លោក ស៊ូ​ប៊ែ​ឌី​៖ ការប្រើ​ពាក្យ​ប្រឆាំង​ជនជាតិ​វៀតណាម អាច​ធ្វើឲ្យ​កម្ពុជា​ផ្ទុយ​លទ្ធិប្រជាធិបតេយ្យ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា​ ថ្លែងទៅអ្នកព័ត៌មាន​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ តាំង វីដា)

លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា​ ថ្លែងទៅអ្នកព័ត៌មាន​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ តាំង វីដា)

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី យល់ថា ការប្រើប្រាស់​ភាសា​ក្នុងន័យ ប្រឆាំងនឹង​ជនជាតិ​វៀតណាម អាច​នាំឲ្យ​មាន​ការរើសអើង​ពូជសាសន៍ ហើយ​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ​។​

​ក្នុង​អនុសាសន៍ ដែល​លោក​បាន​អាន  ចំពោះមុខ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ស៊ូ​ប៊ែ​ឌី ឲ្យដឹងថា ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង លោក ក៏បាន​លើកឡើង​នូវ​បញ្ហា ដែល​បាន​កើតឡើង ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ភាសា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​វៀតណាម នៅ​ទី​សាធារណៈ​។ លោក​ថា ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​៣ ខែ​មករា អាជីវកម្ម និង​ហាង​វៀតណាម​មួយ​ចំនួន តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​រង​ការបំផ្លាញ​ <<​នៅក្នុង​ជំនួប​ប្រជុំ​របស់​ខ្ញុំ​ជាមួយនឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​បាន​បញ្ជាក់​ផងដែរ​ថា ខ្ញុំ​បាន​គូសបញ្ជាក់​ផងដែរ​ថា ការ​អត់ឱន​ឲ្យ​គ្នា​និង​ភាពសុខដុមរមនា​នៃ​ជាតិ​សាសន៍​គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​អនាគត​លិទ្ធិប្រជាធិបតេ​យ្យ​នៅ​កម្ពុជា ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ដោយ​ភាសា​ប្រឆាំងនឹង​ជនជាតិ​វៀតណាម ដោយ​មាន​ការចោទប្រកាន់​ថា ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើប្រាស់​ជា​សាធារណៈ​>> ។​

​សេចក្តីថ្លែងការណ៍​របស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឲ្យដឹងថា ការប្រើ​ពាក្យ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដើម្បី​បន្តុះបង្អាប់​ប្រជាពលរដ្ឋ​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា បំណង​ទទួលបាន​ការគាំទ្រ​ផ្នែក​នយោបាយ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ពាក្យ “​យួន​” មាន​បង្កប់ ឬ​គ្មាន​បង្កប់​នូវ​អត្ថន័យ​បង្អាប់បង្អោន​នោះ គឺជា​រឿង​ចោទ គឺ​នៅ​ត្រង់​ថា មេដឹកនាំ​នយោបាយ​បាន​ថ្លែង​បែប​រើសអើង និង​រិះគន់​ជា​សាធារណៈ​លើ​ពលរដ្ឋ​វៀតណាម​។​

VOD មិនអាច​ទាក់ទង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានទេ ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោក​មិន​គិតថា ពាក្យ​ថា​យួន​ជា​ការរើសអើង​អី​នោះ​ទេ ព្រោះ​ពាក្យ​នេះ​មានចែង​ច្បាស់ នៅ​ក្នុង​វចនានុក្រម ហើយ​បាន​ប្រើប្រាស់​តាំងពី​យូរ​មក​ហើយ <<​ខ្ញុំ​ថា ខ្ញុំ​មិនដឹង​ពី​ព្រោះ​ខ្ញុំ​ប្រើ​ពាក្យ​ហ្នឹង​តាម​ដូនតា​តាំងតែ​ពី​ដើម​មក អ្នកណា​ក៏​លឺសូ​ពាក្យ​ហ្នឹង​ដែរ ប្រសិនបើ​ពាក្យ​ហ្នឹង​ក្នុង​វចនុ​ក្រម​ទេ ក៏​អត់​មាន​អ្នកណា​ប្រើ​ដែរ ហើយ​ពាក្យ​ហ្នឹង​មែន​ពាក្យ​បង្កើត​ថ្មី​ណា គឺជា​ពាក្យ​ដែល​ប្រើ​យូរ​មក​ហើយ​>> ។​​

