គណបក្សសង្គ្រោះជាតិ បានពឹងពាក់មេធាវីបរទេសដែលមានជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ និងសិទ្ធិមនុស្ស ដើម្បីស៊ើបអង្កេតលើករណីផ្ទុះហិង្សា ដែលកងកម្លាំងយោធាបាញ់កម្មករស្លាប់ ៤នាក់ និងរបួសជិត ៤០នាក់ផ្សេងទៀត ក្នុងប្រតិបត្តិការបង្ក្រាបកម្មករធ្វើបាតុកម្មនៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅលើផ្លូវវ៉េងស្រេង នោះ មុននឹងដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍។
ដោយ ទីន ហ្សាការីយ៉ា
2014-01-07
RFA

ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការបក្សសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៤។ RFA/Tin Zakariya
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានផ្ទេរសិទ្ធិឲ្យមេធាវីអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេតលើករណីកម្លាំងរបស់រដ្ឋាភិបាលបាញ់ប្រហារទៅលើកម្មករ ក្នុងប្រតិបត្តិការបង្ក្រាបកម្មករធ្វើបាតុកម្មអហិង្សានោះ។
ការលើកឡើងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ប្រសិនបើក្រុមមេធាវីអន្តរជាតិរកឃើញថា កម្លាំងប្រដាប់អាវុធរដ្ឋាភិបាលប្រើអំពើហិង្សាខុសច្បាប់ ជាការវាយប្រហារដោយរង្គាល និងមានលក្ខណៈជាប្រព័ន្ធនោះ មានន័យថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយគណបក្សសង្គ្រោះជាតិ នឹងដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) នៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ ភ្លាម។
«សំឡេង»
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការឯករាជ្យមិននៅក្រោមអង្គការសហប្រជាជាតិ ទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ បង្កើតឡើងក្រោមលក្ខន្តិកៈមួយដែលគេបានព្រមព្រៀងគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ តុលាការនេះចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណាដែលម្ចាស់ប្រទេសព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាលណានោះ ដើម្បីជួយការពារឧក្រិដ្ឋជន មិនអោយទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋដែលជននោះបានប្រព្រឹត្ត។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការពឹងពាក់មេធាវីបរទេសណាមួយនោះ គឺជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ។ តែលោកបញ្ជាក់ថា បញ្ហានេះរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការស៊ើបអង្កេត ដើម្បីរកយុត្តិធម៌ជូនអ្នកដែលស្លាប់ទៅដែរ។
«សំឡេង»
ទោះជាយ៉ាងនេះក្ដី គណបក្សសង្គ្រោះជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួន បានលើកឡើងថា ពួកគេមិនមានជំនឿលើរដ្ឋាភិបាលក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតចំពោះការប្រើអំពើហិង្សាលើកម្មករទេ ពីព្រោះថា ជាបទពិសោធន៍ ការបាញ់សម្លាប់កម្មករសំណង់នៅស្ពានអាកាសក្បាលថ្នល់ និងករណីបាញ់ស្លាប់ស្ត្រីលក់បាយនៅស្ទឹងមានជ័យ មកទល់ពេលនេះរដ្ឋាភិបាលមិនមានឆន្ទៈក្នុងការរកឃាតកពិតនោះទេ។
