សុខ ខេមរា
01 មករា 2014
វីអូអេខ្មែរ

វត្តនៅប៉ៃលិន តាមផ្លូវទៅព្រំដែនជាមួយថៃ។
វ៉ាស៊ីនតោន — ប្រធានតុលាការខេត្តប៉ៃលិន លោក ជុំ ស ត្រូវដកហូតមុខតំណែងដែលក្រុមមន្ត្រីបានអះអាងថា មានការប៉ះពាល់ជាមួយនឹងអ្នកមានអំណាចក្នុងតំបន់អតីតខ្មែរក្រហមផ្តាច់ខ្លួននេះ។
ក្រុមមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីតុលាការបានអះអាងថា លោក ជុំ ស ប្រធាន តុលាការខេត្តប៉ៃលិនត្រូវក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដកហូតពីមុខតំណែងហើយកាលពីថ្ងៃទី២៤ខែធ្នូនេះ ក្រោយពីលោកត្រូវ គេរាយការណ៍មកថា ខកខានមិនបានអនុញ្ញាតឲ្យមន្ត្រីតុលាការរបស់លោកទៅ បំភ្លឺចំពោះរឿងក្តីមួយ ដែលមានការចង់ដឹងពីលោកស្រី បាន ស្រីមុំ តំណាងរាស្ត្រខេត្តប៉ៃលិន និងជាភរិយាអភិបាលខេត្តប៉ៃលិនលោក អ៊ី ឈាន។
ក្រុមមន្ត្រីដដែលបានអះអាងថា លោក ជុំ ស បានហាមចៅក្រមម្នាក់មិនឲ្យចូល ខ្លួនបំភ្លឺតាមការកោះហៅជាឯកជនរបស់អ្នកតំណាងរាស្ត្រនោះដោយយល់ថា ជារឿងខុសច្បាប់។ ក្រុមមន្ត្រីដដែលនោះបានអះអាងថា ការកោះហៅចៅក្រម ស៊ើបសួរអាចធ្វើទៅបានគឺតំណាងរាស្ត្រត្រូវធ្វើលិខិតទៅកាន់ប្រធានសភា និង ក្រសួងយុត្តិធម៌ ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ អ្នកតំណាងរាស្ត្រមិនអាច កោះហៅមន្ត្រីតុលាការទៅសួរដោយផ្ទាល់ខ្លួនបានទេ។ នោះគឺជារឿងខុសច្បាប់។
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកក្នុងខេត្តប៉ៃលិន ប្រាក់ ភីម៉ាគ្រាន់តែបាន បញ្ជាក់ប្រាប់វីអូអេយ៉ាងខ្លីថា មានដំណឹងអំពីការកោះហៅចៅក្រមទៅសួរមែន តែមិនដឹងពីមូលហេតុអ្វីច្បាស់លាស់។
គាត់និយាយថា៖ «បើចៅក្រមមានកំហុសគួរតែប្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ប៉ុន្តែដល់ ហៅមកឆៅអញ្ចឹង ខ្ញុំមិនដឹងថា យ៉ាងម៉េចដែរ»។
ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ពីប្រភពស្និទ្ធនឹងមន្ត្រីតុលាការ ខេត្តប៉ៃលិនដែលថ្លែងក្នុងលក្ខខណ្ឌមិនឲ្យប្រាប់ឈ្មោះដោយបារម្ភពីការធ្វើទុក្ខ បុកម្នេញ បានឲ្យដឹងថា ទំនាស់ក្រៅប្រព័ន្ធតុលាការមួយបានសម្របសម្រួលចប់ក្រៅប្រព័ន្ធតុលាការដែលមានន័យថា ជនជាប់ចោទបានព្រមព្រៀងបង់ប្រាក់ជាសំណងចំនួន១ម៉ឺន៣ពាន់ដុល្លារ។ តែជនជាប់ចោទជាភាគីសំណង ក្រោយមក បានចោទប្រកាន់បកទៅវិញថា ចៅក្រមតុលាការនិងដើមបណ្តឹងបានជម្រិតទារ ប្រាក់។ ជនជាប់ចោទបានប្តឹងទៅសមាជិកសភាខេត្តប៉ៃលិនឲ្យមានអន្តរា គមន៍។
