Friday, 03 January 2014
Joanna Wolfarth
ភ្នំពេញ ប៉ុស្តិ៍
កំពង់ធំៈ តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមុនសម័យកាលអង្គរប្រាសាទ សម្បូរព្រៃគុក ដែលទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ ជាសំណង់បុរាណ មួយដែលកំពុងស្ថិតក្នុងការពិចារណាដាក់ចូលក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក ខណៈដែលលទ្ធផលសម្រេចនឹងធ្វើឡើងនៅពេលដែលគណៈកម្មាធិការអង្គការយូណេស្កូជួបប្រជុំគ្នាពិភាក្សានៅឆ្នាំ២០១៤នេះ។ ដូច្នេះវាក៏ជាឱកាសដ៏ល្អមួយសម្រាប់អាជ្ញាធរដែនដីតំបន់មួយនេះរៀបចំគម្រោងដេញថ្លៃលើការគ្រប់គ្រងបរិវេណប្រាសាទផងដែរ។
គួរ បញ្ជាក់ថា រមណីយដ្ឋានសម្បូរព្រៃគុកនេះជាអតីតរាជធានីចាស់នៃសម័យចេនឡាដែល មានឈ្មោះថាឦសានបុរៈហើយសោយរាជ្យដោយស្តេចព្រះបាទឦសានវរ្ម័នទី១ ក្នុងអំឡុងឆ្នាំ៦១០-៦៣៥។
បច្ចុប្បន្នប្រាសាទជាច្រើនដែល ស្ថិតក្នុងតំបន់ប្រាសាទបុរាណដែលសាងសង់ក្នុងសម័យកាលមុនសម័យ អង្គរមួយនេះបន្សល់ទុកនូវទ្រង់ទ្រាយដើមភាគច្រើន។ ក្នុងបរិវេណតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិនេះអ្នកស្រាវជ្រាវរកឃើញថា ដើមឡើយមានសំណង់ប្រាសាទបុរាណចំនួនជាង១០០ប្រាសាទដែលស្ថិតនៅ ដាច់ៗពីគ្នា ខណៈបច្ចុប្បន្នមានតួប្រាសាទប្រមាណជា៥០នៅមានលក្ខណៈ និងទ្រង់ទ្រាយល្អនៅឡើយ។ អ្វីដែលគេបានចាប់អារម្មណ៍និងកត់សម្គាល់ខ្លាំងនោះគឺសំណង់ ប្រាសាទទាំងនោះអាចស្ថិតស្ថេរគង់វង្សមកទល់សព្វថ្ងៃបើទោះជាវាមានអាយុកាលច្រើនសតវត្សរ៍ក្ដី។
តំបន់ រមណីយដ្ឋានប្រាសាទបុរាណមួយនេះត្រូវបានសាលាបារាំង Ecole francaise d’Extreme-Orient បានធ្វើការត្រួសត្រាយ និងសម្អាតព្រៃដែលហ៊ុមព័ទ្ធប្រាសាទនេះនៅឆ្នាំ១៩៦០ តែកាលណោះគេមិនទាន់បានបើកឲ្យភ្ញៀវចូលទស្សនានៅឡើយទេ រហូតដល់ឆ្នាំ១៩៩៨។ ចំណែកក្រុមការងារស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាសេដាប្រទេស ជប៉ុនកំពុងតែសហការជាមួយក្រសួងវប្បធម៌ដើម្បីបង្កើតគម្រោងជួសជុលស្ដារប្រាសាទទាំងនោះឡើងវិញ។
ផ្នែកខាងក្នុងនៃប្រាសាទនីមួយៗ គេបានឃើញវត្ថុជាទីសក្ការៈដ៏សំខាន់ពីរយ៉ាងគឺរូបលិង្គ និងយោនី។ ប្រសិនបើលោកអ្នកឈានជើងចូលទៅដល់ទឹកដីតំបន់ប្រាសាទសម្បូរព្រៃគុកនេះមានលក្ខណៈដូចជាបានដើរឆ្លងកាត់តំបន់ព្រៃវេទមន្ត ក្នុងរឿងអ៊ីចឹង ដោយដើមរុក្ខជាតិបានឱបក្រសោបព័ន្ធព័ទ្ធតួប្រាសាទយ៉ាងស្អិតល្មួត។
