យុទ្ធនាការប្រឆាំងការឃុំខ្លួនមនុស្ស ២៣នាក់ នៅមន្ទីរកែប្រែ ម៣ ក្នុងខេត្តកំពង់ចាម បានផ្ទុះឡើងជាបន្តបន្ទាប់ ក្រោយពីបានចាប់ខ្លួនរួចមក។ ជាក់ស្ដែង គិតមកដល់ពេលនេះ មានពលរដ្ឋខ្មែររស់នៅតាមបណ្ដាប្រទេសយ៉ាងហោច ១១ប្រទេសហើយដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការឃុំខ្លួនមនុស្សទាំង ២៣នាក់នេះ។
ដោយ ម៉ម មុនីរតន៍
វិទ្យុអាស៊ីសេរី
2014-01-17

សហគមន៍បឹងកក់ ដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា សុំអន្តរាគមន៍ឲ្យដោះលែងមនុស្ស២៣នាក់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ RFA/Uon Chhin
នៅថ្ងៃនេះដែរ ក្រុមសហគមន៍បឹងកក់ និងសហគមន៍ផ្សេងទៀត បានទាមទារដូចគ្នាដែរ ដើម្បីឲ្យរដ្ឋាភិបាល និងតុលាការទម្លាក់ការចោទប្រកាន់អ្នកទាំង ២៣នាក់ ដោយគ្មានលក្ខខណ្ឌ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី និងអ្នកតស៊ូមតិមកពីសហគមន៍ផ្សេងៗទៀតប្រហែល ១០០នាក់ បានយកញត្តិដាក់តាមស្ថានទូតនានាប្រចាំកម្ពុជា និងស្ថាប័នអន្តរជាតិពាក់ព័ន្ធមួយចំនួន ដើម្បីស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលទាមទារឲ្យដោះលែងមនុស្ស ២៣នាក់ ដោយគ្មានលក្ខខណ្ឌនៅព្រឹកថ្ងៃទី១៧ មករា។
អ្នកស្រី យ៉ោម បុប្ផា តំណាងស្ត្រីបឹងកក់ ក្នុងចំណោមស្ត្រីផ្សេងទៀតដែលបានចូលរួមទៅដាក់ញត្តិថ្លែងនៅមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ជាទីប្រមូលផ្ដុំថា យុទ្ធនាការនេះ គឺដើម្បីស្នើសុំឲ្យស្ថានទូតជួយពន្លឿនទៅរដ្ឋាភិបាលឲ្យដោះលែងអ្នកទាំង ២៣នាក់ មកវិញដោយគ្មានលក្ខខណ្ឌ។ អ្នកស្រីបន្តថា ចំពោះស្ថានទូតដែលនឹងត្រូវដាក់ញត្តិនេះ សំដៅតែស្ថានទូតណាដែលគោរពសិទ្ធិមនុស្សប៉ុណ្ណោះ។
«សំឡេង»
ស្ថានទូតប្រចាំប្រទេសកម្ពុជា និងស្ថាប័នអន្តរជាតិមួយចំនួន ដែលពលរដ្ឋស្នើសុំអន្តរាគមន៍នោះមានជាអាទិ៍ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស កូរ៉េខាងត្បូង ធនាគារពិភពលោក និងការិយាល័យប្រតិភូសភាពអឺរ៉ុប។ តំណាងនៃស្ថាប័នទាំងនោះបានចេញមកទទួលញត្តិរបស់អ្នកភូមិបឹងកក់ នៅព្រឹកថ្ងៃទី១៧ មករា។ ប៉ុន្តែ ការទទួលញត្តិនេះមិនត្រូវបានមន្ត្រីស្ថានទូតទាំងនេះអះអាងថា នឹងឆ្លើយតបដូចការចង់បានរបស់ក្រុមអ្នកតវ៉ា ឬយ៉ាងណានោះទេ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានភ្លាមៗទេពីមន្ត្រីរដ្ឋាភិបាល ជុំវិញបញ្ហានេះ។ ចំណែកមន្ត្រីស្ថានទូតមួយចំនួន ក៏ពុំអាចស្នើសុំការឆ្លើយតបបាននៅឡើយដែរ នៅថ្ងៃទី១៧ មករា។
ជាប់ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ឯណោះវិញ រាប់រយនាក់ បានធ្វើបាតុកម្មដែរនៅមុខវិមានរដ្ឋាភិបាលរបស់ខ្លួន ក្នុងទីក្រុងខែនបើរា (Canberra) នៃរដ្ឋញូវសៅវ៉ែល (New South Wale) គឺដំណាលគ្នានឹងអ្នកភូមិបឹងកក់ នាំគ្នាតវ៉ាប្រឆាំងការចាប់ខ្លួន និងទាមទារឲ្យដោះលែងមនុស្ស ២៣នាក់ ដោយគ្មានលក្ខខណ្ឌនេះ។ បាតុកម្មរបស់ពលរដ្ឋអូស្ត្រាលី ដើមកំណើតខ្មែរនេះ ធ្វើឡើងក្នុងរយៈពេល ៧ថ្ងៃក្រោយពីពលករកម្ពុជា ជាង ១ពាន់នាក់ នៅទីក្រុងអាន់សាន់ ប្រទេសកូរ៉េខាងត្បូង ក៏ទាមទារដូចគ្នានេះដែរ និងជាងមួយសប្ដាហ៍ទៀត នៅតាមបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេសថៃ អង់គ្លេស សហរដ្ឋអាមេរិក ចិន ហ្វីលីពីន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា អាល្លឺម៉ង់ និងប្រទេសទួរគី។
