ដោយ៖ បូ សាវី និងអ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
ព្រះសង្ឃចំនួនពីរអង្គ និងសកម្មជនសិទ្ធិមនុស្សបីរូបទៀត ដែលសមត្ថកិច្ចឃាត់ខ្លួន នៅខេត្ដព្រះវិហារ កាលពីម្សិលមិញ ត្រូវបានដោះលែងវិញ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានអន្ដរាគមន៍ពីពលរដ្ឋ អង្គការសង្គមស៊ីវិល និងមេធាវីការពារ។
មន្ដ្រីការពារសិទ្ធលំនៅឋាននៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ CLEC លោក ប៊ូ ពៅ ដែលត្រូវបានដោះលែង ប្រាប់VODថា ព្រះសង្ឃពីរព្រះអង្គ និងមន្ដ្រីរបស់លោកពីរនាក់ទៀត ត្រូវបានដោះលែង នៅម៉ោងជិត១០ព្រឹកថ្ងៃនេះ បន្ទាប់ពីមានមេធាវីការពារក្តី និងមានជួយអន្ដរាគមន៍ ពីពលរដ្ឋជនជាតិគួយ និងអង្គការសង្គមស៊ីវិល។ លោកថា លោកត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនអស់មួយយប់ ដោយចោទថា ញុះញង់ពលរដ្ឋឲ្យមានចលាចល និងបង្កឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ ៖
ចំណែក ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរៈដីកាថា ការឃាត់ព្រះកាយព្រះអង្គ និងបុគ្គលិកអង្គការ នោះជាការរំលោភសិទ្ធិពលរដ្ឋ ដោយគ្រាន់តែ ពួកគាត់សំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋ ខណៈពលរដ្ឋ រងការរំលោភដីធ្លី ពីក្រុមហ៊ុនចិននៅតំបន់នោះ។ ព្រះអង្គបន្ដថា សមត្ថកិច្ចបានប្រើអាវុធភ្ជង់ព្រះអង្គ ហើយឃាត់ព្រះកាយព្រះអង្គ អស់ជាច្រើនម៉ោង ៖
VOD មិនអាចទាក់ទងស្នងការនគរបាល ខេត្ដព្រះវិហារ លោក ស៊ី ការី ដើម្បីបំភ្លឺពីការឃាត់ខ្លួសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃនោះបានទេ ដោយទទួលទូរស័ព្ទហើយ ផ្ដាច់ទៅវិញ បន្ទាប់ពីសាកសួរពីរឿងនេះ។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ទង្វើរបស់សមត្ថកិច្ចនៃការឃាត់ខ្លួននេះ ជាករណីខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។ លោកស្នើឲ្យអាជ្ញាធរបញ្ឈប់គំរាមកំហែងពលរដ្ឋ ដែលមិនមានកំហុស និងជំរុញឲ្យជួយដោះស្រាយជំលោះដីធ្លីពលរដ្ឋប្រសើរជាងប្រើហឹង្សា។
កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ សមត្ថកិច្ចខេត្ដព្រះវិហារ ប្រមាណជាង៥០នាក់ប្រដាប់ដោយអាវុធ បានប្រើកាំភ្លើងភ្ជង់ ឃាត់ខ្លួនបុគ្គលិកអង្គការចំនួន៣រូប និងព្រះសង្ឃពីរព្រះអង្គ បន្ទាប់ពីពួកគេ ចេញពីសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋជនជាតិគួយ ដែលតវ៉ារឿងជម្លោះជាមួយក្រុមហ៊ុនចិន ឡានហ្វេង ក្នុងស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ។
ព្រះសង្ឃដែលត្រូវឃាត់ព្រះកាយនោះ ព្រះនាម ប៊ុត ប៊ុនទិញ និងព្រះនាម ណាម ចាន់ថេន និងបុគ្គិល មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បីរូបទៀត មាន លោក ប៊ូ ពៅ លោក ឯម សារ៉ុម និង លោក ឆេន សំបូរ៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
ឯកឧត្តម ជា ចំរើនពហុ សុខ សុខនាំមុខអោយបង់ពន្ធប្រាក់ខែគ្រូបង្រៀន។ CPPអរគុណលោកខ្លាំងណាស់ ដែលនាំរឿងអោយគ្រូជាច្រើន ផ្សេងទៀងក្តៅក្រហាយជួយទំលាក់ប្រជាប្រិយភាព ហ៊ុន សែន នរណាៗ ក៏ដឹង សាលាលោកគ្មានគុណភាពលក់សញ្ញប័ត្រអោយមន្ត្រីរាជការ ……………………..អាជ័យធ្លាក់ទឹកហហីអើៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!!!
ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និងសាស្រ្តាចារ្យ ត្រូវលើកទឹកចិត្ត ហើយមិនត្រូវបង់់ពន្ធលើប្រាក់ខែទេ។ ហើយក៏មិនទាន់ដល់ពេលបង់ពន្ធលើដី ផ្ទះសំបែងដែរ។ CNRP អាចធ្វើបានប្រជារាស្ត្រនៅទីប្រជុំជនគាំទ្រពេញទំហ៊ឹង ជាពិសេសក្រុងភ្នំពេញ។
កម្ពុជា មិនទាន់មានប្រជាធិបតេយ្យត្រឹមត្រូវទេ។ ហ៊ុន សែន គាប់ សង្គត់ ប្រជាពិថុត និងយ៉ងប្រទេសដទៃ យកបបូរមាត់គាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន ត្រូវតែនៅអព្យាក្រិត្យ ការពារ សុវត្ថិភាព សុខសន្តិភាព ព្រំដែន រដ្ឋធម្មនុញ្ញ និងព្រះមហាក្ស។
ខា ស៊ី អើយសូម អោយប្រាស័យ ដើម្បីប្រទេសរូបរួម សាមគ្គី មិនមែនបើ្រលទ្ធិបារាំងកុម្មុយនិស្តនៅកម្ពុជា ទេ ។ លោក ឈុន កុំឆ្កឹះឆ្កៀល ហួសហេតុពេកប្រាក់ខែគ្រូ សាស្ត្រាចារ្យ ឡើងសន្សឹមៗ។ សូមសម្តេចប្រកាសកុំយកពន្ធលើប្រាក់ខែគ្រូបង្រៀនអី សូមគ្រូ យោគយល់ដល់រាជរដ្ឋាភិបាលផង
យុទ្ធសាស្រ្ត ឆាវ ឆាវ រង់ចាំទឹករាក់ដើម្បីបានដឹងចំនួនត្រីដែលហ៊ុន សែន
យកមកប្រើពេលនេះលែងមានប្រសិទ្ធភាពហើយ ។ គ្រូយួនក៏ជួយលែងបានទៀតដែរ ចាំមើលតើ
បុរសភ្នែកទោលម្នាក់រត់ចេញផ្លូវណារួច បើអុកបែកទូកដោយខ្លួនអែងបាត់ទៅហើយហ្នឹង។
នេះហើយជាលទ្ធផនៃការស៊ីជោរនឹងអំនួតដែលគឹតថានៅលើលោកនេះមានតែអញជាអ្នកពូកែជាងគេ
បំផុតនោះ សូមទទួលយកលទ្ធផលរបស់ខ្លួនចុះចាប់ពីពេលនេះទៅ ។ សូមជម្រាបថា មិនអាចដូចឆាវឆាវបាននោះឡើយ ហើយក៏កុំនៅតែគឹតថា លោកសមរង្ស៊ី ជា លីប៉ី នោះទៀតអីវាគ្រាន់
តែជាការស្រមើស្រមៃរបស់តាមអារម្មណ៏របស់ខ្លួនអែងតែប៉ុណ្ណោះ ។
ចាំចុះដំរីជើងបួនគង់តែមានភ្លាត់នោះទេ ។ ឥឡូវនេះដល់ពេលវេលាដែលភ្លាត់មែន ខំគឹតថាបានទៅស្រុកយួនហើយ វាអាចគ្រាន់បើឡើងវិញ មានស្នៀតពិសេសអីលេង តែតាមពឹតស្នៀតក្រឡុញឆិ អញ្ចឹងសោះហ្ន ខំតែដេកគិតច្រើន នាំតែអោយខ្លួនអែងស្រកទម្ងន់ចោលឥតអំពើ តាមពឹតបុរសភ្នែកទោលម្នាក់នេះ
ពឹតអ្នកដែលសំលាប់ហ៊ុន សែន ពឹតប្រាកដគឺគ្មានអ្នកណាក្រៅពីខ្លួនអែងហ្នឹងហើយ គួរអោយចង់សើចមែន ដែលខំតាំងខ្លួនថាជាអ្នកខ្លាំងគ្មានពីរ នោះ តាមពឹត អន់ជាងខ្ញុំដែលជាមនុស្សសមញ្ញទៅទៀត។ សមនឹង សំដីរបស់ សូថេប វានិយាយមែន ថា ហ៊ុន សែន ជានាយករដ្ធមន្រ្តីចិត្តជាអ្នកលេង មើលទៅចិត្តខ្ញុំប្រហែលជាគ្រាន់បើជាង បុរសភ្នែកទោលម្នាក់នេះមែនត្រង់ពុំមានចិត្ត ឆេវឆាវ ។
ណ្ហើយ ល្បែងត្រកូលហ៊ុន
នៅពេលនេះក៏ល្មមដល់ពេលបញ្ចប់ហើយដែរ ។ សូមចាំតែមើលចុះ កែខៃ លេងបានហើយ ។
សូមកុំសូវលេបថ្នាំបំបាត់ការឈឺចុកចាប់ក្នុងទ្រូងបន្ទាប់ពីក្អួតឈាមម្តងនេះទៀតអី ពីព្រោះវាអាចបណ្តាលអោយស្លាប់មុនអាយុ យកល្អទ្រាំដេកឈឺចាប់របៀបនេះបន្តទៀតចុះ គ្រែងលោបានរស់នៅបានយូរបន្តិច ។
I feel much better when I see the the authority start doing something.
We finally claimed our city and our streets back from the thugs who control the streets for the past two weeks.
This action sent a strong message to the other thugs and their allies in particular , and their leaders Sam Rainsy and Kim sokha in general that: you have to think twice before doing something stupid!
Restore law and order is the main objective for the government for the safe and security of the people in Phnom Penh.
Special envoy from Mars.
ការប្រើពាក្យថា «ញុះញង់» ដើម្បីមានសិទ្ធចាប់ចង នៅក្នុងសម័យខ្មែរក្រហមមានប្រើ សម្រាប់សម្លាប់មនុស្ស ។ តែសម៏យនេះហើយ វាហួសសម័យហើយនិងអនុវត្តពាក្យញុះញង់ ក្នុងបទឧក្រិដណា មួយ មិនដឹងជាអ្នកបង្កើតច្បាប់ស្រុករៀនពីសាលាណា ។
Time to step down Mr. Hun SHAME ON YOU . you know no one trust you any more! you knew that right ? If so ! OK the best time for you just do it now don’t be delay. I’m afraid no way to run if you late .