សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ

នៅ​ខណៈ​ស្ថានភាព​នយោបាយ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​នេះ បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង​នេះ។

ដោយ ទីន ហ្សាការីយ៉ា
2014-01-04
RFA

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ Photo: RFA

បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រួម​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៩ បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​តែ​ជម្រើស​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​បញ្ចប់​អាណត្តិ​យ៉ាង​យូរ​ឆ្នាំ​២០១៥ តែ​ប៉ុណ្ណោះ។

ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្រ្វែល (Comfrel) នៅ​ថ្ងៃ​ទី​៣ មករា។

មន្ត្រី​សម្រប​សម្រួល​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​នោះ ដោយសារ​សភា និង​រដ្ឋាភិបាល​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ ពីព្រោះ​ថា ការ​បោះ​ឆ្នោត​មាន​បញ្ហា​ជាច្រើន​កើត​ឡើង។

«សំឡេង»

សេចក្ដី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​ចប់​អាណត្តិ បាន​បញ្ជាក់​ថា ដោយ​ឃើញ​គោល​ជំហរ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​ចង់​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឡើង​វិញ​ភ្លាមៗ បន្ទប់​ស្ថានការណ៍​យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​មាន​ជំហរ​ដូច​គ្នា​ដោយ​ជ្រើស​រើស​ការ​បោះ​ឆ្នោត​ជា​មធ្យោបាយ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក​នោះ គឺ​ក្រុម​បាតុករ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​បោះ​ឆ្នោត​នៅ​មុន​អាណត្តិ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ មករា។

ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៣ មករា ប្រកាស​ប្ដេជ្ញា​ការពារ​ដាច់​ខាត​លទ្ធផល​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នីតិកាល​ទី​៥​នេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា នេះ ឲ្យ​ដឹង​ថា ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ មតិ​ជាតិ​ភាគ​ច្រើន និង​អន្តរជាតិ ដែល​ជា​ដៃគូ​ប្រតិបត្តិការ ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន សុទ្ធ​តែ​បាន​សម្រេច និង​ទទួល​ស្គាល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ​ទេ​នោះ គឺ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ។

«សំឡេង»

ដោយ​ឡែក អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា គ.ជ.ប ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ស្រាប់។ ដូច្នេះ ការ​ស្នើសុំ​ណា​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ។

បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា ដើម្បី​បោះ​ឆ្នោត​នៅ​មុន​បញ្ចប់​អាណត្តិ និង​មាន​លទ្ធផល​ទទួល​យក​បាន​ទាំងអស់​គ្នា​នោះ គឺ​ត្រូវ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប គ្រប់​លំដាប់​ថ្នាក់ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រួម​ទាំង​សមាសភាព រចនាសម្ព័ន្ធ និង​តួនាទី ភារកិច្ច កែលំអ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​ទូរទស្សន៍ វិទ្យុ ដោយ​មាន​គោល​នយោបាយ និង​គោលការណ៍​សមធម៌ តុល្យភាព និង​សេរី សម្រាប់​ទទួល​បាន​ការ​ប្រើប្រាស់ និង​ការ​ផ្សព្វផ្សាយ ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ និង​ការ​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដែល​អាច​កំណត់​បាន​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត​ច្បាស់​លាស់ និង​មាន​ប័ណ្ណ​បោះ​ឆ្នោត កំណែ​ទម្រង់​យន្តការ​ដោះស្រាយ​វិវាទ និង​បណ្ដឹង​បោះ​ឆ្នោត​ឲ្យ​ឯករាជ្យ រួម​មាន​ការ​បង្កើត​យន្តការ​ប្រសិទ្ធភាព​មួយ សម្រាប់​ការ​អង្កេត​ភាព​មិន​ប្រក្រតី មាន​ច្បាប់​តម្លាភាព​ហិរញ្ញវត្ថុ និង​កំណត់​ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត និង​ករណី​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

11 Responses to "សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ"

  1. Sam Ransy's nephew says:

    Why confreil announced the result at the beginning, but now have changed to different statement/position. Confrel cheated voted for opposition party, but they cheated not enough. So they want to have opportunity to cheat more for SR and uncle Sokha. I am joking neutrally.

  2. សំលេងរាស្រ្ត says:

    អ្នកដែលខ្លាចចាញ់ មិនដែលហ៊ានប្រឈមនឹងការពិតឡើយ។បើហ៊ានបោះឆ្នោតឡើងវិញ គឺដូចឆ្នាំ៩៣ អញ្ជឹង ឡាំប៉ាបង្កើតតំបន់អប្បគមន៏ទៀត។

  3. Phnom Penh says:

    This is the solution, we all in Phnom Penh and the Country Side support this recommendation !