​អ្នកវិភាគ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ការដែល​លោក​ស៊ូ​ប៊ែ​ឌី លើកឡើង បែបនេះ​ព្រោះ​អង្គការសហប្រជាជាតិ​មិន​ចង់ឲ្យ​មាន​ការរើសអើ​ង​ពូជសាសន៍  ជា​ការត្រឹមត្រូវ​។​ ប៉ុន្តែ​លោក​បណ្ឌិត​រូបនេះ ក៏​ស្នើឲ្យ​អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញ ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​វៀតណាម​ដែល​ធ្វើទុក្ខបុកម្នេញ​ដាក់​ខ្មែរ​កម្ពុជា​ក្រោម​បច្ចុប្បន្ន <<​ធម្មតា​លោក​ជា​អាជ្ញាកណ្ដាល​មាន​ភារកិច្ច​មក ពិនិត្យ​នៅ​កម្ពុជា​ចឹង​ភារកិច្ច​របស់​គាត់​តែ​កម្ពុជា​ទេ ចឹង​វា​ត្រូវ​អង្គការ​សហប្រជាជាតិ​ដទៃ​ទៀត​ដែល​ត្រូវ​ត្រួតពិនិត្យ​នៅ​វៀតណាម​ហ្នឹង​គាត់​បាន​លើកឡើង​ពី​ខ្មែរ​កម្ពុជា​ក្រោម​ទេ គាត់​បាន​លើកឡើង​ពី​ពាក្យ​ថា ខ្មែរ ពាក្យ​ថា កម្ពុជា​ហ្នឹង​ទេ យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា ប៉ុន្ដែ​គេ​មិន​ដែល​ហៅថា ប្រជាជន​ខ្មែរ​ទេ គេ​ហៅថា ប្រជាជន​កម្ពុជា ប្រជាជន​ទៅ​ជា​ប្រទេស អាហ្នឹង​បើ​យើង​កាត់​បាន កាត់​បាន​ដូច​តែ​គ្នា ថា​ហេតុ​អី​មិន​ថា ប្រជាជន​ខ្មែរ​ទៅ​>> ។​

​លោក​សុខ ទូច យល់ថា ការដែល​លោក សម រង្ស៊ី ប្រើ​ពាក្យ​យួន​នេះ មិនមែន​មានន័យ​រើសអើង​ពួជ​សាសន៍​ទេ ព្រោះនេះ​ជា​ភាសារ​និយាយ មិនមែន​ភាសារ​សរសេ​រ​ផ្លូវការ​នោះ​ទេ​។ 

​តាមរយៈ​ការបញ្ចេញ​មតិ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក សង្កេតឃើញថា ភាគច្រើន អះអាងថា ពាក្យ “​យួន​” ពុំមែន​ជា​ពាក្យសម្តី​បង្អាប់បង្អោន​ឬ​រើសអើង​ជាតិ​សាសន៍​នោះទេ​៕

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

27 Responses to "លោក ស៊ូ​ប៊ែ​ឌី​៖ ការប្រើ​ពាក្យ​ប្រឆាំង​ជនជាតិ​វៀតណាម អាច​ធ្វើឲ្យ​កម្ពុជា​ផ្ទុយ​លទ្ធិប្រជាធិបតេយ្យ​​"

  1. អ្នកធ្វើស្រែ says:

    នេះគ្រាន់តែជាល្បិចញុះញង់មួយប៉ុណ្ណោះ។នៅមានឧបាយកលឧក្រិដ្ឋជាច្រើនទៀតដែលCNRP រៀបចំឡើងដើម្បីញុះញង់បង្ករភាពវឹកវរដល់សង្គមជាតិទាំងមូល។រាល់សកម្មភាពទាំងអស់របស់ CNRP​ ទោះជារូបភាពណាក៍ដោយគឺពោរពេញទៅដោយការរំលោភបំពានដោយហឹសា។ ការបញ្ចេញមតិតាមគេហទំព័រមានតែការជេរប្រទេចរើសអើងគ្រប់បែបយ៉ាង គំរាម សម្លុត បង្ខំ ញុះញង់………..សកម្មភាពជាក់ស្ដែងគប់ដុំថ្ម វាយកម្ទេច ដុតបំផ្លាញ តបតជាមួយកម្លាំងសមត្ថកិច្ច បំពានលើសិទ្ធិអ្នកដទៃបិទផ្លូវ បំពានលើរនាំងហាមឃាត់………….ផ្នែកផ្នត់គំនិតគឺប្រកាន់ខ្ជាប់នូវ អស្មិមានះចចេសរឹងរូសអាត្មានិយម មិនគោរពច្បាប់រដ្ឋសាបព្រោះលទ្ធិអនាធិបតេយ្យ……….។ ពេលវេលាគឺល្មមគួរដល់ការណ៍ត្រូវបញ្ចប់ហើយ!!???

