សមត្ថកិច្ច ប្រកាស​ដាក់​ផ្លូវវេង​ស្រេង ជា​តំបន់​គ្រោះថ្នាក់​!​

ដោយ៖​ តាំង វីដា​​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

​សមត្ថកិច្ច ប្រកាស​ដាក់​តំបន់​បណ្តោយ​ផ្លូវវេង​ស្រេង ក្នុង​សង្កាត់​ចោម ខណ្ឌដង្កោ ជា​តំបន់​គ្រោះថ្នាក់ ដែល​អ្នកធ្វើដំណើរ​ត្រូវ​ជៀសវាង​ឆ្លងកាត់ ខណៈ​ដែល​កម្មករ​រោងចក្រ និង​កម្លាំងប្រដាប់អាវុធ បន្ត​ប៉ះទង្គិច​គ្នា​។​

​ការប្រកាស​នេះ ជា​ការឆ្លើយតប​ទៅនឹង​អ្នកដំណើរ ដែល​អះអាង ពួកគេ​រង​ការ​គំរាម​បាញ់សម្លាប់ ពី​សំណាក់​សមត្ថកិច្ច​ខណៈ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នោះ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​ថា ខណៈ​ភាព​តានតឹង​រវាង​កម្មករ និង​កម្លាំង​សមត្ថកិច្ច កំពុងតែ​ប្រឈម​ដាក់គ្នា​នោះ ធ្វើឲ្យ​មាន​ផលវិបាក សម្រាប់​សមត្ថ​កិច្ច ក្នុង​ការបែងចែក​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ និង​បាតុករ​ដែល​បង្ក​ហិង្សា​ក្នុង​បាតុកម្ម​។ ហេតុដូចនេះ លោក អំពាវ​ន​វា ឲ្យ​អ្នកដំណើរ ជៀសវាង​ឆ្លងកាត់​តំបន់​នោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អះអាងថា សមត្ថកិច្ច​នៅ​មិនទាន់មាន​ចំណាត់ការ​យ៉ាង​ណា ដើម្បី​រក្សា​ទប់ស្កាត់​ស្ថានការណ៍​នៅ​ឡើយ​ទេ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ នៅ​ម៉ោង​ជាង ២​រសៀល​នេះ បាតុករ​ប្រមាណ ៤​នាក់​បាន​ស្លាប់ និង​ជាង​៣០​នាក់​រងរបួស​ធ្ងន់ ហើយ​ជាង​១០​ត្រូវបាន​ចាប់ខ្លួន បញ្ជូន​ទៅ​​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ភ្នំពេញ​៕

សូមសរសេរមកកាន់​ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

5 Responses to "សមត្ថកិច្ច ប្រកាស​ដាក់​ផ្លូវវេង​ស្រេង ជា​តំបន់​គ្រោះថ្នាក់​!​"

  1. Sen-Gaddafi says:

    សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។

  2. Kind People says:

    ស៊ី ល្មមបញ្ឈប់ញុះញង់!

  3. pingpong says:

    ១. ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ តាមទីផ្សារ ហាងកាហ្វេ តាមចិញ្ចើមផ្លូវ បានចោទហ៊ុនសែនថា ជាឧក្រិដ្ឋជនប្រល័យពូជសាសន៍។
    ២. ប្រជាពលរដ្ឋខ្មែរសូមស្រែកដង្ហើយហៅ អង្គការសហប្រជាជាតិនិងតុលាការក្រុងឡាអេ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មេត្តាមកជួយសង្រ្គោះប្រជាពលរដ្ឋកម្ពុជា ពីកណ្តាប់ដៃបនប្រល័យពូជសាសន៍ហ៊ុនសែន!!!
    ៣. ហ៊ុនសែនជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ ដែលត្រូវតែយកមកកាត់ទោស!!!