ដោយឡែក ក្រុមស្ត្រីបឹងកក់ ឯណេះវិញ ដែលចូលរួមក្នុងយុទ្ធនាការនេះដែរ ថ្លែងថា ពួកគេស៊ូលះបង់អាយុជីវិត ដើម្បីទាមទារយុត្តិធម៌មកវិញ ជាពិសេស ជំរុញឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មកររោងចក្រ ដែលត្រូវចាប់ខ្លួន ២៣នាក់ ក្នុងអំពើហិង្សាដែលសមត្ថកិច្ចចម្រុះប្រដាប់អាវុធបង្ក្រាបបាតុកម្ម កាលពីដើមខែមករា កន្លងទៅនេះ។
«សំឡេង»
អង្គការសង្គមជាតិ និងអន្តរជាតិ ៦៥ស្ថាប័ន កាលពីថ្ងៃទី១៣ មករា បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើកម្លាំងបាញ់បង្ក្រាបប្រឆាំងក្រុមអ្នកតវ៉ា ដើម្បីដោះស្រាយបញ្ហា និងទាមទារឲ្យដោះលែងមនុស្ស ២៣នាក់វិញដោយគ្មានលក្ខខណ្ឌ។ ចំណែកសហជីពកម្មករធំៗចំនួន៩ កាលពីថ្ងៃទី១៦ ក៏បានទាមទារអោយដោះលែងអ្នកទាំងនោះដែរ។ អ្នកទាំង ២៣នាក់ ដែលរួមទាំងប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផង និងសកម្មជនសិទ្ធិមនុស្សមួយចំនួនទៀត ត្រូវឃុំខ្លួននៅមន្ទីរកែប្រែ ម៣ ត្រពាំងផ្លុង ខេត្តកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ម៉ម សូណង់ដូ សុំពន្យារពេលជួបពិភាក្សាជាមួយក្រសួងព័ត៌មាន
- សហជីពសេរីកម្មករនៅតែមានគម្រោងហែក្បួនប្រារព្ធខួប១០ឆ្នាំរបស់លោក ជា វិជ្ជា
- តំណាងរោងចក្រច្រានចោលការអំពាវនាវរបស់អ្នកបញ្ជាទិញទំនិញអន្តរជាតិ
- លោក ស៊ូប៊ែឌី បារម្ភពីការប្រើពាក្យប្រឆាំងនឹងជនជាតិវៀតណាមនៅតាមសាធារណៈ
- សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលចំពោះការឃុំមនុស្ស២៣នាក់នៅឆ្ងាយពីភ្នំពេញ
- សមាគមអ្នកបញ្ជាទិញជំរុញឲ្យបញ្ចប់ជម្លោះរឿងប្រាក់ខែកម្មករ
- ថៅកែរោងចក្រ១៦៤ប្ដឹងសហជីពនិងសមាគម៦ឲ្យសងការខូចខាត
- លោក ស៊ូប៊ែឌី គាំទ្រឲ្យកម្ពុជាបោះឆ្នោតឡើងវិញបើបក្សទាំងពីរឯកភាពគ្នា
- មេធាវីអង្គការធានាអ្នកជាប់ឃុំ២២នាក់នៅត្រពាំងផ្លុងឲ្យនៅក្រៅឃុំ
these peoples are troubled maker to society ,, poor knowledge
U.S. just voted to cut funds to Cambodia due to FRAUDULENT vote in JULY OF 2013. This action is not a good sign for CPP, now its just a vote to cut money. One thing for sure though, American people do not like to see dictator beating, jailing, killing innocent khmer people and monks. If CPP keep these criminal actions against humanity…no telling what the next vote will be for…but rest assure, it won’t be very good for uncle Hun Xen and CPP. It will be a worse nightmare – running to hide for sleeping, peeing, pooing, hidding body heat signatures each and everyday…that is not good especially for the guy in the wheelchair looking for amnesty. Best CPP chips in some money and get your party president a motorize “all terrain” wheelchair, and make sure wheelchair motor is not heat emitting. Amnesty deal for CPP murderers, all CPP must rot in jail and your bodies thrown out to sea for the sharks to feed on, no rights to bury in Cambodia.
Hmmm…didn’t Pol Pot had to run and hide what a familiar scenario??? Oh, it must be karma…what goes around comes around. L