  2. បរិមី ព្រ:វិហារ says:

    Prof. Subedi may not read or fully understand this kind of term from bottom of his heart as Khmers, this term gives a real root of hatric of Khmers with Vietnamese, want to destroy, want to kill and want to do all kind of bad things with Vietnamese if it is possible. We strongly believe that with this term, if CNRP were win in election on 28 July 2013 Cambodia can label each other with this term which lead to kill each others. This is not a dream or sentiment, but it is a real practice based on cambodian past experiences which occurred a few times already. With this term and if we wish to prevent the worst thing happens again in Cambodia, we must treat Sam Ransy and Khem Sokha as real criminal leaders. This is very high risk for Cambodia. If they won election Cambodia is going to have a civilian war and war against Vietnam straight away!? Prof. Subedi, you cannot feel and predict this situation, but for most Cambodian people do see this clearly.

  3. 12345 says:

    អាយួន,,ហាហា-

  4. Kay says:

    For god shake you are on the youn side .I heard youn word since i were born if youn don’t come and live in our country and look down khmer peolpes rob our land do some thing bad to khmer .youn is heritage enemy of khmer .look Combodia Krom for example.

  5. អង្គរធំ says:

    យួន=វៀតណាម​​ វៀតណាម=យួន

  6. bol says:

    លោក ស៊ូប៊ែឌី ចាត់ទុកថា ការបន្តផ្សព្វផ្សាយពាក្យសម្តីប្រឆាំងនឹងជនជាតិវៀតណាម គឺអាចបណ្តាលឲ្យកើតមាននូវការរំលោភបំពានពូជសាសន៍ សកម្មភាពហិង្សាជាដើម ដែលនាំកម្ពុជា ប្រាសចាកពីលទ្ធិប្រជាធិបតេយ្យ។

    សេចក្តីថ្លែងការណ៍របស់ CCHR ចុះថ្ងៃទី១៨ ខែធ្នូ ឲ្យដឹងថា ការប្រើពាក្យនេះមិនមែនជាលើកទីមួយទេ ដើម្បីបន្តុះបង្អាប់ប្រជាពលរដ្ឋវៀតណាមនៅក្នុងប្រទេសកម្ពុជា បំណងទទួលបានការគាំទ្រផ្នែកនយោបាយ។ សេចក្តីថ្លែងការណ៍បន្តថា ពាក្យ “យួន” មានបង្កប់ ឬគ្មានបង្កប់នូវអត្ថន័យបង្អាប់បង្អោននោះ គឺជារឿងមួយចំណោទ គឺនៅត្រង់ថា មេដឹកនាំនយោបាយបានថ្លែងបែបរើសអើង និងរិះគន់ជាសាធារណៈលើពលរដ្ឋវៀតណាម។
    ___________________________________

