ក្តី​បារម្ភ​របស់​ពលរដ្ឋ​ចំពោះ​សកម្មភាព​ហិង្សា​ពី​កង​កម្លាំង​ប្រដាប់​អាវុធ

សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ប្រដាប់​អាវុធ ទៅ​លើ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ត្រង់​ចំណុច​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ៤​នាក់ និង​មាន​របួស​ធ្ងន់ ព្រម​ទាំង​ចាប់​ខ្លួន​ជាច្រើន​នាក់​ផ្សេង​ទៀត។

ដោយ សេក បណ្ឌិត
2014-01-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Mom Sophon

ពេល​នេះ​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ប្រៀប​បាន​ជា​តំបន់​សង្គ្រាម ឬ​តំបន់​ដែល​គួរ​ឲ្យ​ភ័យ​រន្ធត់ ដោយសារ​កម្លាំង​ប្រដាប់​អាវុធ​កំពុង​តែ​ធ្វើ​សកម្មភាព​បង្រ្កាប​ក្រុម​កម្មករ​ដែល​មាន​ដុំ​ថ្ម​តបត​ជាមួយ​សមត្ថកិច្ច។

«សំឡេង»

អ្នក​ភូមិ​ត្រពាំងថ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ បាន​បញ្ចេញ​សម្រែក​យំ​សោក​ដោយ​ក្តី​ឈឺ​ចាប់ ចំពោះ​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​បាញ់​សម្លាប់​ប្រជាពលរដ្ឋ ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ ឬ​ទុក​ឲ្យ​រស់​ពិបាក​ជាង​ស្លាប់។

អ្នក​ភូមិ​ភាគ​ច្រើន​បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​ថា សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​មិន​រើស​មុខ​ឡើយ ហើយ​អ្នក​ដែល​ស្លាប់ និង​របួស​ធ្ងន់​ដោយ​ការ​បាញ់​ប្រហារ និង​វាយ​ធ្វើ​ទារុណកម្ម​មួយ​ចំនួន ពួក​គេ​មិន​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ទេ៖ «…ខ្ញុំ​រត់​មក​វា​បាញ់ៗ សន្លប់​ហើយ​វា​ចាក់​ទឹក​ទៀត ចាក់​ទឹក​ហើយ​វា​វ៉ៃ​ទៀត ធ្វើ​បាប​ប្រជារាស្ត្រ​ខ្មែរ​ឯង ជំនាន់​អា​ពត​គេ​ធ្វើ​បាប​ខ្ញុំ ហើយ​ជំនាន់ ហ៊ុន សែន គេ​ធ្វើ​បាប​ខ្ញុំ​ទៀត វ៉ៃ​កូន​ខ្ញុំ​ទៀត»

ក្រុម​អ្នក​ភូមិ​បន្ត​ថា ក្រៅ​ពី​បង្ក្រាប​ទៅ​លើ​ដង​ផ្លូវ​មិន​អស់​ចិត្ត កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ក៏​មក​ចូល​ក្នុង​ភូមិ​ដេញ​បាញ់​ប្រផាប់​ចាប់​ប្រភីង​ប្រជាពលរដ្ឋ​ដល់​ក្នុង​ផ្ទះ។ ផ្ទះ​ខ្លះ​ដែល​បិទ​ទ្វារ ត្រូវ​បាន​ធាក់​បំប៉ើង​ស្វែង​រក​បុរសៗ​ដែល​សង្ស័យ​ថា​បាន​ត​ដៃ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាប់​ខ្លួន៖ «…វា​សាហាវ​តែ​ម្តង​ពួក​អា​អស់​ហ្នឹង ឲ្យ​តែ​វា​ឃើញ​ប្រុសៗ​វា​ចាប់​យក​ទាំងអស់! ប៉ុន្តែ​ពួក​អា​អស់​ហ្នឹង​វា​មិន​មែន​មនុស្ស​ទេ វា​ចាប់​វ៉ៃ​បោច​សក់​ខ្ញុំ…! ពួក​ខ្ញុំ​ភ័យ​ណាស់ ពួក​វា​សាហាវ​ណាស់ ពួក​វា​អត់​មាន​ប្រណី​ប្រជាជន​ទេ ខ្ញុំ​មិន​ដែល​ឃើញ​ទេ​ប្រវត្តិសាស្ត្រ​ហើយ​ស្រុក​ខ្មែរ»

