​អង្គការ​ជាង​៤០​ស្នើ​ CPP ទទួលយក​ការបោះឆ្នោត​ឡើងវិញ បើ​មិន​ចង់​ចាញ់​អាណត្តិ​ក្រោយ​​

ដោយ៖​ តាំង វី​ដា និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ឆ្នាំ​២០១៣ ដែល​មាន​សមាជិក​ជាង​៤០​អង្គការ នៅ​ថ្ងៃ​សុក្រ​នេះ ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​ការស្នើឲ្យ​បោះឆ្នោត​ឡើងវិញ មុន​បញ្ចប់​អាណត្តិ​យ៉ាងយូរ ក្នុង​ឆ្នាំ​២០១៥ ក្រោយ​កំណែទម្រង់​ការបោះឆ្នោត​រួចរាល់។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ខុមហ្វ្រែល លោក គល់ បញ្ញា ថ្កោសទោ​សចលនា​បង្ក្រាប​បាតុកម្ម ដោយ​កម្លាំង​ប្រដាប់អាវុធ ទៅលើ​បាតុករ ជា​ប្រជាពលរដ្ឋនិង​កម្មករ គឺ​ឆ្លុះបញ្ចាំង​ពី​រដ្ឋាភិបាល ដែល​គ្មាន​នីត្យានុកូលភាព​។ លោក​ថា បើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ដឹកនាំ​រយៈពេល ៥​ឆ្នាំនេះ ក្រោម​ការបង្ក្រាប​ដោយ​កម្លាំង​លើ​ការ​រាល់​ការតវ៉ា និង​មិន​ទទួលយក​ការបោះឆ្នោត​ឡើង​វិញ​ទៀត​នោះ នឹង​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​ជា​ប្រាកដ​នៅ​អាណត្តិ​ក្រោយ​ ​៖

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ចាត់ទុកថា បើ​ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា ចង់បាន​ការចរចា​លើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​បោះ​ឡើងវិញ​នៅ​អាណត្តិ​ទី​៥​នេះ​ក្តី តែ​គោលជំហរ​របស់​គណបក្ស​ទាំងពីរ​នេះ គឺ​សុទ្ធតែ បញ្ជាក់​ពី​ការព្យាយាម​រក​មធ្យោបាយ​ក្នុង​ការដោះស្រាយ​ការជាប់គាំង​នយោបាយ​ ​៖

​តើ​មូលហេតុ​អ្វី ដែល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ មិន​ទទួលយក​ការទាមទារ​បោះឆ្នោត​ឡើងវិញ​?

​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជាក់ថា លុះណាតែ​មាន​ការជជែក​ពិភាក្សា​ត្រឹមត្រូវ ពី​​ឫសគល់​នៃ​បញ្ហា​ធ្ងន់ធ្ងរ ទើប​អាច​ឈាន​ដល់​ការសម្រេច​បោះឆ្នោត​ឡើងវិញ​។ លោក​យល់ថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៣ គឺ​ប្រព្រឹត្ត​ដោយ​គ្មាន​ហិង្សា និង​ត្រឹមត្រូវ ព្រមទាំង​ទទួល​ការគាំទ្រ​ច្រើន​សហគមន៍​បរទេស ដែល​គ្មាន​មូលហេតុ ត្រូវ​បោះ​ឡើងវិញ​ឡើយ ​៖

​នៅ​ថ្ងៃ​ទី​២ ខែ​មករា​ម្សិលមិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ផ្អាក​គម្រោង​ចរចា​ជាមួយ​ក្រុមការងារ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយសារតែ​សមត្ថកិច្ច​ប្រើ​ហិង្សា​មក​លើ​កម្មករ និង​ចាប់​ព្រះកាយ​ព្រះសង្ឃ តំណាង​សហជីព​កម្មករ​មួយចំនួនទៀត ដែល​ទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​។ គណបក្ស​សង្គ្រោះជាតិ បាន​ថ្កោលទោស​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ប្រើ​ហិង្សា​បង្ក្រាប​មកលើ​បាតុករ​អហិង្សា រំលោភ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំងពីរ ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។

​តប​នឹង​រឿងនេះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ថ្កោសទោ​សវិញ ដោយ​សំអាង​ថា ការប៉ះទង្គិច​គ្នា​នោះ គឺ​កើត​ចេញពី​ការ​អុជអាល​ញុះញង់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ការផ្អាក​ការចរចា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា ជាការ​ស​បញ្ជាក់​ពី​ការខ្វះ​សុ​ឆន្ទៈ​ ក្នុង​ការស្វែងរក​ដំណោះស្រាយ​នយោបាយ តាមរយៈ​ការចរចា​៕

សូមសរសេរមកកាន់លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com​​

What Next?

Recent Articles

5 Responses to "​អង្គការ​ជាង​៤០​ស្នើ​ CPP ទទួលយក​ការបោះឆ្នោត​ឡើងវិញ បើ​មិន​ចង់​ចាញ់​អាណត្តិ​ក្រោយ​​"

  1. ប្រជាពលរដ្ឋ says:

    。。 បក្ស ប្រជាជន ​ មិនហ៊ាន បោះឆ្នោត សារឡើងវិញ ទេ ! ពី ព្រោះ ដូរ គ . ជ . ប ៩ « 9 » នាក់

    ចេញទៅ គ្មានអ្នកណា ជួយ បន្លំ សន្លឹក ឆ្នោត អោយ !