    ក្នុងបេសកកម្មលើកនេះ លោក ស៊ូបឺឌី ពិតជាមានការប្រែប្រួលច្រើនណាស់ ។ យើងសង្ឃឹមថា ប្រទេសកម្ពុជាពិតជានឹងអាចរកផ្លូវប្រជាធិបតេយ្យពិតៗបាន នៅពេលខាងមុខ ប្រសិនបើរបាយការណ៍ និងអនុសាសន៍របស់លោក ស៊ូបឺឌី មានតម្លៃសម្រាប់អ្នកនយោបាយ អ្នកច្បាប់ និងអ្នកកិច្ចការសង្គមទាំងឡាយរបស់ខ្មែរ ទាំងអស់គ្នា។
    ក្នុងនាមជាតំណាងពិសេសរបស់អគ្គលេខាធិការ UN របាយការណ៍លោក ស៊ូបឺឌី ត្រូវតែធ្វើយ៉ាងណា មានហេតុផលគ្រប់ជ្រុងជ្រោយ សំដែងចេញប្រកបដោយវិចារណញ្ញាណ សុភវិនិច្ឆ័យ ដើម្បីស្ថាបនានូវគំនិតរួបរួមក្នុងប្រជាធិបតេយ្យពិតមួយ ក្នុងសង្គមខ្មែរ នោះទើបរបាយការណ៍មានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។
    ត្រូវណាស់ ដែលលោក ស៊ូបឺឌីបានសន្មត់ថា « ការប្រើពាក្យប្រឆាំងជនជាតិវៀតណាម អាចធ្វើឲ្យកម្ពុជាផ្ទុយលទ្ធិប្រជាធិបតេយ្យ»។ យើងមិននិយមវៀតណាម ហើយតម្រូវឲ្យខ្មែរទៅចំណុះវៀតណាមឡើយ។ តែខ្មែរមិនត្រូវសម្លាប់គ្នា ដោយសារតែការលាបពណ៌គ្នា ដើម្បីមហិច្ឆិតានយោបាយអំណាចរបស់ខ្លួន ដែលនឹងបង្កើតឡើងនូវការស្អប់ខ្ពើមគ្នា និងបង្ខំឲ្យភាគីត្រូវតែការពារខ្លួន ប្រឈមនឹងការវាយប្រហារនោះ ។ ការលាបពណ៌រវាងខ្មែរនិងខ្មែរ មិនបានធ្វើឲ្យវៀតណាមខាត ឡើយ ។ ផ្ទុយទៅវិញ វៀតណាមសប្បាយណាស់ នៅពេលគេឮយើងជេរគ្នាយ៉ាងនេះ។ គេថា «ពួកអាឆ្កួត ពួកអាល្ងើ ពួកហ្អែងស្អប់អញ តែពួកហ្អែងនេះ ធើអីអញ ហ្អែងកាប់ចាក់តែគ្នាឯងសោះ, ទៅ! ពួកហ្អែងជេរគ្នា វ៉ៃគ្នាទៀតទៅ តែកុំមកប៉ះអញ, តែប៉ះអញ …. » ។ រឿងនេះគឺវាអញ្ចឹង។ ក្នុងប្រវត្តិខ្មែរ គឺរឿងនេះហើយ ដែលខ្មែរប៊ិះតែរលាយសូន្យ!
    ឈប់ទៅ ឈប់ប្រើពាក្យនេះទៅ! បើនៅតែប្រើ អ្នកដែលប្រើនោះ គឺជាចារបុរស គឺជាអ្នកធ្វើវិទ្ធង្សនាបំបែកបំបាក់ជាតិ, អ្នកនោះគឺជាអាយ៉ងរបស់វៀតណាមតែម្តង! ។

  7. Former Hia lola says:

    យួន= old វៀតណាម​​. Old វៀតណាម=យួន.
    ​សៀម = Old ថៃ។ Old ថៃ = សៀម​។
    If you call Thai “សៀម” right now, they will break your neck.

  8. lolo says:

    Eskimo = Inuit.
    Perse = Iran.
    Redskin = American netive.
    Paleface or long nose = White people. . .
    If you call them Eskimo, or Perse, or Redskin, or Paleface or long nose, they might break your head.

  9. bol says:

    កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ប្រធាន​CCHR បាន​ផ្ញើលិខិត​ចំហ​មួយ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដោយ​ស្នើ​ឲ្យ​លោក​សូម​ទោស​ជា​សាធារណៈ​ចំពោះ​ការប្រើ​ពាក្យ​នេះ​ដែល CCHR យល់ថា​មាន​លក្ខណៈ​រើសអើង​។ លិខិត​ចំហ​នោះ​ឲ្យដឹងថា លោក សម រង្ស៊ី បាន​ប្រើ​ពាក្យ​នេះ ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុម​អ្នកគាំទ្រ នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​។ បន្ទាប់​ពី​ផ្សព្វផ្សាយ​លិខិត​ចំហ​នេះ CCHR ទទួលរង​ការរិះគន់​ជាច្រើន តាមរយៈ​អ៊ី​ម៉ែ​ល និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដោយ​មាន​មតិ​ជាច្រើន​អះអាង​ថា​ពាក្យ “​យួន​” ពុំមែន​ជា​ពាក្យសម្តី​បង្អាប់បង្អោន​នោះទេ​។ តែ​លោក សម រង្ស៊ី បាន​បដិសេធ និង​បញ្ជាក់​ថា លោក​មាន​បំណង​លើកតម្កើង​តម្លៃ​ស្ត្រី​ទេ​៕​
    ________________________________

