ការ​ញ៉ាំ​ទឹកកក​អាច​នាំឲ្យ​ធាត់ និង​កើត​ទឹកនោមផ្អែម

Wednesday, 01 January 2014
ភ្នំពេញប៉ុស្តិ៍

140101_22b

ក្រុងញូវយ៉ក: ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​រក​ឃើញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ក្លាស្សេ គ្រឿង​ត្រជាក់ និង​អាហារ​ដាក់​ទឹកកក​អាច​ជា​មូលហេតុ​នាំឲ្យ​មាន​អត្រា​កើនឡើង​នៃ​ជំងឺ ធាត់ និង​ទឹកនោមផ្អែម។ សីតុណ្ហភាព​ត្រជាក់​ធ្វើ​ឲ្យ​អណ្ដាត​របស់​យើង​ស្ពឹក មិន​ងាយ​សម្គាល់​នូវ​រសជាតិ​ផ្អែម។ ដូច្នេះ​ហើយ​ទើប​យើង​ងាយ​នឹង​ញ៉ាំ​ស្ករ​លើស​ចំណុះ នៅពេល​ដែល​ទទួលទាន​អាហារ​ត្រជាក់ ឬ​ភេសជ្ជៈ​ដាក់​ទឹកកក។

អ្នក​ស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​អាខានសាស សហរដ្ឋអាមេរិក​បាន​ធ្វើ​តេស្ត​ពិសោធន៍​ដោយ​ផ្ដល់​ទឹក​ក្នុង​សីតុណ្ហភាព ខុសៗ​ដល់​មនុស្ស​រាប់​រយ​នាក់។ បន្ទាប់មក​អ្នក​ទាំងនោះ​តម្រូវ​ឲ្យ​ភ្លក្ស​ស្ករ​សូកូឡា។ អ្នក​ដែល​ញ៉ាំ​ទឹកត្រជាក់​ដាក់​ទឹកកក ទទួល​អារម្មណ៍​ថា​ស្ករ​សូកូឡា​នោះ​មិន​សូវ​ផ្អែម រីឯ​អ្នក​ដែល​ញ៉ាំ​ទឹក​កម្ដៅ​ធម្មតា ទទួល​អារម្មណ៍​ថា ស្ករ​សូកូឡា​នោះ​មាន​រសជាតិ​ផ្អែម។

អ្នក​ស្រាវជ្រាវ​ជឿ​ថា ភេសជ្ជៈ​ក្លាសេ្ស ឬ​ដាក់​ទឹកកក អាច​ធ្វើឲ្យ​មាន​មនុស្ស​ទទួល​បាន​រសជាតិ​សាប​ពី​អាហារ។

ពួកគេ បាន​សន្និដ្ឋាន​ថា អ្នក​ដែល​ញ៉ាំ​ទឹកកក និង​ភេសជ្ជៈ​ក្លាសេ​ញឹកញាប់​ទំនង​ជា​មាន​ទំនោរ​ញ៉ាំ​ផ្អែម ដែល​ធ្វើឲ្យ​ពួកគេ​ងាយ​ឡើង​ទម្ងន់ និង​កើត​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ៕


What Next?

Recent Articles