​បទសម្ភាសន៍​ ៖ ​លោក ស ខេង “​អំពើ​ហិង្សា​នៅ​កំបូល មិនកើត​ទ្បើង​ដោយ​ការបញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​”​

ដោយ៖​ ដួង សុខា​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្តល់បទសម្ភាសន៍ដល់វីអូឌីជុំវិញបញ្ហានយោបាយ និងការផ្ទុះហិង្សានៅកម្ពុជា (រូបភាពដោយ តាត ឧត្តម)

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​VOD មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សោកស្តាយ​ចំពោះ​ការផ្អាក​ការចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នយោបាយ​បច្ចុប្បន្ន​។ លោក ថាការផ្ទុះ​ហិង្សា​រវាង​កម្មករ​រាង​ចក្រ​កាត់ដេរ និង​សមត្ថកិច្ច នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កើតចេញ​ពី​ការ​ញុះញង់​របស់​គណបក្សប្រឆាំង មិនមែន​មកពី​ការបញ្ជា​របស់​គណបក្ស​កាន់​អំណាច​ទេ​។ លោក អះអាងថា អាជ្ញាធរ​មិន​មាន​វិធានការ​ណាមួយ​បង្ក្រាប​ទៅលើ​បាតុករ​នោះទេ​។ លោក ថា ការទាមទារ​ឲ្យ​បោះឆ្នោត​ទ្បើង​វិញ នឹង​ធ្វើឲ្យ​បញ្ហា​នយោបាយ​មិន​អាច​ដោះស្រាយ​បាន​ទេ​។​

VOD ៖ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ពី​ការផ្អាក​ការចរចា​ជាមួយ​យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​មករា​នេះ ដោយ​លើក​ហេតុផល​ថា​សមត្ថកិច្ច បាន​ប្រើ​ហិង្សា​មក​លើ​កម្មករ និង​ចាប់​ព្រះកាយ​ព្រះសង្ឃ តំណាង​សហជីព​មួយចំនួនទៀត ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។ តើ​ឯកឧត្តម​យល់​យ៉ាង​ណា​ចំពោះ​ការផ្អាក និង​ការលើកឡើង​បែបនេះ​?

