ព្រះសង្ឃ​៥​អង្គ​ ដែល​កង​កម្លាំង​ទ័ព​ឆត្រ​យោង​៩១១​ចាប់​ឃុំ ​ត្រូវ​បាន​ដោះ​លែង

ព្រះសង្ឃ ៥​អង្គ ដែល​កង​កម្លាំង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង​៩១១ ចាប់​ឃុំ​ខ្លួន​នៅ​បន្ទាយ កាល​ពី​ថ្ងៃ​ត្រង់​ទី​២ ខែ​មករា ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​នៅ​ម៉ោង​ប្រមាណ ១២​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ បន្ទាប់​ពី​ឃុំ​ខ្លួន​ប្រមាណ​ជាង ១០​ម៉ោង​រួច​មក។

ដោយ សេក បណ្ឌិត និង យាង សុជាមេត្តា
2014-01-02
RFA

ព្រះសង្ឃ បាតុកម្ម ៦១០
ព្រះសង្ឃ ៥​អង្គ ដែល​ត្រូវ​ដោះ​លែង​ពី​បញ្ជាការដ្ឋាន​កង​ពល​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ នៅ​ម៉ោង ១២​អាធ្រាត្រ ចូល​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Sek Bandith

ការ​ដោះ​លែង​នោះ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាច្រើន​ទៀត។

ចំណែក​ប្រជាពលរដ្ឋ​ជា​បាតុករ​ប្រមាណ ១០​នាក់​ផ្សេង​ទៀត ដែល​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា​នោះ​ដែរ ពុំ​ទាន់​ដោះ​លែង​នៅ​ឡើយ ហើយ​នៅ​ក្នុង​ចំណោម​ទាំង ១០​នាក់​នោះ​សុទ្ធ​តែ​មាន​របួស​ដោយ​សមត្ថកិច្ច​វាយ ក្នុង​នោះ​មាន ២​នាក់​របួស​ធ្ងន់​ដោយ​បែក​ក្បាល និង​បាក់​ដៃ។

អ្នក​ទាំង ១០​នាក់​នោះ ព្រះរាជ​អាជ្ញា​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៣ មករា។

ព្រះសង្ឃទាំង៥អង្គ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងកម្មកររោងចក្រកាត់ដេរ១០នាក់ផ្សេងទៀត ត្រូវបានកងកម្លាំងអន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង​៩១១ ប្រដាប់អាវុធ ទាហានឆ័ត្រយោងកងពល៩១១ វាយបង្រ្កាប និងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ក្នុងពេលប៉ះទង្គិចគ្នា រវាងទាហាន និងកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សូមស្តាប់សេចក្តីរាយការណ៍របស់លោក យាង សុជាមេត្តា អំពីរឿងនេះ៖

 

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "ព្រះសង្ឃ​៥​អង្គ​ ដែល​កង​កម្លាំង​ទ័ព​ឆត្រ​យោង​៩១១​ចាប់​ឃុំ ​ត្រូវ​បាន​ដោះ​លែង"

  1. bol says:

    ពួកអាក្បាលខូច ! អាត្រងោល!

  2. Anonymous says:

    He who insults monks is beast.

  3. ហែងថាទាហ៊ាន ឆ័ត្រយោង លេខ ៩១១ មិនទៅ ការពារ ទឹកដី នៅ ព្រំដែន ! បែរ ជា មកនៅក្នុង ក្រុង

    ស៊ី ឈ្នួល អោយបុគ្គល ពុករលួយ ទៅ វិញ ! 

    ចុះម៉េចសង្ឈមិននៅក្នុងវត្ត ? មកបាតុកម្មអីដែរ​ឬមកជួយស្រីស្នេហ៍

  4. bol says:

    យោបល់ល្អសម្រាប់បានសុខទាំងអស់គ្នា នៅពេលនេះ គឺខ្ញុំសុំថា គួរតែ GMAC សម្រេចថា បិទរោងចក្រទៅរកស៊ីនៅប្រទេសដទៃវិញទៅ។
    អ្វីដែលមាននៅថ្ងៃនេះ នឹងក្លាយទៅជាវិធីសំរេចមហិច្ឆិតាមួយដ៏មានប្រសិទ្ធិភាព នៅគ្រប់ពេលទាំងអស់ សម្រាប់សង្គមខ្មែរ ចាប់ពីថ្ងៃនេះទៅអនាគតហើយ។
    បើសិនជា GMAC សម្រេចថា យល់ព្រម នឹង ១៦០ ដុល្លា នាពេលនេះ ចាំំមើលឆ្នាំក្រោយនេះ ពួកអាក្បាលខូចនេះ វាបំបះបំបោរឲ្យទាមទារ ២៥០ ទៅ ៣០០ ទៀតហើយ។
    ចាំមើល!!