  4. សំលេងរាស្រ្ត says:

    ពួកអាឆ្កែបំរើគេដាច់ថ្លែ។ខ្មែរដូចគ្នាក័សំលាប់ដែរ មេពួកឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ពីបទឧក្រិដ្ឋកម្មព្រហ្មទណ្ឌសំលាប់មនុស្ស។

  5. យុទ្ធសាស្រ្ត ឆាវ ឆាវ រង់ចាំទឹករាក់ដើម្បីបានដឹងចំនួនត្រីដែលហ៊ុន សែន
    យកមកប្រើពេលនេះលែងមានប្រសិទ្ធភាពហើយ ។ គ្រូយួនក៏ជួយលែងបានទៀតដែរ ចាំមើលតើ
    បុរសភ្នែកទោលម្នាក់រត់ចេញផ្លូវណារួច ​​​​​​​​ ​​បើអុកបែកទូកដោយខ្លួនអែងបាត់ទៅហើយហ្នឹង។
    នេះហើយជាលទ្ធផនៃការស៊ីជោរនឹងអំនួតដែលគឹតថានៅលើលោកនេះមានតែអញជាអ្នកពូកែជាងគេ
    បំផុតនោះ សូមទទួលយកលទ្ធផលរបស់ខ្លួនចុះចាប់ពីពេលនេះទៅ ។ សូមជម្រាបថា មិនអាចដូចឆាវឆាវបាននោះឡើយ ហើយក៏កុំនៅតែគឹតថា លោក​សមរង្ស៊ី ជា លីប៉ី នោះទៀតអីវាគ្រាន់
    តែជាការស្រមើស្រមៃរបស់តាមអារម្មណ៏របស់ខ្លួនអែងតែប៉ុណ្ណោះ ។
    ចាំចុះដំរីជើងបួនគង់តែមានភ្លាត់នោះទេ ។ ឥឡូវនេះដល់ពេលវេលាដែលភ្លាត់មែន ខំគឹតថាបានទៅស្រុកយួនហើយ វាអាចគ្រាន់បើឡើងវិញ មានស្នៀតពិសេសអីលេង តែតាមពឹតស្នៀតក្រឡុញឆិ អញ្ចឹងសោះហ្ន ខំតែដេកគិតច្រើន នាំតែអោយខ្លួនអែងស្រកទម្ងន់ចោលឥតអំពើ តាមពឹតបុរសភ្នែកទោលម្នាក់នេះ
    ពឹតអ្នកដែលសំលាប់ហ៊ុន សែន ពឹតប្រាកដគឺគ្មានអ្នកណាក្រៅពីខ្លួនអែងហ្នឹងហើយ គួរអោយចង់សើចមែន ដែលខំតាំងខ្លួនថាជាអ្នកខ្លាំងគ្មានពីរ នោះ តាមពឹត អន់ជាងខ្ញុំដែលជាមនុស្សសមញ្ញទៅទៀត។ សមនឹង សំដីរបស់ សូថេប វានិយាយមែន ថា ហ៊ុន សែន ជានាយករដ្ធមន្រ្តីចិត្តជាអ្នកលេង មើលទៅចិត្តខ្ញុំប្រហែលជាគ្រាន់បើជាង បុរសភ្នែកទោលម្នាក់នេះមែនត្រង់ពុំមានចិត្ត ឆេវឆាវ ។
    ណ្ហើយ ល្បែងត្រកូលហ៊ុន
    នៅពេលនេះក៏ល្មមដល់ពេលបញ្ចប់ហើយដែរ ។ សូមចាំតែមើលចុះ កែខៃ លេងបានហើយ ។
    សូមកុំសូវលេបថ្នាំបំបាត់ការឈឺចុកចាប់ក្នុងទ្រូងបន្ទាប់ពីក្អួតឈាមម្តងនេះទៀតអី ពីព្រោះវាអាចបណ្តាលអោយស្លាប់មុនអាយុ យកល្អទ្រាំដេកឈឺចាប់របៀបនេះបន្តទៀតចុះ គ្រែងលោបានរស់នៅបានយូរបន្តិច ។