លោក ស ខេង​៖ យើង​ពិតជា​មាន​ការសោកស្តាយ ចំពោះ​ការប្រកាស​ផ្អាក ការជួប​ចរចា​គ្នា​នេះ​។ ឯកឧត្តម សម រង្សី ពី​ដំបូង​ឡើយ គាត់​បាន​ទាក់ទង​មក​ខ្ញុំ ដើម្បី​ជួប​ធ្វើការ​ចរចា ។ ខ្ញុំ​បាន​សួរ​ទៅ​គាត់​វិញ ថា​តើ​ចរចា​យ៉ាងម៉េច​? គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា [​គាត់​]​ចង់ឲ្យមាន​[​ការចរចា​]​ទ្រង់ទ្រាយ​ធំ គឺ​ឲ្យមាន​ការចូលរួម​ពី​អ្នកផ្សេងៗ​ទៀត មិនមែន​ត្រឹមតែ​គណបក្ស​ទាំង​ពីរ​ទេ​។  ខ្ញុំ​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា បើសិនណា​ជា [​យើង​]​ធ្វើ​ដូច្នេះ គឺ​ប្រហែលជា​មិន​បាន​ទទួល​លទ្ធផល​ទេ  ហើយ​ក៏​វា​មិនមែន​ជា​ការចរចា​រវាង​គណបក្ស​ទាំង​ពីរ​។ វា​ទៅ​ជា​វេទិកា​មួយ អាច​នឹង​ឃោសនា​ដាក់​គ្នា​ទៅវិញ​ទេ​។ គាត់​ក៏​បាន​យល់ព្រម​តាម​អ្វី​ដែល​ខ្ញុំ​ស្នើ​។ ខ្ញុំ​ថា​គួរតែ​គណបក្ស​យើង​ទាំង​ពីរ​ជួបគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ការល្អប្រសើ​ង​ជាង រួច​ហើយ​ចាំ​យើង​ប្រកាស​[​ប្រាប់​]​សារព័ត៌មាន​ទាំងអស់​គ្នា​ទៅ ថា​លទ្ធផល ឬ​ខ្លឹមសារ​នៃ​ការចរចា​យ៉ាងម៉េច អាហ្នឹង​ជា​ការ​ល្អ​ជាង​។ គាត់​[​សម រង្ស៊ី​] ក៏​បាន​យល់ព្រម​តាម​សំណើ​នេះ​។ គាត់​បាន​លើកឡើង​ថា នឹង​ធ្វើ​ការជជែក​ពិភាក្សា​ប​ញ្ហ​រួម ដោយ​ក្នុង​នោះ​មាន​ទាំង​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​នេះ និង​បញ្ហា​ដ៏ទៃទៀត​។ ខ្ញុំ​ក៏​បាន​ស្នើ​ទៅ​គាត់​វិញ​ថា  យោបល់​ខ្ញុំ បើសិនណា​ជា​យើង​បូក​បញ្ចូល​នៅ​បញ្ហា​ទាំងឡាយ​មក​ជជែក​គ្នា​ក្នុង​ពេល​នេះ​ប្រហែលជា​ក៏​មិន​បាន​លទ្ធផល​ដែរ​។ បញ្ហា​ដែល​ខ្ញុំ​ស្នើ​ត្រឡប់​ទៅ​វិញ ខ្ញុំ​គិតថា​គួរតែ​យើង​ដោះស្រាយ​បញ្ហា​ដែល​បន្សល់​ក្រោយ​ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ទាក់ទង​ការបោះឆ្នោត​។ ក្រោយ​ពី​ការជជែក​គ្នា គាត់​ក៏​បាន​ឯកភាព​។ ប៉ុន្តែ​គាប់​ជួន ពេល​ម្សិលមិញ ដូចដែល​យើង​ដឹង​ទាំងអស់​គ្នា​ថា​មាន​ព្រឹត្តិការណ៍​នៅ​កំបូល​ដែល​មាន​ការប៉ះទង្គិច អំពើហិង្សា​។ ការពិត អំពើហិង្សា​នេះ​គឺ​មិនមែន​កើតឡើង​ដោយ​ការបញ្ជា ការចង្អុលបង្ហាញ​របស់​អាជ្ញាធរ ឬ​មួយ​ក៏​គណបក្ស​[​ប្រជាជន​កម្ពុជា​] ដូច​ដែល​គាត់​[​គណបក្ស​សង្គ្រោះ​ជាតិ​] ចោទប្រកាន់​ទេ​។ ការពិតទៅ គឺ​ថា​ការ​ញុះញង់​ឲ្យមាន​ការប៉ះទង្គិច ឬ​ឲ្យមាន​ការតវ៉ា​នានា​នោះ គឺ​មាន​ជា​ហូរហែ​មកហើយ នៅតាម​រោងចក្រ​សហគ្រាស​នានា ព្រោះថា​ភាគច្រើនបំផុត កម្មករ​ធ្វើការ ប៉ុន្តែ [​កម្មករ​]​មួយចំនួន គឺ​បាន​អុកឡុក ហើយ​បូក​នឹង​កម្លាំង ឬ​សមាសភាព​ដ៏ទៃទៀត​។ យើងខ្ញុំ​មាន​ការសោកស្តាយ​ទាក់ទង​បញ្ហា​ខកខាន​មិន​បាន​ចរចា ឬថា​លុប​ការចរចា​នេះ​។​

VOD ៖ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​យប់​ម្សិលមិញ​នេះ ហើយ​បាន​លើកឡើង​ថា​ការប៉ះទង្គិច​រវាង​កម្ម​ក​រ និង​សមត្ថកិច្ច នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កើតចេញ​ពី​ការ​ញុះញង់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ មូលហេតុ​អ្វើ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​បែបនេះ​?

លោក ស ខេង​៖ តាមរយៈ​ការធ្វើ​បាតុកម្ម​នានា គាត់​[​គណបក្ស​សង្គ្រោះ​ជាតិ​] អំពាវនាវ​ឲ្យមាន​ការចូលរួម​ពី​កម្មក​រ​ឲ្យ​ទាមទារ​ប្រាក់ខែ​អប្បបរមា​នេះ​ដល់​១៦០​ដុល្លារ​។ អញ្ចឹង​ទៅ គឺ​ធ្វើឲ្យ​កម្មករ​មួយ​ចំនួន​ក៏​ជឿ​ទៅតាម​អ្វី​ដែល​គាត់​បាន​បំផុស​។ នេះ​ហើយ​ជា​ដើមចម​នៃ​បញ្ហា​។​

VOD ៖  ស្ថិតក្នុង​ស្ថានការណ៍​បច្ចុប្បន្ននេះ តើ​អាជ្ញាធរ​មាន​វិធានការ​បែបណា​ខ្លះ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កុំឲ្យ​មាន​ការប្រើ​ហិង្សា និង​ការចាប់ខ្លួន​ទៅលើ​បាតុករ ខណៈ​កម្មករ​រោងចក្រ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង រាប់​ម៉ឺន​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៦០​ដុល្លា​ក្នុង​មួយខែ​?

លោក ស ខេង​៖ ទីមួយ [​យើង​]​ត្រូវ​តែ​ប្រកាន់​មនសិការ​ស្នែហា​ជាតិ ព្រោះ [​យើង​]​ទាំងអស់គ្នា​ជា​ជាតិ​ខ្មែរ​ដូច​គ្នា​។ ដូច្នេះ [​យើង​]​ត្រូវ​តែ​គិតថា​ធ្វើ​ម៉េច កុំ​ឲ្យ​ជាតិ​យើង​វា​មាន​វិបត្តិ វា​មាន​ការបែកបាក់​ក្នុង​សង្គម​សារជាថ្មី​។ នេះ​ជា​បញ្ហា​ទីមួយ​។ បញ្ហា​ទី​២ គឺ​រដ្ឋាភិបាល​    ​ដូច​បាន​ជម្រាប​អញ្ចឹង ថា​មិន​មាន​គោលការណ៍​ណា​ដើម្បី​បង្ក្រាប​ទេ​។ បើសិនជា​យើង​មាន​គោលការណ៍​នេះ ប្រហែល​ជា​មកដល់ពេលនេះ នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ឬ​ចាប់ខ្លួន​នេះ​គឺថា​មាន​ច្រើន ហើយ​ការប៉ះទង្គិច​គ្នា ក៏​ប្រហែលជា​មាន​ច្រើន​ដែរ​។

VOD ៖  គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ តើ​មូលហេតុ​អ្វី​នៅ​ពីក្រោយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​ការរៀបចំ​ការបោះឆ្នោត​ឡើង​វិញ​ភ្លាមៗ​

លោក ស ខេង​៖ ដំបូង យើង​ត្រូវ​មើល​ថា តើ​ការបោះឆោ្នត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣ មាន​បញ្ហា​អ្វីខ្លះ​។ បញ្ហា​នោះ​ជា​បញ្ហា​គន្លឹះ បើ​យើង​ធ្វើ​ការប្រៀបធៀប​ការបោះឆ្នោត​ចុងក្រោយ​នេះ​ជាមួយនឹង​ការបោះឆ្នោត​លើក​មុនៗ ខ្ញុំ​គិតថា​ហើយ​មិនមែន​តែ​ខ្ញុំ​ទេ គឺ​យោបល់​ជាទូទៅ បាន​វាយតម្លៃ​ថា ជា​ការបោះឆ្នោត​មួយ​ដែល​គ្មាន​អំពើហិង្សា​។ នេះ​ជា​ការជាក់ស្តែង​ដែល​សហគមន៍​ជាតិ​របស់​យើង​ទាំងមូល ហើយ​ក៏​ដូច​សហគមន៍​អន្តរជាតិ ក៏​បាន​វាយតម្លៃ​ថា​ដូច្នេះ​។ ទី​ពីរ គឺជា​ការបោះឆ្នោត​មួយ​ដែល​សេរី​។ សេរី [​ខ្ញុំ​]​ចង់​និយាយ​ថា​គ្មាន​ការគាបសង្កត់ គ្មាន​ការ​គំរាម​គំហែង​។ អ្នកនយោបាយ​តាំងពី​ថ្នាក់ខ្ពស់ រហូតដល់​ថ្នាក់​មូលដ្ឋាន បានធ្វើ​សកម្មភាព​គគ្រឹកគគ្រេង មានការ​ដង្ហែ​ក្បួន​រហូត​ទៅ​ដល់​រាប់ម៉ឺន​នាក់ រាប់ពាន់ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​បណ្តាល​ខេត្ត​នានា​ទូទាំង​ប្រទេស​។ ប៉ុន្តែ [​ការ​ដង្ហែ​ក្បួន​]​គឺ​អត់​មាន​បញ្ហា​អី​ទេ ហើយ​ពេល​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ក៏​គ្មាន​អ្នកណា​ទៅ​ហាមឃាត់ ទៅ​រារាំង​បិទ​សិទ្ធិសេរីភាព ឬ​មួយ​ក៏​ទៅ​គាបសង្កត់​ថា​ត្រូវតែ​បោះឆ្នោត​ឲ្យ​អ្នកនេះ ឲ្យ​អ្នក​នោះ​ដែរ​។ នេះ​ជា​ការបោះឆ្នោត​សេរី​។

