ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឲ្យគណបក្សសង្គ្រោះជាតិ និងសហជីពធំៗទាំង៦ ដែលដឹកនាំកម្មករ ប្រជាពលរដ្ឋ ធ្វើបាតុកម្មកន្លងមក ឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះអ្វីដែលក្រសួងនេះ អះអាងថា ក្រុមយុវជនមួយចំនួន បានវាយបំផ្លាញទ្រព្យសម្បត្តិរោងចក្រ។
លិខិតដាច់ដោយឡែកពីគ្នា ចំនួន៧ច្បាប់ របស់ក្រសួងការងារចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ផ្ញើជូនគណបក្សសង្គ្រោះជាតិ និងសហជីពទាំង៦នោះ លើកឡើងថា ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ជនមួយក្រុមអះអាងជាសមាជិកគណបក្សនេះនិងសហជីព បានប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន នៅតាមបណ្តារោងចក្រសហគ្រាស។ លិខិតបន្ថែមថា ហិង្សានេះបានធ្វើឲ្យថៅកែរោងចក្រជាជនបរទេសស្វែង រកអន្តរាគមន៍ ពីបណ្តាស្ថានទូតនៅកម្ពុជា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកទទួលបានលិខិតនេះ កាលពីថ្ងៃម្សិលមិញ ហើយលោកនឹងឆ្លើយតបនៅថ្ងៃនេះ។ លោកថា បាតុកររបស់លោកមានច្បាប់ទម្លាប់ត្រឹមត្រូវមិនបានប្រើហិង្សាដូចការអះអាងនោះទេ ៖
ក្រុមសហជីពទាំង៦នោះ មានសហជីពខ្លះ មិនទាន់ទទួលបានលិខិតនេះនៅឡើយទេ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជជាណាចក្រកម្ពុជា លោក ជា មុន្នី បានបញ្ជាក់ថា កម្មករធ្វើបាតុកម្មដោយអហិង្សា មិនមានករណីដូចការលើកឡើងនេះទេ។ លោកបារម្ភថា ក្រុមយុវជនទាំងនោះ អាចជាក្រុមភាគីទី៣ ដែលជួលឲ្យមកអុកឡុក ដើម្បីទម្លាក់កំហុសដាក់កម្មករដែលធ្វើបាតុកម្ម។ លោកទាមទារឲ្យក្រសួងស៊ើបអង្កេតពីបញ្ហានេះឲ្យបានច្បាស់ ៖
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា លោកស្រី ម៉ម ញឹម ក៏បដិសេធចំពោះការលើកឡើងថា កម្មកររបស់ពួកគេវាយបំផ្លាញទ្រព្យសម្បត្តិរោងចក្រនោះ ហើយក្រុមសហជីពទាំងនោះអំពាវនាវឲ្យរដ្ឋាភិបាលចាប់ជនដែលប្រព្រឹត្តល្មើសមកផ្តន្ទាទោសតាមច្បាប់។
គណបក្សសង្គ្រោះជាតិ បានដឹកនាំប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទាមទារឲ្យបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចុះចេញពីតំណែង។ ស្របពេលគ្នានោះសហជីពចំនួន៦ដឹកនាំកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ តាំងពីថ្ងៃ ទី២៤ខែធ្នូឆ្នាំ២០១៣ ដោយមិនទទួលយកការសម្រេចដំឡើងប្រាក់ឈ្នួលគោលត្រឹម១០០ដុល្លារ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
.. កុំ ដើរ ចោទ គេ តាពីស តាពាស គេបានប្រាប់ហើយថា ធ្វើ បាតុកម្ម ដោយ អហឹង្សា !
.. បើ អ្នកណា ធ្វើ ផ្តេសផ្តាស់ ចាប់ អ្នកនោះទៅ ! ចេះ ស្តាប់ ភាសារ ខ្មែរ ឬ អត់ ? !
(« កម្មករ ក៏ ត្រូវ តែ ដឹង ខ្លួនអែង ដែរ ! កុំ ប្រើ អំពើ ហឹង្សា »)
«« ស្រែក តវ៉ា កាន់ បដា ត វ៉ា រាល់ ថ្ងៃ , រដ្ឋមន្ត្រី គាត់ ឈឺ ក្បាល ចង់ ប្រេះ ទៅ ហើយ »» !
