ស្ថាន​ទូ​តអាមេរិក​បដិសេធចំពោះព័ត៌មានថា សម រង្ស៊ី និង​ កឹម សុខា ស្ថិតនៅទីនោះ​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014, ម៉ោង 05:56 PM​
http://vodhotnews.com

(រូបភាពដោយ tom-alice-customtailors.com)

(រូបភាពដោយ tom-alice-customtailors.com)

​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំរាជធានី​ភ្នំពេញ ​បានឲ្យ​ដឹង​នៅ​រសៀល ថ្ងៃ​សៅរ៍​នេះ អះអាងថា លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ស្ថិត​នៅក្នុង​ស្ថានទូត​អាមេរិក​ទេ​។​

​នៅ​រសៀល​នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ បំបែក​ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ មាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ថា លោក សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គេចខ្លួន​ចូល ស្ថានទូត​អាមេរិក គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​។

​ជុំវិញ​ព័ត៌មាន​នេះ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក​ Sean McIntosh ច្រាន​ចោល​ព័ត៌​នោះ​ដោយ​អះអាង​ថា មិន​មាន​ហេតុផល​ណា​ដែល​ស្ថានទូត​អាមេរិក ឲ្យ​មេដឹកនាំ គណបក្ស​ប្រឆាំង​នៅ​ទីនោះ​ទេ​។​

លោក សម រង្ស៊ី និង លោក កឹម សុខា មិន​អាច​ទាក់​ទាក់ទង​តាម​ទូ​រ​សព័ព្ទ​បានទេ ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ក៏​មិន​អាច​សុំ​ការបញ្ជាក់​ពី​ព័ត៌មាន​នេះ​បាន​ដែរ​៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

17 Responses to "ស្ថាន​ទូ​តអាមេរិក​បដិសេធចំពោះព័ត៌មានថា សម រង្ស៊ី និង​ កឹម សុខា ស្ថិតនៅទីនោះ​"

  1. I,Khmer says:

    ………..WEAK!!!!!!!!

  2. CHEA says:

    UNITEDSTATES IS VERY SCARE OF Mr HUN SEN BM 21 THAT HE JUST SHOWING THE OTHER DAY. THEY SCARE THAT ONE DAY Mr SRONG MAN OF CAMBODIA WILL GO DESRYOY THEIR COUNTRY.

  3. Anononymous says:

    That’s rigth, CHEA!

    And HS must not forget Sadam & Gaddafi, who were rich and most powerful men on earth. Their countries created Billion dollars of oil but at the end, there were no pure water to drink. Both Sadam & Gaddafi were gone to hell with only pair of clothes in the coffins!!!!!!!!!!!!!!!!!! And when the wheel turns to HS, then he will go with a pair of clothes too, REMEMBER that! I don’t support any party, but I support Khmers who were the victims of HS cruely leadership.

  4. KH says:

    ខ្ញុំដឹងកន្លែងដែលលោកសមរង្ស៊ីនិងលោកកឹមសុខាបានលាក់ខ្លួន។ បើអ្នកទៅក្នុងស្ថានទូតអាមេរិក ហើយអ្នកបើកគម្របបង្គន់ អ្នកនឹងឃើញគាត់​ទាំង​ពីរនៅទីនោះហើយ។

  5. 123456 says:

    អាមេរិច…វាយួរក្តវាមិនចង់រួចផង..

  6. lele says:

    KH, shout up your educated mouth, ok? i think if your leader , he might do that

  7. bol says:

