ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

ប្រជាសហគមន៍បឹងកក់៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ក្រោមហេតុផលថាប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាល/តាត ឧត្តម
ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ បានសម្តែងការមិនពេញចិត្ត ចំពោះចំណាត់ការរបស់អាជ្ញាធរដែលតាមឃ្លាំមើល និងបំបែកនូវរាល់ការការប្រមូលផ្តុំគ្រប់រូបភាព ចាប់ពី១០នាក់ឡើងទៅ ដោយចាត់ទុកថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំរបស់ពលរដ្ឋ។
កាលពីថ្ងៃទី០៤ខែមករា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយ ដោយឲ្យអាជ្ញាធរខណ្ឌនិមួយៗ ដើរល្បាតឃ្លាំមើល និងពង្រឹងសន្តិសុខនៅមូលដ្ឋានរបស់ខ្លួន មិនឲ្យមានការប្រមូលផ្តុំណាមួយឡើយ។ លោកថា បើមានការប្រមូលផ្តុំណាមួយ ចាប់ពី១០នាក់ឡើងទៅ ដែលសង្ស័យថាជាការប្រមូលផ្តុំធ្វើបាតុកម្ម ត្រូវបំបែកភ្លាម ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
វិធានការនេះ ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មួយចំនួន សម្តែងការមិនពេញចិត្ត និងរអ៊ូរទាំថា នៅរយៈប៉ុន្មានថ្ងៃនេះ គ្រាន់តែពួកគេជួបជុំគ្នាលើសពី៥នាក់ នៅក្បែរទីផ្សារ និងទីសាធារណៈមួយចំនួន ក៏ត្រូវសមត្ថកិច្ចចុះទៅសួរនាំ និងប្រាប់ឲ្យបំបែកភ្លាម។ ប្រជាពលរដ្ឋទាំងនោះ បានចាត់ទុកការរឹតបន្តឹងសន្តិសុខពីសំណាក់អាជ្ញាធរនេះថាជាការរំលោភសិទ្ធិបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិជួបជុំរបស់ពួកគេ ៖
ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធអត្ថាធិប្បាយ ដោយអះអាងថា សាលារាជធានីភ្នំពេញ មិនបានចេញសេចក្ដីណែនាំជាលាយលក្ខណ៍អក្សរណាមួយឡើយ ៖
ការរឹតបន្តឹងសន្តិសុខក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា កាលពីថ្ងៃទី៣ខែមករា នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រវាងកងកម្លាំងប្រដាប់អាវុធ និងកម្មករ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ បន្ទាប់ពីហេតុការណ៍នោះ មួយថ្ងៃ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានបំបែកក្រុមបាតុកម្មគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ និងមិនអនុញ្ញាតឲ្យមានបាតុកម្មណាមួយទៀតទេ រហូតដល់ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវបានធានាថាត្រឡប់ទៅរកភាពប្រក្រតីវិញ៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com
លោក ប៉ា សុជាតិវង្ស មនុស្ស ល្អ ពី មុន , អី ឡូវ នេះក្លាយ ទៅ ជា មនុស្ស អាក្រក់ វិញ !
គួរ អោយ ស្តាយ កូន ខ្មែរ ប្រែ ចិត្ត ដូច ខ្មោច ប៉ុល ពត ស្មាន មិន ដល់ !
របបកុំមុយនិស្តវិ់លត្រឡប់មកវិញហើយ បងប្អូន
Pa Socheathvong , need to clip off both of his pinky nail!!! And for Christ sake, stop picking your nose in front of foreigner…….it’s disgusting !?!
Good job
For keep secutery
កុម្មុយនិស្តមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជួបជុំគ្នា ឬនិយាយវែកញែកនយោបាយរដ្ឋ ។ នៅក្នុងលិទ្ធិកុម្មុយនិស្ត ប្រជាធិបតេយ្យជាខ្មាំងសត្រូវ ។ ម្លោះការអនុវត្តន៌រពេលនេះ ដែល យកច្បាប់ក្រហមនៅក្នុងសេរីពហុបក្ស បក្សប្រជាជនបានបង្ខំខ្លួនក្បត់ឆន្ទះរាស្រ្ត ក្បត់សិទ្ធិសេរីភាពនិងគោលការនយោបាយរួម ។
ទើបទៅរៀនបន្ថែមពីយួនថ្មីៗ ដូចនេះត្រូវការអនុវត្តតើវាឆុតឆាប់យ៉ាងណា។
i’m so relief to shut down democracy park,
thanks policemen for protecting Khmer citizen in PHN,,, included me
—–
i’m so happy, i’m so grateful, without protester’s
again, thank u very much for keeping my daily life safe,,
១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!
ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដែលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិពដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវាខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយសមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!