បន្ថែមលើនេះទៀត ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទារដដែល គឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅមុនអាណត្តិ។ លោកបញ្ជាក់ថា ទោះបីជាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្របាញ់សម្លាប់យ៉ាងណាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែល។
«សំឡេង»
អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងបណ្ដាញអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា រួមនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៣ មករា បានថ្កោលទោសការប្រើប្រាស់គ្រាប់កាំភ្លើងពិតរបស់កងរាជអាវុធហត្ថ បាញ់ទៅលើក្រុមកម្មករ បណ្ដាលឲ្យកម្មករចំនួន ៤ស្លាប់ និង ៣៧នាក់ផ្សេងទៀតរងរបួស។ អង្គការសហប្រជាជាតិ ស្នើឲ្យសមត្ថកិច្ចរដ្ឋាភិបាល បញ្ឈប់ការប្រើប្រាស់គ្រាប់កាំភ្លើងពិតបង្ក្រាបបាតុកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សៀវភៅ “យុទ្ធសាស្ត្រឌីហ្វីដតេជោសែននៃកម្ពុជា” បោះពុម្ពលើកដំបូង
- បក្សប្រជាជនចោទបក្សប្រឆាំងថាធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ
- មេដឹកនាំបក្សប្រឆាំងបញ្ជាក់ជំហរមិនចាកចេញពីប្រទេស
- បក្សសង្គ្រោះជាតិធ្វើសន្និសីទកាសែតរកយុត្តិធម៌ឲ្យជនរងគ្រោះនៅថ្ងៃ៧ មករា
- សង្គមស៊ីវិលជាតិនិងអន្តរជាតិ៖ ស្ថានភាពនយោបាយនៅកម្ពុជាកាន់តែអាក្រក់
- កងកម្លាំងយោធានៅតែត្រូវបានដាក់ពង្រាយតាមបណ្ដោយផ្លូវវ៉េងស្រេង
- លោក រ៉ុង ឈុន អះអាងថានឹងចូលបំភ្លឺតាមដីកាកោះរបស់តុលាការ
- មន្ត្រីក្រុមប្រឹក្សាខេត្តបក្សសង្គ្រោះជាតិរងការគំរាមសម្លាប់
- ជំទប់ឃុំទី២នៅខេត្តព្រៃវែងចោទមន្ត្រីប៉ូលិសថាគំរាមសម្លាប់
តាម ចាប់ ឃាតករ អោយ ទាល់ តែបាន កុំ លើក លែង ! និះ ជា និតិរដ្ឋ !
សម្លាប់ គេ ត្រូវ តែ មាន ទោស !
សូមដាក់ពាក្យប្ដឹងទៅអង្គការនិរទោសកម្មអន្តរជាតិផង!
បងជាទន្សាយ ប្រូច!!!!!!!!!
រឿងដំណាលចិននិយាយថា ត្រូវតែសម្លាប់មាន់ដើម្បីបំភ័យស្វា! ដូចនេះ នៅកម្ពុជាគេសម្លាប់កម្មករដើម្បីបំភ័យ សម រង្សី និង កឹមសុខា អោយបាក់ស្បាត និង រត់ចោលស្រុក!!!
រឿងដំណាលចិននិយាយថា ត្រូវតែសម្លាប់មាន់ដើម្បីបំភ័យស្វា! ដូចនេះ នៅកម្ពុជាគេសម្លាប់កម្មករដើម្បីបំភ័យ សម រង្សី និង កឹមសុខា អោយបាក់ស្បាត និង រត់ចោលស្រុក!!!!
រកកលល្បិចបោកប្រាស់និងញុះញង់សមាជិកបក្សរបស់ខ្លួននិងសហការីបន្តទៀតទៅ មានការស្លាប់កូដករ ដែលជាកម្មករយ៉ាងនេះ អាចយកករណីនេះមកធ្វើអាជីវកម្មបានមួយរយះទៀតដែរ ។ យើងខ្ញុំទាំងអស់គ្នា សុំតុលាការចាត់វិធានការមុឺងម៉ាត់និងប្រកបដោយយុតិ្តធម៌បំផុត ក្នុងការរកយុតិ្តធម៌ជូនអ្នកស្លាប់ ដោយចាញ់បោកការឃោសនាអកុសលរបស់មេដឹកនាំប្រឆាំង និងដាក់ការផាកពិន័យជនល្មើសនិងអ្នកនៅពីក្រោយខ្នងញុះញង់ត្រូវផ្តល់សំណងការខូចខាត. ឱយម្ចាស់ មន្ទីរទេព្យ ហាងលក់ដូរ ផ្ទះសំដែង និងម្ចាស់រោងចក្រដែលរងការខូចខាត ដែលគិតជាទឹកប្រាក់រាប់រយលានដុល្លា នោះផង ។ ហើយគិតទង្ងន់ទោសករណីមិនសងទេ អាចជាប់គុក យ៉ាងតិចក៏មិនតិចជាង 10 ឆ្នាំដែរ តែយ៉ាងណាក្រែងបានពួកអាមេរិក ឬបារាំងជួយតែ 200 ឬ300 លានដុល្លា មកឱយមេដឹកនាំទាំងពីរ បីរូបនេះ អាចដោះស្រាយបានបាត់ទៅហើយ អារឿងសំណងប៉ុណ្ណឹងៗ ! តែនៅសល់តែរឿងព្រហ្មទណ្ឌវិញម្តង ។ តែពិបាកទាយណាស់ មិនស្រួលខាង ICCមិនឱយសង ព្រោះICCអាចចេញចំណាយសងជំនួសវិញផងមិនដឹង ?!