ដោយគេបានដឹងថា មានស្នាមមេដៃប្តឹងតុលាការពីប្រជាពលរដ្ឋមួយចំនួនផង នោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវគេដឹងថា បានចូលរួមធ្វើចំណារផ្តល់ភ្លើងខៀវគាំទ្រដល់មន្ត្រីខេត្តប៉ៃលិនរបស់លោកអ៊ី ឈាន ដើម្បីដកប្រធាន តុលាការ ដែលមន្ត្រីក្រសួងយុត្តិធម៌ខ្លះបានអះអាងថា មិនទាន់បានចុះធ្វើ អធិការកិច្ចនៅឡើយនោះ។
វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកអភិបាលខេត្ត អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ ជាអ្នកតំណាងរាស្ត្រ តែមិនអាចទាក់ទង។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរុមនាថនរោត្តមសីហ មុនី បានឡាយព្រហស្ថ លេខាកាលពីថ្ងៃទី២៦ ខែធ្នូតាមសំណើរបស់មន្ត្រីយុត្តិធម៌ និងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីផ្ទេរលោកជុំ សមកបម្រើការងារក្នុង ក្រសួងយុត្តិធម៌វិញ។ នេះបើតាមព្រះរាជក្រិតដែលគេបានអានជូនវីអូអេ។ លោក លាង សួគ៌ មន្ត្រីតុលាការខេត្តស្វាយរៀង ត្រូវតែងតាំងជាប្រធានតុលាការខេត្ត ប៉ៃលិនថ្មី ជំនួសតំណែងលោក ជុំ ស ។
ពីធីប្រកាសការផ្ទេរតំណែងនេះត្រូវគេគ្រោងនឹងធ្វើនៅថ្ងៃទី៦ខែមករាឆ្នាំ២០១៤សប្តាហ៍ខាងមុខ។
តាមច្បាប់ មន្ត្រីតុលាការត្រូវផ្ទេរភារកិច្ចរាល់៤ឆ្នាំម្តង តែលោក ជុំ ស ទើបបំពេញ ការងាររបស់លោកប្រមាណ៣ឆ្នាំប៉ុណ្ណោះ។
អន្តរាគមន៍ពីនាយករដ្ឋមន្ត្រី និងមន្ត្រីមានអំណាចថ្នាក់ខេត្តនេះបានធ្វើឲ្យមានការរិះគន់ពីក្រុមអ្នកច្បាប់និងមន្ត្រីក្រោមឱវាទមួយចំនួនថា ជាការលូកដៃជ្រៀតជ្រែកប្រព័ន្ធតុលាការដ៏ក្មេងខ្ចីក្នុងខេត្តប៉ៃលិននេះ ហើយវាធ្វើឲ្យប្តេជ្ញាកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ដើរថយក្រោយ។
លោក ជុំ ស ពេលនេះមិនអាចទាក់ទងបានដើម្បីធ្វើការពន្យល់អំពីដំណើររឿង នោះទេ តែការបញ្ឈប់មុខនាទី ដោយមានសំណើ និងចំណាពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ ត្រូវគេដឹងថា មិនអាចធ្វើឲ្យសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមន្ត្រីយុត្តិធម៌ប្រកែកបានទេ។ នេះបើតាមលិខិតរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលគេបានអាន។ លោក ជុំ ស និងមន្ត្រីគយមួយចំនួនត្រូវគេដឹងថា ជាឧបសគ្គនៃការរត់ពន្ធប្រេងគេចពន្ធតាមច្រកប៉ៃលិនផងដែរ។