របាយការណ៍​បឋម​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ប្រមាណ ៤​នាក់ និង​មាន​របួស ៣៧​នាក់ ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​ច្រើន​ជាង ១០​នាក់​ផ្សេង​ទៀត ហើយ​ចំនួន​នេះ​កើន​ឡើង​ជា​បន្តបន្ទាប់។

មន្ត្រី​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ លោក ខេង ទីតូ បាន​បដិសេធ​ថា សមត្ថកិច្ច​ពុំ​បាន​ធ្វើ​ទារុណកម្ម​អ្នក​ដែល​បាន​ចាប់​ខ្លួន​នោះ​ទេ ហើយ​ថា​អ្នក​ដែល​នៅ​តតាំង​ជាមួយ​សមត្ថកិច្ច​នោះ សុទ្ធ​តែ​ក្រុម​ឱកាស​និយម​ចង់​បង្ក​ឲ្យ​មាន​ភាព​អានាធិបតេយ្យ៖ «តាម​ពិត ពួក​ហ្នឹង​មិន​មែន​ជា​កម្មករ​ល្អ​ទេ គឺ​ជា​ជន​ឆ្លៀត​ឱកាស ចង់​បង្ក​ការ​អុក​ឡុក​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​សង្គម មិន​មែន​ជា​កម្មករ​ដែល​គេ​ទៅ​ទាមទារ​ត្រឹមត្រូវ​ឯណា មិន​មែន​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ទេ ពលរដ្ឋ​ស្លូត​ត្រង់​គេ​រត់​គេច​រក​សេចក្តី​សុខ​រៀងៗ​ខ្លួន​ហើយ គេ​មិន​ទៅ​ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច​ទេ ព្រោះ​សមត្ថកិច្ច​អត់​បាន​ទៅ​វាយ​ដំ​ច្រំ​ធាក់​អី​ពួក​គាត់ គឺ​ពួក​គាត់​គ្រាន់​តែ​ទៅ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា និង​រក្សា​សន្តិសុខ​តែ​ប៉ុណ្ណឹង»

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​បាន​ឃើញ​ផ្ទាល់​ភ្នែក គឺ​យ៉ាង​ហោច​ណាស់​មាន​យុវជន​ប្រមាណ ៧​នាក់​ចាប់​ខ្លួន ហើយ​ដៃ​ចង​ស្លាប​សេក​ទៅ​ក្រោយ ដោយ​ប្រើ​ខ្សែ​ជ័រ​រឹត​យ៉ាង​តឹង ហើយ​ដាក់​ឲ្យ​ដេក​ផ្កាប់​មុខ​ចោល​ជាច្រើន​ម៉ោង តាម​សំយាប​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ផ្នែក​ខាង​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​មុខ​ខ្លោងទ្វារ​ចូល​តំបន់​សួន​កាណាឌីយ៉ា ឬ​នៅ​មុខ​ធនាគារ​កាណាឌីយ៉ា។ ពួក​គេ​ទាំង ៧​នាក់​នោះ រង​របួស​ធ្ងន់​លើ​មុខ ហើយ​បែក​ឈាម​ហើម​ស្ទើរ​មើល​មិន​ស្គាល់​ជា​មនុស្ស​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​ថ្លែង​នៅ​ទី​កើត​ហេតុ​នោះ​ថា នៅ​ចំពោះ​មុខ លោក​ឃើញ​ថា​អ្នក​ដែល​បាន​ចាប់​ខ្លួន​សុទ្ធ​តែ​ទទួល​រង​ការ​វាយ​ដំ​ពី​សមត្ថកិច្ច និង​មាន​របួស​ទាំងអស់៖ «ក្នុង​នាម​សង្គម​ស៊ីវិល​សូម​អំពាវនាវ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​អី អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រើប្រាស់​កម្លាំង គប្បី​ឲ្យ​មាន​តាម​ផ្លូវ​ច្បាប់ កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ហួស​ប្រមាណ ដែល​យើង​ចាត់​ទុក​ថា​ជា​អំពើ​រំលោភ​បំពាន​លើ​រាង​កាយ​របស់​មនុស្ស ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​របស់​មនុស្ស​ទៀត​ផង ហើយ​មួយ​ទៀត​យើង​ឃើញ​ថា ការ​តវ៉ា​របស់​កម្មករ​ដែល​បិទ​ផ្លូវ​នេះ យើង​ឃើញ​ថា សកម្មភាព​នេះ គឺ​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ្រង់ទ្រាយ​ធំ​អ៊ីចឹង​ទេ យើង​គួរ​មក​ធ្វើ​ការ​ចរចា​ទៅ យើង​មក​ជជែក​គ្នា​ដោយ​សន្តិវិធី​ទៅ ប្រហែល​ជា​ល្អ​ជាង​ការ​ប្រើប្រាស់​កម្លាំង​ខ្លាំង​យ៉ាង​ច្រើន​បែប​នេះ»

អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣ មករា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ទុក​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ ដើម្បី​សាកសួរ​កសាង​សំណុំ​រឿង​មុន​បញ្ជូន​ទៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



What Next?

Recent Articles

8 Responses to "ក្តី​បារម្ភ​របស់​ពលរដ្ឋ​ចំពោះ​សកម្មភាព​ហិង្សា​ពី​កង​កម្លាំង​ប្រដាប់​អាវុធ"

  1. 7makara says:

    authority has to re-enforce, the law – as this worker’s never listened to warning
    i fully supprted law enforcements, by doing doing a excellence jobs to keep everything under control.,
    —-
    these factory workers, also intimidated to innocense poeples life

  2. SAMSUNGlaptop says:

    these factory workers, are lawless – destroyed everythings,
    law enforcements, do the right things , to keep these peoples under control
    —-
    i’m proud of them, i admired them,

  3. pingpong says:

    ១. ក្រសួងការពារជាតិប្តេជ្ញា ការពារលទ្ធផលបោះឆ្នោតកែច្នៃ!! និងការពាររដ្ឋាភិបាលបន្លាលួស!!
    ២. កងទ័ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ពលរដ្ឋ!!! គួរអោយចង់ក្អួត!! កាងការពាររោងចក្រដែលជាផលប្រយោជន៍របស់ខ្លួនថា!!!
    ៣. កងទ៍ពមកបង្រ្កាបបាតុកម្មរបស់កម្មករទាមទារប្រាក់ខែដោយសន្តិវិធី ដោយបាញ់នឹងគ្រាប់កាំភ្លើង!! ម្តាយអើយ កងទ៍ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ប្រជាពលរដ្ឋ? ពួកនេះវាសម្លាប់រាស្រ្តហើយ វាលាបពណ៌អោយខ្លួនឯងជាំទេវតាទៀត!! ពួកអាពាល!!

  4. Jame says:

    what the fuck, only people without arm was killed by militery, what this country?
    where is justic for all Khmer people? esp for Khmer worker?
    where is the third hand?
    all situations in Cambodia was controled by Vietnam ( Youn) so third hand is belong to vietnam

  5. bol says:

    អាមេរិកថ្កោលទោសទៅលើសមត្ថកិច្ច ហើយទាំងអស់គ្នាក្នុងក្រុមអ្នកមាននិន្នាការរំលំរដ្ឋាភិបាលក៏នាំគ្នានិយាយយ៉ាងកំសត់ កាលពីម្សិលមិញ ថាក្រុមបាតុកររបស់ខ្លួនកំពុងរាំច្រៀងយ៉ាងសប្បាយ តែត្រូវសមត្ថកិច្ចទៅបង្ក្រាប បណ្តាលឲ្យមានហេតុការណ៍របួស និងស្លាប់។
    យើងសួរថា តើទាំងគ្នានេះបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវឬទេ? ឬក៏ដូចពួកមេបក្សពន្លិចជាតិ CNRP និងពួកមេសហជីពប្រតិកិរិយា ដូចជា អាត់ធន់ ជាដើម វាថាពួកដែលដើរអុកឡុក ពួកដែលដើរបំផ្លាញទ្រព្យសម្បត្តិគេ មិនមែនជាពួកវាទេ គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ? ពួកនេះ ជាពួកបង្កប់!! ​តែនៅពេលអាជ្ញាធរបង្ក្រាប ស្រាប់តែពួកអស់ប្រតិកិរិយានេះចេញមុខការពារ ទៅវិញ។
    យើងឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានពួកមនុស្សពាលប៉ុន្មានក្បាលនេះ ចាប់ជាចំណាប់ខ្មាំង តាមរយៈការបិទផ្លូវ ការរំខានការរកស៊ីប្រចាំថ្ងៃ តើជាអ្វី? នេះជាសិទ្ធិរបស់ពួកពាលនេះឬទេ សូមឲ្យរដ្ឋាភិបាលអាមេរិកបកស្រាយ។
    ហេតុដូចម្តេច បានជាយើងទៅបិទផ្លូវឲ្យប៉ះពាល់ជីវភាពប្រជាជន? សួរថា រដ្ឋាភិបាលអាមេរិក ត្រូវធ្វើដូចម្តេច នៅពេលដែលមានមនុស្សពាលដើរបំផ្លិចបំផ្លាញផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដទៃ ដូចគេបានឃើញក្នុងវីដេអូ។ អាមេរិកកុំភូតភរគេឲ្យសោះ។ ក្នុងវីដែអូ បានបង្ហាញពីសកម្មភាពបង្ក្រាបយ៉ាងកម្រោលរបស់ FBI ទៅលើមនុស្សជាពលរដ្ឋរបស់អាមេរិក ផ្អើលទីក្រុង។
    តើពួកសហជីពប្រតិកិរិយា ពួកមេបក្សពន្លិចជាតិ រួមអាមេរិក ត្រូវទទួលខុសត្រូវយ៉ាងណា ចំពោះម្ចាស់ផ្ទះពេទ្យឯកជន « ឯករាជ្យ » និងម្ចាស់ផ្ទះដទៃទៀត ដែលរងការបំផ្លិចបំផ្លិាញយ៉ាងកម្រោល ឃោរឃៅពីសំណាក់ក្រុមអ្នកមានសិទ្ធិទាំងនោះ? តើអ្នកនោះបានរងភាពរន្ធត់ តក់ស្លុត លួសព្រលឹងយ៉ាងណា នៅពេលដែលអ្នកទាំងត្រូវក្រុមមនុស្សពាលវាយកំទេចទ្រព្យសម្បត្តិ របស់ខ្លួន ទាំងមិនដឹងថាខ្លួន មានរឿងអ្វីសោះ។
    នេះជាសិទ្ធិរបស់ក្រុមបាតុកររបស់សហជីពប្រតិកិរិយា ទាំងនោះ និងបក្សពន្លិចជាតិ ដែលដឹកនាំ ដោយ សម រង្ស៊ី និង កឹម សុខា ឬអ្វី? និងនេះជាទ្រឹស្តីសិទ្ធិមនុស្សរបស់អាមេរិក ឬ?
    សូមមើលវិដេអូ និងគិតខ្លួនឯងផង ថា តើបំពង់ទីប ដុំថ្ម ​និងចំពាមកៅស៊ូ សាំងដែលបានត្រៀមទុកហើយស្រេច នោះ បើក្នុងច្បាប់តុលាកា គេអាចបន្ទុកក្នុងទោសកំរិតណា ? ហើយនៅពេលដែលក្រុមមនុស្សពាលមានចំនួនច្រើនដូចនេះ សមត្ថកិច្ច ត្រូវធ្វើដូចម្តេច?

  6. ប្រជាពលរដ្ឋ says:

    。。 ប្រទេស ខ្មែរ អ្នកដែល ឡើង ធ្វើ ធំ ក្លាយ ជា មនុស្ស ឆ្កួត ស្រេកឃ្លាន លុយ ឈាម !!!!!!!!!!!!

  7. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត

  8. dxo says:

    ជនណាដែលជាអ្នកពន្យុះអ្នកដ៏ទៃឲ្យទៅស្លាប់និងរងគ្រោះថា្នក់ជំនួសខ្លួនគឺជាមនុស្សដែលអាក្រក់
    ជួរជាតិនិងមានទោសកំហុសធ្ងន់ជាងអ្នកដែលសម្លាប់គេដើម្បីការពារខ្លួននិងផលប្រយោជន៏រួម។
    ក្រុមមេដឹកនាំសហជីពនិងបក្សប្រឆាំងមួយចំនួនកំពុងប្រើមធ្យោបាយញុះញុងកម្មករដើម្បីឲ្យគេ
    រងគ្រោះថ្នាក់ជំនួសខ្លួនក្នុងគោលបំណងបំរើមហិច្ឆិតាស្វែងរកការគាំទ្រពីក្នុងនិងក្រៅប្រទេស
    ទទួលបាននូវជំនួយជាថវិការនិងសមានចិត្តដល់បក្សរបស់ខ្លួនដើម្បីវាយផ្ដួលរដ្ឋាភិបាលហ៊ុនសែន។
    សូមឈប់ជាបន្ទាន់នូវល្បិចខ្ចីដៃសម្លាប់មនុស្សនេះ។