដោយ ទេព សុរ៉ាវី
2013-12-31
RFA
ពលរដ្ឋដែលរងផលប៉ះពាល់នៃការពង្រីកផ្លូវទាំងនោះ បដិសេធមិនរុះរើតាមការជូនដំណឹងនោះទេ និងទាមទារឲ្យមានការផ្តល់សំណងសមរម្យជាថ្នូរនៃការរុះរើ។
ពលរដ្ឋ ១៨គ្រួសារ រស់នៅភូមិទួលគោក ក្នុងខណ្ឌឫស្សីកែវ ព្រួយបារម្ភថា អាជ្ញាធរខណ្ឌអាចដាក់កម្លាំងឈូសឆាយរបងសំយាបផ្ទះ និងសំណង់ផ្សេងៗចេញ ដោយគ្មានសំណងនៅថ្ងៃបុណ្យចូលឆ្នាំសាកល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។
តំណាងពលរដ្ឋ លោក សុខ ពីតូ មានប្រសាសន៍ថា អាជ្ញាធរខណ្ឌ លោក ឃ្លាំង ហួត បានដាក់ឱសានវាទជាច្រើនលើកមកហើយ ឲ្យពលរដ្ឋ ១៨គ្រួសារ រស់នៅអមសងខាងផ្លូវលំដែលត្រូវពង្រីក ឲ្យរុះរើរបងសំយាបផ្ទះចេញដោយគ្មានសំណង។
ការពង្រីកផ្លូវលំនោះ ត្រូវបានប៉ះពាល់ចូលដីពលរដ្ឋជម្រៅពី ២ម៉ែត្រទៅជិត ៤ម៉ែត្រ ដោយអ្នកខ្លះត្រូវវាយកម្ទេចរបងថ្មធំៗ អ្នកខ្លះប៉ះពាល់សំយាបផ្ទះ តម្រូវឲ្យរុះរើ ហើយផ្ទះអ្នកខ្លះត្រូវឈូសផ្នែកខាងមុខចេញ ដើម្បីស្ថាបនាពង្រីកផ្លូវចាក់បេតុងដែលមានទទឹង ៨ម៉ែត្រ។ តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ពលរដ្ឋមិនជំទាស់ចំពោះការពង្រីកផ្លូវទេ តែស្នើសុំឲ្យមានការផ្តល់សំណង ឬទិញលក់ដូរដីដែលប៉ះពាល់ស្របតាមតម្លៃទីផ្សារ។
«សំឡេង»
តំណាងរូបនោះបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន អាជ្ញាធរខណ្ឌបានឃុបឃិតជាមួយម្ចាស់បុរីផ្ទះល្វែងមួយនៅតំបន់នោះចំនួន ៣ម៉ឺនដុល្លារ ដើម្បីចាប់បង្ខំឲ្យពលរដ្ឋរុះរើរបងសំយាបផ្ទះ និងសំណងខ្លះចេញ ដើម្បីពង្រីកផ្លូវឲ្យធំងាយស្រួលលក់ផ្ទះល្វែងឆាប់ដាច់។
តំណាងអ្នកភូមិក៏មានភស្តុតាងជាសំឡេង បញ្ជាក់ថា តាមគម្រោង នៅថ្ងៃទី១ ខែមករា អាជ្ញាធរខណ្ឌគ្រោងដាក់កម្លាំងចុះទៅរុះរើសំណង់របស់អ្នកភូមិចេញ បន្ទាប់ពីឱសានវាទចុងក្រោយដែលកំណត់ដោយអាជ្ញាធរខណ្ឌបានដល់ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ ជុំវិញគម្រោងឈូសឆាយដី និងសំណង់ផ្សេងៗរបស់ពលរដ្ឋរស់នៅក្រុមទី១២ ភូមិទួលគោក បានទេ នៅថ្ងៃទី៣១ ធ្នូ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
យ៉ាងណា ក្នុងលិខិតរបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ករណីពលរដ្ឋនៅតែរឹងរូសមិនរុះរើរបង សំយាប និងសំណង់ផ្សេងៗដែលប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំដែលតភ្ជាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូក ទៅផ្លូវ ៥៩៨ ទេនោះ សាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាល ចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈអ្វីឡើយ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរឈូសឆាយដីពលរដ្ឋដោយគ្មានសំណងទេនោះ គឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានរបស់ពលរដ្ឋ។
«សំឡេង»
