ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋរងគ្រោះដីធ្លីនៅបុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន នៅតំបន់បុរីឡា ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ ជន ស្រីណុច)
ពលរដ្ឋរងគ្រោះដីធ្លីនៅ បុរីកីឡា នៅថ្ងៃសុក្រនេះ ព្រមានហែក្បួនទៅផ្ទះលោកកស្រី ស៊ុយ សុផាន និងសាលារាជធានី ដើម្បីជំរុញ ឲ្យដោះស្រាយជម្លោះដីនេះឲ្យបានឆាប់ៗ តាមការសន្យារបស់អាជ្ញាធរ និងទាមទារសំណងក្រុមហ៊ុនដែលបណ្តេញពួកគេចេញ។
ពលរដ្ឋរងគ្រោះដីធ្លីនៅបុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ថា ពលរដ្ឋនៅទីនោះមានទុក្ខលំបាកខ្លាំង ដោយសារតែបាត់បង់ជម្រកចូលគំរប់ខួបពីរឆ្នាំហើយ ព្រោះតែសាលាក្រុងខុបខិតជាមួយ ក្រុមហ៊ុនផានអ៊ីម៉ិច ធ្វើការអភិវឌ្ឍ។ អ្នកស្រីថ្លែងទាំងទឹកភ្នែក នៅកន្លែងគំនរសំរាមស្អុយរលួយនោះថា កូនៗ និងក្មេងៗនៅទីនោះ បានបាត់បង់ការរៀនសូត្រ រងនូវការរើសអើង ហើយកើតជំងឺទាំងចាស់ទាំងក្មេង <<ធ្វើឲ្យពួកនាងខ្ញុំរស់នៅលំបាកវេទនាខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះពួកខ្ញុំរស់នៅលើគំនសម្រាម រស់នៅក្រោមកាំជណ្ដើរគេ ជួលផ្ទះគេ សុំផ្ទះគេស្នាក់នៅ មិនត្រឹមតែប៉ុណ្ណោះទេ ពួកខ្ញុំរស់នៅលំបាក ជាងស្លាប់ទៅទៀត ពួកខ្ញុំលំបាកខ្លាំងណាស់រយៈពេលពីឆ្នាំនេះ បងប្អូនជួយមើលពីទិដ្ឋភាព ដោយសារទង្វើក្រុមហ៊ុនផានអ៊ីម៉ិច ធ្វើឲ្យពួកខ្ញុំរស់នៅដូចឆ្កែដូចឆ្មា សូម្បីតែកូនៗខ្ញុំក៏បាត់ការសិក្សាទាំងស្រុងដែរ មិនត្រឹមតែប៉ុណ្ណោះកូនខ្ញុំតូចៗមិនហ៊ានទៅរៀនទេ ដោយសារអី ដោយសារទង្វើររបស់គ្រូយកថវិការពីគ្នា ដល់ចឹងម្នាក់ៗគ្មានហ៊ានទៅរៀនទេ ដោយគ្មានលុយបង់ គឺអត់បានសិក្សាទាំងអស់ >> ។
អ្នកស្រីសំណូមពរឲ្យសាលារាជធានី ផ្តល់ជំរកឲ្យពួកគេឲ្យបានឆាប់រហ័ស បើមិនដូច្នោះទេ ពួកគេនឹងហែក្បួនទៅសាលារាជធានី និង ផ្ទះលោកស្រី ស៊ុយ សុផាន ដើម្បីទាមទារដំណោះស្រាយ ។
ពលរដ្ឋរងគ្រោះមួយទៀត អ្នកស្រី ប្រាក់ ស៊ីថា បានយំរៀបរាប់ថា បន្ទាប់ពីក្រុមហ៊ុនផានអ៊ីម៉ិចចូលទៅធ្វើការអភិវឌ្ឍ ធ្វើឲ្យពួកគាត់បាត់បង់ទីជំរក និងមុខរបរ ហើយបានធ្វើឲ្យកូនប្រុសគាត់ម្នាក់ស្លាប់ដោយសារធ្វើចំណាកស្រុករកលុយជួយគ្រួសារ <<ដល់រហូតពេលនេះកូនខ្ញុំធ្វើចំណាក់ស្រុកដល់ប្រទេសថៃ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយសារតែក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានមកឈូសកំទិចផ្ទះពួកខ្ញុំ ម្លោះហើយពួកខ្ញុំវេទនាណាស់ កូនខ្ញុំបានចាកចេញទៅរកស៊ីនៅប្រទេសថៃ គឺខ្ញុំវេទនាណាស់ កូនក៏ឈឺ ប្ដីក៏ស្លាប់ចោលទៀត>> ។
ការទទួចជាថ្មីទៀតរបស់ពលរដ្ឋបុរីកីឡានេះ បន្ទាប់ពីពួកគេ អះអាងថាសាលារាជធានីបានសន្យាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ថា រយៈពេលពីរខែទៀតនឹងបញ្ចប់ជម្លោះនៅបុរីកីឡា និងបឹងកក់ មិនឲ្យមានការតវ៉ាបន្តទៅទៀតទេ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនខ្វល់នឹងការព្រមានរបស់អ្នកបុរីកីឡាទេ តែលោកថា សូមឲ្យទង្វើរបស់ពួកគាត់ ធ្វើឡើងស្របតាមច្បាប់។ លោកបន្តថា សាលារាជធានីបាននឹងកំពុងគិតគួរដោះស្រាយបញ្ហានេះ តែសូមទុកពេលបន្តិចទៀត <<សូមធ្វើការយោគយល់ ពួកយើងនឹងធ្វើដោះស្រាយជារួម ជាកញ្ចប់តែម្ដង រឿងបងប្អូនប្រជាពលរដ្ឋអ្នកបុរីកីឡាហ្នឹង បានជួបជានឹង ឯកឧត្ដម អភិបាលរួចហើយ គាត់បានជួបគ្នាហើយតើ ហើយគាត់បានយោគយល់ហើយ យល់នូវអ្វីដែលយើងសូមណូមពរទៅរដ្ឋាភិបាល ហើយសូមឲ្យមានការអត់ធ្មត់ ទុកពេលបន្ដិច ឲ្យអាជ្ញាធរយើងធ្វើ ដោយរាល់ថ្ងៃហ្នឹង យើងឃើញស្រាប់ហើយថា ស្ថានភាពនៅរាជធានីភ្នំពេញក្រោយថ្ងៃបោះឆ្នោតតើវាយ៉ាងណា? បាទហើយសុទ្ធតែជាការងារស្នូលធំៗណាស់>> ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា អាជ្ញាធរគួរតែ ជួយអន្តរាគមន៍ពួកគាត់ ឲ្យមានទីលំនៅត្រឹមត្រូវ ដោយសារតែការបណ្តេញចេញនេះឲ្យបានឆាប់ ទើបអាចទប់ស្កាត់ការតវ៉ាធំ។
