បណ្តុំ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ទាំង ១០​នាក់​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​៥ ហៅ​ការបង្ក្រាប និង​ការចាប់ខ្លួន​មនុស្ស ១០​នាក់ ដោយ​កម្លាំង​យោធា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អំពាវនាវ​ឲ្យមាន​ការដោះលែង​ជាបន្ទាន់​។​

​នៅក្នុង​សេចក្តី​ថ្លែង​ការរួម​របស់​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​៥ ក្នុងនោះ​រួមមាន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា បណ្តាញ​យុវជន​កម្ពុជា សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ បានសរសេរថា ចំណាត់ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​ពី​សំណាក់​ទាហាន​ឆ័ត្រយោង​៩១១​របស់​រដ្ឋាភិបាល ទៅលើ​បាតុករ​ជា​ព្រះសង្ឃ និង​សកម្មជន​សហជីព បណ្តាលឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ និង​ឈាន​ទៅដល់​ការចាប់ខ្លួន​មនុស្ស​១៥​អង្គ​/​នាក់​នោះ ជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​បង្ហាញ​នូវ​ចរិត​សម្លាប់​មនុស្ស​ដោយ​ចេតនា​។

​សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល ចាត់វិធានការ​ចាប់ខ្លួន​ទាហាន​ដៃដល់​ដែល​បង្ក្រាប​សកម្ម​សហជីព​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ និង​អំពាវនាវ​ឲ្យមាន​ការដោះលែង​អ្នក​ដែលចា​ប់​ខ្លួន​ទាំង ១០​នាក់​ជា​បន្ទាន់ដោយ​គ្មាន​លក្ខខណ្ឌ បើ​មិន​ដូច្នេះ​ទេ តំណាង​កម្មករ​និយោជិត សហព័ន្ធ​សហជីព សមាគម សហគមន៍ នឹង​បន្ត​ធ្វើ​ការតវ៉ា​រហូត​​មាន​ដំណោះស្រាយ និង​ជំរុញ​ឲ្យមាន​ការដំឡើ​ង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​១៦០​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​៕

សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

5 Responses to "បណ្តុំ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ទាំង ១០​នាក់​"

  1. SAMSUNGlaptop says:

    these peoples are deserving to be in jail, they are bad guys,
    created problem to society, made country in chaos ..
    ——-
    UN, need to tell SR+KS to stop fooling around for country

    disturbingto to innocence peoples.. for daily life

  2. 23 October says:

    Hi SAMSUNGlaptop,

    Before you said ” they are a bad guys” , please have a look everything around you.
    All problems from every where were created by Hun Sen. Hun Sen and CPP did not believed the recommendations in 2008 of representative of UN for Cambodia. Hun Sen has blamed UN. Now why SAMSUNGlaptop need UN to tell CNRP? It was too late.

  3. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  4. pingpong says:

    ១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
    ២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
    ៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!

  5. France says:

    It is time for the lawfully-elected government to take an appropriate legal action against Mr. minded problem Sam Reinsy and his minority group for the series of consequences resulting from their disordered demonstration.

    This guy never regarded Cambodia as his regular home country, but France is the only one for him and his family to permanently live, that’s the reason he never care or worry about the safety, security for it. He never knew even a little bit of how hard to get to this point.

    He can do whatever he wanted because it is not his home. The court should reconsider court case whether he deserves to be exiled overseas again, we do not support him at all, please kick him back to France where he used to spend the majority length of his life.

    The method, which used by both Sam Reinsy and Pol Pot, are the same to get into the power:

    – By way of pre-destroying all security, daily livings, infrastructure, and then economy

    – Pol Pot used the same technique as Mr. Sam by creating Hate and Anger among people, and then allowed them killing each others.

    – Pol Pot launched bombs into city, while Mr. Sam used the same technique by telling hate and anger to people, and then using disordered demonstration instead of bombs to get the same results.

    PS: We never and ever support this guy when he came to every state in Australia or New Zealand, we disliked the way he had in his speech, it was the Pol Pot’ s Terms ( language).