    តើសម រង្ស៊ី និង កឹម សុខា លាក់ខ្លួនមែនឬអី?
    ជឿថា អាមេរិកពិតជាមិនឃុបឃិត យកជ័រភ្នៅត្បៀតឃ្លៀកទេ។ ព្រោះពួកនេះ វាធ្វើជ្រុលពេកហើយ ដែលអាមេរិកពិបាកនឹងការពារ។
    មើលចុះ សូម្បីអគ្គរាជទូតជប៉ុន ក៏គង់ហៅក្បាលសម រង្ស៊ីទៅប្រដៅអស់ ២០ នាទី ព្រោះរឿងអី។
    ទាំងអស់គ្នា គេបាឃើញ គេដឹងថា សកម្មពួកនេះ បានចូលដល់អនាធិបតេយ្យ ហើយ។ គេដឹងថា ថ្ងៃណាមួយ រដ្ឋាភិបាលនឹងឆ្លើយតបឲ្យសក្តិសម ដើម្បីប្រយោជន៍ជាតិទាំងមូល។
    គេដឹងថា អាពីរក្បាលនេះ ខូចណាស់។
    អាពីរក្បាល រួមទាំងអាអាត់ ធុន អា រ៉ុង ឈុន បើជំនាន់ឆ្នាំ ១៩៦០ វាត្រូវទៅថតភាពយន្តនៅត្រពាំងក្រឡឹង អស់ហើយ។

  8. Vk says:

    Come on KH. You are being so unreasonable and so naive. Have ever seen the toilet in US embassy? Have you been there before? You said you know where Mr. Sam Rainsy and Mr. Kem Sokha can be located in the US embassy toilet. I think you are lying. Unless you are in the Ambassy yourself, then you can tell. Are you accusing the US embassy peronnel not telling the truth? Are you suspecting US embassy personnels involved in protecting CNRP leaders? Let me give you a piece of advice. People in the United States do not lie. They are not afraid of your government. Plus your goverment under Hun Sen has been illegal, unconstitional, and cruel. Only you who are afraid of this evil man. Let me tell you, KH. There is no man on earth as chicken as Hun Sen. Hun Sen’s name is placed in the Khmer history book as a murderer.

  9. bol says:

    មេដឹកនាំ​សហជីព​កម្មករ ដែល​ជំទាស់​នឹង​ការ​តម្លើង​ប្រាក់ខែ បាត់​ខ្លួន តែ​សកម្មជន​សិទ្ធិមនុស្ស អះអាងថា កំពុង​ជ្រកកោន នៅ​កន្លែង​សុវត្ថិភាព​
    (ថ្ងៃទី 4 មករា 2014, ម៉ោង 08:46:PM) | ដោយ: លី សិលា

    ក- ក ក+ | Print
    148 Google +3 2 0 0
    ភ្នំពេញ: មេដឹកនាំ​សហជីព​កម្មករ ដែល​ជំទាស់​ប្រឆាំង​នឹង​ការ​តម្លើង​ប្រាក់ខែ​កម្មករ​ត្រឹមតែ ១០០ ដុល្លារ ដោយ​ពួកគាត់​តវ៉ា​ទាមទារ​ដល់ ១៦០ ដុល្លារ រួមមាន លោក​រ៉ុង​ឈុន លោក​ជា​មុនី លោក​អាត់​ធន់ លោក​ប៉ាវ​ស៊ីណា លោកស្រី​ម៉ម​ញឹម និង​លោកស្រី​យ៉ាង​សោភ័ណ្ឌ មិន​អាច​​ទាក់ទង​បាន​ទេ កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤​។ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត បាន​អះអាង​ថា មិន​មាន​ការចាប់ខ្លួន​មេដឹកនាំ​សហជីព​ទេ កាលពី​ថ្ងៃ​ទី​៤​មករា តែ​ពួកគាត់ បាន​ភៀសខ្លួន ទៅ​ស្នាក់នៅ​កន្លែង​មាន​សុវត្ថិភាព​។​

    ​លោក អំ សំអាត បានបញ្ជាក់​ថា ក្នុងនោះ លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី ក៏​កំពុងតែ​ស្នាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​ផងដែរ​។​

    ​អំពី​បាតុកម្ម​តវ៉ា​របស់​កម្ម​ករ​រោងចក្រ​កាត់ដេរ ក៏ដូចជា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៤​មករា ក៏​ត្រូវបាន​លោក​អំ​សំអាត កត់សម្គាល់ថា មិន​កើត​មាន​ទៀត​ទេ​។ តែ​មាន​ការ​បណ្ថេញ​ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្រោយ​ស្ថានទូត​អាមេរិក ជិត​វត្តភ្នំ​៕
    – See more at: http://www.cen.com.kh/localnews/show_detail/19?token=ZDc0M2VmNW#sthash.rFlCGLn8.dpuf
    _________________________________

