កូដកម្មនៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យបានចំនួន ១៦០ដុល្លារក្នុង១ខែ បានប្រែក្លាយជាបាតុកម្មហិង្សាចាប់តាំងពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។ នៅយប់ថ្ងៃទី២ ខែមករា រហូតមកដល់ល្ងាចថ្ងៃទី៣ ខែមករា ក្រុមអាជ្ញាធរប្រដាប់ដោយកាំភ្លើង បានបាញ់រះទៅលើបាតុករ និងពលរដ្ឋ បណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់ ៤នាក់ស្លាប់ និងជាង ៣០នាក់ទៀតរងរបួស។
ដោយ វណ្ណ វិចារ
2014-01-03
RFA

ក្រុមកម្មករដុតកង់ម៉ូតូ និងកង់ឡាន តវ៉ាទាមទារដំឡើងប្រាក់ខែគោល នៅតាមបណ្ដោយផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Chivita
តំបន់សួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានរោងចក្រជាង៣០ តាំងនៅ និងមានកម្មករធ្វើការរាប់ពាន់នាក់។
បន្ទាប់ពីក្រុមសហជីពចរចាទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ មិនបានសម្រេចតាំងពីខែធ្នូ ឆ្នាំ២០១៣ ក្រុមកម្មករនៅទីនោះចាប់ផ្ដើមធ្វើកូដកម្មអស់រយៈពេលជាង ១អាទិត្យមកហើយ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ក្រុមកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា បានបន្តធ្វើកូដកម្មតាំងពីម៉ោង ៨កន្លះព្រឹក ដោយប្រមូលលុយគ្នាចាក់ធុងបាសរាំច្រៀង ស្រែកហ៊ោ ហើយក៏មានគម្រោងបញ្ចប់កូដកម្មនៅម៉ោង ៦ល្ងាច និងបន្តធ្វើកូដកម្មជាថ្មីទៀតរហូតមានដំណោះស្រាយ។ ប៉ុន្តែ នៅវេលាម៉ោង ៤ និង ១៥នាទីល្ងាចថ្ងៃទី២ ខែមករា ក្រុមអាជ្ញាធរ ដែលមានគ្នីគ្នាជិត ១០០នាក់ ប្រដាប់ដោយខែលដំបងឆក់ ព្រនង់ដែក បានចុះវាយបំបែកកូដករដែលរាំច្រៀងធ្វើកូដកម្មដោយអហិង្សា បណ្ដាលឲ្យកម្មករកម្មការិនីជាង ១០នាក់រងរបួសជាដំណំ។
កម្មការិនី រស់នៅក្បែរកន្លែងកើតហេតុ ឈ្មោះ សុខនី បញ្ជាក់ថា នាងពិតជាអន់ចិត្តយ៉ាងខ្លាំងចំពោះទង្វើក្រុមប្រដាប់អាវុធ ដែលចុះវាយបង្ក្រាបក្រុមកូដករ។ ទោះបីក្រុមកូដករធ្វើកូដកម្មដោយអហិង្សាក៏ដោយចុះ។
«សំឡេង»
បន្ទាប់ពីកងកម្លាំងប្រើហិង្សាទៅលើកូដកររួចមក ក្រុមកម្មករដែលរស់នៅក្បែរនោះ បានស្រុះស្រួលគ្នាលើកកម្លាំងមកបិទផ្លូវជាតិ និងស្រែកដង្ហោយឲ្យសមត្ថកិច្ចចេញមកសុំទោសចំពោះកម្មករដែលរងរបួស។ ក្រុមកម្មករបានបិទផ្លូវវ៉េងស្រេង ដុតកង់ឡាន ដុតបំផ្លាញម៉ូតូរបស់សន្តិសុខរោងចក្រ និងត្រៀមប្រយុទ្ធសងសឹកចំពោះអាជ្ញាធរ។ ភ្លើងឆេះកង់ឡានសន្ធោសន្ធៅស្របគ្នានឹងភ្លើងកំហឹងរបស់យុវកម្មករកំពុងពុះពោរ អ្នកខ្លះកាន់ដំបង កាន់ដបទឹកក្រូចច្រកសាំង និងឈរចាំប្រយុទ្ធជាមួយក្រុមអាជ្ញាធរ។ បាតុករដែលមិនបញ្ចេញឈ្មោះ បានប្ដេជ្ញាចិត្តថានឹងតស៊ូ ទោះស្លាប់ក៏ដោយ ដើម្បីបញ្ជាក់ពីការមិនពេញចិត្តចំពោះទង្វើរបស់សមត្ថកិច្ច។