VOD ៖ ក្នុង​ការចរចា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ផ្អែក​លើ​សេចក្តីថ្លែងការណ៍​រួម​រវាង​គណបក្ស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០១៣ ដែល​បាន​ព្រមព្រាងគ្នា នឹង​បង្កើត​យន្តការ​មួយ​ក្នុង​ការកែទម្រង់​ការបោះ​ឆ្នោត​នៅ​ពេល​ខាងមុខ​។ ក្រៅ​ពី​ចំណុច​នេះ តើ​គណបក្ស​កាន់អំណាច​អាច​ធ្វើ​សម្បទាន ឬ​ក៏​ស្នើ​ចំណុច​អ្វី​ផ្សេង​ទៀត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​?

​លោក ស ខេង​៖ ការពិតទៅ​គឺ​ថា​ជំនួប​ថ្ងៃទី​១៦ [​ខែ​កញ្ញា ឆ្នាំ​២០១៣] យើង​បាន​ឯកភាព​គ្នា​ថា យើង​បង្កើត​យន្តការ​ដើម្បី​កំណែទម្រង់​ការបោះឆ្នោត​។ នេះ​មានន័យ​ថា យើង​ត្រូវតែ​ស្រាវជ្រាវ មើល​ការបោះឆ្នោត​នោះ វា​មាន​ចំណុចខ្សោយ​អ្វី ដើម្បី​យក​មក​ធ្វើការ​កែទម្រង់​។ នោះ​ហើយ​ជា​ការស៊ើបអង្កេត​អាច​មានន័យ​អញ្ចឹង​។  បញ្ហា​ដែល​គាំង នៅពេលដែល​យើង​បន្ត​ជជែក​អំពី​បញ្ហា​យន្តការ​នៅក្នុង​រដ្ឋសភា​ទេ ដោយសារ​ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ថា​ចែកគ្នា​។ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​រដ្ឋាភិបាល គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋសភា​។ [​ការចែក​]​របៀបនេះ គ្មាន​រូបមន្ត​ណា​ដែល​ធ្វើបាន​ទេ ព្រោះ​បក្ស​ទាំងពីរ ជា​បក្ស​កាន់​អំណាច និង​បក្សប្រឆាំង អញ្ចឹង​គឺថា បើ​ធ្វើ​ដូច្នេះ​វា​នឹង​ជាប់គាំង ជាប់គាំង​បញ្ហា​ទាំងអស់ ពីព្រោះ​ថា​អ្វីៗ​ត្រូវ​ឆ្លងកាត់​តាម​សភា​ក្នង​ការអនុម័ត​ច្បាប់​ផ្សេងៗ ដែល​រដ្ឋាភិបាល​ស្នើ​ទៅ​នេះ​ត្រូវ​សភា​អនុម័ត​។ អញ្ចឹង បើ​រដ្ឋាភិបាល​ស្នើ​ទៅ​ហើយ​សភា​មិន​ប្រជុំ បានន័យថា​វា​គាំង ដំណើរការ​ប្រទេសជាតិ​វា​គាំង​។​

VOD ៖ ឯកឧត្តម​សង្កេតឃើញ​យ៉ាងណា​ចំពោះ​ការ​ដង្ហែ​ក្បួន​មហា​បាតុកម្ម​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក នៅតាម​ដងផ្លូវ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ​រាប់សែន​នាក់​ចូលរួម ដើម្បី​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​?