  4. No mo says:

    I think comfreil is right because all the people are moderated to listen other radio. Some officers observated people in community. When head communce made the decision anything he never discuss with a lot people at all and did by their group.

  5. Khmeng Watt says:

    ជោគជ័យរបស់អាទេវទត្តហើយ…ហ្អែងសប្បាយទៅ តែកុំភ្លេច ប្រទេសឡាវជាមេរៀនមួយ សំរាប់ខ្មែរត្រឹះរិះពិចារណា…!សប្បាយទៅ ពួកអាទេវទត្ត ហ្អែងនិងតៃហោងក្នុងពេលឆាប់ៗខាងមុខនេះ…!

  6. One man says:

    CPP saidto the re election.

  7. One man says:

    CPP said no way to the re election.

  8. bol says:

    សង្គមស៊ីវីល ១៩ មានន័យថា មនុស្ស ១៩ នាក់។ សួរថាសម្លេង ១៩ នាក់ ជាស្អី ? វាជាសម្លេងដែលត្រូវមានឥទ្ធិពលរហូតដល់កែសង្គមកម្ពុជាមួយបានឬ?
    ជាការពិតណាស់ ១៩ នាក់នេះ វាពិតជាអាចកែសង្គមកម្ពុជាពីនិតិរដ្ឋឲ្យទៅជាសង្គមអនាធិបតេយ្យបាន ដូចប៉ុន្មានថ្ងៃនេះអញ្ចឹង តែបើកែពីអនាធិបតេយ្យមកជានិតិរដ្ឋ វិញនោះ មិនអាចទេ។ ស្តាយណាស់នៅពេលដែលកម្ពុជា កំពុងដើរលើផ្លូវនិតិរដ្ឋទៅមុខជាបណ្តើរៗ ហើយ។ តែពួកនេះបានមកទាញកម្ពុជា ទម្លាក់ទៅក្នុងអន្លង់អនាធិបតេយ្យវិញ ធ្វើឲ្យសង្គមខូចអស់សីលធម៌ សូម្បីតែព្រះសង្ឃប៉ុន្មាននាក់ ក៏បានបង្ហាញពីចរិតពាល ព្រៃផ្សៃគួរឲ្យខ្ពើម និងប៉ះពាល់ព្រះសង្ឃល្អដទៃ ទៀត។
    យើងសុំឲ្យ ទាំងអស់គ្នាយល់ពីអារម្មណ៍ យល់ពីទស្សនៈ និងសមត្ថភាពពួកទាំងនោះឲ្យបានច្បាស់ ដូចជាស្អី គល់ បញ្ញាជាដើម ។ បើយើងស្តាប់វិទ្យុ គឺពិបាកពិចារណាជាមួយណាស់។ ហើយតើមុខរបរពួកនេះ ក្រៅពីការញុះញង់ក្នុងសង្គម គេជាអ្វី? បើមិនជឿទេ សូមសួរថា ពួក ១៩ នាក់នេះ រាល់ថ្ងៃ គេមានមុខរបរអ្វី សំរាប់ប្រយោជន៍ឲ្យមនុស្សមានការងារធ្វើទេ? តើគេមានកូនហាងតូចមួយឬ សិប្បកម្មអ្វីមួយឬទេ?
    ពួកនេះ គឺជាពួករស់បានដោយការញុះញង់ក្នុងសង្គម ដើម្បីដើរសុំជំនួយពួកបរទេស មកចិញ្ចឹមខ្លួននិងគ្រួសារ។
    និយាយឲ្យចំ គឺជាឈ្លើងសង្គម ។

  9. ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។

  10. ធូរតឹង says:

    មើទៅស្រុកខ្មែរអំណាចទាំងមួល និងតគណៈរដ្ឋមន្ត្រីស្ថិតនៅលើតែគ្រួសារហ៊ុន សែន និងសុខ អាន ។ ត្រូវចាំថា នៅលើលោកនេះមិនទៀទាត់រហូតទេ។

  11. សុមាវុត្តិ says:

    ដើម្បីគុណភាព គ្រូបង្រៀនការជីវាភាពសមរម្យ លោកឈុន ជាវរៈជនក្នុងបេះដួងគ្រូបង្រៀនជានិច្ច។