    ពួកនេះ វាត្រូវតែពួនហើយ ព្រោះសកម្មភាពរបស់ពួកនេះ ពុំមែនចាសកម្មភាពធម្មតាក្នុងច្បាប់ទេ ។ គឺជាសកម្មភាពបង្កភាពវឹកវរអនាធិបតេយ្យក្នុងសង្គម បង្កើតឲ្យមានចោរហារយ។

  10. ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។

  11. ធូរតឹង says:

    មើទៅស្រុកខ្មែរអំណាចទាំងមួល និងតគណៈរដ្ឋមន្ត្រីស្ថិតនៅលើតែគ្រួសារហ៊ុន សែន និងសុខ អាន ។ ត្រូវចាំថា នៅលើលោកនេះមិនទៀទាត់រហូតទេ។

  12. Whynot says:

    I support your feedback, Vk. This guy thought there’s no one stronger than his boss, Hun Sen & his corrupted team. Hell is waiting for Hun Sen, his family and his team. Cursed from million khmers will send him to evil soon.

  13. Phoung Tran says:

    They were very lucky! Samdach did not use Mig19, BM21 and T54/55! If so, It might be hundreds of workers would die!!! Thanks Samdach for NOT doing so!!!

  14. Chourn says:

    សូមអស់លោកពិចារណារទាំងអស់គ្នាមើលថាតើមានហេតុផលអីដែលធ្វើឲ្យអ្នកទាំងពី លោកគឹមសុខា និងលោកសមរង្សីគេចខ្លួនឬចាកចេញទៅក្រៅប្រទេសនោះបើគាត់ទាំងពី មិនបានធ្វើអ្វីខុសផងហ្នឹង។ ព្រោះកម្មករដែលបានស្លាប់និងរបួសទាំងនោះមិនមែនសមរង្សី និងគឹមសុខាលីកាំភ្លើងទៅបាញ់សម្លាប់ពួកគេឯណា គឺទាហាន ប៉ូលីស និងប៉េអឹមដែលបញ្ចារ ដោយមេដឹកនាំហ៊ុនសែនជាអ្នកាបាញ់សំលាប់យ៉ាងជាក់ស្តែង ដូច្នេះមានតែក្រុមលោកហ៊ុនសែន និងអ្នកពាក់ពន្ធ័និងបទឧក្រិដ្ឋប្រឆាំងនិងប្រជាជនខ្លួនឯងនោះទៅវិញទេដែលត្រូវរត់និងយកទៅកាត់ ទោសដោយសារទង្វើរបស់ពួកគេ។ គ្រាន៉តែរឿងសាមញ្ញៗម្តេចក៍ពួកអស់លោកចាំបាច់វិភាគស្មុក ស្មាញធ្វើអី។

  15. បរិមី ព្រ:វិហារ says:

    We are glad to hear that USA Embassy will NOT allow these two leaders to take the US Embassy as their second homes. Let taking them (Sam Ransy and Kem Sokha) to face justice. We hope that the US Government will fully cooperate with the Royal Government of Cambodia to reinforce the rule of law in Cambodia, therefore Cambodia will move in the right direction to strengthen their democratic development. As Cambodian people, we wish to see USA people and Government to become a good partner with well respect principle of partnership and ownership.

  16. សូមអបអរសាទរ ជាមួយការស្តារមកវិញ នូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ស្ថេរភាព ការធ្វើដំណើរគ្មានការកកស្ទះ ចរាចរណ៏ គ្មានការបិទផ្លូវ គ្មានការគំរាមទាលុយពីបក្សប្រឆាំង អាជីវកររកសីុគ្មានការភិតភ័យ កម្មករចូលបំរើការងារវិញដោយគ្មានការគំរាមកំហែងពីសហជីព និងក្រុមអាណាធិប្បតេយ្យ គ្មានការបំភិតបំភ័យ សូមអរគុណរាជរដ្ឋាភិបាល!!!!!!!!!!