លោក ស ខេង​៖ ការបោះឆ្នោត​ឡើងវិញ​ដើម្បី​អី្វ​? បញ្ហា​យើង​ត្រូវ​យល់​ទាំងអស់គ្នា ពីព្រោះ​បើ​បោះ​[​ឆ្នោត​ទ្បើង​វិញ​] ហើយ​អ្នក​ដែល​ចាញ់​នៅ​តែ​ទាមទារ​ដដែល ដូច្នេះ​វា​វិល​អញ្ចឹង វា​អត់​ចប់​៕

សូមសរសេរមកកាន់លោក ដួង សុខា​ តាមរយៈ dueng.sokha@vodhotnews.com

What Next?

Recent Articles

23 Responses to "​បទសម្ភាសន៍​ ៖ ​លោក ស ខេង “​អំពើ​ហិង្សា​នៅ​កំបូល មិនកើត​ទ្បើង​ដោយ​ការបញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​”​"

  1. Sen-Gaddafi says:

    សូមផ្តាំទៅបក្សសង្គ្រោះជាតិថាប្រសិនបើមានការចរចាមែនត្រូវតែមានភាគីចំរុះចូលរួមជាដាច់ខាត បើប្រជុំមានតែពីបក្សនោះជាការកេងចំណេញរបស់បក្សប្រជាជនក្នុងការងាយស្រួលប្រកែកផ្ទុយពី ការព្រមព្រៀងគ្នាក្នុងអង្គប្រជុំ។ ដូច្នេះបើបក្សសង្គ្រោះជាតិបិតការចរចារនោះរិតតែល្អហើយបបួលគ្នា ធ្វើបាតុកម្មទំលាក់ឬបណ្តេញត្រកូលហ៊ុនសែនចេញពីប្រទេសតែម្តងទៅ ព្រោះខ្ញុំជឿរថាហ៊ុនសែន មិនអាចបាញ់សំលាប់បាតុកររង្កៀលទៀតនោះទេ អន្តរជាតិនិងមានប្រត្តិកម្មនិងធ្វើសម្មភាពនៅស្រុក ខ្មែរហើយ។ បើមិននាំគ្នាងើបឡើងទូទាំងប្រទេសដើម្បីដេញហ៊ុនសែនចេញពីស្រុកទេនោះ នោះកុំ សង្ឃឹមថា ហ៊ុនសែន ព្រមចុះចេញពីអំណាចឲ្យសោះ។ រយះពេលជិត៣០ឆ្នាំនៃការដឹកនាំរបស់​ ហ៊ុនសែនល្មមដល់ពេលប្តូរមេដឹកនាំហើយ មិនត្រូវអនុញ្ញាតឲ្យហ៊ុនសែនបន្តរនៅភាពឃោឃៅ និងបំផ្លិចបំផ្លាញជាតិបន្តរទៀតនោះទេ។

  2. កុនខ្មែរ says:

    ការបាញ់និងការចាប់សកម្មជនទាំងអស់មិនមែនជាបញ្ជារបស់បក្សប្រជាជនទេ ហើយកង
    កំលាំងទាំងអស់នោះធ្វើទៅតាមបញ្ជារបស់សត្វតិរិច្ឆានទេ។

  3. pingpong says:

    ១. ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ តាមទីផ្សារ ហាងកាហ្វេ តាមចិញ្ចើមផ្លូវ បានចោទហ៊ុនសែនថា ជាឧក្រិដ្ឋជនប្រល័យពូជសាសន៍។
    ២. ប្រជាពលរដ្ឋខ្មែរសូមស្រែកដង្ហើយហៅ អង្គការសហប្រជាជាតិនិងតុលាការក្រុងឡាអេ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មេត្តាមកជួយសង្រ្គោះប្រជាពលរដ្ឋកម្ពុជា ពីកណ្តាប់ដៃបនប្រល័យពូជសាសន៍ហ៊ុនសែន!!!
    ៣. ហ៊ុនសែនជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ ដែលត្រូវតែយកមកកាត់ទោស!!!

