Tuesday, 07 January 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ឆ្លងកាត់អស់រយៈពេលប្រហែល១០ឆ្នាំនៅលើវិស័យសិល្បៈចម្រៀង តើទស្សនិកជនបានដឹងព័ត៌មានពិតអ្វីខ្លះពាក់ព័ន្ធនឹងកំពូល តារាចម្រៀង ខេមរៈ សេរីមន្ត? ក្នុងរយៈពេលជាច្រើនឆ្នាំនេះ មហាជនពិតជាបានដឹងត្រឹមតែស្បែកក្រៅ ឬក៏ការពាក់ស្បែកខាងក្រៅរបស់ ខេមរៈ សេរីមន្ត ប៉ុណ្ណោះ។ តើ ខេមរៈ សេរីមន្ត ជាអ្នកណា?
តាមរយៈឯកសារដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន បានបញ្ជាក់ឲ្យដឹងថា តារាចម្រៀងមានតម្លៃខ្លួនខ្ពស់កប់ពពករបស់កម្ពុជា ដែលគេស្គាល់គ្រប់គ្នាថា ខេមរៈ សេរីមន្ត នាពេលនេះ តាមពិតឈ្មោះ ខេមរៈ សេរីមន្ត ដែលគេគ្រប់គ្នាសរសើរថាពីរោះមួយនោះ មិនមែនជាឈ្មោះពិតរបស់លោកឡើយ វាគ្រាន់តែជាស្បែកខាងក្រៅប៉ុណ្ណោះ។ តាមពិតតារាចម្រៀង ខេមរៈ សេរីមន្ត មានឈ្មោះពិតថា ខែម ប៊ុនថៃ ដែលគេបាននិយាយថា ឈ្មោះពិតរបស់តារាចម្រៀងរូបនេះប្រៀបដូចជាឈ្មោះអ្នកលេងជើង ខ្លាំងម្នាក់ ហើយគេបានដឹងថា នៅក្នុងគ្រួសារ និងនៅស្រុកកំណើត ខេមរៈ សេរីមន្ត ត្រូវបានគេហៅក្រៅថា «អាថៃ»។
នៅពេលនេះ ទស្សនិកជន ពិសេសយុវវ័យភាគច្រើនបានដឹងត្រឹមតែភាពល្បីល្បាញ និងភាពហ៊ឺហាររបស់តារាចម្រៀង ខែម ប៊ុនថៃ ឬខេមរៈ សេរីមន្ត ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានដឹងថា ក្រោយការសម្រេចចិត្តវេចសម្ពាយមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាស្រុកកំណើត សេរីមន្ត បានជួបនឹងភាពឈឺចាប់ និងភាពលំបាកវេទនាកម្រិតណានោះទេ។ តារារូបនេះបានប្រឈមនឹងភាពអត់ស៊ីអត់ឃ្លានរស់នៅក្នុងផ្ទះជួល អាស្រ័យជីវិតនឹងសិល្បៈតាមក្លិប ឬភោជនីយដ្ឋានតូចតាចនៅពេលរាត្រី ហើយពេលឡើងប៉ុស្តិ៍ទូរទស្សន៍ម្តងៗ រូបគេស្ទើរតែគ្មានប្រាក់ជិះម៉ូតូឌុបផង។ ដូច្នេះហើយបានជាតារារូបនេះ តែងនិយាយនឹកមិនភ្លេចចំពោះថៅកែផលិតកម្មយូធូ (U2) ដែលជាអ្នកផ្តល់ឱកាសឲ្យរូបគេនៅក្នុងពិភពសិល្បៈ។
តារាចម្រៀង ខេមរៈ សេរីមន្ត ធ្លាប់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖«ខ្ញុំតែងនឹកឃើញជានិច្ចចំពោះគុណរបស់លោកថៅកែផលិតកម្មយូធូ និងសូមអរគុណគាត់យ៉ាងខ្លាំង»។
ក្រោយ វេចសម្ពាយមកសាងជីវិតថ្មីលើដីភ្នំពេញ ដោយសន្យាថា បើមិនល្បីនឹងមិនវិលចូលស្រុកនោះ នៅពេលនេះ សេរីមន្ត ឬប៊ុនថៃ មានទ្រព្យយ៉ាងក្រាស់ក្រែល មានរថយន្តទំនើបម៉ាក Rang Rover ជិះ និងមានផ្ទះវីឡាតម្លៃ៣០ម៉ឺនដុល្លាររស់នៅយ៉ាងត្រជាក់ចិត្ត។ គេបានដឹងថា តារារូបនេះមានតម្លៃខ្លួនយ៉ាងខ្ពស់ គឺចន្លោះពី២៥០០ដុល្លារ ទៅ៣០០០ដុល្លារអាមេរិកក្នុងមួយកម្មវិធី។
ប៉ុន្តែ ទោះបីជាយ៉ាងណាមកទល់នឹងពេលនេះ ខេមរៈ សេរីមន្តនៅតែមាត់រឹងមិនព្រមនិយាយរឿងប្រពន្ធកូនឡើយ ទោះបីជាមានការបញ្ជាក់ថា រូបគេបានសាងជីវិតថ្មីមានប្រពន្ធ និងកូនម្នាក់រួចទៅហើយនោះ៕
ជីវិតមនុស្ស គឺវាអញ្ចឹង។
ការចាប់ផ្តើមរបស់មនុស្ស មិនចាំបាច់ថា ទាល់តែកូនអ្នកមាន ឬមហាសេដ្ឋី នោះឡើយ។
តើយើងឃើញជីវិតរបស់ប្អូន ខេមរៈ សិរីមន្តឬទេ? យើងពិចារណា ហើយយើងយកជាគម្រូ ដើម្បីកំណត់ថា ជីវិតរបស់យើងក៏អាចរើបម្រះចេញពីភាពក្រីក្រ បានដូចគ្នា។
សម័យបច្ចុប្បន្ននេះ បើសិនជាយើងក្រឡេកមើលទៅតែលើអ្នកមាន និងក្រឡេកមកមើលខ្លួនឯង វាធ្វើឲ្យយើងបាក់ស្មារតី លែងមានជំនឿលើខ្លួនឯង ។ តែយើងបានឃើញថា កូនអ្នកក្រច្រើនណាស់ ដែលបានក្លាយជាអ្នកមានទ្រព្យ មានមុខ មានកិត្តិយស នឹងគេដែរ ដូចៗគ្នា នឹងគេដែរ។ ព្រោះអ្វី ? គឺព្រោះតែ គេបានកំណត់ជីវិតរបស់ជាមួយសេចក្តីអំណត់ និងការព្យាយាម។
ត្រង់នេះ បញ្ជាក់ថា សង្គមបានបើកច្រកឲ្យយើងមានឱកាសគ្រប់គ្នា តែមានឬក្រ គឺមកពីយើង តែប៉ុណ្ណោះ។
សូមកុំខឹងនឹងសង្គម ពីរឿងយើងក្រ។
មិនហ៊ាននិយាយទេ ពីព្រោះខ្លាចអាប់មុខ មិនល្បី ។ បែបនេះមិនមែនជាកូនប្រុសទេ ជាឈ្មោលទៅវិញ ពីព្រោះមិនចេះទទួលខុសត្រូវ
wow, u can not keep ur secret any more, mr. khem Bun thai aka sereymum.
may be? involved in 1 kid as well,
—-
why? hidden , reveal it to public,, com on !!!!
—-
u can run but u can not hide…. LOL