កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​នៅ​បន្ត​ធ្វើ​កូដកម្ម ដើម្បី​ប្រាក់​ឈ្នួល​ពលកម្ម​សមរម្យ​​

ដោយ៖​ នួន បូរិន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

​មន្ត្រី​សហជីព​ម្នាក់ បានឲ្យដឹងថា នៅ​ថ្ងៃ​សុក្រ​ ទី៣ ខែ​មករា ​ឆ្នាំ​២០១៤​នេះ នៅ​បណ្ដា​រោងចក្រ​មួយ​ចំនួន នៅ​រាជធានី​​ភ្នំពេញ និង​ខេត្ត បាន​បន្ត​ធ្វើ​កូដកម្ម ដើម្បី​តវ៉ា​ប្រាក់​ឈ្នួល​សម​រម្យ១៦០ដុល្លារ ​និង​ទាមទារ​ឲ្យមាន​ការដោះលែង​តំណាង​រប​ស់​ខ្លួន ​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​លោក សឿន ​ផល្លី មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​លោក ជា​ មុន្នី បាន ប្រាប់​VOD ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កម្មករ​នៅ​រោងចក្រ​ជាច្រើន បាន​បន្ត​ធ្វើ​កូដកម្ម ហើយ​ភាគច្រើន ពួកគេ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម​សមរម្យ គឺ​១៦០​ដុល្លារ​។ លោក បន្តថា កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ផ្លូវជាតិ​លេខ​៤ ខណ្ឌ​ពោធិ​សែន​ជ័យ ប្រ​មា​ណ​ជា​ជាង​ ១០​០០០​នាក់ បាន​កំពុង​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ​និង​អ្នកខ្លះ​ទៀត ឡើង​មក​បិទ​កំណាត់​ផ្លូវជាតិ​លេខ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​កងទ័ព​ពិសេស​ឆ័ត្រយោង ៩១១ និង​ទាមទារ​ប្រគល់​ម៉ូតូ​របក​កង់​បី ចំនួន៥គ្រឿង​ឲ្យ​ពួក​គេ​វិញ​។​

​លោក​ឲ្យ​ដឹង​ទៀត ថា នៅ​រោងចក្រ​តាមផ្លូវ​វេង​ស្រេង ភាគច្រើន​កម្មករ​បាន​ធ្វើ​កូដកម្ម រោងចក្រ​ធំ​ចំនួន​បី នៅ​សង្កាត់​ទឹកថ្នា ផ្លូវ​សហព័ន្ធរុស្ស៊ី និង​តំបន់​ឬ​ស្សី​កែវ នៅកន្លែង​ខ្លះទៀត ក៏ក​ម្មករ​កំពុង​ធ្វើ​ការតវ៉ា​ផងដែរ ។​

​នេះ​ជា​ការតវ៉ា​ចូល​ដល់​ថ្ងៃ​ទី៩ ហើយ​ដែល​កម្មករ នៅ​រោងចក្រ​មួយចំនួន បន្ត​ធ្វើ​កូដកម្ម ដើម្បី​ប្រាក់​ឈ្នួល​សមរម្យ ១៦០​ដុល្លារ​៕ 

សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

One Response to "កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​នៅ​បន្ត​ធ្វើ​កូដកម្ម ដើម្បី​ប្រាក់​ឈ្នួល​ពលកម្ម​សមរម្យ​​"

  1. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..