ទិន្នន័យឆ្នាំ២០១២ របស់សាលារាជធានីភ្នំពេញ បង្ហាញថា មានសហគមន៍មិនទាន់រៀបរយជាង ៦០០សហគមន៍នៅរាជធានីភ្នំពេញ ត្រូវធ្វើការអភិវឌ្ឍ និងកែលំអ ហើយគោលការណ៍រដ្ឋាភិបាលអាចបណ្ដេញពលរដ្ឋចេញពីលំនៅឋានឲ្យបានយ៉ាងតិច ១០០សហគមន៍ក្នុងមួយឆ្នាំៗដើម្បីអភិវឌ្ឍ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកឃ្លាំមើល៖ ទំនាស់ដីធ្លីនិងព្រៃឈើនឹងបន្តកើតមាននៅឆ្នាំ២០១៤
- ពលរដ្ឋប្រមាណ៥០០នាក់តវ៉ាប្រឆាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច
- សកម្មជនបក្សប្រជាជនបង្វែរការធ្វើបាតុកម្មបិទសាលាឃុំទៅជាការចរចា
- ពលរដ្ឋនៅក្រចេះលើកគ្នាទៅបញ្ឈប់គ្រឿងចក្រឈូសឆាយដី
- ពលរដ្ឋនៅពោធិ៍សាត់ប្រកាសធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនរំលោភដី
- សកម្មជនបក្សប្រជាជនគ្រោងធ្វើបាតុកម្មបិទសាលាឃុំនៅក្រចេះ
- ពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ
- បញ្ហាកាប់បំផ្លាញព្រៃឈើនិងទំនាស់ដីធ្លីនៅឆ្នាំ២០១៣
- ពលរដ្ឋសហគមន៍ថ្មគោលបដិសេធមិនចូលរួមគម្រោងពង្រីកព្រលានយន្តហោះភ្នំពេញ
១. បក្ខពួកហ៊ុនសែនខូចណាស់!!! អោយតែយើងជាប្រជារាស្រ្តតវ៉ារកយុត្តិធម៌ ពួកវាសុទ្ធតែថា៖ ខុសច្បាប់ទាំងអស់!! ហើយរកប្តឹងផ្តល់ដាក់គុកដាក់ច្រវ៉ាកទៀតផង!! សូមអោយបក្ខពួកនិងគ្រួសារហ៊ុនសែនកុំភ្លេចសោះ នៅពេលណាមួយប្រជារាស្រ្តនឹងនាំពួកអ្នកឯងមកកាត់ទោសវិញ!!!
២. ពួកឯងប្លន់ដីរាស្រ្តកណ្តាលក្រុភ្នំពេញ អ្នកឯងអួតដាក់ទូរទស្សន៍ថា៖ ពួកអ្នកឯងធ្វើត្រូវតាមច្បាប់ តាមអនុក្រឹត តាមសជណ!!! អ្នកឯងចាំតែមើលចុះ យើងជាប្រជារាស្រ្តរងគ្រោះគ្គ្រប់ទីកន្លែងមិនអត់អោនអោយពួកអ្នកឯងទេ!!ច្បាប់ក្បាលពួកឯងស្អី បំរើតែបក្ខពួកនិងគ្រួសារហ៊ុនសែនអញ្ចឹង!!!
៣. អ្នកណាអោយហ៊ុនសែនមហាសែនខូចមកធ្វើនាយករដ្ឋមន្រ្តី គឺអាមួយហ្នឹងវាចង់ធ្វើខ្លួនឯងទេតើ?? វាធ្វើមិនកើតការហើយ វានៅក្រាញអំណាចទៀត!!! កាលវាឡើងធ្វើនាយករដ្ឋមន្រ្តីដំបូងគឺដោយសារកំទេចមេវាអស់ពីរនាក់ គឹប៉ែនសុវណ្ណនិងលោកចាន់ស៊ី បូករួមទាំងចុះសន្ធិសញ្ញាកាត់ដីអោយយួន សុខចិត្តប្រថាប់ត្រាអោយយួន អោយយួនរុញខ្មែរអោយទៅស្លាប់នៅក៥ កាប់ព្រៃទឹកសាប និងរុញក្មេងៗសិស្សសាលាជាច្រើនធ្វើជាA3ទៅស្លាប់នៅសមរភូមិនិងជាន់មីន!!! មកដល់ឆ្នាំ១៩៩៣ ប្រជារាស្រ្តបានបោះឆ្នោតទម្លាក់វា ប៉ុន្តែជាមនុស្សអគតិបានបង្កសង្រ្គាម ដណ្តើមកៅអីនាយករដ្ឋមន្រ្តីទី២ និងដល់ឆ្នាំ១៩៩៧បានធ្វើរដ្ឋប្រហារ នាំអោយសេដ្ឋកិច្ចជាតិកាលនោះសឹងក្សិណក្ស៍យ ក៍ដោយសារអាហ៊ុនសែនដែរ!! តើកាលណោះ មានអ្នករកស៊ីប៉ុន្មានអ្នកសម្លាប់ខ្លួន?? វាមិនដែរគិតពីប្រជារាស្រ្តនិងប្រទេសជាតិទេ!! វាគិតតែពីខ្លួនវាតែប៉ុណ្ណោះ!!!
៤. វាយកច្បាប់មកធ្វើបាបយើង!! យើងធ្វើអ្វីក៍ខុសដែរ!! ដូច្នេះយើងទុកវាធ្វើអ្វីទៀត ដល់ដំណាក់កាលវាយសំពងវាហើយ!!