«សំឡេង»
ការតវ៉ាអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែមិនមានក្រុមមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចស្ថាប័នណាមួយចូលមកចរចាជាមួយក្រុមបាតុករនោះឡើយ។ ក្រុមបាតុករទាំងនោះ បានបំបែកគ្នាជាក្រុមឃាត់កុងតឺន័រដៃកាន់ដំបង ព្រនង់ដែក ហើយបានដុតភ្នក់ភ្លើងជាច្រើនកន្លែងនៅលើកំណាត់ផ្លូវវ៉េងស្រេង។ ផ្លូវវ៉េងស្រេង ដែលធ្លាប់តែស្ទះចរាចរណ៍ពេលល្ងាចរៀងរាល់ថ្ងៃនោះ ប្រែក្លាយជាផ្លូវដែលមានឆ្មាំកាន់ដំបង និងបំភ្លឺដោយភ្លើងភ្នក់ ក្នុងបំណងឆ្លើយតបចំពោះអំពើហិង្សារបស់អាជ្ញាធរទៅលើក្រុមកូដករ ដែលធ្វើកូដកម្មដោយអហិង្សា។លុះដល់វេលាម៉ោងប្រមាណជាង ១១យប់ ថ្ងៃទី២ ខែមករា ក្រុមកងកម្លាំងអាវុធហត្ថបានចុះទៅកាន់ផ្លូវវ៉េងស្រេង ប៉ុន្តែមិនមែនចរចា ឬសម្រួលស្ថានការណ៍ទេ តែប៉េអិមទាំងនោះបានប្រើកាំភ្លើងគ្រាប់ពិតបាញ់ទៅលើបាតុករតែម្តង។
ការប្រយុទ្ធគ្នាពេញមួយយប់រវាងក្រុមបាតុករប្រដាប់ដោយដុំថ្មដំបង ជាមួយនឹងក្រុមសមត្ថកិច្ចប្រដាប់ដោយកាំភ្លើងវែងបាញ់គ្រាប់ពិត។ ការប្រយុទ្ធមិនដឹងចាញ់ឈ្នះនៅឡើយ ហើយសកម្មភាពនេះបន្តរហូតពេញមួយថ្ងៃបន្ទាប់ គឺថ្ងៃទី៣ ខែមករា។ ហើយកងកម្លាំងបាញ់កម្មករចំនួន ៤នាក់ឲ្យស្លាប់ របួសជាង ៣០នាក់ និងចាប់ខ្លួនមួយចំនួនធំទៀត។ ហើយកម្លាំងសមត្ថកិច្ចមួយចំនួន ក៏រងរបួសដោយសារដុំថ្មរបស់បាតុករដែរ។
«សំឡេង»
នៅវេលាម៉ោងប្រមាណជាង ៦ល្ងាច សមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានគ្រប់គ្រងសមរភូមិផ្លូវវ៉េងស្រេង បានទាំងមូល។ ផ្លូវវ៉េងស្រេង បានក្លាយជាផ្លូវដែលគ្របដណ្ដប់ដោយផេះ និងផ្សែងហ៊ុយៗ ហើយមានយានយន្តឆ្លងកាត់មួយៗ ដោយប្រុងប្រយ័ត្ន។ គ្លីនិកឯកជនមួយត្រូវបានបំផ្លាញ ហាងទំនិញ តូបលក់ដូរក្នុងផ្សារបានបិទទ្វារ ពលរដ្ឋបានអើតឡឺមតាមដងផ្លូវ ខណៈដែលក្រុមកងកម្លាំងកាន់អាវុធគ្រប់ដៃ ហើយបញ្ជាឲ្យពលរដ្ឋចូលក្នុងផ្ទះ និងប្រកាសដាក់កំណាត់ផ្លូវវ៉េងស្រេង ឲ្យស្ថិតក្នុងគ្រាអាសន្ន ព្រមទាំងចាត់ទុកថា កម្មករដែលប្រើហិង្សាតបនឹងសមត្ថកិច្ច ជាក្រុមអានាធិបតេយ្យ ឬក្រុមជ្រុលនិយម។
ទន្ទឹមនឹងនោះ មន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់វិទ្យុអាស៊ីសេរី ថា សមត្ថកិច្ចគ្រាន់តែគ្រប់គ្រងស្ថានការណ៍តាមតួនាទីប៉ុណ្ណោះ គឺដើម្បីធានាសន្តិសុខ និងរបៀបរៀបរយក្នុងសង្គម។
ទោះយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលដែលធ្វើការងារការពារសិទ្ធិមនុស្ស និងក្រុមសហជីពមួយចំនួន បានប្រកាសថ្កោលទោសទង្វើរបស់រដ្ឋាភិបាល និងទាមទារឲ្យវែកមុខអ្នកដែលបាញ់សម្លាប់ពលរដ្ឋ។
