នៅទីលានប្រជាធិបតេយ្យ អ្នកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើដដែល បើទោះបីជាថ្ងៃនេះ គឺជាថ្ងៃឈប់សម្រាកអបអរថ្ងៃចូលឆ្នាំសាកលក៏ដោយ។ នៅថ្ងៃដើមឆ្នាំ២០១៤ នេះ ក្រុមបាតុករនៅតែរក្សាការទាមទារដដែល ដោយឲ្យបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
ដោយ វណ្ណ វិចារ
2014-01-01
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមបាតុករនាទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។ RFA/Vann Vichar
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក វណ្ណ វិចារ ពីទីលានប្រជាធិបតេយ្យ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេដឹកនាំសហជីពថានឹងបន្តដឹកនាំកម្មករធ្វើកូដកម្មទោះបីរដ្ឋាភិបាលគំរាម
- រដ្ឋសភាគ្រោងធ្វើរបាយការណ៍ពីអវត្តមានបេក្ខជនបក្សប្រឆាំងថ្វាយព្រះមហាក្សត្រ
- ក្រុមការងារបក្សសង្គ្រោះជាតិនិងបក្សប្រជាជនជួបគ្នានៅថ្ងៃ៣ មករា
- អ្នករត់រ៉ឺម៉កម៉ូតូនិងសហគមន៍ដីធ្លីហែក្បួនបាតុកម្មនៅសៀមរាប
- មេដឹកនាំបក្សសង្គ្រោះជាតិនឹងធ្វើពិធីឆ្លងឆ្នាំនៅទីលានប្រជាធិបតេយ្យ
- សមាគមគ្រូបង្រៀនព្រមានធ្វើកូដកម្មទាមទារប្រាក់ខែ១លានរៀល
- ILO ជំរុញឲ្យដោះស្រាយជម្លោះកម្មកររោងចក្រកម្ពុជាជាបន្ទាន់
- កម្មករបន្តធ្វើបាតុកម្មមុខក្រសួងការងារនិងបិទផ្លូវជាតិមួយចំនួន
- លោក សម រង្ស៊ី ថាគ្មានគម្រោងជួបចរចាជាមួយលោក ហ៊ុន សែន
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្នុងមួយថ្ងៃ ជាមធ្យម ទទួលបានជំនួយ ៧ ពាន់ដុល្លារ
(ថ្ងៃទី 1 មករា 2014, ម៉ោង 06:31:PM) | ដោយ: លី សិលា
ភ្នំពេញ: បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើនៅទីលានប្រជាធិបតេយ្យ ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានអ្នកកាន់លុយអះអាងថា មួយថ្ងៃ ជាមធ្យម ទទួលបានជំនួយពីសប្បុរសជនក្នុង និងក្រៅប្រទេសសរុបប្រមាណ ៧.០០០ ដុល្លារ។ នេះបើតាមលោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ របស់គណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ លោក គី វណ្ណដារ៉ា បានអះអាងថា ខាងហិរញ្ញវត្ថុរបស់លោក មិនទាន់បានបូកសរុបលុយជំនួយនោះនៅឡើយទេ។
រហូតដល់ថ្ងៃទី១ ខែមករានេះ គណបក្សសង្គ្រោះជាតិ បានសម្រេចសាងសង់រោង និងឆាកបាតុកម្មដោយខ្លួនឯង នៅទីលានប្រជាធិបតេយ្យ។ ឆាក និងរោងថ្មីទាំងនោះ ត្រូវបានលោក គី វណ្ណដារ៉ា ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ត្រូវចំណាយសរុបចំនួន ៧០០០ ដុល្លារ។
មូលហេតុនៃការដោះដូររោង និងឆាក ជួបជុំធ្វើបាតុកម្ម ត្រូវបានលោក គី វណ្ណដារ៉ា និងលោក ហូរ វ៉ាន់ អ្នកទទួលខុសត្រូវបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា មកពីម្ចាស់រោង ដែលគណបក្ស បានជួលនោះ ឈប់ជួលឲ្យគណបក្ស។ ឆាក និងរោង ធ្វើបាតុកម្ម នៅទី លានប្រជាធិបតេយ្យ បូករួមទាំងអកកេសធុងបាសនោះ ត្រូវបានគណបក្សសង្គ្រោះជាតិ ជួលក្នុងមួយថ្ងៃ ចន្លោះពី ៦៥០ ដុល្លារ ទៅ ៧០០ ដុល្លារអាមេរិក។
ប៉ុន្តែនៅក្នុងហ្វេសប៊ុក និងប្រភពមួយចំនួន បានលើកឡើងថា រោង និងឆាក ជួបជុំបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនោះ ជួលក្នុងតម្លៃត្រឹមតែ ៣០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ ប៉ុន្តែមានការបំប៉ោងវិក័យប័ត្រ ដោយដាក់ថ្លៃរហូតដល់ ៧០០ ដុល្លារ។ ការបំប៉ោងតម្លៃនេះ នាំឲ្យមានជម្លោះរវាងក្រុមលោកសមរង្ស៊ី និងក្រុមលោកកឹមសុខា ហើយក៏រុះរោងទាំងយប់ កាលពីយប់ឆ្លងឆ្នាំ យប់ថ្ងៃទី៣១ធ្នូ។
យ៉ាងណាក៏ដោយ ការលើកឡើងពីការដាក់តម្លៃលើស ក្នុងការជួលរោង និងឆាក ជួបជុំបាតុកម្ម និងជម្លោះផ្ទៃក្នុង ខាងលើ ត្រូវបានតំណាងគណបក្សសង្គ្រោះជាតិ បានបដិសេធ ថាជាការមិនពិត៕R/c
– See more at: http://www.cen.com.kh/localnews/show_detail/19?token=YWU4OGE1MW#sthash.1slPXAyH.dpuf
____________________________
ក្រែងដើសុំសុំលុយគេ យកមកទ្រទ្រង់អ្នកចូលរួម ឬ?