  4. កុនខ្មែរ says:

    បើបោះឆ្នោតឡើងវិញគឺ​ បក្សប្រជាជនបានដឹងថាខ្លួនចាញ់១០០ភាគរយរួចទៅហើយ
    បើកប្សប្រជាជនចង់ដឹងសាកមើល។

  5. ប្រជាធិបតេយ្យ says:

    កម្ពុជា មិនទាន់មានប្រជាធិបតេយ្យត្រឹមត្រូវទេ។ ហ៊ុន សែន គាប់ សង្គត់ ប្រជាពិថុត និងយ៉ងប្រទេសដទៃ យកបបូរមាត់គាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន ត្រូវតែនៅអព្យាក្រិត្យ ការពារ សុវត្ថិភាព សុខសន្តិភាព ព្រំដែន រដ្ឋធម្មនុញ្ញ និងព្រះមហាក្ស។

  6. សំលេងរាស្រ្ត says:

    និយាយបានល្អណាស់ ប៉ុន្តែបានបញ្ជាអោយសំលាប់ខ្មែរដូចគ្នាទៅវិញ។បើមិនមែនគណប្រជាជនជាអ្នកបញ្ជា តើពួកទាហ៌ាន ប៉ូលីសនឹងជាពួកក្រៅច្បាប់ឬ? ឬមួយមានជាជនបាតដែទី៣ស្អីនោះ?។

  7. ប្រជាពលរដ្ឋ says:

    。。 បើ តា  ស ខេង ថា គណបក្ស ប្រជាជន មិនបញ្ជា ទេ ! អី ចឹង មាន តែ ហ៊ុន សែន និង

    ហ៊ុន ស៊ីណាត លួច បញ្ជា ឬ ក៏ ក្បាល យួន ខ្លួន ខ្មែរ ជាអ្នក បញ្ជា !

  8. sunrise says:

    យុទ្ធសាស្ត្រ សង្គ្រាមត្រជាក់ របស់មនោគមន៏វិជ្ជាប៉ែកខាងបស្ចិមប្រទេស គេធ្វើសន្សឹមៗមិន

    ខំប្រឹងគំហុក បំបោលអោយឆាប់បានដល់ត្រើយ រហ័សពេកនោះឡើយ។ ត្រូវរងចាំឱ្យសត្រូវ

    ហេវហត់ អស់កម្លាំង ដោយសារសេដ្ឋកិច្ចទន់ខ្សោយ។ បងប្អូនកម្មករ ស្អប់ខ្ពើម ឈប់ធ្វើការ

    ជាមួយនឹងភាគីអំពើឃោរឃៅ តទៅទៀតហើយ។ ត្រូវមានគំរោង ដោះស្រាយ សម្រន់ដល់

    ជីវភាពរស់នៅជាប្រចាំ របស់បងប្អូនកម្មករ ដើម្បីឱ្យបងប្អូន វិលត្រឡប់ ទៅជួយកសាងភូមិ

    ដ្ឋានរបស់គេ ជាមួយនឹងអង្គការសង្គមស៊ីវិល។ យើងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យរោងចក្រទាំងអស់

    ក្នុងកម្ពុជា ក្ស័យធន ដួលរលំ ដើម្បីភាគីខាងសង្គ្រោះជាតិ នឹងចូលទៅជួយស្តារទាំងអស់ឡើង

    វិញ ក្រោយពេលភ្លៀងធ្លាក់ ផ្ទៃមេឃស្រឡះ។

  9. I,Khmer says:

    The end are near for you ugly, big belly, dark skin ,curly hair …..ignorant idiot former Khmer Rouge whose don’t even know how to drive a car or sleep in the air- con room beside in the fish net and electric fan!!!

  10. Anonymous says:

    A sor keng you are an adiot door ‘s hell open for you any time .well come to the Hell.