ដំណើរ កម្សាន្តទៅរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសម័យបុរាណកាលរបស់ភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកពិតជាមិនគួរមើលរំលងតំបន់រមណីយដ្ឋានសម្បូរព្រៃគុក របស់ប្រទេសកម្ពុជាបានឡើយ។ លោកអ្នកអាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំតាមរយៈរ៉ឺម៉ក ម៉ូតូដោយចំណាយពេលប្រមាណជា៤០នាទីនឹងទៅដល់ជាមិនខាន។
តាមទស្សនៈ របស់អ្នកជំនាញផ្នែកប្រាសាទបុរាណជាច្រើន ពួកគេបានចាត់ទុកបណ្ដុំប្រាសាទសម្បូរព្រៃគុកជាតំបន់ទេសចរណ៍ ធម្មជាតិដ៏គួរឲ្យចាប់អារម្មណ៍ និងត្រជាក់ចិត្តបំផុត។
ចំពោះសេវា មគ្គុទ្ទេសក៍រៀបរាប់ពីប្រវត្តិនៃរមណីយដ្ឋានសម្បូរព្រៃគុកនេះមាន តម្លៃ៦ដុល្លារ។ ក្នុងតម្លៃ៦ដុល្លារនេះ ប្រាក់មួយផ្នែក(១ដុល្លារ) នឹងត្រូវបានរក្សាក្នុងមូលនិធិរបស់សហគមន៍ផងដែរ។ ដ្បិតតែសម្បូរព្រៃគុកស្ថិតហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាក៏ពិតមែន ប៉ុន្តែ ភ្ញៀវទេសចរក៏អាចសាកល្បងស្នាក់នៅ និងភ្លក្សម្ហូបអាហារនៅទីនោះផងដែរ។
កន្លែង ស្នាក់នៅឈ្មោះភូមិសម្បូរស្ថិតនៅភាគខាងត្បូងច្រាំងស្ទឹងសែន មានទេសភាព និងជំនោរខ្យល់ទឹកស្ទឹងដ៏រំភើយ។ ក្រៅពីនេះគេឃើញមានផ្ទះវីឡាបឹងកាឡូសាងសង់ពីឈើមានអាងហែលទឹក និងការតុបតែងដោយទេសភាពខៀវស្រងាត់ បែបឯកជនគួរឲ្យចង់ស្នាក់នៅតាមលំនាំប្រពៃណីខ្មែរសម្រាប់បម្រើ ភ្ញៀវទៀតផង។ គេក៏ឃើញមានភោជនីយដ្ឋាន បារ៍ ដែលបម្រើម្ហូបខ្មែរ និងបរទេស។
យ៉ាងណាមិញ គេឃើញមានកន្លែងស្នាក់នៅអារុណាសដែលមានទីតាំងស្ថិតនៅក្បែរផ្សារ និងមានបម្រើម្ហូបដូចជា ភីហ្សា ប៉ាស្តា ប៊ីហ្គើ និងអាម៉ុកដែលជាអាហារជាតិផងដែរ។
ប្រសិនបើលោកអ្នកឈប់សម្រាកនៅតំបន់ប្រាសាទសម្បូរព្រៃគុក សូមកុំបារម្ភខ្លាចពិបាករកយានជំនិះសម្រាប់បន្តដំណើរកម្សាន្តចេញទៅខេត្តសៀមរាបឬមករាជធានីភ្នំពេញឲ្យសោះ ព្រោះទីនោះមានរថយន្តតាក់ស៊ី រថយន្តក្រុង ឡានទេសចរណ៍មីនីវ៉ាន់ ឆ្លងកាត់ជាប់ជានិច្ច៕ PR
១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!