ម្តេចក៏នៅឆ្លៀតឱកាសទៀត?
នេះគ្រាន់តែប៉ុណ្ណឹង ក្នុងតំណាក់កាលតស៊ូចាយលុយគេសោះ វាប៉ុណ្ណឹង ចុះដល់បានកាន់អំណាចទៀត វាយ៉ាងណា?
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្នុងមួយថ្ងៃ ជាមធ្យម ទទួលបានជំនួយ ៧ ពាន់ដុល្លារ
(ថ្ងៃទី 1 មករា 2014, ម៉ោង 06:31:PM) | ដោយ: លី សិលា
ក- ក ក+ | Print
41 Google +0 1 0 0
ភ្នំពេញ: បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើនៅទីលានប្រជាធិបតេយ្យ ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានអ្នកកាន់លុយអះអាងថា មួយថ្ងៃ ជាមធ្យម ទទួលបានជំនួយពីសប្បុរសជនក្នុង និងក្រៅប្រទេសសរុបប្រមាណ ៧.០០០ ដុល្លារ។ នេះបើតាមលោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ របស់គណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ លោក គី វណ្ណដារ៉ា បានអះអាងថា ខាងហិរញ្ញវត្ថុរបស់លោក មិនទាន់បានបូកសរុបលុយជំនួយនោះនៅឡើយទេ។
រហូតដល់ថ្ងៃទី១ ខែមករានេះ គណបក្សសង្គ្រោះជាតិ បានសម្រេចសាងសង់រោង និងឆាកបាតុកម្មដោយខ្លួនឯង នៅទីលានប្រជាធិបតេយ្យ។ ឆាក និងរោងថ្មីទាំងនោះ ត្រូវបានលោក គី វណ្ណដារ៉ា ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ត្រូវចំណាយសរុបចំនួន ៧០០០ ដុល្លារ។
មូលហេតុនៃការដោះដូររោង និងឆាក ជួបជុំធ្វើបាតុកម្ម ត្រូវបានលោក គី វណ្ណដារ៉ា និងលោក ហូរ វ៉ាន់ អ្នកទទួលខុសត្រូវបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា មកពីម្ចាស់រោង ដែលគណបក្ស បានជួលនោះ ឈប់ជួលឲ្យគណបក្ស។ ឆាក និងរោង ធ្វើបាតុកម្ម នៅទី លានប្រជាធិបតេយ្យ បូករួមទាំងអកកេសធុងបាសនោះ ត្រូវបានគណបក្សសង្គ្រោះជាតិ ជួលក្នុងមួយថ្ងៃ ចន្លោះពី ៦៥០ ដុល្លារ ទៅ ៧០០ ដុល្លារអាមេរិក។
ប៉ុន្តែនៅក្នុងហ្វេសប៊ុក និងប្រភពមួយចំនួន បានលើកឡើងថា រោង និងឆាក ជួបជុំបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនោះ ជួលក្នុងតម្លៃត្រឹមតែ ៣០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ ប៉ុន្តែមានការបំប៉ោងវិក័យប័ត្រ ដោយដាក់ថ្លៃរហូតដល់ ៧០០ ដុល្លារ។ ការបំប៉ោងតម្លៃនេះ នាំឲ្យមានជម្លោះរវាងក្រុមលោកសមរង្ស៊ី និងក្រុមលោកកឹមសុខា ហើយក៏រុះរោងទាំងយប់ កាលពីយប់ឆ្លងឆ្នាំ យប់ថ្ងៃទី៣១ធ្នូ។
យ៉ាងណាក៏ដោយ ការលើកឡើងពីការដាក់តម្លៃលើស ក្នុងការជួលរោង និងឆាក ជួបជុំបាតុកម្ម និងជម្លោះផ្ទៃក្នុង ខាងលើ ត្រូវបានតំណាងគណបក្សសង្គ្រោះជាតិ បានបដិសេធ ថាជាការមិនពិត៕R/c
– See more at: http://www.cen.com.kh/localnews/show_detail/19?token=YWU4OGE1MW#sthash.1slPXAyH.dpuf
____________________________
ក្រែងមេបក្ស ដើរៃអង្គាសលុយគេ យកមកគាំទ្របាតុកម្ម ឬ?
នេះគ្រាន់តែក្នុងតំណាក់កាលតស៊ូរកអំណាច វាអញ្ចឹងទៅហើយ, ចុះទម្រាំបានកាន់អំណាចពេញដៃវាយ៉ាងណា ទៅទៀត?
មើលចុះ រោងវេទិកាមួយថ្ងៃ ៣០០ ដុល្លា គេបំប៉ោងដល់ ៧៥០ ដុល្លា។