  11. Anonymous says:

    A sor keng you are an adiot door ‘s hell open for you any time .well come to the Hell.

  12. កុលបុត្រ says:

    ខា ស៊ី អើយសូម អោយប្រាស័យ ដើម្បីប្រទេសរូបរួម សាមគ្គី មិនមែនបើ្រលទ្ធិបារាំងកុម្មុយនិស្តនៅកម្ពុជា ទេ ។ លោក ឈុន កុំឆ្កឹះឆ្កៀល ហួសហេតុពេកប្រាក់ខែគ្រូ សាស្ត្រាចារ្យ ឡើងសន្សឹមៗ។ សូមសម្តេចប្រកាសកុំយកពន្ធលើប្រាក់ខែគ្រូបង្រៀនអី សូមគ្រូ យោគយល់ដល់រាជរដ្ឋាភិបាលផង

  13. BaBaBoo says:

    ទោះជាសោកស្តាយ ក៏វាហួសពេលកែហើយ គ្រាន់តែរឿងសុំតម្លើងប្រាក់ខែ ១៦០ ដុល្លារ សោះ លើកទ័ពទាំងហ្វូង ។ បើគ្រាន់តែការពារអំណាច ម៉េចចាំប្រើទ័ព! ។

  14. VN says:

    dog order

  15. យុទ្ធសាស្រ្ត ឆាវ ឆាវ រង់ចាំទឹករាក់ដើម្បីបានដឹងចំនួនត្រីដែលហ៊ុន សែន
    យកមកប្រើពេលនេះលែងមានប្រសិទ្ធភាពហើយ ។ គ្រូយួនក៏ជួយលែងបានទៀតដែរ ចាំមើលតើ
    បុរសភ្នែកទោលម្នាក់រត់ចេញផ្លូវណារួច ​​​​​​​​ ​​បើអុកបែកទូកដោយខ្លួនអែងបាត់ទៅហើយហ្នឹង។
    នេះហើយជាលទ្ធផនៃការស៊ីជោរនឹងអំនួតដែលគឹតថានៅលើលោកនេះមានតែអញជាអ្នកពូកែជាងគេ
    បំផុតនោះ សូមទទួលយកលទ្ធផលរបស់ខ្លួនចុះចាប់ពីពេលនេះទៅ ។ សូមជម្រាបថា មិនអាចដូចឆាវឆាវបាននោះឡើយ ហើយក៏កុំនៅតែគឹតថា លោក​សមរង្ស៊ី ជា លីប៉ី នោះទៀតអីវាគ្រាន់
    តែជាការស្រមើស្រមៃរបស់តាមអារម្មណ៏របស់ខ្លួនអែងតែប៉ុណ្ណោះ ។
    ចាំចុះដំរីជើងបួនគង់តែមានភ្លាត់នោះទេ ។ ឥឡូវនេះដល់ពេលវេលាដែលភ្លាត់មែន ខំគឹតថាបានទៅស្រុកយួនហើយ វាអាចគ្រាន់បើឡើងវិញ មានស្នៀតពិសេសអីលេង តែតាមពឹតស្នៀតក្រឡុញឆិ អញ្ចឹងសោះហ្ន ខំតែដេកគិតច្រើន នាំតែអោយខ្លួនអែងស្រកទម្ងន់ចោលឥតអំពើ តាមពឹតបុរសភ្នែកទោលម្នាក់នេះ
    ពឹតអ្នកដែលសំលាប់ហ៊ុន សែន ពឹតប្រាកដគឺគ្មានអ្នកណាក្រៅពីខ្លួនអែងហ្នឹងហើយ គួរអោយចង់សើចមែន ដែលខំតាំងខ្លួនថាជាអ្នកខ្លាំងគ្មានពីរ នោះ តាមពឹត អន់ជាងខ្ញុំដែលជាមនុស្សសមញ្ញទៅទៀត។ សមនឹង សំដីរបស់ សូថេប វានិយាយមែន ថា ហ៊ុន សែន ជានាយករដ្ធមន្រ្តីចិត្តជាអ្នកលេង មើលទៅចិត្តខ្ញុំប្រហែលជាគ្រាន់បើជាង បុរសភ្នែកទោលម្នាក់នេះមែនត្រង់ពុំមានចិត្ត ឆេវឆាវ ។
    ណ្ហើយ ល្បែងត្រកូលហ៊ុន
    នៅពេលនេះក៏ល្មមដល់ពេលបញ្ចប់ហើយដែរ ។ សូមចាំតែមើលចុះ កែខៃ លេងបានហើយ ។
    សូមកុំសូវលេបថ្នាំបំបាត់ការឈឺចុកចាប់ក្នុងទ្រូងបន្ទាប់ពីក្អួតឈាមម្តងនេះទៀតអី ពីព្រោះវាអាចបណ្តាលអោយស្លាប់មុនអាយុ យកល្អទ្រាំដេកឈឺចាប់របៀបនេះបន្តទៀតចុះ គ្រែងលោបានរស់នៅបានយូរបន្តិច ។

