ក្រសួងមហាផ្ទៃ ហៅ​លោក​រ៉ុង ឈុន ពិភាក្សា​ការងា​របស់​សមាគម​គ្រូបង្រៀន​​

ដោយ៖​ ស៊ុន ណារិន និង សុទ្ធ គឹមសឿន​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់បទសម្ភាសន៍ដល់វីអូឌីនាពេលកន្លងមក (រូបថតដោយ ឡាយ សាមាន)

​ក្រសួងមហាផ្ទៃ អញ្ជើញ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​សហជីព​កម្ពុជា ប្រជុំពិភាក្សា​ការងារ​របស់​សមាគម នៅ​សប្តាហ៍​ក្រោយ​។​

​ការអញ្ជើញ​ពិភាក្សា​ការងារ ធ្វើឡើង​បន្ទាប់​ពី​លោក រ៉ុង ឈុន បាន​ចូលរួម​ដឹកនាំ​កម្មករ​រាប់​ម៉ឺន​នាក់ ធ្វើបាតុកម្ម ទាមទារ​ប្រាក់​ឈ្នួល​គោល​​១៦០​ដុល្លារ និង​ប្រកាស​ឲ្យ​គ្រូបង្រៀន​ចេញ​តវ៉ា​ទាមទារ​ប្រាក់ខែ ២៥០​ដុល្លារ​ក្នុង​មួយខែ ដែល​សកម្មភាព​ទាំងនោះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​។ លោក រ៉ុង ឈុន ក៏​ត្រូវ​បាន​កោះហៅ ឲ្យចូល​ឆ្លើយបំភ្លឺ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ករណី​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ការងារ​អង្គការ មិនមែន​រដ្ឋាភិបាល និង​សមាគម បាន​ផ្ញើ​លិខិត​អញ្ជើញ លោក រ៉ុង ឈុន ដើម្បី​ពិភាក្សា​ការងារ នៅ​ថ្ងៃ​ទី​២០​ខែ​មករា ឆ្នាំ​២០១៤ វេលា​ម៉ោង​១០​ព្រឹក​។​តែ​លោក រ៉ុង ឈុន បាន​ឆ្លើយតប​សុំ​លើក​ពេល​​ប្រជុំ​ពិភាក្សា ដោយសារ​រវល់​ជាប់​បេសកកម្ម​ចុះទៅ​ខេត្ត ។​

VOD មិនទាន់​អាច​ទាក់ទង លោក ប៉ុល លឹម ដើម្បី​អត្ថាធិប្បាយ​បន្ថែម​លើ​ការអញ្ជើញ​ប្រជុំ​ការងារ​នេះ បាន​នៅឡើយ​ទេ​។​

​លោក រ៉ុង ឈុន ប្រាប់​VOD​ថា ការអញ្ជើញ​នេះ គឺ​ដើម្បី​ប្រជុំ​ពិភាក្សា​ពី​រឿង​សមាគម និង​សកម្មភាព ដែលោ​កកំពុងតែ​ធ្វើ ដែល​រង​ការចោទប្រកាន់​ថា ញុះញុង់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​កន្លងមក​។ លោក​បញ្ជាក់ថា​« ការអញ្ជើញ​នេះ ប្រហែល​ជា​ធ្វើឲ្យ​ខ្ញុំ​ភ័យ តែ​ខ្ញុំ​មិន​បារម្ភ​អ្វី​ទាំងអស់ អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ធ្វើ​វា​រហូត​ដល់​ទទួល​បាន​ជោគជ័យ​»​។

​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០០០ ដែល​មាន​សមាជិក​ជាង​៧០០​នាក់​នៅ​ទូទាំង​ប្រទេស​។​

​កន្លងទៅ ក្រសួងមហាផ្ទៃ ព្រមាន​លុបឈ្មោះ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ របស់​លោក​រ៉ុង ឈុន ចេញ​ពី​បញ្ជី ដោយ​ចោទ​ថា សមា​គម​​នេះ ធ្វើ​សកម្មភាព​បម្រើ​នយោបាយ​ឲ្យ​គណបក្សប្រឆាំង ខុស​ពី​លក្ខន្តិកៈ របស់​សមាគម​។​

​លិខិត​ដែល​យោង​តាម​ចំណា​ឯកភាព​របស់ លោក ស ខេង បាន​ព្រមាន​ថា បើ​ប្រធាន​សមាគម​រូបនោះ​មិន​បញ្ឈប់​សកម្មភាព​នេះ​ទេ ក្រសួងមហាផ្ទៃ នឹង​លុបឈ្មោះ​សមាគម​នេះ​ចេញ​ពី​បញ្ជី​។​