កាលពីថ្ងៃទី២ ខែមករា កងទាហានទ័ពពិសេសឆត្រយោង៩១១ បានចេញវាយបង្ក្រាបកម្មករតវ៉ានៅរោងចក្រ យ៉ាក ជីង (YAK CHING) ដោយចាប់ព្រះកាយព្រះសង្ឃ ៥អង្គ និងចាប់ខ្លួនបុគ្គលិកសង្គមស៊ីវិល កម្មករ ចំនួន ១០ ថែមទៀត។ ប្រភពក្រៅផ្លូវការ បញ្ជាក់ថា មេបញ្ជាការកងទ័ពពិសេសឆត្រយោង៩១១ លោកឧត្តមសេនីយ៍ ចាប ភក្តី មានភាគហ៊ុនមួយចំនួនធំក្នុងរោងចក្រ យ៉ាក ជីន។
នៅយប់ថ្ងៃទី២ ខែមករា អាជ្ញាធរបានសម្រេចដោះលែងព្រះសង្ឃ ៥អង្គ និងបញ្ជូនប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងលោក ថេង សាវឿន និងមនុស្ស ៨នាក់ទៀតទៅតុលាការ។ តុលាការក៏បានសម្រេចឃុំខ្លួនមនុស្សទាំង ១០នាក់ នៅគុកព្រៃស។
បន្ទាប់ពីការបោះឆ្នោតរួចមក អាជ្ញាធររដ្ឋាភិបាលបានបាញ់សម្លាប់អ្នកតវ៉ាចំនួន ៣លើករួចហើយ។ ដោយលើកទី១ បាញ់សម្លាប់យុវជនម្នាក់នៅស្ពានអាកាសក្បាលថ្នល់។ លើកទី២ បាញ់សម្លាប់ស្ត្រីលក់បាយ នៅស្ពានស្ទឹងមានជ័យ និងលើកទី៣ ចាត់ការចំពោះកម្មករតវ៉ានៅផ្លូវវ៉េងស្រេង។
សួនឧស្សាហកម្មកាណាឌីយ៉ា ត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់ លោក ពុង ខៀវសែ និងមានភាគហ៊ុនរបស់ក្រុមគ្រួសារសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយចំនួនទៀត។
មកដល់យប់ថ្ងៃទី៣ ខែមករា គេមិនទាន់អាចសន្និដ្ឋានបានថា កម្មករនៅរោងចក្រកាណាឌីយ៉ា ឈប់តវ៉ា ឬនៅនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកនាំពាក្យក្រសួងមហាផ្ទៃចោទបក្សសង្គ្រោះជាតិញុះញង់ឲ្យកម្មករធ្វើបាតុកម្ម
- អង្គការសហប្រជាជាតិថ្កោលទោសចំពោះការបាញ់សម្លាប់ក្រុមកម្មករ
- ក្តីបារម្ភរបស់ពលរដ្ឋចំពោះសកម្មភាពហិង្សាពីកងកម្លាំងប្រដាប់អាវុធ
- កម្មកររោងចក្រនៅកំពង់ចាមជិត៣ពាន់នាក់បន្តតវ៉ាទារប្រាក់ខែ១៦០ដុល្លារ
- ជំនួបរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលករណីប្រើហិង្សាបង្ក្រាបបាតុករមិនមានលទ្ធផល
- លោក វន់ ពៅ និងមនុស្ស៩នាក់ទៀតត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន
- ពលរដ្ឋតវ៉ាមុខទូតអាមេរិកឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាបញ្ឈប់ប្រើហិង្សា
- បក្សប្រឆាំងនិមន្តព្រះសង្ឃសូត្រមន្តជូនអ្នកស្លាប់ពេលសមត្ថកិច្ចបង្ក្រាប
- មនុស្សស្លាប់៤នាក់និងរបួស៣៧នាក់ពេលប៉ះទង្គិចនៅបណ្ដោយផ្លូវវ៉េងស្រេង
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតរយ្យដែលជាសំបុកអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!