  16. ស្រីនោ says:

    បើលោក ស ខេង ថា មិនមែនគណបក្សប្រជាជនបញ្ជាទេ? តើនរណាជាអ្នកបញ្ជាទៅបង្ក្រាបកម្មករគ្នាគ្រាន់តែទាមទារ បា្រក់ខែតែប៉ុណ្ណោះ លោកបង្ក្រាបលោកអត់គិតថា វាឃោឃៅពេកទេ (ហើយលោកកុំគិតថា ស្វា សីុបាយលាបមាត់ពពែ ដើម្បីបញ្ឆោតអោយគេយល់ច្រលំនោះ គេដឹងអស់ហើយល្បិចនេះនោះ ក្បួនយុទ្ធសាស្ត្រ គណបក្សប្រជាជន វៃ ផង ចរចាផង៕

  17. អាឆ្កែសខេង អាឆ្កែស៊ីអាចម៌

  18. អ្នកធ្វើស្រែ says:

    ដល់ពេលត្រូវដូរហើយ!!!អាមេបក្សប្រឆាំងទាំងពីរស៊ីនិងខាជាមនុស្សចោលម្សៀត!!! ប្រឆាំងផ្កាប់មុខប្រឆាំងបំផ្លាញជាតិ!!!ប្រឆាំងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ!!!បរាជ័យ អាបំផ្លាញជាតិ!!

  19. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"
    ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
    ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
    ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…

  20. តេជោយ៉ត says:

    ឆ្កួតទ្បប់អាទ្បប់ក្រែងគណបក្សឯងជាអ្នកគ្រប់គ្រងប្រទេស?????មេ៉ចឯងនិយាយទ្បប់ហ្ចឹង??????????

  21. CHEA says:

    EXCELLECE JOB Mr HUN SEN YOU ARE OVER.YOU MAKE THIS NATION BLEEDING AGAIN. HOW MONY PPLE HAVE YOU BEEN KILLING.YOU ARE THE EVIL IN THIS NATION YOU WILL BE HANG BY INNOCENT CAMBODIAN SHORTLY. PEACE FOR ALL CAMBODIAN.

  22. អ្នកធ្វើស្រែ
    January 3, 2014 at 9:28 pm
    ដល់ពេលត្រូវដូរហើយ!!!អាមេបក្សប្រឆាំងទាំងពីរស៊ីនិងខាជាមនុស្សចោលម្សៀត!!! ប្រឆាំងផ្កាប់មុខប្រឆាំងបំផ្លាញជាតិ!!!ប្រឆាំងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ!!!បរាជ័យ អាបំផ្លាញជាតិ!!
    aaaaaaaaaaaaaaaaa
    អាអ្នកស្រែមិនចេះធ្វើស្រែ មិនស្គាល់ស្រូវ មិនស្គាល់ស្រងែ មិនស្គាល់ខ្មែរ ដូច្នេះហើយបានវាឃើញយួនស្នានតែខ្មែរ

  23. kh says:

    បើពួកអាចុយម្រាយឯងមិនបញ្ជាធ្វើមេចទាហ៊ានវាហ៊ានធ្វើ មិនដែលទទួលខុសត្រូវម្តងណាឡើយអាឆ្កែកញ្ជះយួន។