សៀវភៅដែលមានចំណងជើងថា «យុទ្ធសាស្ត្រឌីហ្វីដតេជោសែននៃកម្ពុជា» ត្រូវបានបោះពុម្ពលើកដំបូងចំនួន ១ម៉ឺន ៥ពាន់ច្បាប់ សម្រាប់ចែកចាយឥតគិតថ្លៃដល់សិស្សនិស្សិត មន្ត្រីរាជការរដ្ឋាភិបាល ពិសេសនាយទាហានដែលចង់ដឹងពីល្បិចធ្វើឲ្យចលនាក្រុមឧទ្ទាមខ្មែរក្រហម ព្រមបញ្ចប់សង្គ្រាម និងងាកមកចូលរួមជាមួយរដ្ឋាភិបាល។
ដោយ ទេព សុរ៉ាវី
2014-01-07
RFA

៧-មករា-២០១៤៖ សៀវភៅ “យុទ្ធសាស្ត្រឌីហ្វីដតេជោសែននៃកម្ពុជា”។ Photo: RFA
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន ដែលជាប្រតិបត្តិករម្នាក់ អនុវត្តយុទ្ធសាស្ត្រឌីហ្វីដ បានចងក្រងរៀបរៀងនូវសៀវភៅប្រវត្តិសាស្ត្រមួយនេះ។
យុទ្ធសាស្ត្រឌីហ្វីដ ត្រូវបាន លោក ហ៊ុន សែន ចាប់ផ្ដើមប្រើប្រាស់ដំបូងនៅក្នុងអំឡុងពេលនៃការផ្ដើមការចរចាស្វែងរកសន្តិភាពនៅក្នុងអំឡុងឆ្នាំ១៩៨៧ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យនៅជាយដែន។ យុទ្ធសាស្ត្រនេះមានយុទ្ធវិធី ៥សំខាន់ គឺបំបែក ធ្វើឲ្យឯកោ បញ្ចប់ សមាហរណកម្ម និងអភិវឌ្ឍ។
នៅក្នុងឆ្នាំ១៩៩២ ក្រុមខ្មែរក្រហមបានដើរចូលក្នុងអន្ទាក់នៃយុទ្ធសាស្ត្រឌីហ្វីដរបស់ លោក ហ៊ុន សែន។ អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ទទួលរងនូវភាពរង្គោះរង្គើ និងធ្វើឲ្យមេដឹកនាំខ្មែរក្រហមបែកបាក់ផ្ទៃក្នុង។
បន្ទាប់ពីជោគជ័យនៃយុទ្ធវិធីបំបែក និងយុទ្ធវិធីធ្វើឲ្យឯកោរួច យុទ្ធវិធីបញ្ចប់ត្រូវបានយកមកអនុវត្តក្នុងឆ្នាំ១៩៩៤ តាមរយៈការស្នើច្បាប់ស្ដីពីការដាក់ក្រុម «កម្ពុជាប្រជាធិបតេយ្យ» ឲ្យនៅក្រៅច្បាប់។ នយោបាយឈ្នះឈ្នះ ជាយន្តការដ៏សំខាន់ក្នុងដំណើរការអនុវត្តយុទ្ធសាស្ត្រ «ឌីហ្វីដ» ត្រង់ចំណុចធ្វើសមាហរណកម្ម និងការអភិវឌ្ឍ។ ក្នុងនោះ មានការរក្សាសុវត្ថិភាព អាយុជីវិត រក្សាទ្រព្យសម្បត្តិ និងរក្សាតំណែង និងឋានន្តរសក្តិសម្រាប់អតីតខ្មែរក្រហម។
យុទ្ធសាស្ត្រឌីហ្វីដតេជោសែននៃកម្ពុជា ត្រូវបានផ្សាយផ្លូវការចំថ្ងៃប្រារព្ធខួបលើកទី៣៥ នៃការរំដោះ ៧ មករា ឆ្នាំ២០១៤។ សៀវភៅយុទ្ធសាស្ត្រឌីហ្វីដ នេះ គ្រោងបកប្រែជាភាសាអង់គ្លេស និងបារាំង សម្រាប់ចែកចាយដល់មន្ត្រីទូតនានានៅកម្ពុជា ឲ្យស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរដែលអាចធ្វើឲ្យចលនាក្រុមឧទ្ទាមខ្មែរក្រហម ចូលមករួបរួមជាមួយសង្គមជាតិវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រជាជនចោទបក្សប្រឆាំងថាធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ
- បក្សសង្គ្រោះជាតិរៀបចំមេធាវីប្ដឹងអ្នកបាញ់សម្លាប់បាតុករទៅតុលាការអន្តរជាតិ
- មេដឹកនាំបក្សប្រឆាំងបញ្ជាក់ជំហរមិនចាកចេញពីប្រទេស
- បក្សសង្គ្រោះជាតិធ្វើសន្និសីទកាសែតរកយុត្តិធម៌ឲ្យជនរងគ្រោះនៅថ្ងៃ៧ មករា
- សង្គមស៊ីវិលជាតិនិងអន្តរជាតិ៖ ស្ថានភាពនយោបាយនៅកម្ពុជាកាន់តែអាក្រក់
- កងកម្លាំងយោធានៅតែត្រូវបានដាក់ពង្រាយតាមបណ្ដោយផ្លូវវ៉េងស្រេង
- មន្ត្រីក្រុមប្រឹក្សាខេត្តបក្សសង្គ្រោះជាតិរងការគំរាមសម្លាប់
- ជំទប់ឃុំទី២នៅខេត្តព្រៃវែងចោទមន្ត្រីប៉ូលិសថាគំរាមសម្លាប់
- បក្សសង្គ្រោះជាតិធ្វើពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងការតវ៉ា