​ក្រសួង​ការពារជាតិ ប្តេជ្ញា​ដាច់ខាត​ការពារ​លទ្ធផល​បោះឆ្នោត និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​

ដោយ៖​ តាំង វីដា​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​ប្តេជ្ញា​ការពារ​ដាច់ខាត​លទ្ធផល​បោះឆ្នោត និង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អាណត្តិ​ទី​៥​នេះ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជាតិ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការពារជាតិ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា​នេះ ឲ្យដឹងថា ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥ មតិ​ជាតិ​ភាគច្រើន និង​អន្តរជាតិ  ដែល​ជា​ដៃគូ​ប្រតិបត្តិការ ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ភាគច្រើន សុទ្ធតែ​បាន​សម្រេច និង​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា កងយោធពល​ខេមរភូមិន្ទ សោកស្តាយ ចំពោះ​ការ​ញុះញង់ និង​ការរំខាន​ពី​គណបក្ស​នយោបាយ ក្រុម​ជន​ឱកាសនិយម រួមទាំង​ព្រះសង្ឃ​មួយចំនួន ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​ប្រក្រតី​ភាព​នៃ​រដ្ឋ ជាពិសេស ការប្រមាថ វាយប្រហារ និង​បំភ័ន្ត​មតិសាធារណៈ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី និង​ឆន្ទៈ​របស់​កង​យោធពល​ខេមរភូមិន្ទ ក្នុង​កិច្ច​បម្រើ​ផលប្រយោជន៍​ជាតិ​។

​សេចក្តីប្រកាស​ព័ត៌មាន ក៏​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​គ្រប់រូប រួម​ទាំង​ភាគី​ពាក់ព័ន្ធ បញ្ចៀស​ឲ្យបាន​ដាច់ខាត នូវ​រាល់​ពាក្យសម្តី សកម្មភាព ដែល​ញ៉ាំង​ឲ្យ​កើតមាន​អំពើ​ហិង្សា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ជាតិ សន្តិសុខ​សង្គម​កម្ពុជា​៕

សូមសរសេរមកកាន់លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

9 Responses to "​ក្រសួង​ការពារជាតិ ប្តេជ្ញា​ដាច់ខាត​ការពារ​លទ្ធផល​បោះឆ្នោត និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​"

  1. Kmeng Peal says:

    ព្ញសូរតែពាក្យប្តេជ្ញាៗដូចជាជ្រេញហើយចង់ក្អួត ព្រោះជាភាសារអាពត។

  2. red tiger says:

    Dog barking. These all dog word, it is not the real one.

  3. Bee says:

    You see low salary for employees and officers. Primary teachers try to sold every things in their school . Other literatures try to teach in the other university on Saturday to Sunday. The children in the villages can not get acknowledge because teachers busy to sold.
    I think You should protect yourself , poor employees, poor public officer not corruption Hun Sen. All human being in Cambodia must stand to remove Hun Sen from power and his farmilies.

  4. pingpong says:

    ១. ក្រសួងការពារជាតិប្តេជ្ញា ការពារលទ្ធផលបោះឆ្នោតកែច្នៃ!! និងការពាររដ្ឋាភិបាលបន្លាលួស!!
    ២. កងទ័ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ពលរដ្ឋ!!! គួរអោយចង់ក្អួត!! កាងការពាររោងចក្រដែលជាផលប្រយោជន៍របស់ខ្លួនថា!!!
    ៣. កងទ៍ពមកបង្រ្កាបបាតុកម្មរបស់កម្មករទាមទារប្រាក់ខែដោយសន្តិវិធី ដោយបាញ់នឹងគ្រាប់កាំភ្លើង!! ម្តាយអើយ កងទ៍ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ប្រជាពលរដ្ឋ? ពួកនេះវាសម្លាប់រាស្រ្តហើយ វាលាបពណ៌អោយខ្លួនឯងជាំទេវតាទៀត!! ពួកអាពាល!!

  5. says:

    ខួរអា ទា បាញ់ ចំហុយរួចដាក់អោយឆ្កែស៊ី ចំណែកសាច់វាបោះអោយក្រពើស៊ី

  6. តាឌី says:

    លោកឯងមុននឹងចោទឝេថា ប្រើកំលាំងយោធាមកលើ
    ក្រុមបាតុករ ខ្ញុំសួរលោកថា តើច្បាប់បាតុកម្មដែលក្រុមនោះធ្វើ តើឝេ
    ឲ្យដើរមំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់
    អ្នកដទៃឬ ? ការឝាំទ្រនយោបាយណាក៏ដោយ ត្រូវ
    មើលឲ្យបានត្រឹមត្រូវជាមុនសិន កុំនិយមផ្កាប់
    មុខពេក , អ្នកណាក៏ស្រឡាញ់សិទ្ធិផ្ទាល់ខ្លួន
    ឯងនិងលិទ្ធិប្រជាធិបតេយ្យដែរ ! តែយើងត្រូវចេះ
    ពិចារណាផង ! ឝ្មាននរណាឝេចិញ្ចឹមប្រពន្ធកូន
    យើងជំនួសខ្លួនយើងឡើយ ! នេះជាឝំនិតល្អរបស់អ្នក
    ប្រជាធិបតេយ្យ ។

  7. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត

  8. អ្នកក្រុង says:

    Kmeng peal, peal tearng chmus& somdey! Nis jea yuvajun song
    Krus jeat, sot ta kmean me ov braw dao!

  9. CPP=CorruPtion Party says:

    Ahhh arch tea bang bang …..