Thursday, 02 January 2014 (11:25)
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : រនាំងខ្មៅដែលមហាជនតាមដានយ៉ាងយកចិត្តទុកដាក់ និងទន្ទឹងចង់ដឹងការពិតនៃជីវិតស្នេហាតារាសិល្បៈមួយគូ អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា ដែលល្បីដើរដល់ផ្លូវបំបែក និងលែងលះគ្នាក្រៅប្រព័ន្ធតុលាការដោយភាពស្ងាត់ឈឹងនោះ បានស្រាយយ៉ាងច្បាស់ដូចព្រះខែនាយប់ថ្ងៃពេញបូរមី នៅដើមឆ្នាំ២០១៤នេះ ខណៈក្នុងទំព័រហ្វេសប៊ុកអ្នកនាង សឿ សុធារ៉ា ស្រាប់តែលេចចេញរូបថតជុំគ្នាប្តី និងកូនចំនួនពីរសន្លឹកយ៉ាងផ្អែមល្ហែម បង្ហាញជាសាធារណៈតែម្ដង។
គេនៅចាំបានថា គូស្វាមីភរិយា របស់តារាសម្តែង អ្នកនាង សឿ សុធារ៉ា និងតារាចម្រៀង លោក សាពូន មីដាដា បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ រយៈពេល ២យប់ ២ថ្ងៃ ដោយនៅក្នុងពិធីមង្គលការរបស់ពួកគេ ត្រូវបានមហាជនចាត់ទុកថា ជាអាពាហ៍ពិពាហ៍គំរូមួយ ក្នុងចំណោមមង្គលការរបស់អ្នកសិល្បៈដទៃ។ មិនតែប៉ុណ្ណោះ តាមរយៈអាពាហ៍ពិពាហ៍នេះ ក៏បានស្តែងឲ្យទស្សនិកជនឃើញនិងមានភាពជឿជាក់ដែលថា ចំណងស្នេហារបស់ពួកគេនឹងអាចថែរក្សាបានស្ថិតស្ថេរ យូរអង្វែងទៀត។
ប៉ុន្តែ អ្វីដែលគេខំរំពឹងនោះបែរជាត្រូវរលាយប្រៀបដូចជាអំបិលត្រូវទឹក ក្រោយពីជីវិតស្វាមីភរិយាមួយគូនេះ ក្រោយពីរួមរស់ជាមួយគ្នាបានជិតកន្លះទសវត្សរ៍និងបង្កើតបានតំណក់ ឈាមរួមខ្នើយកូនស្រីមួយហើយ បែរជាលេចឮនូវភាពរង្គោះរង្គើមិនចេះចប់មិនចេះហើយ ដោយសារតែបញ្ហា បំណុលធនាគារបានធ្វើឲ្យស្នេហាដែលធ្លាប់តែផ្អែម ប្រែជាល្វីងចត់ជូរ មើលមុខគ្នាមិនចំរហូតដល់ត្រូវសម្រេចចិត្តលែងគ្នាស្ងាត់ៗ (ក្រៅប្រព័ន្ធតុលាការ) ថែមទៀតផង ។
ដំណើរដ៏គួរឲ្យសោកស្តាយនេះ ហាក់ផ្ទុះឡើងខ្លាំងស្ទើរពេញមួយឆ្នាំ កន្លងមក ព័ត៌មានបានលេចឮជាច្រើនលើកច្រើនសាពីបញ្ហារកាំរកូស ក្នុងជីវិតស្នេហា ប្តីប្រពន្ធជាអ្នកសិល្បៈ ដូចគ្នាគឺតារាសម្ដែងអ្នកនាង សឿ សុធារ៉ា និងតារាចម្រៀង សាពូន មីដាដា ថា ចំណងស្នេហារបស់ពួកគេ បានឈានទៅដល់ការកាត់ផ្តាច់ទំនាក់ទំនងជាប្តីប្រពន្ធក្រោយពីពួកគេបានសម្រេចចិត្តជ្រើសរើសផ្លូវលែងលះគ្នា ស្ងាត់ៗបាត់ទៅហើយ។