  2. យុទ្ធសាស្រ្ត ឆាវ ឆាវ រង់ចាំទឹករាក់ដើម្បីបានដឹងចំនួនត្រីដែលហ៊ុន សែន
    យកមកប្រើពេលនេះលែងមានប្រសិទ្ធភាពហើយ ។ គ្រូយួនក៏ជួយលែងបានទៀតដែរ ចាំមើលតើ
    បុរសភ្នែកទោលម្នាក់រត់ចេញផ្លូវណារួច ​​​​​​​​ ​​បើអុកបែកទូកដោយខ្លួនអែងបាត់ទៅហើយហ្នឹង។
    នេះហើយជាលទ្ធផនៃការស៊ីជោរនឹងអំនួតដែលគឹតថានៅលើលោកនេះមានតែអញជាអ្នកពូកែជាងគេ
    បំផុតនោះ សូមទទួលយកលទ្ធផលរបស់ខ្លួនចុះចាប់ពីពេលនេះទៅ ។ សូមជម្រាបថា មិនអាចដូចឆាវឆាវបាននោះឡើយ ហើយក៏កុំនៅតែគឹតថា លោក​សមរង្ស៊ី ជា លីប៉ី នោះទៀតអីវាគ្រាន់
    តែជាការស្រមើស្រមៃរបស់តាមអារម្មណ៏របស់ខ្លួនអែងតែប៉ុណ្ណោះ ។
    ចាំចុះដំរីជើងបួនគង់តែមានភ្លាត់នោះទេ ។ ឥឡូវនេះដល់ពេលវេលាដែលភ្លាត់មែន ខំគឹតថាបានទៅស្រុកយួនហើយ វាអាចគ្រាន់បើឡើងវិញ មានស្នៀតពិសេសអីលេង តែតាមពឹតស្នៀតក្រឡុញឆិ អញ្ចឹងសោះហ្ន ខំតែដេកគិតច្រើន នាំតែអោយខ្លួនអែងស្រកទម្ងន់ចោលឥតអំពើ តាមពឹតបុរសភ្នែកទោលម្នាក់នេះ
    ពឹតអ្នកដែលសំលាប់ហ៊ុន សែន ពឹតប្រាកដគឺគ្មានអ្នកណាក្រៅពីខ្លួនអែងហ្នឹងហើយ គួរអោយចង់សើចមែន ដែលខំតាំងខ្លួនថាជាអ្នកខ្លាំងគ្មានពីរ នោះ តាមពឹត អន់ជាងខ្ញុំដែលជាមនុស្សសមញ្ញទៅទៀត។ សមនឹង សំដីរបស់ សូថេប វានិយាយមែន ថា ហ៊ុន សែន ជានាយករដ្ធមន្រ្តីចិត្តជាអ្នកលេង មើលទៅចិត្តខ្ញុំប្រហែលជាគ្រាន់បើជាង បុរសភ្នែកទោលម្នាក់នេះមែនត្រង់ពុំមានចិត្ត ឆេវឆាវ ។
    ណ្ហើយ ល្បែងត្រកូលហ៊ុន
    នៅពេលនេះក៏ល្មមដល់ពេលបញ្ចប់ហើយដែរ ។ សូមចាំតែមើលចុះ កែខៃ លេងបានហើយ ។
    សូមកុំសូវលេបថ្នាំបំបាត់ការឈឺចុកចាប់ក្នុងទ្រូងបន្ទាប់ពីក្អួតឈាមម្តងនេះទៀតអី ពីព្រោះវាអាចបណ្តាលអោយស្លាប់មុនអាយុ យកល្អទ្រាំដេកឈឺចាប់របៀបនេះបន្តទៀតចុះ គ្រែងលោបានរស់នៅបានយូរបន្តិច ។

  3. ស្រីនោ says:

    ទាល់តែងាប់ទៀតក័ ហ៊ុន សែន មិនព្រមបោះឆ្នោតឡើងវិញដែរ ពីព្រោះអ្នកដឹងហើយថា លោក ហ៊ុន សែន មិនមែន ជាអ្នកក្លាហានទេ ជាជនកំសាក បំផុត សំរាប់ ជាតិ កម្ពុជា ហើយ ក័ជាតិ មានការអព្ភ័ណាស់ សំរាប់ជាតិកម្ពុជា ដែលមានមេដឹកនាំរបៀបនេះ។

  4. Strey Khmer says:

    If CPP not accepted their fault of killed and injured the protesters, they will continue to hurt more a lot of Cambodian people in a future.
    So mentally Leaders are very dangerous. People watch out! for your own safety.

  5. Chourn says:

    បើទោះបីជាបក្សប្រជាជននៅតែជំនះដឹកនាំប្រទេសដោយមិនខ្វល់នោះគឺប្រាកដណាស់ពាក្សថាមិន ខ្វល់គ្រាន់តែជាវោហាសព្ទ័នយោយក្នុងន័ចិត្តសាស្ត្រប្រាប់ទៅបក្សប្រឆាំងនោះទេ តែធាតុពិតរដ្ឋាភិ បាលមិនចំបាច់ដល់១ឆ្នាំទៀតនោះទេ បច្ចុប្បន្នកំពុងតែវេទនាហើយព្រោះគ្មានលុយ។ មើលទៅការ បង្ក្រាបកម្មករបាតុកម្មមកដល់ថ្ងៃទី៣នេះគឺបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលដូចជាមានគំនុំជាមួយប្រ ជាជនស្លូតត្រង់បានធ្វើបាតុកម្មទាំងនោះពីកាលណាមកអញ្ចឹង គឺបញ្ជារអាជ្ញាធរទៅវ៉ៃសំពងកម្មករ ដូចសម័ប៉ុលពតអញ្ចឹងដែលពួកគេកំពុងតែរាំលេងសោះហ្នឹង។ ពិតជាគួរឲ្យខកចិត្តដែលស្រុកខ្មែរ ក្រោយពីសន្តិភាពជិត៣០ឆ្នាំហើយនៅតែមានរូបភាពដូចប៉ុលពលមកអនុវត្តទៀត។