ព័ត៌មាននេះ និយាយមិនពិតទេ។ តាមពិតបាតុករចោលវត្ថុនៅលើប៉ូលីសមុនទេ។
១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!
សូមបាតុករទាំងអស់បញ្ចេញឆន្ទះតាមរយះមតិយោបល់ មិនមែនតាមរយះកូដកម្មហឹង្សានោះទេ មេដឹកនាំបក្សប្រឆាំងសម រង្សី និង កឹម សុខា គឹជាមេដឹកនាំ បង្កើនទុក្ខវេទនា ពន្លិចជាតិ សាសនា និងព្រះមហាក្សត្យ និងវប្បធម៌សេចកី្តថ្លៃថ្លូរ សេដ្ឋកិច្ជជាតិយើង ។ ដូចនេះ យើងមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់ទោសមេដឹកនាំជ្រុលនិយមទាំងពីរនាក់។
មេដឹកនាំបក្សប្រឆាំង អ្នកបង្កាត់ភើ្លងនិងដុតភ្លើងកំហឹងវណ្ណះ រើសអើសពូជសាសន៏ បោកប្រាស់កម្មករ មន្រ្តីរាជការ គ្រូបង្រៀន និងកសិករ អំពីប្រាក់បៀវត្យិ៍ តំលៃផលិតផលកសិកម្ម ជាដើម ។ ល។ នេះជាយុទ្ធសាស្ត្រនិងសង្គ្រាមចិត្តសាស្ត្រ ដើម្បីទាញការគាំទ្រនិងធ្វើប្រជាភិថុត ។ ដូចនេះសរុបរួមមាននយ័ថា មូលហេតុពិតប្រាកដគឹ មេដឹកនាំទាំងពីររូបជាអ្នករចនាវាឡើង ត្រង់វាកើតឡើងជាអហង្សាក្តី និងហង្សាក្តីពួកនេះត្រូវតែទទួលខុសត្រូវ ។
ចុចអានប្រកាសអាសន្ន ដល់ជនជាតិខ្មែរ ភ្លើងសង្រ្គាមចេះហើយ!!!
ចុចអានទុក្ខរបស់ប្រជាជាតិខ្មែរ គឺជាទុក្ខរបស់ព្រះសង្ឃ
ចុចអានរណសិរ្សរំដោះជាតិខ្មែរ ថ្កោលទោសជនផ្តាច់ការ ហ៊ុន សែន និងបក្សពួក!!
Tus chea yang kor min trov prer kam pleung del, vea chea reung dor youn knong ro bos Hun sen A yorng youn. nor na chea nak tor tol kos trol ?
សុំផ្ដាំទៅក្រុមបាតុករ ធ្វើបាតុកម្មលើកក្រោយកុំយកឆ្អឹងជំនីនិងឆ្អឹងខ្នងទៅឱ្យពួកអាចុយម្រ៉ាយអាវុធហត្តបាញ់វាយទទេៗចឹង
ត្រូវមានអាវុធក្នុងដៃ យ៉ាងអន់ណាស់ក៍ត្រូវមានចំពាមកៅស៊ូប្រើគ្រាប់ដែក ឬដបសាំងកញ្ចប់ប្រេងដាក់ប្រឆេះដុតគុបលើពួកវាវិញដែរ ។
អ្នកដែលមានលុយទិញអាវុធ ប្រើកាណុងអត់សម្លេងខ្លះទៅ ។
សូមចូលរួមជាមួយមតិលោក pingpong លោកនិយាយបានល្អឥតខ្ចោះ ខ្ញុំគាំទ្រលោក១០០%
Alright, I support your idea above,
All the protesters must learns how to create the bombs to explode at the Hun Sen’s house, drop in his car during he driving , tag in front of his house, on the side work around the house , airplane, and wherever around at Hun Sen’s resident as much as possible.
សួនឧស្សាហកម្មកាណាឌីយ៉ា ត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់ លោក ពុង ខៀវសែ និងមានភាគហ៊ុនរបស់ក្រុមគ្រួសារសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយចំនួនទៀត។
-_______________________________
ចុះបើជាកម្មសិទ្ធិរបស់លោក ពុងខៀវសែ តើវាខុសស្អី? គេមានកន្លែងឲ្យរាស្ត្រខ្មែរមានការងារធ្វើ។ ចុះពួកអាមេបក្សពន្លិចជាតិ មានបង្កើតស្អីជាប្រយោជន៍រាស្ត្រឬទេ?