  5. ។។។ says:

    ព្រះសង្ឃក៏មានបេះដូង ក៏ជាម្ចាស់ឆ្នោត ចេះស្រលាញ់ពុទ្ធបរិសទ

    មិនដូចអ្នកខ្លះចេះតែអង្គុយជេរគេជេរឯងអត់ប្រយោជន៍ គ្មានការពិចារណា

    ចុះមេចមិនដែរជេរសង្ឃទៅលេងស្រីផង បើគ្រាន់បើមេចក៏មិនមកដោះស្រោយឲ្យបានទៅ

    ចាំតែជេរគេនឹង ។​

  6. bol says:

    សមត្ថកិច្ច ចាប់ផ្ដើមបង្ក្រាប ក្រុមដើរ អុកឡុក ដែលគណបក្ស សង្គ្រោះជាតិ និង សហជីពទាំង ៦ មិន ទទួលស្គាល់
    Friday, 03 January 2014 11:17 ដោយៈ ដើមអម្ពិល (DAP)-ID:009
    ភ្នំពេញ ៖ ក្រុមសមត្ថកិច្ចចម្រុះ រាជធានី ភ្នំពេញ ទាំងនគរបាល និងអាវុធហត្ថបាន ចាប់ផ្ដើមបើកប្រតិបត្ដិ ការបង្ក្រាបទៅលើ ក្រុមដើរអុកឡុក វាយបំផ្លាញទ្រព្យសម្បត្ដិ តាមបណ្ដារោងចក្រសហគ្រាសក្នុងរាជធានី ភ្នំពេញ ដែលក្រុមទាំងនេះត្រូវបានគណ បក្សសង្គ្រោះជាតិ និងសហជីពទាំង ៦ ដែល តវ៉ាសុំដំឡើងប្រាក់ ខែនោះ បានចេញមក បញ្ជាក់រួចហើយថា ពួកគេទាំងនេះមិនមែន ជាសមាជិក និងក្រុមរបស់ខ្លួន ។
    សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ រដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ផ្ញើលិខិតចំនួន៧ ច្បាប់ ដាច់ដោយឡែកពីគ្នា ១ច្បាប់ជូន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ និង៦ច្បាប់ទៀត ជូនប្រធានសហជីព ទាំង ៦ ដើម្បីឆ្លើយតបចំពោះមនុស្សមួយ ក្រុមដែលដើរអុកឡុក ប្រើ អំពើហិង្សានិង បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និង ឯកជន តាមបណ្ដារោងចក្រសហគ្រាសចាប់ពី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ កន្លងមក ។
    ក្រោយពីការសុំឆ្លើយតបថា តើក្រុមទាំង នេះ ជាសមាជិក និង សកម្មជនរបស់ខ្លួនឬ យ៉ាងណានោះ គណបក្សសង្គ្រោះជាតិតាម រយៈលោក យឹម សុវណ្ណ បានឆ្លើយតប ជូន រដ្ឋមន្ដ្រីក្រសួងការងារវិញថា ក្រុមបាតុករ របស់ខ្លួន ដែលធ្វើការតវ៉ាកន្លងមកនោះ ប្រព្រឹត្ដទៅដោយ អហិង្សា និងសន្ដិវិធី ពោល ក្រុមដែលដើរអុកឡុក ប្រើអំពើហិង្សា និង បំផ្លាញទ្រព្យសម្បត្ដិ តាមបណ្ដារោង ចក្រ សហគ្រាសទាំងនេះ មិនមែនជាសមាជិក របស់ខ្លួននោះទេ ។
    ក្រៅពីការច្រានចោលមិនទទួលស្គាល់របស់គណបក្សសង្រ្គោះជាតិហើយនោះ ក្រុមសហជីពទាំង ៩ បន្ទាប់ពីកិច្ចប្រជុំរួមគ្នាកាលពីថ្ងៃទី០២ ខែធ្នូ ម្សិលមិញ ក៏មិនបានទទួលស្គាល់ក្រុមអ្នកដើរបង្កការអុកឡុកនេះផងដែរ។
    លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ស្មារតីនៃកិច្ចប្រជុំរួមគ្នារបស់សហជីពទាំង៩ បានសម្រេចមិនធ្វើលិ ខិតឆ្លើយតបទៅលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញករណីជនមួយក្រុម ដើរបង្កការអុកឡុក និងវាយបំផ្លាញរោងចក្រ សហគ្រាសនោះឡើយ។ ដោយគ្រាន់តែប្រកាសថា ជនមួយក្រុម នោះ មិនមែនជាសមាជិកសហជីពរបស់ខ្លួនឡើយ។
    លោក ប៉ាវ ស៊ីណា បញ្ជាក់យ៉ាងដូច្នេះ «ក្រុមនោះយើងមិនដឹងមកពីណាទេ តែមិនមែនជាសហជីពយើងឡើយ ពួកគេមានក្រណាត់ចងក្បាល និងពាក់ម៉ាស់ ដែលជាសញ្ញាសម្គាល់គ្នារបស់ពួកគេ»។
    ដូចគ្នានេះដែរ ប្រធានសហជីពទាំង ៦ ក៏បានឆ្លើយតបថា ក្រុមដើរអុកឡុកខាង លើ មិនមែនជាសមាជិក របស់ខ្លួននោះទេ ៕
    ____________________________

    សូមសមត្ថកិច្ចធ្វើយ៉ាងណាធានាសេចក្តីសុខ ប្រជាពលរដ្ឋ និងសង្គមទាំមូលឲ្យបាន កុំឲ្យតាមតែពួកនេះ វាក្រឡុកខ្លាំងពេក។
    ដាក់ទៅ ពួកអនាធិបតេយ្យ។ ពួកចោរព្រៃ!!

  7. killer says:

    អោយតែក្រឡាប់ចាក់ អញហុតឈាមពួកអាឈាមឆ្កែ CPP មិនខាន ចាំពាក្យនេះទុក

  8. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  9. អាkiller ហែងជាមេខ្មែរក្រហមចាប់ជាតិ