ទាំងសហជីព និង ពួកមេដឹកនាំ CNRP ត្រូវទទួលខុសត្រូវលើករណីនេះ។ បើនិយាយឲ្យចំ ពួកនេះ មានកំហុសច្រើនរាប់ពុំអស់ ទេ។
បើនិយាយពីរឿងត្រូវគុកវីញ គឺជាប់គ្មានថ្ងៃចេញ។ មកពីយ៉ាងដូចនេះ ទើបវាត្រូវតែខំ ដើម្បីការពារខ្លួនចំពោះមុខច្បាប់។
បើទោះបីជាអ្វីក៏ដោយ មេដឹកនាំត្រូវតែទទួលខុសត្រូវទាំងអស់។
បើមេដឹកនាំមិនទទួលខុសត្រូវទេ ប៉ុលពតក៏មិនទទួលខុសត្រូវដែរ ទាហានខ្មែរក្រហមទេ ដែលបានសំលាប់ប្រជាជន មិនមែនគាត់ទេ។
ុះ ជំនាន់ ប៉ុល ពត គ្មាន បណ្តាញ ពត៏មាន សេរី ផ្ស័ព្វ ផ្សាយ អោយ ដឹង នោះ ទេ !
ុុ ពត៏ មាន សេរី ជិតឈឹង បានជា ស្លាប់ មនុស្ស ច្រើន គ្មាន អ្នកណា ដឹង !
ុុំ មាន តែ ចារកិច្ចយួន ដែល ដឹង រួច មិនបាន ផ្សាយ ចេញ ទៅ ប្រាប់ អង្ការ សហប្រជាជាតិ អោយ
ជួយ ខ្មែរ ទេ ! ទុក អោយ ខ្មែរ សម្លាប់ ខ្មែរ រួច បាន ធ្វើ ជា មកជួយ ខ្មែរ ដើម្បី ឈ្លានពាន ដី ខ្មែរ
យក ជ័យភ័ណ្ឌ និង ទ្រព្យសម្បត្តិជាតិ ខ្មែរ តម្លៃ រាប់កោដ្ឋ លាន ដុល្លារ យកទៅ ប្រទេស វា ( យួន ) !
ប្រទេសកម្ពុជាចាំបាច់ត្រូវតែស្តារឡើងវិញ នូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់អោយបានភាពអាណាធិប្បតេយ្យ ខុសច្បាប់ បង្ករអសន្តិសុខសង្គម ស្តារទំនុកចិត្តដល់អ្នកវិនិយោគទុន អ្នកទេសចរ អ្នករកសីុ ជាពិេសសលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ បំបាត់អោយអស់ពពួកនាំចូលមនោគមន៏វិជ្ជា បែបបារាំងកុម្មុយនីស្តយ៏ ដែលធ្លាប់យកមកអនុវត្តន៏នៅស្រុកខ្មែរដូចមានប្រវត្តិសាស្រ្តជាឧទាហរណ៏ស្រាប់!
មានអ្នកខ្លះនិយាយថាបើចង់ឲ្យបក្សប្រឆាំងបំភ្លឺបានតើ គឺក្រុមដែលបំផ្លាញសម្ភារះរោងចក្រទាំងនោះ មិនមែនជាកម្មករដែលកំពុងតែធ្វើបាតុកម្មដោយអហឹង្សារនោះទេ។ បាតុករទាំងនោះគឺជាក្រុមជនទី៣ ដែលរដ្ឋាភិបាលបាននិយាយកន្លងមក ហើយជនទី៣នេះក៍ចេញពីរដ្ឋាភិបាលជាអ្នករៀបចំដើម្បីទំលាក់កំហុសដាក់បាតុកម្មកម្មករអហឹង្សារហើយដើម្បីប៉លីសបានលេសនិងបង្ក្រាបបាតុករដែរ។
បុិនប្រកែកដោះសារណាស់ពួកអស់នេះ ហានធើ ម៉េចមិនហានទទួលខុសត្រូវ???
សូម្បីតែមនុស្សប្លែកម្នាក់ឬអ្នកកាសែតមានទាំងផ្លាកសញ្ញាផង ត្រូវពួកវាចាប់វ៉ៃ
បោចសក់…តើពួកបាតដៃទី3ណាចូលក្នុងហ្វូងពួកវាងាយៗម្ល៉េះ???
បើនិយាយដូចពួកឣាក្រពើហែលគោកឣស់ឣែងថា រដ្ឋាភិបាលជាឣ្នករៀបចំផែនការណ៍បង្កើតជនទី៣
ឣញ្ចឹងខាងរដ្ឋាភិបាលក៏ឣាចនិយាយបានថាកងកម្លាំងស្លៀកពាក់ឯកសណ្ឋានទាហានដែលវាយសំពង
ក្បាលពួកឣាបាតុករភ្លើល្ងើឣស់ហ្នឹងគឺជាពួកឣាប្រឆាំងវារៀបចំឆាកដើម្បីបង្ខូចរដ្ឋាភិបាលឣញ្ចឹងដែរ។
Labour unions already asked RGC to arrest the mentioned wrongdoing group. RGC has to establish if any link to the unions or opposition. Finding out if any order from opposition if not then RGC bas own problems to sort out. Please start thinking a bit DEEPER.
Quick to blame is only shifting the focus and lack of proper ability of investigation.
Long Live the Kingdom of Wonder under the leadership of GOD!