លោករ៉ុងឈុន ជាអ្នកស្នេហាជាតិ និង មានឧត្តមគិតិរឹងមាំ ច្បាស់លាស់ ការពារទឹកដី និង លើកតំកើង ជីវភាពគ្រូបង្រៀន មិនមានអ្វីខុសទេ។ គាត់ហ៊ានប្រឈមមុខ តវ៉ាជាមួយអ្នកមានអំណាច ដើម្បីជួយខ្មែរ។ មិនគូររាជរដ្ឋាភិបាលចាត់ទុកគាត់ជាខ្មាំងសត្រូវនោះឡើយ។ យើងជាខ្មែរទាំងអស់គ្នាជួយលើកតំកើងវិស័យអប់រំ ចង់បានសុខសន្តិភាព ។ ទាំងអស់គ្នាគួរតែចរចា រកដំណោះស្រាយ។ មិនឡើងប្រាក់ខែ បែជាកាត់យកពន្ធ ពុំមែនជាការលើទឹកចិត្តទេ។
គ្មានសាមកុកទេ លឺតែគេជេរ រាល់ថ្ងៃធុញណាស់ ហ៊ុន សែន អើយល្មមចុះចេញទៅ! ទាន់ប្រជារាស្ត្រអត់អោនអោយ មានច្បាប់ និង ប្រព័ន្ធការពារ អភ័យឯកសិទ្ធិអ្នកនយោបាយ។ មិនមែនសម័យស្រមោចស៊ីត្រីទេ ជាសម័យគ្រប់គ្នាចង់បានសន្តិភាព ប្រជាធិបតេយ្យ ពិតប្រាកដ និងសេចក្តីថ្លៃថ្នូរ សំរាប់ទាំងអស់គ្នា។ កាន់អំណាចកាន់តែយូរខុសកាន់តែច្រើន កាន់តែពិបាកចិត្តធ្វើបាបខ្លួនឯងទៅវិញទេ ទុកអោយអ្នកផ្សេងក៏អាចជួយស្រោចស្រង់ការពារ CPP ប្រសើរជាង។ អ្នកលេងកីឡាចាញ់ឈ្នះ ជារឿងធម្មតាទេ មិនត្រូវគុំគួនគ្នាទេ។ ត្រូវរកអាបីត នៅកណ្តាល ដែលគូប្រកួតសងខាងទុកចិត្ត បាន។ CPP CNRP ត្រូវប្រជែងគ្នាមិនចេះចប់ទេចាប់ពីពេលនេះតទៅ។
មហាមិត្ត ១,. ប្រជាធិបតេយ្យ, ប្រទេសកម្ពុជាមានប្រជាធិបតេយ្យ ឬទេបើ គ ជ ប មិនឯករាជ្យ ប្រធាន គ ជ ប ជាសមាជិក របស់បក្សម្ខាងទៀត – ប្រព័ន្ធផ្សព្វផ្សាយលំអៀង – ប្រើអំណាច កងអង្គរក្សផ្ទាល់ខ្លួន ប៉ូលីស ទាហាន គំរាមកំហែង – អាជ្ញាធរ គាបសង្គត់គ្រប់ទីកន្លែង – បំភិតបំភ័យសំលុត – ទិញ លួចបន្លំ សន្លឹកឆ្នោត – យកទ្រព្យសម្បត្តិរដ្ឋមកប្រើបា្រស់ឃោសនា បក្សខ្លួន -នយោបាយប្រជាភិថុតបោកប្រាស់ – បំបែកបំបាក់កំទេច បក្សប្រឆាំង និង បង្រ្កាបបាតុកម្ម អហឹង្សា ។
