ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
ការបង្ក្រាបរបស់ទាហានឆ័ត្រយោងពិសេស ៩១១ នៅមុខរោងចក្រយ៉ាកជីង ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ ញឹម សុខន)
សង្គមស៊ីវិល និងអ្នកវិភាគ យល់ឃើញថា ការបង្ក្រាប ដោយកម្លាំងទ័ពឆ័ត្រយោង ទៅលើការតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺផ្ទុយទៅនឹងគោលការណ៍គ្រប់គ្រងរដ្ឋ។
ការបន្តទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ ត្រូវបានកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ដែលដាក់ការពារ នៅមុខរោងចក្រយ៉ាកជីង បានវាយបង្ក្រាបបែកក្បាលលោក វន់ ពៅ និងចាប់ខ្លួន កម្មករ សកម្មជនដីធ្លី មន្ត្រីសហជីព ព្រះសង្ឃ៥អង្គទៀត ។
លេខាប្រតិបត្តិនៃ នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHARC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ចំណាត់ការរបស់រដ្ឋាភិបាលទៅ លើក្រុមបាតុករនៅពេលនេះ គឺកំពុងដើរផ្ទុយ ទៅនឹងគោលការណ៍គ្រប់គ្រងរដ្ឋ។ លោកថា ការប្រើប្រាស់កំលាំងទ័ព លុះត្រាតែមានខ្មាំងសត្រូវចូលឈ្លានពានទឹកដី គឺមិនមែនយកមកបង្ក្រាបលើក្រុមបាតុករទាមទារប្រាក់ឈ្នួលដោយសន្តិវិធីនោះទេ ៖
អ្នកវិភាគនយោបាយលោក បណ្ឌិត សុខ ទូច បញ្ជាក់ថា ការប្រើកម្លាំងទ័ពបង្ក្រាបជាជម្រើសចុងក្រោយរបស់អ្នកនយោបាយ តែករណីបាតុកម្មកាលពីម្សិលមិញ មិនមែនជាដំណាក់កាលចុងក្រោយនោះទេ។ លោកថា រដ្ឋាភិបាលគួរប្រើកម្លាំងរបស់ក្រសួងមហាផ្ទៃ និងកម្លាំងប៉េអឹម ព្រោះពួកគេទទួលបានការអប់រំពីរបៀបបង្ក្រាបបាតុកម្មកូដកម្ម និងមានភារៈកិច្ចក្នុងការដោះស្រាយបញ្ហាទាំងនេះ ៖
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) លោកស្រី ពង់ ឈីវកេក បានឲ្យដឹងដែរថា រដ្ឋាភិបាលកម្ពុជា បានចុះសន្ធិសញ្ញាលើច្បាប់អន្តរជាតិមួយចំនួន ស្តីពីការគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ តែរដ្ឋាភិបាលកម្ពុជានេះហាក់មិនទាន់អនុវត្តន៍ឲ្យបានប្រសើរទេ។ លោកស្រី អំពាវនាវឲ្យរដ្ឋាភិបាលដោះលែង មនុស្សដែលបានចាប់ខ្លួនទាំងនោះមកវិញ ដោយគ្មានលក្ខខណ្ឌ។
អតីតសហរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ញឹក ប៊ុនឆៃ បានបកស្រាយថា តួនាទីរបស់កងទ័ព គឺត្រូវការពារជាតិ ការពារបូរណៈភាពទឹកដី និងផ្តល់ជំនួយពេលជាតិត្រូវការជំនួយមនុស្សធម៌ គឺមិនមែនសម្រាប់បង្ក្រាបបាតុកម្មនោះទេ។ លោកថា កងកំលាំងទាំងនោះ គឺបានរៀនពីយុទ្ធសាស្ត្រធ្វើសង្គ្រាម ដោយមានបញ្ជូលពីច្បាប់សិទ្ធិមនុស្ស គឺមិនជំនាញបង្ក្រាបបាតុកម្មទេ ៖
លោក ញឹក ប៊ុនឆៃ បន្ថែមថា រដ្ឋាភិបាលអាចប្រើកងកម្លាំងទាហានបាន លុះត្រាតែ មានហិង្សាខ្លាំង ឈានដល់ការដុតបំផ្លាញ ឬក៏ហិង្សាណាមួយដែលកម្លាំងប៉េអឹម និងនគរបាលមិនអាចទប់ទល់បាន ឬកម្លាំងទាំងនោះនៅឆ្ងាយ ហើយកងទ័ពនៅជិតកន្លែងកើតហេតុជាង។
ក្រុមសង្គមស៊ីវិល និងអ្នកច្បាប់មួយចំនួន បានទម្លាក់ការទទួលខុសត្រូវនៃវាយបង្ក្រាបនេះ ទៅលើរដ្ឋាភិបាល ហើយបញ្ជាក់ថា អ្នកដឹកនាំការបង្ក្រាបនេះនឹងត្រូវទទួលទោសតាមច្បាប់ជាតិ និងអន្តរជាតិនៅពេលខាងមុខ៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..
