ដោយ៖ ពេជ្រ សុធារី
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com
ការធ្វើបាតុកម្មរបស់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នាពេលកន្លងមក (រូបថត តាំង វីដា)
គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី០៤ខែមករានេះ បានប្រកាសផ្អាកធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅថ្ងៃទី០៥ខែមករា ស្អែកនេះ ដើម្បីទាមទារកំណែទម្រង់ការបោះឆ្នោត និងរៀបចំការបោះឆ្នោតឡើងវិញ។
នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិផ្អាកធ្វើបាតុកម្ម ដែលគ្រោងធ្វើនៅថ្ងៃទី០៥ខែមករា ស្អែកនេះ បន្ទាប់ពីមានការបំបែកក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ ពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ និងស្របពេលដែលទីលានប្រជាធិបតេយ្យ ត្រូវកងកម្លាំងប្រដាប់អាវុធ ហ៊ុមព័ន្ធមិនឲ្យមានការប្រមូលផ្តុំ។
គណបក្សសង្គ្រោះជាតិ គ្រោងធ្វើបាតុកម្ម នៅថ្ងៃទី០៥ខែមករានេះ ហើយនិងបន្តធ្វើមហាបាតុកម្ម និងការហែក្បួនដោយសន្តិវិធី ចាប់ផ្តើមនៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០៦ខែមករាទៅ ដើម្បីទាមទារកំណែទម្រង់ការបោះឆ្នោត និងរៀបចំការបោះឆ្នោតឡើងវិញ ប៉ុន្តែសាលារាជធានីភ្នំពេញ មិនអនុញ្ញាត និងបានដាក់កម្លាំងសមត្ថកិច្ចបំបបែកក្រុមបាតុកម្មដែលនៅទីលានប្រជាធិបតេយ្យ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
ល្បិចយួនចេញក្រឡាដើរហើយ អាសូរជាតិខ្មែរណាស់!
១. តើការដេញបាញ់ប្រជារាស្រ្តស្លូតត្រង់ ដោយកាំភ្លើង ដោយឧក្រិដ្ឋជនហ៊ុនសែន បានបង្ហាញថា ហ៊ុនសែនជាបុរសខ្លាំងឬ?? និងជាជ័យជ័នះដ៍ត្រចះត្រចង់ឬ??
២. ចម្លើយ៖ បនហ៊ុនសែនបានក្លាយជាឧក្រិដ្ឋជនសម្លាបប្រជារាស្ត្រឯង ឯប្រជាបាតុករបានក្លាយជាវីរជនស្នេហាជាតិ វីរជនសេរីភាព វីរជនទាមទារដីធ្លី វីរជនដើម្បីសិទ្ធរស់នៅ តើអ្នកណាបានជ័យជំនះ?? ប្រជាបាតុករបានដេកលក់យ៉ាងស្រួលប្រកបដោយមោទនភាព ឯបនឧក្រិដ្ឋជនហ៊ុនសែនលេបថ្នាំ៤គ្រាប់ទើបដេកលក់!! តើអ្នកណាទទួលជ័យជំនះ??
៣. បនឧក្រិដ្ឋជនហ៊ុនសែនភ័យរ់ស់យូរពេក ថ្ងៃណាមួយប្រជារាស្រ្តវៃងាប់ដូចកាដាហ្វី បើឆាប់ងាប់ពេកយមរាជរងចាំយកទៅកាត់ទោស!! តើអ្នកណាទទួលជ័យជំនះ???
ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។
សូមអបអរសាទរ ជាមួយការស្តារមកវិញ នូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ស្ថេរភាព ការធ្វើដំណើរគ្មានការកកស្ទះ ចរាចរណ៏ គ្មានការបិទផ្លូវ គ្មានការគំរាមទាលុយពីបក្សប្រឆាំង អាជីវកររកសីុគ្មានការភិតភ័យ កម្មករចូលបំរើការងារវិញដោយគ្មានការគំរាមកំហែងពីសហជីព និងក្រុមអាណាធិប្បតេយ្យ គ្មានការបំភិតបំភ័យ សូមអរគុណរាជរដ្ឋាភិបាល!!!!!!!!!!