ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់​​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com

សមត្ថកិច្ចបំបែក​ក្រុមបាតុករ​នៅទីលានប្រជាធិបតេយ្យ​ (រូបថត ឡាយ សាមាន)

​ក្រសួងមហាផ្ទៃ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់  និង​មាន​ការយោគយល់​ទុក​ពេល​ឲ្យ​សមត្ថកិច្ច​រៀបចំ​អនុវត្ត​​ពង្រឹង​ច្បាប់​រៀបចំ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចេញផ្សាយ​នៅ នៅ​រសៀល​នេះ បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​បាតុកម្ម​មិន​ស្រប​ច្បាប់​បង្ក​ហិង្សា ហែ​ក្បួន​បិទ​ផ្លូវ​ជា​ដើម​។

សេចក្តីប្រកាស​ព័ត៌មាន​ក៏​បាន​បញ្ជាក់ថា មិន​អនុញ្ញាត​ឲ្យមាន​ការប្រ​មូលផ្តុំ​ ឬ​បាតុកម្ម​ទៀត​ទេ ចាប់ពី​ថ្ងៃ​ទី​៤ ​ខែ​មករា​នេះ រហូត​ដល់​ស្ថានភាព​នយោបាយ​អាច​ធូរស្រាល​ដូច​ធម្មតា​វិញ​​។​

​នៅ​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​ថ្ងៃ​សៅរ៍​នេះ សមត្ថកិច្ច​រាប់រយ​នាក់​បាន​ចុះ​ទៅ​បង្ក្រាប បាតុករ​រាប់ពាន់​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ក្រោយ​ការ​បង្ក្រាប​​នៅ​រសៀល​នេះ សមត្ថ​កិច្ច​​បាន​​ពង្រឹង​ការត្រួតពិនិត្យ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ គឺ​មិន​អនុញ្ញាត​​ឲ្យមាន​មនុស្ស ឈរ​នៅ​ទីនោះ​ទេ​៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

6 Responses to "ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់​​"

  1. Anonymous says:

    ល្បិចយួនចេញក្រឡាដើរហើយ អាសូរជាតិខ្មែរណាស់!

  2. CHEA says:

    Mr HUN SEN USEING VEITNAME SOLDIER TO TOP DOWND PROTESTER. HE SCARE IF HE USE ALL CAMBODIAN POLICE MAN THEY TURN THEIR WAPON TO HIM THAT WATH HE MEAN THE THIRT PARTY.HE IS A VEITNAME DOG THAT WAHT HIS BOOS TELL HIM TO DO RIGHT NOW.HE WILL BE HANG BY CAMBODIAN FOR THE KILLING OF THIS NATION. PEACE FOR ALL CAMBODIAN THANK YOU

  3. CPP=CorruPtion Party says:

    Now ahh hun sen afraid Khmer people so much..

  4. ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។

  5. ធូរតឹង says:

    មើទៅស្រុកខ្មែរអំណាចទាំងមួល និងតគណៈរដ្ឋមន្ត្រីស្ថិតនៅលើតែគ្រួសារហ៊ុន សែន និងសុខ អាន ។ ត្រូវចាំថា នៅលើលោកនេះមិនទៀទាត់រហូតទេ។

  6. 18 Mars says:

    អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥
    January 5, 2014 at 10:22 am

    …………………………………………………………………………………………………………………………………
    ស្តាប់សម្តីទៅឃើញថាឆ្លាតហើយមានសមត្ថភាព……កម្ពុជាពីតជាមានសង្ឃឹមព្រោះសម្បូរទៅដោយ ធនធាននៃមនុស្សឆ្លាត។ ដោយសារការឆ្លាតវៃនេះយួនញញឹមថាមិនយូរទេមុខតែមូលដូចបាល់…….. ឯបំណុលដែលជំពាក់គេចង់សរសេរលែងកើតហើយលេខវាវែងពេក…..(ហា៎ហ៎….ព្រូនវាមិនដែលចេះ ព្រួយថាមនុស្សមានស៊ីឬអត់នោះទេ វាដឹងតែម្យ៉ាងថាឲ្យតែមានហូរមក៍គឺអញហើយ……)