នេះ គេហៅថា ច្រណែនគេហើយ។
មិនបាច់ចង់រកមូលហេតុទេ។ មូលហេតុ វាមកពីអាអ្នកបង្កើតចលនាអនាធិបតេយ្យ។ គឺ សម រង្ស៊ី និង កឹម សុខា។
សួរថាមូលហេតុអីបានជាទៅកំទេចគ្លីនិកឯករាជ្យ ដែលជាកម្មសិទ្ធិឯកជន? ឥឡូវអ្នកណាត្រូវសងគេ។ហេតុអ្វីបានជាទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ? យើងមានសិទ្ធិសម្បើមម្លេះ?
ពួកនោះគឺពួកអនាធិបតេយ្យ ដែលត្រូវបង្ក្រាបតាមច្បាប់។
ត្រូវចាំណា កាលពីខែកញ្ញាក្នុងបាតុកម្មដំបូង តើអ្នកណាបានដឹកនាំក្រុមអនាធិបតេយ្យទៅកំទេចផ្ទះសំអាងការលុច្ស គឺមិន នាងមួរ សុខហួរ មិនអញ្ចឹង? ចាំតែឡើងតុលាកាទៅ។
Politic inciting of CNRP finally get the result to what they have done. Actually, politic inciting is inspired by the majority of youth because refer to psychology, youth deserve to do something special, new and confronting. Politic inciting does not have any reality of news, media or activity, it only needs the exaggeration, fake in order to lure the fellow. Politic inciting doesn’t exist in civilize and develop countries, it exist only in poorer and countries under development, especially illegible people. Why? Because in develop counties people are educated and would not lose by the incitement. Look at Cambodia, the country that newly got out of killing regime, almost a half live under poverty line and almost rely on aid for existing is attractive by the inciting politic because people dream about the extra chance that they will get by someone promise. The tension of youth rage has spread rapidly after the top leader of CNRP was tolerated to come in Cambodia and launched politic inciting about VN immigrants, Koh Tral. border encroachment, corruption, election fraud etc. While people especially youth attend more and more in CNRP peaceful protest, the leaders of CNRP were proud of their policy’s success and expand the size and purpose of their potential protest. Finally the peaceful protest become violent protest and it is the destination of government has to crackdown on time. If the government is too late to crackdown, those violent protest will turn into coup d ‘etat in order to topple the government of Hun Sen.
ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។
កូនចៅរបស់លោក ចាប ភក្តី ប៉ន្មាននាក់រអ៊ូរថា៖ កាលឆ្នាំ១៩៩៧គេប្រើអីចឹងអាចយកបានម៉ូតូខ្លះនិងសម្ភារៈផ្សេងៗទៀតអោយតាជួប….លើកនះអត់បាន អីគេអោយលុយតិចតួចផឹកអត់គ្រប់ផង………………………..
អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥
January 5, 2014 at 10:17 am
………………………………………………………………………………………………………………………..
ស្តាប់សម្តីទៅឃើញថាឆ្លាតហើយមានសមត្ថភាព……កម្ពុជាពីតជាមានសង្ឃឹមព្រោះសម្បូរទៅដោយ ធនធាននៃមនុស្សឆ្លាត។ ដោយសារការឆ្លាតវៃនេះយួនញញឹមថាមិនយូរទេមុខតែមូលដូចបាល់…….. ឯបំណុលដែលជំពាក់គេចង់សរសេរលែងកើតហើយលេខវាវែងពេក…..(ហា៎ហ៎….ព្រូនវាមិនដែលចេះ ព្រួយថាមនុស្សមានស៊ីឬអត់នោះទេ វាដឹងតែម្យ៉ាងថាឲ្យតែមានហូរមក៍គឺអញហើយ……)
សូមអបអរសាទរ ជាមួយការស្តារមកវិញ នូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ស្ថេរភាព ការធ្វើដំណើរគ្មានការកកស្ទះ ចរាចរណ៏ គ្មានការបិទផ្លូវ គ្មានការគំរាមទាលុយពីបក្សប្រឆាំង អាជីវកររកសីុគ្មានការភិតភ័យ កម្មករចូលបំរើការងារវិញដោយគ្មានការគំរាមកំហែងពីសហជីព និងក្រុមអាណាធិប្បតេយ្យ គ្មានការបំភិតបំភ័យ សូមអរគុណរាជរដ្ឋាភិបាល!!!!!!!!!!