ដោយ៖ ញឹម សុខន និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014, ម៉ោង 05:10 PM
http://vodhotnews.com
តាំងពីព្រលឹមស្រាងៗ កម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់ ប្រដាប់ដោយអាវុធ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់រយនាក់ ធ្វើ ដំណើរបណ្តាក់គ្នា ទៅកាន់មជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីនោះជាកន្លែងដែលគណបក្សនេះ យកជាកន្លែងប្រារព្ធទិវាជ័យជម្នះ៧មករា ដែលមានអ្នកដឹកនាំកំពូលរបស់បក្សចូលរួម ដូចជា លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន។ ប៉ុន្តែការប្រារព្ធពិធីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា មានអ្នកចូលរួមប្រហែលប្រាំម៉ឺននាក់នោះ គឺចំពេលដែលអាជ្ញាធរាជធានី ដាក់បម្រាមការជួបជុំមនុស្សត្រឹមក្រោម១០នាក់ ព្រោះសម្អាងលើស្ថានការណ៍កំពុងជ្រួលច្របល់។
អ្នកចូលរួមម្នាក់ ក្នុងចំណោមអ្នកចូលរួចជាច្រើនទៀត គឹលោក អ៊ូ សុផល អាយុ៤២ឆ្នាំ មកពីភូមិស្រែអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល និយាយថា លោកមិនអាចបំភ្លេចទេនូវគុណូបការៈ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមរំដោះកម្ពុជា ឲ្យផុតពីរបបខ្មែរក្រហម ៖
ដូចគ្នានេះដែរ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន បានថ្លែងសារនយោបាយវាយប្រហា រទៅកាន់គណបក្សបក្សសង្គ្រោះជាតិថា ថ្ងៃ៧មករា១៩៧៩ ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បានស្តារឡើងវិញនូវអ្វីៗ ដែលបានបំផ្លាញស្ទើរគ្មានសល់ និងបានធ្វើឲ្យប្រទេសកម្ពុជា ឈានទៅដល់ការបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំតាមបែលទ្ធិប្រជាធិបតេយ្យ។
លោក ហេង សំរិន បន្តថា បើទោះបីយ៉ាងនេះក៏ដោយ គណបក្សប្រឆាំងបានញុះញង់ឲ្យពលរដ្ឋមួយចំនួន ធ្វើបាតុកម្មតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ប្រឆាំងនឹងលទ្ធផលនេះ ហើយទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងទៀតផង ៖

លោក ហេង សំរិន ប្រធានកិក្តិយស នៃគណបក្សប្រជាជនកម្ពុជា (រូបភាពដោយ តាត ឧត្តម)
ការលើកឡើងនេះ ត្រូវបានបន្ទរដោយ អភិបាលរងសាលារាជធានីភ្នំពេញ លោក ស្រី ម៉ក់ វណ្ណស៊ីថា ដែលលើកឡើងថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទីពីររបស់កម្ពុជា ហើយបានចាត់ទុក មនុស្សទាំងឡាយណា ដែលមិនឲ្យតម្លៃថ្ងៃនេះ ថាជាមនុស្សមិនស្គាល់បាបបុណ្យ ៖
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានច្រានចោលនូវការចោទប្រកាន់នោះ ដោយអះអាងថា អ្វីដែលគណបក្សនេះកំពុងធ្វើគឺដើម្បីជំរុញឲ្យមានអ្នកដឹកនាំមួយកើតចេញពីឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ។ ម្យ៉ាងវិញទៀតលោកចាត់ទុកថាថ្ងៃ៧មករា ជាថ្ងៃដែលកម្ពុជាទទួលរកឥទ្ធិពលនយោបាយ ពីប្រទេសជិតខាងរហូតបច្ចុប្បន្នេះ ៖
