ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ​និង​បក្ស​ប្រជាជន​ជួប​គ្នា​នៅ​ថ្ងៃ​៣ មករា

ដោយ កែវ និមល
2014-01-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ស្រែក​ជយឃោស​នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៣។ RFA/Mom Sophon

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ជួប​គ្នា​ជា​ថ្មី​ទៀត​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​កើត​មាន​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា។ ការ​ជួប​គ្នា​ដំបូង គឺ​ធ្វើ​ឡើង​ថ្នាក់​ក្រុម​ការងារ​បច្ចេកទេស​សិន ដើម្បី​ពិភាក្សា​ខ្លឹមសារ និង​រៀបចំ​របៀបវារៈ​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ជួប​គ្នា។

ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣ មករា នៅ​វិមាន​ព្រឹទ្ធ​សភា រាជធានី​ភ្នំពេញ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មករា ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​រវាង​ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​នេះ នឹង​ពិភាក្សា​លើ​ការ​រៀបចំ​សម្រាប់​កិច្ច​ចរចា​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំង​ពីរ​នេះ៖ «អំពី​របៀបវារៈ ពេល​វេលា ទីកន្លែង និង​សមាសភាព​ថ្នាក់ដឹកនាំ​កំពូល​ដែល​ត្រូវ​ចូល​រួម​ចរចា»

សមាសភាព​ក្រុម​ការងារ​ដែល​ត្រូវ​ចូល​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ មករា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក យឹម សុវណ្ណ លោក ប៉ុល ហំម លោក គួយ ប៊ុនរឿន។ ចំណែក​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ព្រុំ សុខា លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ។

លោក ព្រុំ សុខា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មករា ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​របស់​ក្រុម​ការងារ​បច្ចេកទេស​នោះ មិន​ទាន់​មាន​របៀប​វារៈ​ជាក់​លាក់​ទេ ប៉ុន្តែ​ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​នេះ អាច​លើក​យក​មក​ជជែក​គ្នា​ភា្លមៗ​តែម្ដង ក្នុង​ពេល​ជួប​គ្នា​អំពី​របៀបវារៈ​កិច្ច​ប្រជុំ។

លោក ព្រុំ សុខា បន្ថែម​ឲ្យ​ដឹង​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជួប​ដោះស្រាយ​គ្នា​នេះ មាន ២​សំខាន់ គឺ​ទី​១ បញ្ហា​ដែល​កើត​មាន​ក្រោយ​ការ​បោះ​ឆ្នោត​នោះ គឺ​ត្រូវ​តែ​ដោះស្រាយ​តាម​ការ​ចរចា​ដោយ​សន្តិវិធី គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ និង​ទី​២ ការ​ចរចា​ថ្មី​នានា​ត្រូវ​តែ​គោរព​ទៅ​តាម​ការ​ឯកភាព​យល់​ព្រម​ជាមួយ​គ្នា​កន្លង​មក ហើយ​រិះរក​វិធី​ដោះស្រាយ​ចំណុច​ដែល​នៅ​មិន​ទាន់​ចុះ​សម្រុង​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត។

លោក ព្រុំ សុខា៖ «យើង​យល់​ថា មាន​តែ​មធ្យោបាយ​នេះ​មួយ​គត់​ដែល​ល្អ​បំផុត ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ដែល​កើត​មាន​សព្វថ្ងៃ​នេះ។ យើង​ធ្លាប់​ជួប​ចរចា​គ្នា​ទាំង​ផ្លូវការ និង​ផ្សេងៗ​នោះ ដូច្នេះ​ជួប​គ្នា​ច្រើន​ដង​ហើយ។ ដូច្នេះ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ពិត​ប្រាកដ តាម​ការ​ចរចា គឺ​អ្វី​ដែល​យើង​ធ្លាប់​និយាយ​ជាមួយ​គ្នា ធ្លាប់​ឯកភាព​គ្នា រក​ឃើញ​ចំណុច​រួម គឺ​យើង​ផ្អែក​លើ​នោះ។ យើង​ខំ​រក​ចំណុច​រួម​ដើម្បី​ដោះស្រាយ​បញ្ហា»

ការ​ជួប​ចរចា​គ្នា​រវាង​ថ្នាក់​ដឹកនាំ​កំពូល និង​តំណាង​គណបក្ស​ជា​ក្រុម​បច្ចេកទេស​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក​មាន​ប្រហែល ៧​លើក។ ក្នុង​នោះ​មាន​ការ​ជួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​មាន​ចំនួន​២​លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Related Articles

11 Responses to "ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ​និង​បក្ស​ប្រជាជន​ជួប​គ្នា​នៅ​ថ្ងៃ​៣ មករា"

  1. ពុទ្ធទំនាយ says:

    លទ្ធផល នឹងគ្មានបានការអ្វីទាំងអស់ ហ៊ានភ្នាល់ដាក់ប្រទេស

  2. Anonymous says:

    Waste time for Democracy and gain time for communist.

  3. ប្រជាពលរដ្ឋ says:

    〉。 ធ្វើ ខុស ត្រូវ កែ ខ្លួន មិនចេះ ត្រូវ រៀន អោយ ចេះ , អ្នក ដឹកនាំប្រទេស ត្រូវ មើល

    ប្រជាពលរដ្ឋ ទូរទាំង ប្រទេស មិនមែន មើលតែ ក្រុម គ្រួសារ ខ្លួន នោះ ទេ !