កម្ពុជា មិនទាន់មានប្រជាធិបតេយ្យត្រឹមត្រូវទេ។ ហ៊ុន សែន គាប់ សង្គត់ ប្រជាពិថុត និងយ៉ងប្រទេសដទៃ យកបបូរមាត់គាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន ត្រូវតែនៅអព្យាក្រិត្យ ការពារ សុវត្ថិភាព សុខសន្តិភាព ព្រំដែន រដ្ឋធម្មនុញ្ញ និងព្រះមហាក្ស។
ការប្រើយោធាបង្ក្រាបបាតុកម្មផ្ទុយនឹងគោលការណ៍គ្រប់គ្រងរដ្ឋ។ ក៏ប៉ុន្តែ យោធាមិនបានបង្ក្រាបបាតុកម្មទេ ពួកគេបានបង្ក្រាបអំពើហិង្សារបស់បាតុករទេ។
តាមច្បាប់ ការសំលាប់មនុស្សគឺខុស។ ហេតុអ្វីបានជាកគេសម្លាប់ Sadam Husen??
>.. …… មេ ឃាតករ « ខ្មែរ សម្លាប់ ខ្មែរ » លាក់មុខ ចេញមក ជា បណ្តើរ ៗ ហើយ !!!!!!!!
ដើម្បីថែរក្សាអំណាច់របស់វង្សក្រកូលនិងបក្សពួករបស់ខ្លូនអ្វីក៏អាចធ្វើទៅរួចដែលកុំថាឡើយ
ប្រើទាហានខុសច្បាប់។
១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!
នេះជាបទឧក្រឹដ្ឋកម្មអន្តរជាតិ!!!! ត្រូវតែអូសកមេដឹកនាំទៅ ICC !!!
តែយើងសួរថា ក្រុមដែលប្រើហឹង្សាកំទេចបំផ្លិចបំផ្លាញទ្រព្យគេ ត្រូវចាត់ចូលក្នុងជំពូកណា ? ជាបតុករ ឬជាក្រុមអនាធិបតេយ្យ?
ពួកអាថោកទាប……….
Message to all the groups who call themselves the protectors of human right!
So many days ago you guys seem to be happy with the actions that protesters do on the street.
You guys protect the people who are breaking the law and threatening the businesses that help Cambodia to create jobs for the Khmer people.
These thugs are not only breaking the law, but also destroying the private companies’ properties and threatening other factory workers who don’t want to joint the protesters.
You guys turne blind eyes and deaf ears and condone violence that the protesters.
Let me ask you this: where is the right of the business’ owners who are the real victims?
Now that the government is doing the jobs to respond to the protesters,you start barking like dogs using the stupid analizing while the situation seems to be out of control right now.
My philosophy is this: if you want to be treated like a human being you must behave like a human being!
Bravo People Power! Bravo People Power! Bravo People Power!
Please stop violence. It is not good for our country.
We do not want to see our compatriots fighting each others and bloodshed in this country.
God bless Cambodia.
ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"
it is democracy country,,, they have every rights to use ,,
ICC waiting for all of you done
លោក ញឹកប៊ុន ឆៃ និយាយបានត្រឹមត្រូវ សុំគាំទ្រ ។ ប៉ូលីស ទាហាន ប៉េ អឹម ត្រូវការពារ សេចក្តីសុខ ជូនប្រជារាស្ត្រ ទាំងអស់។
My message to the human right group
You guys who support the protesters seem to be overreaction when the government respond to the lawless protesters that continue to destroy the factories.
You are always defending the protesters’ right so where is the right of the business’ owners?
Now that the government try to stop them from destroying the factories you guys start barking like dogs.
If you want to be treated like human , you must behave like human being!
ឥឡូវនេះរដ្ឋាភិបាលត្រូវបន្តរយកចិត្តអ្នកវិនិយោគឬក៏ត្រូវយកចិត្តកម្មករ។បើយកចិត្តថៅកែ
រោងចក្រគឺបន្តរការបង្ហូរឈាមខ្មែរគា្នឯងហើយលទ្ធផលចុងក្រោយគឺនៅតែមិនច្បាស់លាស់ដដែល
ព្រោះមិនយូរមិនឆាប់បាតុកម្មហឹង្សាគង់តែផ្ទុះឡើងទៀតជាមិនខានចំណែកថៅកែរោងចក្រក៏
គង់តែរត់ចោលខ្មែរដដែលហ្នឹងព្រោះគាត់ខ្លាចគ្រោះថ្នាក់។បើយកចិត្តកម្មករគឺមានតែប្រកាស
ឲ្យថៅកែរោងចក្រដំឡើងប្រាក់ខែគោលឲ្យបានដល់១៦០ដុល្លាដល់កម្មករឯចំណែកលទ្ធផលវិញគឺ
កម្មករឈប់ធ្វើបាតុកម្មតទៅទៀតដែរប៉ុន្តែរោងចក្រមួយចំនួនត្រូវបិតទ្វារដែរយ៉ាងហោចណាស់
ក៏រោងចក្រប្រមាណជាង៣០ភាគរយដែរដែលដូរទៅនៅប្រទេសដទៃទៀត។តាមខ្ញុំគិតថាគួរយក
ជំរើសទី២គឺល្អបំផុតពីព្រោះយើងទាំងអស់គ្នាប្រាកដជាស្មគ័្រចិត្តទទួលយកលទ្ធផលនេះទាំងអស់គ្នា។
It is time for the lawfully-elected government to take an appropriate legal action against Mr. minded problem Sam Reinsy and his minority group for the series of consequences resulting from their disordered demonstration.