    លោក អ៊ូ វិរៈ ធ្វើបានល្អណាស់។
    ខ្ញុំសូមអបអរចំពោះការបង្ហាញទស្សនៈរបស់លោកនាពេលកន្លងមកនេះ។
    សូមលោកខិតខំធ្វើយ៉ាងណា នៅឲ្យបាន«កណ្តាលនៃបញ្ហា» សម្រាប់ជាផលប្រយោជន៍សង្គមខ្មែរទាំងមូល ពុំមែនដើម្បីទស្សនៈរបស់ភាគីបក្សតែម្ខាង ឬក៏មហិច្ឆិតារបស់អ្នកនយោបាយណាម្នាក់ ឲ្យសោះ។ ឬក៏លោកសង្ឃឹមបានប្រយោជន៍អ្វីពីបក្សណាមួយ? បើសិនជាលោកចង់បានមែន មិនលំបាកទេ គឺត្រូវបែរឲ្យចំ និងចូលឲ្យដល់តែម្តង។
    ពាក់ថាកណ្តាល ពុំមែនមានន័យថា ត្រូវ « ចាក់ខ្សែ » ឡើយ។ ផ្ទុយទៅវិញ គឺជា «អាជ្ញា» ដែលឃើញខុស ត្រូវទាញ តែបើឃើញត្រូវ កុំបញ្ចើចបញ្ចើរ ឲ្យសោះ។ សំខាន់កុំរុញស្ថានភាពប្រទេសឲ្យធ្លាកក្នុងភាពអន្ធការ។
    បើលោកធ្វើបាននូវសំណូមពរនេះ ឈ្មោះរបស់លោក នឹងមានតម្លៃគ្រប់ទីកន្លែង និងគ្រប់ពេល។ ខ្ញុំសូមគោរពដោយស្មោះ៕

  10. ខ្មែរស្លូត says:

    ទោះបីពលរដ្ឋខ្មែរប្រើពាក្យ យួន សម្រាប់ហៅជំនួសពាក្យថា វៀតណាម ក្ដីវាគ្មានអ្វី
    ត្រូវចាត់ទុកថាជាពាក្យរើសអើងនោះទេ ព្រោះយើងក៏ធ្លាប់បានព្ញជនជាតិ យួន ឬ
    វៀតណាម ដែលទើបមករស់នៅក្នុងស្រុកខ្មែរក្រោយឆ្នាំ ៧៩ មានប្រើពាក្យ យួន
    ផងដែរ ដូចពាក្យថាខ្ញុំមានដើមកំណើតនៅស្រុកយួន។ល។
    ហេតុអ្វីបានជាខ្មែរមួយចំនួនឈឺចាប់ជាងយួន នៅពេលលឺខ្មែរណាម្នាក់ប្រើពាក្យ
    យួននេះទៅវិញ។ បើមិនអស់ចិត្ត សូមអានសៀវភៅពង្សាតាខ្មែរ តើអ្នកនិពន្ធជំនាន់
    នោះប្រើពាក្យអ្វី? យួនឬវៀតណាម? ឬបើឲ្យកាន់តែច្បាស់សូមមើលវចនានុក្រម
    សម្ដេច ជួន ណាត។

  11. Basac says:

    ខ្ញុំគិតថាការឡើងរបស់លោកស៊ូប៊ែឌី មានន័យល្អណាស់ ប៉ុន្តែលោកមិនសំដៅត្រង់ទៅលើពាក្យថា​

    យួននោះទេ ថាជាពាក្យញុះញុង។ លោកបានបង្ហាញជំហរអព្យាក្រិតដែលនេះជារបៀបធ្វើការងារ

    ប្រកបដោយវិជ្ជាជីវៈ មិនដូចអ្នកខ្លះដែលចោទថាគាត់មានការលម្អៀងនោះទេ។ គាត់ធ្វើការក្នុងនាម

    អង្គការសហប្រជាជាតិ ទាំងមូល។

  12. សារិកា says:

    តាមវចនានុក្រមខ្មែរ​របស់សម្តេចសង្ឃជួនណាត៖
    យួន៖(ន) ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន៖ យួនតុងក័ង,​យួនអណ្ណាម, យួនកូស័ងស៊ីន, ពាក្យសាមញ្ញច្រើនហៅ​ យួនតុងក័ងថា យួនហាណូយ, យួនអណ្ណាមថា យួនហ្វេ, យួនកូស័ងស៊ីនថា យួនព្រៃនគរ។

    ប្រហែលត្រូវបន្ថែមថា៖ យួនកម្ពុជាថា យួនភ្នំពេញ។
    បើហៅយួនខុស គួកែប្រែវចនានុក្រមជាមុនសិន។

