បក្ស​ប្រឆាំង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ជូន​អ្នក​ស្លាប់​ពេល​សមត្ថកិច្ច​បង្ក្រាប

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា នា​ទីលាន​ប្រជាធិបតេយ្យ មាន​រៀប​ចំ​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ឬ​ធ្វើ​ពិធី​សាសនា​ជូន​ដល់​ក្រុម​កម្មករ​រោងចក្រ​នៅ​តាម​ផ្លូវ​វ៉េងស្រេង ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​ចម្រុះ​បាញ់​រះ។

ដោយ ដែន អយុធ្យា
2014-01-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​សាសនា​ជូន​អ្នក​ស្លាប់​នៅ​វ៉េងស្រេង ៦១០
គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​សាសនា​ជូន​អ្នក​ស្លាប់​ពេល​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Den Authyea

លោក អេង ឆៃអ៊ាង បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ពិធី​សាសនា​នេះ​រៀប​ចំ​នៅ​ម៉ោង ៤ និង ៣០​នាទី​ល្ងាច​ថ្ងៃ​សុក្រ នា​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ផង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា ពី​ទីលាន​ប្រជាធិបតេយ្យ​ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ជូន​អ្នក​ស្លាប់​ពេល​សមត្ថកិច្ច​បង្ក្រាប"

  1. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត