ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមជនពិការដោយសារការពារជាតិ ត្អូញត្អែ រឿងយឺយ៉ាវក្នុងការបើកប្រាក់សោធននិវត្ដន៍ ដែលខកបានទទួល ចាប់តាំងពីខែតុលា ដល់ ខែធ្នូ ឆ្នាំ២០១៣។
ជនពិការជើង និងដៃ ដោយសារសង្គ្រាម នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោក ជុំ ប៊ុនធឿន ប្រាប់VODនៅថ្ងៃនេះថា ជនពិការ នៅក្រុងស្ទឹងសែនប្រហែលជិត៣០០នាក់ មិនទាន់បើកចូឡនិវត្តន៍ចំនួន៣ខែមកហើយ។ លោកសង្ស័យថា ការយ៉ឺយ៉ាវនេះ ប្រហែលជា អ្នកកាន់លុយយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន។
បុរសពិការជើងមួយរូបទៀត អាយុ ៥០ឆ្នាំ លោក មាស ថាន់ ឲ្យដឹងថា ពួកគាត់ ធ្លាក់ខ្លួនពិការ ដោយសារការពារជាតិ ប៉ុន្ដរដ្ឋាភិបាលមិនយកចិត្ដទុកដាក់ និងផ្ដល់តម្លៃដល់ពួកគាត់ឡើយ។ លោកត្អូញត្អែថា ប្រាក់ខែពួកគេទទួលបានតិចតួច មិនអាចផ្គត់ផ្គង់ជីវភាពបានឡើយ មិនគួរស្ថាប័នពាក់ព័ន្ធ យឺតយ៉ាវបើកលុយឲ្យពួកគេនោះទេ។
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ដកំពង់ធំ លោក ជា ជាតិ មានប្រសាសន៍ថា លោកបានឲ្យផ្នែកហិរញ្ញវត្ថុ ទៅយកប្រាក់ដែលនៅសេសល់ពីក្រសួងមកបើកឲ្យហើយ។ លោកបន្ដថា ការយឺតយ៉ាវនេះ ដោយសារ បច្ចេកទេសដាក់តាមធនាគារមានការរអាក់រអួល ប៉ុន្ដែលោកបដិសេធរឿងយកលុយនេះទៅធ្វើមុខរបរផ្សេងនោះ។
នៅក្នុងឆ្នាំ២០០៨ ប្រទេសកម្ពុជា មានជនពិការប្រមាណជាង១៩ម៉ឺននាក់ ស្មើនឹង១,៤ភាគរយ នៃចំនួនប្រជាជនសរុបជាង១៤លាននាក់។ ក្នុងចំណោមជនពិការទាំងនោះ បុរសមាន៥៦,៣ភាគរយ និងស្ដ្រីមានចំនួន៤៣,៧ភាគរយ។ កុមារពិការពីអាយុ១ឆ្នាំដល់១៨មានចំនួន១៧,៧ភាគរយ ។ ដោយឡែកជនពិការដោយសារគ្រាប់មីន មានចំនួន ៦៤០០០ ស្មើនឹង ៣៣,៣៦ភាគរយ៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
យុទ្ធជន ចូលនិវត្តន៍ ទ្រាំៗ ទៅ រដ្ឋាភិបាល សព្វថ្ងៃ កំពុង រវល់ ពង្រឹងអំណាច បក្សពួក ពុករលួយ
ស្រីស្រា រាល់ថ្ងៃ , ផ្ទះវីឡា ឡាន ស៊ីរី ទំនើប ៗ យ៉ាងសម្បូរណ៍បែប លះ……………….!!!!!!!!!!!
រដ្ឋាភិបាលដែលមានសមាសភាពសំពីងសំពោងតាំងពីលើដល់ក្រោមអីច្ចឹងមិនដឹងជាអង្កាល់រក
លុយត៉ឡើងបើកប្រាក់ខែឲ្យមន្រ្តីរាជការបានជីវភាពល្អប្រសើរទេ។បណ្ដាប្រទេសផ្ដល់ជំនួយក៏ហាក់
ដូចជាស្ងាត់លែងហ៊ានជួយអីធំដុំដូចមុនទៀតហើយព្រោះពុករលួយខ្លាំងពេក។