​កន្លងទៅ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា អ្វី​ដែល​លោក រ៉ុង ឈុន ធ្វើ​ខុសច្បាប់ នោះ​គឺ​ដោយសារ ប្រធាន​សមាគម​រូបនោះ បាន​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ខុស នឹង​លក្ខន្តិកៈ​របស់​សមាគម ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ឆ្នាំ​២០០១៖"​កន្លង​មក​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​បាន​ធ្វើ​សម្មត​កម្ម​ប្រឆាំង​នឹង​ការបោះឆ្នោត ជា​រឿង​គណ​បក្ស​ដែល​ជា​រឿង​នយោបាយ ដល់​ចុង​ក្រោយ ឃើញ​គាត់​ទៅ​រួមគ្នា​ជាមួយ​គណបក្ស​ហ្នឹង​ទៅ បានន័យថា​គាត់​ទៅ​ធ្វើ​នយោបាយ​អាហ្នឹង វា​ខុស​​ទៅនឹង​លក្ខន្តិកៈ​របស់​គាត់​"៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "ក្រសួងមហាផ្ទៃ ហៅ​លោក​រ៉ុង ឈុន ពិភាក្សា​ការងា​របស់​សមាគម​គ្រូបង្រៀន​​"

  1. ipad5 says:

    this guy needed education camp – can’t let him run faked union group any longer ,,
    this guy is Khmer vietminh

  2. អ្នកធ្វើស្រែ says:

    ខ្ញុំធ្លាប់ឮគ្រូៗនិយាយថាមានសមាគមន៍គ្រូជួយគ្នាពេលទទួលមរណភាព។ចុះឥឡូវនេះអារ៉ុងឈុន គេបង្កើតសមាគមន៍គ្រូបង្រៀនឯករាជ្យ ខ្ញុំឆ្ងល់ណាស់ហេតុដូចម្ដេចបានជាក្រសួងមហាផ្ទៃ អនុញ្ញាតិឲ្យវាធ្វើផ្ដេសផ្ដាសតាមចិត្តដូច្នេះ???តាមគេនិយាយសឹងគ្រប់មាត់ថាអារ៉ុងឈុននេះវា ញុះញង់ក្នុងជួរគ្រូឱ្យមិនបង្រៀនសិស្ស។ក្រុមអាសម្អុយរ៉ុងឈុននេះបង្រៀនសិស្សមិនបានត្រឹម ត្រូវទេ ចុះហេតុដូចម្ដេចបានជាក្រសួងអប់រំមិនបណ្ដេញវាចោល???​ ក្រុមអារ៉ុងឈុននេះវាបំផ្លាញគុណភាពអប់រំយូរណាស់មកហើយ​ អានេះដឹងតែពីធ្វើកូដកម្ម បាតុកម្ម មិនចេះចប់មិនចេះហើយតើក្រសួងអប់រំមានច្បាប់មានទម្លាប់ដែរឬទេ???តើអង្គការណា?អន្តរជាតិណាគាំទ្របង្កើតឱ្យអានេះបំផ្លាញគុណភាពអប់រំរបស់ខ្មែរ??ឆ្ងល់ណាស់ខ្ញុំ??!!…….

  3. អ្នកធ្វើស្រែ says:

    ខ្ញុំធ្លាប់ឮគ្រូៗនិយាយថាមានសមាគមន៍គ្រូជួយគ្នាពេលទទួលមរណភាព។ចុះឥឡូវនេះអារ៉ុងឈុន គេបង្កើតសមាគមន៍គ្រូបង្រៀនឯករាជ្យ ខ្ញុំឆ្ងល់ណាស់ហេតុដូចម្ដេចបានជាក្រសួងមហាផ្ទៃ អនុញ្ញាតិឲ្យវាធ្វើផ្ដេសផ្ដាសតាមចិត្តដូច្នេះ???តាមគេនិយាយសឹងគ្រប់មាត់ថាអារ៉ុងឈុននេះវា ញុះញង់ក្នុងជួរគ្រូឱ្យមិនបង្រៀនសិស្ស។ក្រុមអាសម្អុយរ៉ុងឈុននេះបង្រៀនសិស្សមិនបានត្រឹម ត្រូវទេ ចុះហេតុដូចម្ដេចបានជាក្រសួងអប់រំមិនបណ្ដេញវាចោល???​ ក្រុមអារ៉ុងឈុននេះវាបំផ្លាញគុណភាពអប់រំយូរណាស់មកហើយ​ អានេះដឹងតែពីធ្វើកូដកម្ម បាតុកម្ម មិនចេះចប់មិនចេះហើយតើក្រសួងអប់រំមានច្បាប់មានទម្លាប់ដែរឬទេ???តើអង្គការណា?អន្តរជាតិណាគាំទ្របង្កើតឱ្យអានេះបំផ្លាញគុណភាពអប់រំរបស់ខ្មែរ??ឆ្ងល់ណាស់ខ្ញុំ??!!…….។ ជាការជាក់ស្ដែងម្យ៉ាងទៀតក្រុមអានេះតែងតែធ្វើសកម្មភាពគ្រប់យ៉ាងនិងគ្រប់ពេលវេលាស្របគ្នា ជាមួយនឹងសកម្មភាពរបស់CNRPតើយ៉ាងណាដែរចំពោះបញ្ហាទាំងនេះ????ដល់ពេលវេលាណា មួយដែលមាតាបិតាអាណាំព្យាបាលសិស្សទ្រាំលែងបានគេលេងផ្លូវកាត់ពួកអ្ហែងដឹងគ្នាហើយ!!!