Friday, 10 January 2014
សែន ដាវិត
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អង្គការចំនួន ៧ នៅព្រឹកថ្ងៃទី១០ ខែមករា បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដោយទទូចឲ្យមានការដោះលែងលោក វ៉ន ពៅ ដោយព្រួយបារម្ភពីសុខភាពរបស់លោក និងកម្មករ ២៣ នាក់ផ្សេងទៀត ដែលបានចាប់ខ្លួនក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ចកាលពីថ្ងៃ ០២ មករា ឆ្នាំ២០១៣។
អង្គការទាំង ៧ នោះរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA), សម្ព័ន្ធសហគមន៍ កសិករ កម្ពុជា (CCFC), សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) , សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA) , បណ្តាញយុវជនកម្ពុជា (CYN) , បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា(CDWN) , និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)។
បន្ទាប់ពីបាត់ដំណឹងមួយសប្តាហ៍ក្រោយពីការឃុំខ្លួនបណ្ណោះអាសន្ន នៅពន្ធនាគារ មន្ត្រីសិទិ្ធមនុស្ស បានឲ្យដឹងថា មនុស្សចំនួន ២៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលបង្ក្រាបនៅក្នុងកន្លែងពីរ ផ្សេងគ្នា នៅរោងចក្រ យ៉ាក់ជីន និងនៅសួនឧស្សាហកម្ម កាណាឌីយ៉ា ត្រូវបានគេឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ ទី៣ ត្រពាំងផ្លុង ស្ថិតក្នុងខេត្ត កំពង់ចាម ក្បែរព្រំដែន វៀតណាម កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
លោក ហេង សំអូន អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅ ប្រព័ន្ធបានថ្លែងថាលោក វ៉ន ពៅ និងកម្មករមួយចំនួន ២៣ នាក់ទើបតែដឹងថារូបលោកត្រូវបានឃុំឃាំងនៅមន្ទីរអប់រំត្រពាំងថ្លុងស្ថិតនៅក្នុងខេត្តកំពង់ចាមដោយភ្លាមៗយើងមិនបានដឹងព័ត៌មានពីទីកន្លែងឃុំឃាំងនោះទេ។
លោកថា បើគ្មានការដោះលែងណាមួយនោះទេសមាគមនឹងធ្វើបាតុកម្មទាមទារប្រធានសមាគមលោក វ៉ន ពៅ ក្នុងពេលឆាប់ៗខាងមុខ។
ប្រពន្ឋ លោក វ៉ន ពៅ គឺលោកស្រី ប្រាក់ សុវណ្ណារី បានថ្លែងនៅក្នុងសន្និសីទកាសែតថា លោកស្រីមានការព្រួយបាម្ភពីសុវត្ថិភាពស្វាមីអ្នកស្រីដែលនៅបន្ត ជាប់ឃុំដោយអ្នកស្រីអំពាវនាវឲ្យតុលាការធ្វើការដោះលែងរូប លោក និងកម្មករចំនួន ២៣ នាក់ផ្សេងទៀត។
លោកស្រី «ខ្ញុំបារម្ភសុខភាពគាត់មិនដឹងយ៉ាងម៉េចទេនៅក្នុងពន្ឋាគារ មិនមែនជារឿងងាយស្រួលដល់សុខភាពគាត់ដែលរងគ្រោះត្រង់ក្បាល ក្នុងពេលប៉ះទង្គិចគ្នា។ យើងស្នើឲ្យមានការដោះលែងពួកគាត់»។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងកម្មករ ២៣ នាក់ត្រូវបានចាប់ខ្លួន នៅក្នុងព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ា ទាមទារតំឡើងប្រាក់ឈ្នួលអតិប្បរមាចំនួន១៦០ដុល្លារក្នុងមួយខែ ខណៈដែលរដ្ឋភិបាលបានសម្រេចតំឡើង ១០០ ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០១៤ នៅរោងចក្រ យ៉ាកជីន ដោយកងកម្លាំងឆត្រយោង ៩១១ នៅថ្ងៃ ទី២ ខែ មករា ដោយមានការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងកម្មករ ១០ នាក់ និងព្រះសង្ឃចំនួន ៥អង្គ ប៉ុន្តែនៅម៉ោង ១២ យប់ព្រះសង្ឃត្រូវបានដោះលែងវិញ ហើយនៅថ្ងៃទី៣ ក្នុងព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ានៅតាមបណ្តោយផ្លូវ វ៉េងស្រេង ដោយប្រើគ្រាប់កាំភ្លើងពិតបានបណ្តាលឲ្យកម្មករ ៤ នាក់ស្លាប់ និង ១៣ នាក់ត្រូវបានឃាត់ខ្លួន។
លោក វ៉ន ពៅ និងអ្នកទាំង ២៣នាក់ ត្រូវបានតុលាការសម្រេចចោទពីបទបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា៕
តាមសច្ច: យុត្តិធម៍ ត្រូវតែចាប់ទាំងជនល្មើស អ្នកបាញ់សម្លាប់ អ្នកប្រព្រឹត្ត វាយទាត់ធាក់ កម្មករទៅដែរ ទើបមានតម្លាភាព…!?
ឡប់មែនពួកអាមេអង្គការប៉ុន្មាននេះ ម៉េចមិនទាមទារដោះលែងអ្នកទោសផ្សេងទៀតផង?!?!
អីលូវនេះគំរាមធើបាតុកម្មទៀតផង អញ្ចឹងអង្គការទាំង7ជាមេរបស់អ្នកទោសទាំង23នាក់ផង
និងជាសេនាធិការអោយCNRPផង….សូមរដ្ឋាភិបាលពិនិត្យ តាមដានសកម្មភាពអង្គការទាំង7
នេះអោយបានល្អិតល្អន់ផង អាចជាកម្លាំងរបស់CNRP សូមក្រសួងមហាផ្ទៃ មើលលក្ខន្តិកះ
អង្គការទាំងនេះ ចក្ខុវិសយ ទិសដៅ គោលបំណងគេយ៉ាងម៉េចខ្លះ…បើមិនធើតាមអ្វីដែលបាន
សរសេរក្នុងលក្ខន្តិកះទេ សូមដកឬព្យួរអាជ្ញាបណ្ណចេញ…ដើម្បីមានសេរីភាពពេញលេញក្នុងការ
ធើសកម្មភាពដើម្បីបក្សប្រឆាំងតែម្តង…នេះជាទស្សនះរបស់តាទេ សូមទោស…..?!?!?!?