តែពាក្យចចាមអារ៉ាមលែងលះដែលរឹតតែស្ថិតក្នុង ចម្ងល់មហាជនបំផុតក៏អាចជាការពិតដែរ ដោយសារតែកន្លងមកសារព័ត៌មានចុះផ្សាយតែពីសម្ដីបកស្រាយរបស់លោក សាពូន មីដាដា ជាប្តីម្ខាងប៉ុណ្ណោះនោះ ខណៈដែលអ្នកនាង សឿ សុធារ៉ា តែងគេចវេះមិនបកស្រាយឡើយពីការចោទសួររបស់បណ្តាអ្នកសារព័ត៌មាន ជុំវិញព័ត៌មានលេចឮនោះនិងតែងតែបង្ហាញពីសញ្ញាណបែកបាក់ជារឿយៗនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង។
ទន្ទឹមនឹងនោះ គេក៏កម្រនឹងឃើញគូស្នេហ៍តារាពីរដួងនេះបណ្តើរគ្នាទៅ ណាមកណាដូចមុនដែរ។ ស្របគ្នានោះទៀតក៏មានប្រភពពីមិត្តភក្តិជាសិល្បៈមួយចំនួន ខ្សឹបខ្សៀវថា៖ «អាចជាដើមហេតុពីបំណុលធនាគារ ទើបបណ្តាលឲ្យជីវិតប្តីប្រពន្ធ មីដាដា និង សុធារ៉ា មានភាពរកាំរកូសនឹងគ្នា និងឈានដល់ការបែកបាក់នោះ»។
ឆ្នាំ២០១៤ ឆ្នាំថ្មី គ្រោះកាចចង្រៃញាំញីពីឆ្នាំចាស់នឹងប្រាសចាកចេញឆ្ងាយ លាភសំណាងថ្មីចូលមកជំនួស។ ដូចគ្នានោះមែនអ្នកនាង សឿ សុធារ៉ា ឆ្នាំថ្មីមិនទាន់ឈានដល់ស្រួលបួលផងនាងបានបង្ហាញសញ្ញាថ្មីឲ្យ មហាជនភ្ញាក់ផ្អើលនោះគឺសញ្ញាថ្មីលើព័ត៌មានចាស់ដែលបក់បោកមក ជីវិតគ្រួសារនាងពេញមួយឆ្នាំកន្លងមកដែលថានាងបែកគ្នាពីប្តី។
តារាស្រីសម្បុរសកូនមួយ អ្នកនាង សឿ សុធារ៉ា បានរំលេចរូបថត គ្រួសារដោយនាងបានបណ្តើរស្វាមី និងកូនទៅញ៉ាំស៊ុបជុំគ្នាជាលក្ខណៈគ្រួសារ នៅហាងមួយកន្លែងស្ថិតនៅទីក្រុងភ្នំពេញ ហើយមិនតែប៉ុណ្ណោះ នាងថែមទាំងបានផ្តិតយករូបថតជាច្រើន យកមកបង្ហោះជាសាធារណៈ ហើយតាមរយៈរូបថតទាំងអស់នេះ នាងសង្ឃឹមថានឹងអាចឆ្លុះបញ្ចាំងពីការពិតក្នុងគ្រួសារ របស់នាងយ៉ាងច្បាស់ពីការខំប្រឹងបកស្រាយនាពេលកន្លងមករបស់នាង និងស្វាមី៕
Sapoon & Sotheara your happiness are faked…..everybody know it. Get real , and do it like ChonChan & Thanny and over with it!
The country had no pease ,who care about you if you want to slit or divorce it deosn’t matter you had a lot of money .
When she’s hungry , she show off the picture like ok with ex-husband.
Ha.ha. second dick better than first. She’ll try many more dick and she’ll compare all dicks
the skin cover and no skin cover head , which are better and make her feelling.
Some old or young guys can suck her clitoris by mouth make her see paradise all time.
ពពួកតារាវាតែប៉ុណ្ណឹង