ដោយ៖ ថុល ស្រីលក្ខណ៍ និង ស៊ុន ណារិន
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងជាសម្ព័ន្ធសហជីពកម្មករកម្ពុជា ដែលដឹកនាំដោយ លោក សោម អូន នៅថ្ងៃពុធនេះ ប្រកាសជំហរបន្តគាំទ្រការដំឡើងប្រាក់ឈ្នួលកម្មករបន្ថែមដល់ ១០០ដុល្លារ ខណៈក្រុមសហជីពមួយចំនួនទៀត ប្រកាសបន្តធ្វើបាតុកម្មរហូតទទួលបានប្រាក់ឈ្នួលកម្មករដល់១៦០ដុល្លារ។
ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងជាសម្ព័ន្ធសហជីពកម្មករកម្ពុជា លោក សោម អូន មានប្រសាសន៍ថា លោកសាទរ និងស្វាគមន៍ចំពោះការសម្រេចរបស់ក្រសួងជាថ្មីទៀតនេះ ព្រោះវាជាការល្អប្រសើរជាងការសម្រេចកាលពីលើកដំបូង។ លោកថា ការសម្រេចផ្តល់ប្រាក់ខែត្រឹម ៩៥ដុល្លារ គឺមិនអាចផ្គត់ផ្គង់ជីវភាពរបស់កម្មករបានសមរម្យនោះទេ តែការដែលលោកគាំទ្រនៅពេលដំឡើងដល់៩៥ដុល្លារ ដោយសារមើលទៅលើលទ្ធភាពភាគីថៅកែរោងចក្រ និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ៖
កន្លងទៅ លោក សោម អូន បានប្រកាសគាំទ្រការដំឡើងប្រាក់ឈ្នួលដល់កម្មករ៩៥ដុល្លារ សម្រាប់ឆ្នាំ២០១៤ និងចាត់ទុកការតវ៉ារបស់កម្មករនៅពេលនេះ គឺជាការញុះញង់របស់គណបក្សប្រឆាំង ដោយស្នើឲ្យកម្មករគោរពតាមការសម្រេចស្ដីពីដំឡើងប្រាក់ឈ្នួលអប្បបរមា។ សេចក្តីថ្លែងការណ៍របស់សហជីព ក្រោយការដំឡើងប្រាក់ឈ្នួល៩៥ដុល្លារ ឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលនេះ គឺសមស្របតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង សហជីពមួយនេះ បានអំពាវនាវឲ្យកម្មករ រក្សាភាពស្ងប់ស្ងៀម កុំចូលរួមនូវរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ សន្តិសុខការងារ និងបរិយាកាសវិនិយោគ។ សហជីព ក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះជនខិលខូចមួយចំនួន ដែលបង្កអុកឡុក និងញុះញង់គំរាមកំហែងកម្មករនិយោជិត ឲ្យចូលរួមធ្វើការប្រឆាំងតវ៉ាទៅនឹងលទ្ធផលនៃកិច្ចប្រជុំស្តីពីការដំឡើងប្រាក់ឈ្នួល។
លោក សោម អូន បន្ថែមថា គ្រាន់តែក្រសួងប្រកាសដំឡើងប្រាក់ឈ្នួលកម្មករភ្លាម តម្លៃផ្ទះជួល ទឹក ភ្លើង និងតម្លៃទំនិញផ្សេងៗហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។ លោកថា សហជីពលោកនឹងដាក់លិខិតទៅរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហានេះ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី្ន ទទូចថា ប្រាក់ខែ១០០ដុល្លារ មិនអាចឲ្យកម្មកររស់នៅបានសមរម្យនោះទេ។ លោកថា សហជីពមានតួនាទីការពារផលប្រយោជន៍កម្មករ ដូច្នេះពួកគាត់នៅតែបន្តធ្វើបាតុកម្មរហូតទាល់តែកម្មករទទួលបានប្រាក់ឈ្នួល១៦០ដុល្លារ ៖
សម្រាប់អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ក្នុងមួយឆ្នាំៗយ៉ាងហោចណាស់ ក្រសួងត្រូវដំឡើងប្រាក់ឈ្នួលឲ្យកម្មករជាអប្បបរមា៥ភាគរយនៃប្រាក់ខែគោល តែក្រសួងមិនបានដំឡើងឲ្យតាមគោលការណ៍នេះទេ។ លោកថា គិតត្រឹមឆ្នាំ២០០០ កម្មករទទួលបានប្រាក់ឈ្នួលគោល ៤៥ដុល្លារ បើដំឡើង៥ភាគរយ នៅឆ្នាំ១០១៤ កម្មករគួរតែទទួលបាន១៧១ដុល្លារ មិនមែនត្រឹម១៦០ដុល្លារនោះទេ ៖
ប្រាក់ឈ្នួល១០០ដុល្លារ កម្មករ នឹងទទួលបានចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤។រាជរដ្ឋាភិបាល មានយន្តការដំឡើងប្រាក់ឈ្នួលចំនួន១៥ដុល្លារ នៅឆ្នាំ២០១៥ នៅឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន
តាមមើលទៅអាឆ្កែមួយក្បាលសោមអូននេះពិតជាឆ្កែដ៏ថោកទាបមួយក្បាលដែលរងចាំតែគេបោះសាច់អោយវាសីុមែនសូមបងប្អូនកម្មករ-កម្មការនីកុំចូលរួមជាមួយអាឆ្កែនេះអី។
You agree with 100$ but I think you never read the article of UN (all human being are entitled for living of standard. Good health, good food, good shelter, good work, and ethic strong leader.
ុូូូូូូូូ សារ ទរ ប៉ុន្មាន ភាគរយ ? ???????? !!!!!!!!!!!!!!!!! !
ុ ទ្រាំ ទៅ កម្មករ ល្ហេមល្ហាម រហូត ! អញ ឡាន ដូរ ស៊ី រី ផ្ទះ វីឡា ស្រី ស្រា រាល់ ថ្ងៃ !