    វាទៅជាយួនមិនតវ៉ា បែជាមិនមែនយួនតវ៉ាទៅវិញ។យួនវាសើចអាយ៉ះគូថហើយ។
    កុំយួនជាងយួន។

  13. you says:

    ស៊ូ​ប៊ែ​ឌី​ becomes lop de houey

  14. Dont understand says:

    We khmers call Youn for along time. Thai and Laos also call them Youn for a long time. and now you want to forbit from calling Youn. Question: who are you? Are you Youn? If you are Youn that make sense. But you are not. And Youns do not say anything publicly or internationally. So what the matter now.
    well if Youn mind and don’t want us to call Youn, just tell us. We will call you Vietnam. But I tell you it is beautiful from the inside, not the word people call you. Some people call Vietnam but still that mean Viet Toek Viet Dey, It’s true even in Thai Laos language.
    Once again we call you Youn it doesn’t mean that we look down on you. But it just the way in our language. Youn or Vietnam but you still want to invade others’ land it still bad. now let forget our the past Youn or Vietnam are the same. The thing is please stop invading others’ land, That’s good.

  15. Communist says:

    គ្មានអាណាគេចង់លឺឬចង់ស្តាប់អស់លោកពន្យល់បកស្រាយពាក្យថា”យួន”តាមវចនានុក្រម
    ឬគ្រាមភាសាស្អីនោះទេ …អស់់លោកអ្នកចេះអើយ…ខួរគេជាខួរបង្កង ខួរអស់លោកជាខួរ
    ទេវតាចែកអោយឬ???….ម៉េចប្រមាថអ្នកផ្សេងខ្លាំងម្លេះ?!?!?!?

  16. See says:

    អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញ ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​វៀតណាម​ដែល​ធ្វើទុក្ខបុកម្នេញ​ដាក់​ខ្មែរ​កម្ពុជា​ក្រោម​បច្ចុប្បន្ន

  17. Country Student says:

    Dear Mr. Subedi,

    Many thanks for your great work, Cambodian people very appreciate it.
    Youn does not mean bad in Cambodian language; to all Cambodians who are in the right mind Youn mean Vietnamese and it’s nothing more than that. In contrast, Youn in Vietnam are calling us, Cambodian, “Thang Meing” which is insulting in Vietnamese language, please make a note to that.
    Cambodian does not discriminate against all Vietnamese; Cambodian only against bad Vietnamese who plot on Cambodia by aggression, swallowing, expansionism taking over the whole Cambodia, genocide, eliminating our raise of origin etc….
    The bad Vietnamese took Champa, Kampucheakroam which is part of our land, and Lao. Nowadays it keeps on encroach border of our remained country; sending illegal Youn immigrants every day. Presently, Hun Sen government is under Vietnamese colony typically in a modern day.
    Due to the above issues, Cambodians are too worried; they talk to each other about it and want to do self-defend. When the people of Cambodian raise their concern to these issues, they are being accused of being racism toward Vietnamese. This is extremely unfair to my beloved Cambodian; in fact the word “racism” used to describe Cambodian people who are the true victims of Youn aggressors are the dirty political tactic by Youn and its puppet; such word being used to cover up and scare Cambodian not to stand up and liberate their country from aggressor.

    When one country being aggressed, encroached border, invaded by large number of illegal immigrants and colonized, and for the near future will becoming a minority on their own land by a bigger and stronger next door nation, the people of the victimized country just worry about it, talk about it, and want to protect themself accused of racism, that is a really unfair.

    In general Cambodian can be friend to good Vietnamese; we can love, live and work together no problem

    If Vietnamese gives up its old fashion idea, by not continue to aggress Cambodia, stop forcing us to join Indo China Federation lead by Viet , respect Cambodia sovereignty and independent state, stop illegal immigrants, Cambodia will consider Vietnamese as best friend of all in the world.

  18. អ្នកតាដោះក្រមំ says:

    នៅបឹងទន្លេសាប ឆ្នុកទ្រូ ផាត់សណ្តាយភូមិកំណើតបងថ្លៃខ្ញុំ ហើយចុងឃ្នាសស្រុកខាងប្រពន្ធខ្ញុំ ហើយបច្ចុប្បន្នយើងនៅជើងភ្នំដោះក្រមុំ សែនមនោរម្យ មណ្ឌលគិរី ។អ្នកនៅជុំវិញយើងភាគច្រើនយួនប្ញវៀតណាមនេះដែលកំពុងរកសុីលក់កាហ្វេ គុយទាវ ជាងផ្ទះ បើកសិប្បកម្មឈើ ទិញឈើនិងលក់ឈើប្រណិត កាប់ឈើ ពួកគេនិយាយគ្នាជាមួយយើង ប្ញគ្នាគេ ថា​ជាយួន ថាវៀតណាម មិនដាច់ពីមាត់ ។ខ្ញុំសួរគេថា អ្នកអែងហៅខ្លួនអែងថា យួនៗ វៀតណាមៗ ចុះបើខ្ញុំហៅអ្នកថា យួន តើខឹងទេ? យួននិងវៀតណាមដូចតែគ្នា អត់ខឹងទេ។ តែកុំហៅខ្ញុំថា អាស្រកីដូងៗ។ បើហៅស្រកីដូង ខ្ញុំខឹង។ នែ= យួនគេមិនខឹងផងហ្នឹង។ ចុះខ្មែរអែងអឺក៏នាំគ្នាឡប់ជួសគេម្លេះ? ឡប់ដល់អ្នកតាយើងទៀតហើយ។

  19. Next Generation says:

    It’s 100% right ​Mr Country student. Khmer people are victims and been accused of racism of the word Youn. This word, we call it for long time, even Youn themselves who were born in Cambodia , they called Youn as well. I remember, I said Vietnam in front of Youn people, they told me to stop saying Vietnam only say Youn, it’s easier. I don’t know what happen to word Youn, is there something wrong, Youn should explain because Youn they know well, may be Youn call us Thang Mieng in the meaning of discrimination or insulting, so that they think that we do the same way to them for the Khmer old proverb Si Leas laas Khluon​ដូចពាក្យចាស់ស៊ីលៀសល្អៀសខ្លួន។
    ដូច្នេះបងប្អូនខ្មែរគួរប្រយត្ន័ពាក្យសំដី ពិសេសអ្នកនយោបាយ​ព្រោះយួនគេមានគ្នាច្រើន មានទាំងអ្នកបង្កប់ធ្វើខ្លួនជាខ្មែរការពារប្រយោជន៍យួន​ ជួយប្តឹងដល់អន្តរជាតិជំនួសជនជាតិយួន គេចាំតែចាប់ថ្នាក់ ដូចពាក្យ សាមញ្ញ​ ថាជាលេសដើម្បីបង្ក្រាបខ្មែរ ទៅជាចោររួចខ្លួនម្ចាស់ជាប់គុក ដូចយើងឃើញរាល់ថ្ងៃស្រាប់

  20. Country Student says:

    Next Generation,
    Thanks, since you can type in Khmer; if you can, please translate my comment to Mr. Subedi into Khmer; so our people can understand and can use my comment idea in responding to those who accuse us for Racism.
    One of the private colleges I go to has never taught Khmer typing. I am too dumb to learn it by myself on line

  21. Old Woman says:

    ដល់គ្រប់គ្នានិយាយឡើងខ្ញុំនឹកដល់សម័យ ប៉ុលពត កាលសម័យនោះប្រធានកងឬមេភូមិឬកម្មាភិបាល ប៉ុលពត មិនដែលហៅយួនទេគេហៅតែវៀតណាម ខ្ញុំភ្ញាក់ដែរតែពុំចាប់អារម្មណ៍ព្រោះសម័យនោះគេលេងពាក្យណាស់ សុទ្ធតែហូបគ្មានញ៉ាំគ្មានពិសារទេ សុទ្ធតែពុកម៉ែ គ្មា់នប៉ាម៉ាក់ទេ ព្រោះជាកំអែលសក្តិភូមិ ជាខ្មាំង។ឡើងដល់ដាច់ប៉ុលពត ខ្ញុំខ្លាចពេកបាក់ស្បាតមិនហ៊ានប្រើពាក្យញ៉ាំទេ នៅប្រើពាក្យហូប ហើយជាមួយយួនខ្ញុំហៅវៀតណាម​ ដល់ពេលខ្ញុំរកស៊ីជាមួយគេៗស្ដីឲ្យខ្ញុំថាចាំបាច់ប្រើពាក្យវៀតណាមធ្វើអី ហៅយួនបានហើយ ស្អែកខ្ញុំចុះស្រុកយួនអ្នកចង់កុម្មង់ អីប្រាប់ខ្ញុំមក ហើយយួនគ្រប់គ្នាដែលខ្ញុំស្គាល់ គេស្ដីថាឲ្យខ្ញុំគ្រប់គ្នា ខ្ញុំឆ្ងល់ដែរបើពាក្យអាក្រក់ម៉េចគេបង្គាប់ឲ្យខ្ញុំនិយាយ​ នឹកឡើងខ្ញុំខ្មាស់ជនជាតិយួន ហើយជនជាតិខ្លះក៏គេល្អគេទទួលស្គាល់ថារដ្ឋាភិបាលធ្វើហួសហេតុមកលើប្រជាជានខ្មែរ ប៉ុន្តែគេក៏មិនដឹងនិយាយយ៉ាងម៉េច ព្រោះស្រុកគេជាស្រុក
    កុម្មុយនិស្ត​វាយ៉ាប់តែខ្មែរមួយចំនួន។
    ខ្ញុំក៏ធ្លាប់ទៅលេងនៅស្រុកយួន យួនចេះខ្មែរ​នៅយួនហៅខ្លួនឯងតែយួនៗ នេះជាការពិតមិនបំផ្លើសព្រោះខ្ញុំចំណាស់នេះហើយ កើតទាន់គ្រប់ជំនាន់ ឮតែពាក្យយួន ហើយមិនយល់ថាយូនជាពាក្យអាក្រក់ទេ កុំឲ្យតែថាយួនកន្ទប​ ស្អីៗទើបជាការប្រមាទ