២,. ហ៊ុន សែន មិនអាចធ្វើអ្វីៗ ដើម្បីជាតិខ្មែរទេ ព្រោះខ្លួនជា អាយ៉ងប្រទេសវៀតណាម ការវាយធ្វើបាបព្រះសង្ឃ និងគំរាម ព្រះមហាក្សត្រ គឺបង្ហាញថា ហ៊ុន សែន ដឹកនាំ គណបក្សប្រជាជន មិនគោរពបាវចនា របស់ជាតិទេ ថែមទាំងធ្វើអោយបាត់បង់ ធនធានធម្មជាតិ សម្បត្តិដូនតា ទឹកដី ដើម្បីតែអំណាចបុគ្គល និងក្រុមគ្រួសារ ហ៊ុន និងសុខ អាន។
៣,.ពុករលួយ និង អយុត្តិធម៍ សង្គមៈ ក្រោមការដឹកនំារបស់ ហ៊ុន សែន បង្ករអោយមាន អំពើពុករលួយ ពីលើដល់ក្រោម បក្សពួកនិយម ធ្វើអោយសង្គមបែងចែក ប្រព័ន្ធតុលាការទំាងមួល ស្ថិតនៅក្រោម បញ្ជាបុគ្គលតែម្នាក់ សេដ្ឋកិច្ច អំណាចគ្រប់គ្រង់រដ្ឋ ស្រេចតែលើ លោក ហ៊ុន សែន – ខុស និងត្រូវ ស្រេច តែលើ ហ៊ុន សែនសម្រេច ស្រុក ខ្មែរមិនចាំបាច់ មានតុលាការទេ។ រដ្ឋាភិបាល បង្ករអោយទំនិញចេះតែឡើងថ្លៃ ។
៤,.ជីវភាពៈ គិតគូ មន្ត្រី រាជការ គ្រូបង្រៀន និង កម្មករផង សង្គមកម្ពុជា មានបាន តែក្រុម គ្រួសារ និង បក្សពួក ហ៊ុន សែន អយុត្តិធម៍ណាស់ ត្រូវរាជរដ្ឋាភិបាល កិបកេង និង កាត់ពន្ធប្រាក់ខែគ្រូដើម្បីបំប៉នកងពលអង្គរក្ស សំរាប់មហិច្ឆតា អំណាច។គ្រូៗទូទាំងប្រទេសឈឺចាប់របបគ្រប់គ្រងឃោឃៅ សូមជួយពន្យល់សិស្ស និស្សិត និងមន្រី្តរាជការទាំងអស់បានជ្រាប ។ សូមគ្រូបង្រៀន សាលា រដ្ឋ និង ឯកជន សាមគ្គីគ្នា តវ៉ាទាំងអស់គ្នា។
CNRP មានគោលនយោបាយលើកទឹកចិត្ត អ្នកអប់រំ គ្រប់លំដាប់ថ្នាក់។
៥,. រាជធានីភ្នំពេញៈ ក្រុងសំខាន់ៗក៏ដូចជាទីប្រជុំជននានា អាជីវករ គ្រូបង្រៀន និស្សិត បញ្ញាវ័ន ប្រជាជនអ្នកចេះដឹង អ្នកប្រើបច្ចេកវិទ្យា រាប់ទាំងបណ្តាញសង្គមភាគច្រើនបំផុត បោះឆ្នោត អោយ CNRP។ លោក ហ៊ុន សែន ទិញមិនបានទេ ឈប់ មោទនភាពទៀតទៅ។ CPP ដើរនយោបាយគាបសង្កត់ បញ្ឆោតសំលុតគំរាម ដោយប្រើអំណាច ធ្វើអោយអ្នកនៅភ្នំពេញយល់ដឹងកាន់តែមើលឃើញ នូវភាពអយុត្តិធម៍កាន់តែច្រើន។ សំដី ហ៊ុន សែន ប្រជាជនស្តាប់កាន់តែលែងចូលហើយ ។
បើថ្ងៃក្រោយ CNRP ធ្វើអោយគេអន់ចិត្ត នោះប្រជាជនគង់តែបាតុកម្មទំលាក់ គ្រប់ពេល ឬ សង្ស័យមិនបានមួយអាណត្តិផង។