ទោះជាយ៉ាងណា និស្សិតមួយចំនួនបានគាំទ្រ៧មករា ហើយមួយចំនួនមិនគាំទ្រទេ។ និស្សិតដែលបានចូលរួមចូលរួមពិធីនេះដែរ យ៉ាត រ៉ូស៊ីនដារ៉ា ថ្លែងថា ការមកចូលរួមនេះ ដើម្បីរំលឹកកាឈឺចាប់ក្នុងរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលគ្រប់គ្រងដោយរបបពួកអាវខ្មៅខ្មែរក្រហម ៖
ប៉ុន្តែនិស្សិតផ្សេងទៀត ដែលមិនបានទៅចូលរួមអបអរសាទរថ្ងៃជ័យជម្នះនេះ លោក រតនា យល់ថាថ្ងៃ៧មករាជាថ្ងៃ ដែលវៀតណាម ឈ្លានពាន និងយកប្រទេសកម្ពុជាដាក់អាណានិគម រហូតបច្ចុប្បន្ននេះ ៖

ក្រុមនិស្សិត គ្រូបង្រៀន និងមន្រ្តីរាជការ ក៏បានចូលរួមក្នុងពិធីរំលឹកខួបនេះផងដែរ (រូបភាពដោយ តាត ឧត្តម)
អ្នកស្រាវជ្រាវឯករាជ្យ និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក កែម ឡី ពន្យល់ថា ជាទូទៅអ្នកនយោបាយ មិនដែលទទួលស្គាល់កំហុសរបស់ខ្លួនចំពោះមុខមហាជនទេ តែងតែយករដ្ឋធម្មនុញ្ញមកធ្វើជាខែល ដើម្បីកេងចំណេញនយោបាយ។ ប៉ុន្តែលោកហៅវត្តមានកងទ័ពវៀតណាម ដែលវាយចូលប្រទេសកម្ពុជាកាលពីជាង៣០ឆ្នាំមុន ថាជារឿងខុសទៅ នឹងច្បាប់អន្តរជាតិ ៖
យ៉ាងណាក៏ដោយ ថ្ងៃ៧មករា ត្រូវបានរដ្ឋាភិបាលដាក់ជាថ្ងៃបុណ្យជាតិ ដែលមន្ត្រីរាជការទាំងអស់ បានឈប់សម្រាកពីការងារ ប៉ុន្តែលោក កែម ឡី ពន្យល់ថា បើរដ្ឋាភិបាលមិនបង្កើតគណៈកម្មការឯករាជ្យ ដើម្បីសិក្សាឲ្យបានស៊ីជម្រៅ លើថ្ងៃជ័យជម្នះនេះទេ នោះទៅថ្ងៃអនាគត កូនខ្មែរជំនាន់ក្រោយ នៅតែស្រពិចស្រពិលពីថ្ងៃប្រវត្តិសាស្ត្រដ៏ជូរចត់នេះ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!
ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដែលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិពដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវាខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយសមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!
ពួក ប្រជាជន ទាំង នេះ គេ រៀប ចំ អោយ ឈរ អង្គុយ អោយ ឆ្ងាយ ពី អស់ លោក !
ពី ព្រោះ គេ មាន ការ មិន ទុក ចិត្ត ភ័យ ខ្លាច ប្រជាជន មក សងសឹក !
អាមេរិកាំងវ៉ៃ អុីរា៉ក់ចូលលុកលុយនិងកាន់កាប់ លើកបន្តុបរដ្ឋាភិបាលអាយ៉ង
តើជារឿងខុសច្បាប់អន្តរជាតិដែរឬទេ សូមម្សៀ កែម ឡីពន្យល់ប្រជារាស្ត្រ
ខ្មែរផង តើវាខុសគ្នារវាងយួនចូលស្រុកខ្មែរដើម្បីកំទេចរបបប្រលយពូជសាស្ត្រ
រំដោះជីវិតរាស្ត្រខ្មែរដែលនៅសេសសល់នោះ យា៉ងម៉េចដែរ???
គណះកម្មការអែករាជ្យ សិក្សាសុីជំរៅស្អីទៀត…ម្សៀអែងអាយុប៉ុន្មានហើយ
កើតទាន់ជំនាន់បុ៉ល ពតទេ?បើទាន់ រស់នៅទីណា ធើជាស្អី បើមិនទាន់ទេ សុំ
ស្រាវជ្រាវរៀនសូត្រ…កុំនិយាយដូចមនុស្សពុលក្តួច…តួនាទីសុទ្ឋតែអ្នកស្រាវ
ជ្រាវ អ្នកវិភាគព្រឹត្តិការណ តែនិយាយអន់ជាងក្បាលអាចម.!.!.!.!.!.