CITA ជូនដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ​អំពី​មហា​កូដកម្ម​គ្រូបង្រៀន​ទូទាំងប្រទេស​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (CITA) នៅ​ថ្ងៃ​ពុធ​នេះ ជូនដំណឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្តីពី​ការរៀបចំ​ធ្វើ​មហា​កូដកម្ម​គ្រូ​បង្រៀន​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដំឡើ​ង​ប្រាក់ខែ​អប្បបរមា​១​លាន​រៀល​ក្នុង​១​ខែ ជូន​គ្រូបង្រៀន​។​

​លិខិត​របស់ ​CITA  ចេញផ្សាយ​នៅ​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ​២០១៣ ឲ្យដឹងថា មហា​កូដកម្ម​គ្រូបង្រៀន នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​៦​ខែ​មករា ឆ្នាំ​២០១៤ ដែល​មាន​រយៈពេល​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដំឡើ​ង​ប្រាក់ខែ​អប្បបរមា​ន​១​លាន​រៀល​ក្នុង​១​ខែ​ជូន​លោកគ្រូ អ្នកគ្រូ ដើម្បី​ឲ្យ​ពួកគាត់​មាន​ជីវភាព​រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ និង​ជា​ការលើកកម្ពស់​ដល់​គុណភាព​នៃ​វិស័យ​អប់រំ ។

CITA ឲ្យដឹងថា សមាគម​គ្រូបង្រៀន បាន​រៀបចំ​សមាជ​លើក​ទី​៥​របស់​ខ្លួន​ដែល​មាន​ប្រតិភូ​តំណាង​គ្រូបង្រៀន​ចំនួន ១៨ ខេត្ត​-​រាជធានី ចូលរួម​សមាជ​សាមញ្ញ​នេះ​។ នៅក្នុង​អង្គសមាជ​នេះ សមាគម ក៏​បាន​លើក​សំណើរ​អំពី​ការរៀបចំ​ធ្វើ​មហា​កូដកម្ម​ដាក់ជូន​អង្គសមាជ​អនុម័ត ដែល​មាន​សំឡេង​គាំទ្រ​ដ៏​លើសលុប​ឲ្យ​សមាគម​រៀបចំ​ធ្វើ​មហា​កូដកម្ម​។​

​ថ្មី​នេះ ក្រសួងមហាផ្ទៃ បាន​ព្រមាន​លុបឈ្មោះ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​(CITA) ដោយ​ចោទ​ថា​ប្រធាន សមាគម​នេះ លោក រ៉ុង ឈុន បាន​ចូលរួម​សកម្មភាព​នយោបាយ និង​បាន​ញុះញង់​កម្មករ​ឲ្យធ្វើ​បាតុកម្ម​។

​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ ឆ្នាំ​២០១៣ ផ្ញើជូន​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យដឹងថា ថ្មីៗ​នេះ ប្រធាន​សមាគម បាន​យក​តួនាទី​របស់​ខ្លួន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​បាន​ធ្វើ​សកម្មភាព​ញុះញង់​ដោយ​ខុសច្បាប់​ទៅ​ប្រជាពលរដ្ឋ ខុស​ពី​លក្ខន្តិកៈ​សមាគម​។

​ក្រសួង ព្រមាន​ដល់​ប្រធាន​សមាគម​ឲ្យ​អនុវត្ត​សកម្មភាព​ឲ្យបាន​ត្រឹមត្រូ​វ​ស្រប​តាម​លក្ខន្តិកៈ​របស់​ខ្លួន ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ​។ ក្រសួង​បន្តថា ក្នុងករណី​ប្រធាន​សមាគម នៅតែ​បន្ត​ប្រព្រឹត្ត​ផ្ទុយ​នឹង​លក្ខន្តិកៈ ក៏​ដូច​ជា​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ធរមាន ក្រសួង​នឹង​ចាត់វិធានកា​រលុបឈ្មោះ​សមាគម ចេញ​ពី​បញ្ជី​របស់​ក្រសួងមហាផ្ទៃ​។

​តែ​លោក រ៉ុង ឈុន ប្រាប់​VOD​ថា លោក ធ្វើ​សកម្មភាព​កន្លង​មក​មិន​ខុស​ច្បាប់​ទេ ព្រោះ​លោក​គ្រាន់​តែ​ដឹកនាំ​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​​ធម្មតា​៕

​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​laysamean168@vodhotnews.com

What Next?

Recent Articles

4 Responses to "CITA ជូនដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ​អំពី​មហា​កូដកម្ម​គ្រូបង្រៀន​ទូទាំងប្រទេស​​"

  1. អ្នកធ្វើស្រែ says:

    អារ៉ុងឈុនអាគ្រូថោកទាប!!អ្ហែងមិនបង្រៀនកូនសិស្សអួតថាគ្រាន់បើទៀត!!អាបំផ្លាញគុណភាព អប់រំ។អ្ហែងមិនបង្រៀនក៍កូនអញមិនខ្វះគ្រូដែរ!!អញដូរកូនអញឲ្យរៀនជាមួយគ្រូល្អៗរួចហើយជូន ការឧបត្ថម្ភគាត់បន្ថែមទៀតផង!!អ្ហែងកុំយកឈ្មោះគ្រូល្អៗទៅប្រឡាក់ប្រឡូសជាមួយអាសម្អុយឯង ឲ្យសោះណា!!អាបំផ្លាញជាតិ!!!

  2. គ្រូប្រពន្ធល្អ says:

    ប្រជារាស្ត្រអបអរសាទរបើអ្នកនយោបាយចេះឈ្លោះគ្នា តែរក្សានៅការរូបរួមជាតិ និងប្រជាធិបតេយ្យ។
    ២. គោរពព្រះមហាក្សត្រអោយមានព្រះរាជតំរះ ដើម្បីសន្តិភាព និងឯកភាពជាតិ។
    ៣.គោរពព្រះសង្ឈដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាតិថ្កុមថ្កើនត្រូវលើកកម្ពស់វិស័យអប់រំ គ្រូបង្រៀន បុគ្គលិកសិក្សាមានជីវភាពធូរធាយបន្តិច ជៀសវាងការប្រព្រិត្តិអំពើពុករលួយ បាត់បង់សេចក្តីថ្លៃថ្នូ។ ប្រទេសកំពុងអភិវឌ្ឈន៍មិនសមយកពន្ធលើប្រាក់ខែ គ្រូបង្រៀន ប្រយ័តគ្រូបបះបោធ្វើបាតុកម្មបបួលដោយទំាងសិស្ស និស្សិត អណាព្យាបាលក្រែងពិបាកទប់ទល់។

  3. ហូងដា says:

    លោក ហ៊ុន សែន តែងតែសន្យាខ្យល់លើកកម្ពស់ជីវភាព គ្រូបង្រៀនលុបបំបាត់អំពើពុករលួយ កាន់អំណាចជិត៣០ឆ្នាំ ឃើញតែក្រុមគ្រួសារគាត់ បក្សពួកនិយម ឬ អ្វីៗដើម្បីតែពង្រីងគណបក្ស។ កំណែស៊ីជំរៅ ចតុកោណអស់ប្រសិទ្ធិឥទ្ធិពល។