គួរឲ្យអៀនខ្មាសបំផុតនូវរាល់ឈុតឆាកសមត្ថកិច្ចវាយដំច្រំធាក់បាញ់ប្រហារប្រជាជនខ្លួនអែងដូច
សត្វធាតុដូចសត្រូវសួរពូជយ៉ាងយង់ឃ្នងបំផុតតែបែរជាមានបរទេសជាជាតិសាសន៏ដ៏ទៃជាអ្នកជួយ
ឈឺឆ្អាលការពារខ្មែរទាំងនោះទៅវិញ។
គួរឲ្យអាសូរបំផុតឈាមខ្មែរស្លូតត្រង់ដែលហូរក្រាលធរណី។អាសូរកម្មករខ្មែរដែលម្នាក់ៗមានរូបរាង
ស្លេកស្លាំងស្គមស្គាំងរាងតូចៗដូចកូនក្មេងមានលក្ខណះកង្វះអាហាររូបត្តម្ភធ្ងន់ធ្ងរ។
តើដល់ពេលណាទើបឈាមខ្មែររងគ្រោះឈប់ហូរទៀត??
ហេតុការក្នុងសភាពជាក់ស្តែង គណប្សប្រជាជនដឹកនាំដោយសម្តេចហ៊ុន សេន បានបំពានរដ្ឋធម្មនុញ្ញ និងបំពានច្បាស់អន្តរជាតិ ។ គណប្សប្រជាជន បង្កើតឯកបក្សរដ្ឋា ភិបាល ហើយបង្កភាពហឹង្សាលើប្រជាពលរដ្ឋឯង ខុសនិងច្បាប់រដ្ឋបានចែង ។
ចូររលឹកមកវិញនៅ ១៩៨៩ យួនដកចេញពីកម្ពុជា វាក៏អាចចូលមកវិញក្នុងរូបភាពផ្សេង ដែលវាបានប្រើប្រាស់សម្តេចហ៊ុន សែនជាអាយ៉ង ។ បំបែកបំបាក់ដើម្បីកាន់កាប់ យួន បានសម្រេច១០០ភាគរយនៅកម្ពុជាក្រោមកាលពីជាង៦០ឆ្នាំមុន រឿងអីដែលថាវាមិន ហ៊ាននៅកម្ពុជាកណ្តាល! ។
ការប្តឹងផ្តល់លើឆាកអន្តរជាតិ ត្រូវធ្វើសន្សឹមៗកុំបំបោល ហើយចាប់ចំណុចខ្សោយឲ្យជាប់ក្បាលម៉ាស៊ិនភេរវកម្ម កុំចាប់កន្ទុយប្រយ័ត្នក្រឡះងាកខាំវិញ ។
វាមិនអាចម៌ទេលោកប្រធានអើយ!មិនដែលឃើញលោកប្រធានធ្វើអ្វីបានផលម្ដងណាសោះ។
តែលោកប្រធាននៅតែធ្វើព្រោះដើម្បីឲ្យចំណេញនយោបាយសម្រាប់បោករាស្ត្រដែលភ្លើៗ
ថាលោកប្រធានអង់អាចក្លាហាន គោរពច្បាប់សម្បើមណាស់។មើលឧទាហរណ៍ប្រទេសស៊ីរី
ជាគំរូទៅដឹងទាំងអស់គ្នាហើយ។ម្យ៉ាងទៀតបើឧបមាថាតុលាការអន្តរជាតិគេចាត់ការបណ្ដឹង
មែន ហើយស្រាវជ្រាវទៅឃើញថាលោកហ៊ុន សែនពិតជាមានទោសមែន
តើនរណាមកចាប់គាត់?តើលោកហ៊ុន សែនដេកស្ងៀមឲ្យគេចាប់គាត់?ទម្រាំតែចាប់គាត់
បាន ខ្ទេចខ្ទីអស់ហើយប្រទេសយើង។នេះឬជាមហិច្ឆតារបស់លោកប្រធាន?តើរាស្រ្តខ្មែរ
បានមើលឃើញពីបេះដូងទុច្ចរិតរបស់លោកប្រធានដែរឬទេ?ពិបាកថាដែរព្រោះពលរដ្ឋខ្មែរ
ខុសគេខុសឯង។ពួកគាត់កើតមកមិនបានយកក្បាលមកជាមួយផង។បើមានក្បាលដូច
ជនជាតិគេដទៃប្រហែលអាចពិចារណាឃើញថាអ្នកនយោបាយណាស្រឡាញ់ជាតិ អ្នក
នយោបាយណាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួននាំមកនូវគ្រោះថ្នាក់និងការបែកបាក់ជាតិមិនខាន៕
Hun Sen must be responsible for the death of inocent demonstrators. ICC will arrest him soon.
absolutely, I have no trust on the judiciary in cambodia. the judicial system in cambodia has been under the political influence for years. cambodia judiciary is not independent. many people are/were become victims of this judiary. anyway,the killer and his cruel men must be punished by the law and the people. I believed that cambodians understand and know who is the main killer who had ordered armed force to beat and shoot at innocent civilians or protesters. people and I still have hope that there would have justice.
អ្នក បាញ់ កម្មករ អោយ ស្លាប់ ជាអ្នកត្រូវ ឬ ? ! មានតែប្រទេសខ្មែរ ជាប្រទេស ព្រៃ !
បើ បាញ់ គេ គ្មាន ទោស , អញ សុំ បាញ់ អា ឆ្កែ មួល បង្កាច់ គេ អោយ ង៉ាប់ មួយ មើល !
អា បរិមី ព្រះវិហារ ក្លែងក្លាយ ,
បើ ម៉ែ ឪ អ្ហែង អប់ រំ អ្ហែង កុំ អោយ វ៉ៃ បាញ់ សម្លាប់ គេ , ហើយ អ្ហែង មិន ស្តាប់ ទៅ សម្លាប់ គេ !
តើ អ្នក ណា មាន ទោស ! សូម អញ្ជើញ ឆ្លើយ ? ុំ
លោកម្នាក់ថាប្រជាពលរដ្ឋខ្មែរកើតមកមិនយកក្បាលមកជាមួយ លោកក៏ដួចតែគ្នា លោកបែបលើសគេ លោកប្រហែលភ្លេចយកបេះដូងជាខ្មែរ មកជាមួយ ។
ហើយអ្នកនិយាយថាគេភ្លើ ខ្លួនវាភ្លើជាងគេទៅទៀតនិងថែមជាជនពាលថែមទៀត ព្រោះបណ្ឌិតមិនដែលប្រមាថអ្នកល្ងង់ទេ មានតែអាណិតអាសូរគាំទ្រដល់ជនក្រីក្រតោកយ៉ាកល្ងង់និងជួយបណ្តុះបណ្តាលគាំទ្រនិងលើកស្ទួយឲ្យផុតពីភាពល្ងង់ខ្លៅ នេះទើបបណ្ឌិតពិត។
ដូច្នេះ មតិភាគច្រើនប្រាកដជាសន្និ្ដដ្ឋានបានហើយថានរណាជាពាលនរណាជាបណ្ឌិតមិនបាច់មកប្រឹងសរសេរបន្លំកាយត្រឡប់កប់ជាន់ បង្ហាញសារធាតុពិតរបស់់ខ្លួនឲ្យគេមើលទេ លៀនកន្ទុយកញ្ជ្រោងកណ្តាលវាល។
After protesting for weeks, with unlawful marches that led to the deadly consequence,
Sam Rainsy acts as if he is the defender of the law , by suing the government that used force to crack down on violent protesters.