This guy never regarded Cambodia as his regular home country, but France is the only one for him and his family to permanently live, that’s the reason he never care or worry about the safety, security for it. He never knew even a little bit of how hard to get to this point.
He can do whatever he wanted because it is not his home. The court should reconsider court case whether he deserves to be exiled overseas again, we do not support him at all, please kick him back to France where he used to spend the majority length of his life.
The method, which used by both Sam Reinsy and Pol Pot, are the same to get into the power:
– By way of pre-destroying all security, daily livings, infrastructure, and then economy
– Pol Pot used the same technique as Mr. Sam by creating Hate and Anger among people, and then allowed them killing each others.
– Pol Pot launched bombs into city, while Mr. Sam used the same technique by telling hate and anger to people, and then using disordered demonstration instead of bombs to get the same results.
PS: We never and ever support this guy when he came to every state in Australia or New Zealand, we disliked the way he had in his speech, it was the Pol Pot’ s Terms ( language).
សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។
កងកំលាំងប្រដាប់អាវុធ មិនមែនកំសាកទាំងអស់នោះ
ទេ ! លោកក្តាប់មិនទាន់ដឹងអស់ , ជាក់ស្តែងថ្មី ៗ
នេះ មានកងកំលាំងប្រដាប់អាវុធ ថ្នាក់ទ្រើស ៗ
មួយចំនួនឝាត់យល់ឃើញច្បាស់ និង មានឧត្តមឝតិសន្េ
ហាលទ្ធិប្រជាធិបតេយ្យ បានលះបង់បុណ្យសក្ក័ មកបំ
រើប្រជាជន , នេះជាមោទនភាពបរស់យើងទាំអស់ឝ្នា
ហើយក៏បង្ហាញឲ្យឃើញថា : កងកំលាំងមិនស្មោះត្រង់ឬស្រលាញ់លោកហ៊ុន សែន
ទាំងអស់ឡើយ ៕ ដូច្នេះយើងសូមថ្លែងអំណរឝុណយ៉ាង
ក្រៃលែងនិងៀ
911 special force, may 4 of you die tonight by accident …and 4 more tomorrow…for killing those 4 poor innocent people !!!
សែន ឈាមថោក មិនគួរកើតជាខ្មែរសោះ
ធ្វើជាមនុស្សគួរមានវិចារណញ្ញាណខ្លះផង!កុំលង់ក្នុងអគតិបញ្ចេញឫកពាថោកទាបតាមតែគំនិត អាត្មានិយមនោះរកសុខសន្តិភាពមិនឃើញទេ។ការប្រកាន់គំនិតមានះថាមានតែអញនោះវាមិនល្អទេ។បើយ៉ាងហោចណាស់គួរខ្មាស់សត្វកណ្ដៀរដែលចេះរៀបចំមានតូចមានធំមានស្តេចមានពល ហើយខិតខំបំពេញការងាររៀងៗខ្លួននៅក្នុងដំបូកមួយ។ក្នុងសង្គមជាតិមួយតែងតែមានអ្នកតូច អ្នកធំមានក្រមធ្យមជៀសមិនផុត។ពាក្យថាធ្វើអោយស្មើគ្នាអោយដូចគ្នាវាគ្រាន់តែជាកូដោបាយ របស់អ្នកបោកប្រាសតែប៉ណ្ណោះ។បើសមរង្ស៊ីនិងកឹមសុខាឡើងធ្វើស្ដេចតើប្រជាពលរដ្ឋទាំង ១៤លានកន្លះធ្វើស្ដេចទាំងអស់គ្នាឬ???គ្មានអ្នកមានគ្មានអ្នកក្រឬ???វាឌាតែក្នូចហ្នឹង!!! ធ្វើឯងគ្រាន់បើអាចម៍អី???។ក្នុងឆាកអន្តរជាតិយ៉ាងណាដែរ???ប្រទេសមហាអំណាចគេឆ្លាតណាស់ ។បើចង់គាបសង្កត់មេដឹកនាំស្លូតត្រង់ណាមួយគេប្រើអង្គការ ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ។បើចង់ជួយមេដឹកនាំផ្ដាច់ការណាមួយគេប្រើអង្គការនិរទោសកម្ម អន្តរជាតិ ……នៅមានច្រើនទៀតសរុបសេចក្ដីទៅគ្រាន់តែជាយន្តការសំរាប់គៀបសង្កត់ត្រួតត្រា ប្រទេសតូចតាចតែប៉ុណ្ណោះ។បើខ្មែរមិនជួយខ្មែរតើដង្ហោយហៅអ្នកណាឲ្យមកជួយ???