  22. Next Generation says:

    Dear country Student,

    អរគុណដល់ការឲ្យតម្លៃដល់ខ្ញុំ ប៉ុន្តែការបកបែ្រ វាជាការពិបាកបន្តិចសំរាប់ខ្ញុំៗ អាចមើលយល់អត្ថបទលោក វាមានន័យល្អណាស់ គួរឲ្យស្ដាយ ដែលខ្ញុំបកទៅវាអាចខុសឬប្រាសចាកន័យដើម អាចអ្នកអានយល់ច្រឡំព្រោះខ្ញុំពុំមានវីជ្ជាជីវះខាងបកប្រែ។

  23. ការពិត says:

    រឿងពាក្សយួនវាមានតាំងដើមយូរលង់ណាស់មកហើយបើយើងហៅវៀតណាមថាយួនក៏គេមិនដែលខឹងដែរកុំឲ្យតែហៅគេថា«អាយួន»ទើបគេខឹង។សូម្បីតែមានសាសន៏ណាមួយហៅយើងថា«អាខ្មែរ»ក៏យើងខឹងដែរ។អ្វីដែលយើងចងឲ្យដំបូន្មានដល់ខ្មែរយើងនោះគឺថាសូមកុំជេរខ្មែរគ្នាឯងថាជាយួនពីព្រោះ
    រឿងនេះវាធ្វើឲ្យខ្មែរយើងមិនតិចទេដែលត្រូវគេលាបពណ៏ឲ្យដើម្បីយកលេសសម្លាប់ចោលនាសមយ័
    ប៉ុលពត។

  24. Chourn says:

    Dear Subedi,

    Your present in Cambodia is very valuable for Khmer people to live in peace and real demoracy like other developed countries. However, your important mission to work in Cambodia now is to observe human right abuse by Cambodia gov. killing 5 of workers and abnormal election recently. So your work is not about discrimination like about (YOUN word). This YOUN word is not serious that Khmer people used to call it for generations, especially from our ancestors since 1000 years ago. You should investigate more deeply about this YOUN word before you react or blame to opposition party in Cambodia otherwise your mission this time will be useless. You should interview with or listen more to Khmer people, not just listen only Mr. Ou Virak.

  25. One citizen says:

    ពាក្យថាយួន គឺពិតជាមិនមែនរើសអើងមែន ប៉ុន្តែអ្វីដែលសិទ្ធមនុស្សកំពុងលើកឡើងនេះ សំដៅទៅលើខ្លឹមសារនយោបាយដែលបាននឹងកំពុងផ្សព្វផ្សាយដោយ CNRP.

  26. khmer deum says:

    It doesnt mind with the meaning of the word.The problem is the activities against the people.

  27. Chourn says:

    When people talk the true thing it doesn’t mean to discriminate against to other nations. For example, if the Cambodian gov. doen’t discriminate to other nations, especially to VN to allow them to live and work in Cambodia with safety even illegal migrations but for his own citizen doen’t hesitate to threat and kill out, so from this point how should we see the Cambodian gov. looks like? Can we say the Cambodian gov. being regarded and respected other nation citizen and allow them to destroy everything in Cambodia, but he is being condidered his own people to be his enemy!!! and when the opposition party has said the tue, so this can be said the opposition party’s activities are being discriminated against to VN??????