Sam Rainsy himself never understands the law by promoting the social unrest , breaking the law for his own benefit.
The factories, the clinic , and the houses are severely damaged by protesters orchestrated by Sam Rainsy , kem Sokha and his followers ! He and his groups should be brought to justice that causing the the damages of $270,000,000 crippled the Cambodian’s economy threatening factory workers’lives if they don’t joint the protesters ,threatening businesses’ owners to abandon their businesses , and bringing the garment operations to the standstill for the last two weeks!
These actions are violent robberies.
១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!
ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដេលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិពដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវាខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយសមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!
It is still an unanswered question that how can the rule of law in cambodia be improved and strengthened? how could the judicial system in cambodia be enhanced? how could democracy be strengthened? Has cambodia been ruled democratically? before responding to these questions, please think about how is the country being ruled, separation of the main power- legislative, executive, judicial.
Sam Rainsy is the murder. He tries to destroy Cambodians and Cambodia.
Democracy in Asia not just Cambodia never works. Look at Thailand even if the government comes from the electoral process reflecting the will of the majority of the people, still the minority doesn’t accept what it is, they get out of the parliament to protests on the streets not to recognize the Legitimancy of the Majority , in some cases the Arm Force gets involve in politics , and overthrows the Government that elected by the people.
Borrowing from Thailand , the opposition party doesn’t recognize the ruling party, boycotts the meeting in Parliament accusing them that they steal their votes. The NRCP trys every means by protesting on the streets everyday disrupting people’s lives ,destroying businesses ,bringing the garment operations to the standstill for the last two weeks, costing million of dollars in damages.
Cambodia needs development to fight poverty!
ជនជាតិវៀតណាមនៅកម្ពុជាជាច្រើននាក់កំពុងសប្បាយនិងគាំទ្រជ័យជំនះរបស់យើង!!!
បក្សសង្គ្រោះជាតិរៀបចំមេធាវីប្ដឹងអ្នកបាញ់សម្លាប់បាតុករទៅតុលាការអន្តរជាតិ
បក្សសង្គ្រោះជាតិចេះច្បាប់អន្តរជាតិទេ ?
មានតែប្រទេស និងប្រទេសបានមានសិទ្ធប្តឹង
បុគ្គលបក្សគ្មានសិទ្ធប្តឹងទេ
ទៅរៀនដល់បារាំងហើយនៅលើៗ
សុបិនអាក្រក់នឹងក្លាយជាការពិតមួយរំពេច នៅពេលដែលមេធាវីអន្តរជាតិជនាញបទឧក្រិដ្ឋ រកឃើញថាហ៊ុន សែន នៅពីក្រោយនៃការបាញ់សម្លាប់យ៉ាងរង្គាល ទៅលើកម្មកររោងចក្រ ផ្លូវវេង ស្រេង។
ថ្ងែនោះហើយ ដែលមានសម្រែកយ៉ាងកងរំពងពីប្រជារាស្ត្រខ្មែរថា យុត្តិធម៌ ពិតជាមានមែន!
មិនចាំបាច់ប្រទេស និង ប្រទេសជាអ្នកប្តឹងនោះឲ្យតែមានបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ អ្នកតំណាងប្រជាពលដ្ឋនៃប្រទេសនោះ គឺ មានសិទ្ធិគ្រប់គ្រាន់ ប្តឹងបាន ដូច្នេះ ចប់ហើយ ហ៊ុន សែន និង ក្រុមប្រតិកិរិយា។