    “(« សូម កុំភ្លេច អ្នកដឹកនាំ ប្រទេស , មិនមែន ដឹកនាំ គ្រួសារ នោះឡើយ ! »)

    {{ កុំ ភ្លេច , ក្រដាស់ ខ្ចប់ ភ្លើង មិន ជិត ទេ ! ​}}

  4. United Khmer says:

    This is not the first time. Why waste too many times?

  5. បរិមី ព្រ:វិហារ says:

    It is unpredictable results and we have to face the reality is better than just dream about it. Its worry some CNRP members is that CNRP has already issued an order to compagning to out Hun Sen and now requesting to sit down with Hun Sen to settle the differences. This is an ashame!!

  6. CHEA says:

    ALL CAMBODIAN ARE URGING TO HAVE ALL THIS PROBLEM TO GO AWAY FROM THEIR SOCIATY. THE FIRST QUESTION IS Mr HUN SEN CPP GOV WILLING TO NEGOTIATE TO SOLVE PROBLEM AND MAKING PEACE FOR THIS NATION.THE WAY I SEE IS NO. HUN SEN TRYING SO HARD TO STAY IN POWER EVEN THIS COUNTRY GO DOWND TO THE BOTOM OF THE HILL. HE WILL NOT CARE ANY THING AS LONG AS HE STAY IN POWER. HE TRYING TO USE ALL KIND OF EVIL AND MILITTERIES MEAN TO TOP DOWN THIS NATION RISING UP FOR PEACE.MY QUESTION IS WHY THESE BIG MAJORITIES OF CAMBODIAN CAN NOT TOP DOWND THIS EVIL GOV.WHY Mr HUN SEN ORDER MILITERIES TO TEST BM 21 IS HE TRAYING TO SCARE UNITSTATE OR CHINA OR THAILAND OR CAMBODIAN THE ANSWER IS CAMBODIAN THAT RISING UP. DID YOU KNOW ONE MISSILE CAN FEED 10 CAMBODIAN FAMILIES FOR ONE YEAR.HOW MANY MISSILE DID THEY TEST?HUN SEN MUST GO PEACE FOR ALL CAMBODIAN AND A HAPPY NEW YEAR

  7. colab says:

    សេចក្តីប្រកាសព័ត៏មានរបស់សមាគម​រោងចក្រ​កាត់ដេរកម្ពុជា ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៣

    (ចេញផ្សាយថ្ងៃទី 01-01-2014, 11:34 pm) | FPM

    សមាគម​រោងចក្រ​កាត់ដេរកម្ពុជា GMAC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៣ បានចេញសេចក្តីប្រកាសព័ត៏មានមួយ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​ដែល​បង្ក​ឲ្យ​មាន​បាតុភាព​ក្នុង​សង្គម ៖

  8. CHEA says:

    HUN SEN HAVE EVIL MINE IT IS NOT A 24K GOLD THAT NOT FAD WITH FIRE. WHEN THE LIGHT AND HEAT COME THAT GOLD WILL FAD IT COLORE AND YOU WILL SE THE EVIL TOO.IN THE LAST FIVE YEARS HUN SEN MADE SAMRASY TO HAVE 12 YEARS IN JAIL BECAUSE OF SAMRANSY TAKE OUT A SMALL WOOD STIC THAT VEITNAME GOV PUT ON CAMBODIAN RICE FIEL.AT THAT TIME SAMRANSY FLEE HIMSELF OUT OF CAMBODIA. BY 2013 WITH INTERNATIONAL COMMUNITY PREESING HARD TO HUN SEN GOV ABOUT ELECTION 2013.THEY WILL NOT RECOGNIZE ANY NEW GOV WITHOUT ALL OPOSITION PARTY PARTICIPATE IN THAT ELECTION.HUN SEN USEING EVIL MINE BY WROTE A LETER TO THE KING TO FORGIVE SAMRANSY TO COME IN THE COUNTRY.HUN SEN HAVE BEEN REJECT TO Mr SAMRANSY WHEN HE REQUEST TO COME TO SAY LAST GOOD BY TO THE KING FATHER SIHANOU.TO ALL CAMBODIAN OUR HISTORY IS IN FRON OF US ALL WE HAVE TO DO IS MORE RESEARCH.THANK YOU

  9. Chourn says:

    អបអរចេះតែអបអរហើយ តែមិនដឹងថាពួកគេយកអ្វីទៅប្រជុំហើយមិនដឹងថាគេប្រជុំពីរឿងអ្វី? ព្រោះ ប្រធានបទប្រជុំគឺបង្ហាញថាខុសគ្នា១៩០ដឺក្រេរបាត់ទៅហើយ បក្សប្រជាជនប្រកាន់ជំហរកែទំរង់ប្រពន្ធ័ បោះឆ្នោតតែបក្សសង្គ្រោះជាប្រកាន់ជំហរ កែរទំរង់ការបោះឆ្នោតនិងបោះឆ្នោតសារជាថ្មី និងតម្លើង ប្រាក់ខែរកម្មករ១៦០ដុល្លារ។ ប្រសិនបើបក្សទាំងពីមានប្រធានបទខុសគ្នាហើយនោះប្រាកដជាបាន​ លទ្ធផលខ្យល់ហើយ។

  10. Anonymous says:

    ការចរចារគ្រាន់តែជាលេសដោះទុក្ខមួយភ្លែតប៉ុណ្ណោះ

  11. Asa says:

    It wasting time Cnrp .
    U