លោក ​វ៉ន ពៅ ​និង​កម្មករ​៩​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​មក​តុលាការ

Friday, 03 January 2014
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

1_story_1

លោក វ៉ន ពៅ ត្រូវបានកងទាហានឆត្រយោងវាយបង្រ្កាប។ រូបថត ហេង ជីវ័ន

 ភ្នំពេញៈ ក្រោយ​ពី​បាន​រង​ការ​បង្រ្កាប​យ៉ាង​ដំណំ​ពី​កង​ឆត្រ​យោង ៩១១ និង​ចាប់​ឃុំ​នៅ​ក្នុង​បន្ទាយ លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​តំណាង​កម្មករ ​៩​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់ ខណៈ​ពេល​ដែល​ព្រះ​សង្ឃ​ចំនួន ៥​អង្គ​ត្រូវ​បាន​កង​ទាហាន​ដោះ​លែង​វិញ។

មិន​ទាន់​មាន​សេចក្តី​អះ​អាង​ណា​ថា ពួកគេ​ទាំង ១០ នាក់​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​អ្វី​ខ្លះ​ទេ​ នៅ​ពេល​នេះ​នៅ​ខណៈ​ដែល មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣​ មករា​នេះ ក្រុម​ព្រះសង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់ បាន​ប្រមូល​ផ្តុំ​តវ៉ា ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​មក​វិញ។

រលក​បាតុកម្ម​តវ៉ា​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០ដុល្លារ​ដែល​ផ្ទុះ​ ឡើង​ជា​ច្រើន​កន្លែង​កាលពី​ព្រឹក​ម្សិល​មិញ​ ក្រៅ​ពីមាន​ការ​បិទ​ផ្លូវ​ជាតិ​លេខ​២ នៅ​ចាក់​អង្រែ​ បិទផ្លូវ​ជាតិ​លេខ​៤ នៅ​តំបន់​សេដកិច្ច​​ពិ​សេស​ភ្នំពេញ កំបូល ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ ​បាន​កើត​មាន​ការ​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា​រវាង​ក្រុម​បាតុកររាប់​រយនាក់ និង​កម្លាំង​សមត្ថ​កិច្ច​​កង​ឆត្រ​យោង ៩១១ ដែល​ក្រៅ​ពី​​រងរបួស​ទាំង​សង​ខាង ​ក៏​មាន​ការ​ចាប់​ខ្លួនព្រះ​សង្ឃ​ សកម្មជន និង​​បាតុ​ករ​​ប្រ​មាណ​១៥​​នាក់​ផងដែរ។

ការ​ឈាន​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​នោះ ត្រូវ​បាន​សមត្ថកិច្ច​អះ​អាង​ថា គឺ​ផ្តើម​បង្ក​អំពើ​ហិង្សា ដោយ​គប់​ដុំ​ថ្ម ដាក់​លើ​ក្រុម​កង​យោធា​មុន។

សកម្មភាព​របស់​កង​កម្លាំងប្រដាប់អាវុធ ទាហាន​ឆ័ត្រយោង​កងពល ៩១១ ដែល​ប្រើ​ហិង្សា បង្ក្រាប​បាតុកម្ម រួម​ទាំង​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ តំណាង​កម្មករ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ត្រូវបាន​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ថ្កោលទោស និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។


What Next?

Recent Articles

8 Responses to "លោក ​វ៉ន ពៅ ​និង​កម្មករ​៩​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​មក​តុលាការ"

  1. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  2. កម្មករ កសិករ says:

    >。មេ ទាហ៊ាន ឆ័ត្រយោង លេខ ៩១១ ជា ឃាតករ ខ្មែរ សម្លាប់ ខ្មែរ ! គឺ ក្បាលយួន ខ្លួន ខ្មែរ !

  3. Chourn says:

    ខ្ញុំគិតថាការយកប្រពន្ធ័តុលាការនិងការបង្ក្រាបបាតុករនេះគឺមិនអាចធ្វើឲ្យស្ថានការណ៍ស្ងប់ស្ថាត់នោះ ទេផ្ទុយទៅវិញវិនធានការនេះកាន់តែធ្វើឲ្យស្ថានការកាន់តែតានតឹងនិងព្យុះបាតុកម្មកាន់តែកក្រើកទៅ វិញទេ។ ដូច្នេះជំរើសរបស់រដ្ឋាភិបាលពិតជាមិនវ័យឆ្លាតនោះទេ ព្រើរដ្ឋាភិបាលមិនបានមើលពីគំរូនៃ ការប៉ះបោរនៅបច្ចិមប្រទេស គឺការប្រើអំពើហឹង្សាលើបាតុករនិងមហាជនរដ្ឋាភិបាលនិងធ្លាក់ចេញពី អំណាចនៅទីបំផុត។ ខ្ញុំមិនជឿរថារដ្ឋាភិបាលនិងអាចយកជ័យជំនះលើឆន្ទះប្រជាជនបាននោះទេ។

  4. កីឡា says:

    យាយស៊ុយ សុផាន យកបុរីកីឡា លក់បានដោយសារនរណា? របបនេះ លក់ ខ្ទិចកលក់ខ្ទី អស់គ្មានសល់ទេ ធ្វើបាបរាស្ត្រណាស់

  5. Sen-Gaddafi says:

    សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។

  6. Sen-Gaddafi says:

    ពួកអាអស់នេះធ្វើឆ្កែររបស់ហ៊ុនសែនសមណាស់ពួកអាល្ងង់ បានសុីឆ្អឹងដែលហ៊ុនសែនបោះឲ្យ ម្តងៗអលោតជើងបីជើងបួន។

  7. France says:

    It is time for the lawfully-elected government to take an appropriate legal action against Mr. minded problem Sam Reinsy and his minority group for the series of consequences resulting from their disordered demonstration.

    This guy never regarded Cambodia as his regular home country, but France is the only one for him and his family to permanently live, that’s the reason he never care or worry about the safety, security for it. He never knew even a little bit of how hard to get to this point.

    He can do whatever he wanted because it is not his home. The court should reconsider court case whether he deserves to be exiled overseas again, we do not support him at all, please kick him back to France where he used to spend the majority length of his life.

    The method, which used by both Sam Reinsy and Pol Pot, are the same to get into the power:

    – By way of pre-destroying all security, daily livings, infrastructure, and then economy

    – Pol Pot used the same technique as Mr. Sam by creating Hate and Anger among people, and then allowed them killing each others.

    – Pol Pot launched bombs into city, while Mr. Sam used the same technique by telling hate and anger to people, and then using disordered demonstration instead of bombs to get the same results.

    PS: We never and ever support this guy when he came to every state in Australia or New Zealand, we disliked the way he had in his speech, it was the Pol Pot’ s Terms ( language).

  8. lele says:

    Just one person only, causes the whole country people live in unstable life, why?