ក្រុមហ៊ុន ផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន បានបណ្តេញពលរដ្ឋសហគមន៍បុរីកីឡាចេញតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ហើយបច្ចុប្បន្ន ពលរដ្ឋដែលនៅ មិនទាន់ទទួលបានសំណង ចំនួន ១១៧គ្រួសារ៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..
១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!
ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"
យាយស៊ុយ សុផាន យកបុរីកីឡា លក់បានដោយសារនរណា? របបនេះ លក់ ខ្ទិចកលក់ខ្ទី អស់គ្មានសល់ទេ ធ្វើបាបរាស្ត្រណាស់
ហ្នឹងហើយការអភិវឌ្ឍន៍!!វាក្រវ័ធចុះវាក្រវ័ធឡើង!!???ទីបំផុតអ្នកក្ររងទុក្ខវេទនា គ្នីគ្នាវាសប្បាយហ៊ឺហារ ដុល្លាចាយមិនអស់???ដល់រាស្រ្តនាំគ្នាតវ៉ារកសំណងសមរម្យ បែរជាវាប្រើហឹង្សាបង្កា្របវាយដំ???ថ្ងៃណា មួយទេវតាឆ្នាំថ្មីនឺងដាក់ទណ្ឌកម្មឲ្យរលាយវិនាសហិនហោចវិញពុំខាន!!!
It is time for the lawfully-elected government to take an appropriate legal action against Mr. minded problem Sam Reinsy and his minority group for the series of consequences resulting from their disordered demonstration.
This guy never regarded Cambodia as his regular home country, but France is the only one for him and his family to permanently live, that’s the reason he never care or worry about the safety, security for it. He never knew even a little bit of how hard to get to this point.
He can do whatever he wanted because it is not his home. The court should reconsider court case whether he deserves to be exiled overseas again, we do not support him at all, please kick him back to France where he used to spend the majority length of his life.
The method, which used by both Sam Reinsy and Pol Pot, are the same to get into the power:
– By way of pre-destroying all security, daily livings, infrastructure, and then economy
– Pol Pot used the same technique as Mr. Sam by creating Hate and Anger among people, and then allowed them killing each others.
– Pol Pot launched bombs into city, while Mr. Sam used the same technique by telling hate and anger to people, and then using disordered demonstration instead of bombs to get the same results.
PS: We never and ever support this guy when he came to every state in Australia or New Zealand, we disliked the way he had in his speech, it was the Pol Pot’ s Terms ( language).
ឯកឧត្តម ជា ចំរើនពហុ សុខ សុខនាំមុខអោយបង់ពន្ធប្រាក់ខែគ្រូបង្រៀន។ CPPអរគុណលោកខ្លាំងណាស់ ដែលនាំរឿងអោយគ្រូជាច្រើន ផ្សេងទៀងក្តៅក្រហាយជួយទំលាក់ប្រជាប្រិយភាព ហ៊ុន សែន នរណាៗ ក៏ដឹង សាលាលោកគ្មានគុណភាពលក់សញ្ញប័ត្រអោយមន្ត្រីរាជការ ……………………..អាជ័យធ្លាក់ទឹកហហីអើៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!!!