ខេត្តប៉ៃលិនស្ថិតនៅជាប់នឹងព្រំដែនថៃភាគពាយព្យនៃប្រទេសកម្ពុជា។ ខេត្តនេះ ត្រូវគេស្គាល់ថា ជាតំបន់អតីតខ្មែរក្រហមដ៏សំខាន់ដែលរដ្ឋាភិបាលបានប្រកាស ឲ្យអតីតមន្ត្រីខ្មែរក្រហមកាន់កាប់ ដែលគេមើលឃើញថា របៀបស្វ័យយ័ត។ ហើយខេត្តនេះក៏ត្រូវគេដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកអភិបាលខេត្តអ៊ី ឈាន ដែលជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមដែរ ក្រោយពីបានផ្តាច់ខ្លួនចុះ ចូលជាមួយរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ១៩៩៦។
តុលាការក្នុងខេត្តនេះបានចាប់ផ្តើមកើតឡើងជាលើកដំបូងកាលពីប្រមាណបីឆ្នាំមុននេះ។ រដ្ឋាភិបាលបានប្រកាសជារឿយៗអំពីការបែងចែកអំណាចឲ្យដាច់ពីគ្នានិងការតាំងចិត្តធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ បញ្ចប់ភាពរួចទោសពៃរ៍ អភិបាលកិច្ចល្អ និងបំបាត់អំពើពុករលួយជាដើម៕
អត្ថបទព័ត៌មានទាក់ទង
- កម្ពុជាបង្កើតតុលាការថ្មីនៅប៉ៃលិនអតីតតំបន់ខ្មែរក្រហម
- យុវជននៅអតីតតំបន់គ្រប់គ្រងខ្មែរក្រហមកំសាន្តបុណ្យចូលឆ្នាំដោយល្បែងសម័យទំនើប
- អាមេរិកសុំឱ្យកម្ពុជាធ្វើការជាមួយសង្គមស៊ីវិលដោះស្រាយការរំលោភសិទ្ធិមនុស្ស
- ជនជាតិភាគតិចបន្តដោះស្រាយទំនាស់តាមប្រពៃណី ជាជាងតាមផ្លូវតុលាការ
ការអនុវត្តមិនត្រឹមត្រូវជាអំពើខុសច្បាប់ អំពើខុសច្បាប់នេះហើយ ដែលបង្កើតបាននូវអំពើអយុត្តិធម៌ នាំឲ្យសង្គមបែកបាក់ មិនរឹងម៉ាំ តើទាំងនេះអ្នកណាជាអ្នកកសាងឡើង គឺហ៊ុន សែន នេះជាកំហុស!
The Husband is a governor WHILE the wife is a law maker and a sole businesswoman!!!Hmhmhm……………….
Independent Court System needs to be under the WOMAN with money?????
កុំចង់សាកជាមួយបុរសខ្លាំងឱ្យសោះ មានតែពលរដ្ឋ១៤លាននាក់ទេ ដែលអាចកំចាត់បុរសខ្លាំងនេះបាន
《〈〈〈〈〈〈〈〉〉〉〉〉、。。。លោក ហ៊ុន សែន ធ្វើ អ្វី អ្វី ដើម្បី ទប់ អំណាច !!!!!!!!!!!!!
ធ្វើជាមេដឹកនាំគេ ចូរចិត្តធ្វើអ្វីតាមតែការញ៉ុះញុងអុចអាល ខ្វះការពិចារណា ចឹងតាំងខ្លួនសុទ្ធតែបណ្ឌិត គតិបណ្ឌិត ស្រែកថាតុលាការឯករាជ្យ តែចរឹកនៅតែថោក ចូលចិត្តលូកដៃកកូរកកាយ បើមិនធ្វើតាម ខ្លួន មិនស្តាប់បញ្ជា ដកចេញ ។ តើអ្នកឡើងក្រោយហ៊ានឯករាជ្យទេ រឺពេលកាត់ក្តីម្តងៗ ត្រូវសួរយោបល់លោក ជំទាវសិន ។ ឯករាជ្យនៅឯណា?
អាចជារឿងដែលមិនល្អទាំងសងខាង កំហុសពីរផ្សេងគ្នា
សាម៉ីខ្លួនមិនមានប្រតិកម្មផង សង្គមស៊ីវិលចេញមកវិភាគប្រូងព្រាត កុំគិតច្រើពេកនាំឆាប់ចាស់មុនអាយុ