សភា​អឺរ៉ុប អំពាវនាវ​ឲ្យ​តំណាង​ជាន់ខ្ពស់ ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នៅ​កម្ពុជា​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

​សភា​អឺរ៉ុប ស្នើ​ឲ្យ​តំណាង​ជាន់ខ្ពស់ និង​អនុប្រធាន​នៃ​គណៈកម្មការ លោកស្រី Catherine Ashton ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នៅ​កម្ពុជា បន្ទាប់ពី​រកឃើញ​ស្ថានភាព​មិន​ប្រក្រតី​កើតឡើង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ពេញអង្គ សភា​អឺរ៉ុប បាន​យល់ស្រប​នឹង​សេចក្តីសម្រេច​មួយចំនួន​ស្តីពី​ស្ថានភាព​នៅ​កម្ពុជា ដែល​ចុះ​កាលបរិច្ឆេត នៅ​ថ្ងៃ​ទី​១៤​​ខែ​មករា​។​សភា​អឺរ៉ុប បាន​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស លោក​សុរិយា ស៊ូ​ប៊ែ​ឌី  និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​មូល​ដ្ឋាន រួម​មាន​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជួបជុំ​។​

​សភា​អឺរ៉ុប បាន​ថ្កោលទោស​ចំពោះ​ការកាត់ទោស​ទាំងឡាយណា ដែល​មាន​លក្ខណៈ​នយោបាយ ប្រឆាំង​នឹង​ការរិះគន់​នយោបាយ ប្រឆាំង​​​នឹង​គណបក្សជំទាស់ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកការពារ​សិទ្ធិ​ដីធ្លី គួរ​​តែ​​បាន​អនុវត្ត​ការងារ​របស់​គេ ដោយ​មិន​មាន​ការគំរាមកំហែង និង​ការយាយី​។​

​សេចក្តី​សម្រេច បានស្នើ​អាជ្ញាធរ​កម្ពុជា ដោះលែង និង​ប្រាប់​ពី​ព័ត៌មាន​នៃ​កន្លែង​២៣​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន និង​ថ្កោលទោស​ការប្រើ​ប្រាស់​​​ក​ម្លាំង​មិន​សមរម្យ និង​ហួសប្រមាណ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​រង​របួស​កាលពី​ថ្ងៃទី​០២​និង​ទី​០៣​ខែ​មករា​។​

​សភា​អឺរ៉ុប បារម្ភ​ពី​ជម្លោះ​ដែល​កំពុង​បន្ត ទៅលើ​ភាពមិនប្រក្រតី​នៃ​ដំណើរការ​បោះឆ្នោត ដោយ​អំពាវនាវ​ឲ្យ​គណបក្សនយោបាយ ធ្វើការ​ជា​មួយ​គ្នា ដើម្បី​បង្ហាញ​ពី​កំហុស​ឆ្គង ដែល​កើតឡើង និង​យល់ស្រប​ទៅ​លើ​ជំហាន​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​នូវ​ដំណើរការ​បោះឆ្នោត កំណែ​ទម្រង់​​​បញ្ជី​ឈ្មោះ បរិស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កំណែទម្រង់​គជប កំណែទម្រង់​កំណែទម្រង់​ប្រព័ន្ធតុលាការ សភា និង​កិច្ចប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​​​អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​។​

​សភា​អឺរ៉ុប អំពាវនាវ​មាន​ការពិភាក្សា​បន្ត​លើ​ជម្លោះ​ការងារ​ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដោយ​សន្តិ​​វិធី តាម​អាច​ធ្វើទៅបាន ដើម្បី​រក​ដំណោះស្រាយ​លើ​ភាពខុសគ្នា​។​សភា​អឺរ៉ុប ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការកោះហៅ​លោក​សម រង្ស៊ី ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន លោក កឹម សុខា និង​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​នៅឡើយ​ទេ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

10 Responses to "សភា​អឺរ៉ុប អំពាវនាវ​ឲ្យ​តំណាង​ជាន់ខ្ពស់ ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នៅ​កម្ពុជា​​"

  1. Siem Reap says:

    សភាអឺរ៉ុបគ្រាន់តែ ពង្ញាក់អារម្មណ៏ លោក សុរិយាស៊ូប៊ែឌី ប្រយត្ន័ចាញ់ល្បិច “ខ្ចីដាវសំលាប់មនុស្ស របស់សម្តេចតែប៉ុណ្ណោះ”។ សារនេះប្រហែលជាមិនមានអ្វីថ្មីទេសំរាប់ រដ្ឋាភិបាលឯកបក្ស និង អធម្មនុញ្ញភាពនោះទេ។ សភាអឺរ៉ុប បារម្មណ៏នេះត្រឹមត្រូវហើយ ពីព្រោះសម្តេច មានរហ័សនាមថា បុរសខ្លាំងនៃកម្ពុជាដែលពិភពលោកទទួលស្គាល់។រីឯនៅកម្ពុជាសម្តេចក៏មានរហ័សនាមថា បុរសខ្លាំងក្នុងការប្រើយុទ្ធសាស្រ្ត បំបែក ទិញដូរ និងបំផ្លាញផងដែរ ។

  2. O says:

    A KVAK KE THKORTOS KROP KNEAR TER PEL NA ENG CHHOP KVAK KON MI JO KE JOY

  3. ភេទឹកកក says:

    វាដល់ពេលល្មមគ្រប់គ្រាន់ ដែល ពេជឃាត ហ៊ុន សែន ត្រូវ បាយ បាយ ពីអំណាច ហើយត្រូវអូសក ឡើងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ​(អាញ្ញាសិកគឺ នៅ ICC) ។ ឲ្យផឹកស្រារង្វាន់មិនសុខចិត្ត ទាល់តែឲ្យស្រាពិឃាតទើបសុខចិត្តឬ ធ្វើនយោបាយអន់ជាងមនុស្សស្រីទៅទៀត លោកអើយ!!

  4. កុនខ្មែរ says:

    រដ្ឋាភិបាលមិនឈឺក្បាលទេចង់អ្នកឯងថាអីថាទៅពីព្រោះកន្លងមកមិនដែលធ្វើអ្វី
    រដ្ឋាភិបាលកើតផងន្នឹងបានព្រួសឥប្រយោជន៏។

  5. បរិមី ព្រ:វិហារ says:

    ជួយមើលថៃផង ថ្ងៃទី 17 មករា នេះមានអ្នករងរបួសជាង 20នាក់ត្រឹមគ្រាប់បែក 2គ្រាប់ទេ អាចមានមនុស្សរបួសនិងស្លាប់ក្រែលទៀត !

  6. អ្នកធ្វើស្រែ says:

    ហ្វូងឆ្កែដើរព្រុះមិនដឹងយប់មិនដឹងថ្ងៃតាមទីសាធារណៈត្រូវតែទាក់កអូសចូលកន្លែងដោយឡែកវា ជារឿងធម្មតាសំរាប់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ជនទំនើងពើងទ្រូងល្មើសនឹងច្បាប់ បង្ក្រាបបានគ្រប់ពេលវេលា«២៤ម៉ោង»នាទីណាក៍បាន។នីតិរដ្ឋរឹងមាំគឺគ្មានជនល្មើសបើកើតមាន ពេលណាគឺត្រូវតែបង្ក្រាបពេលនោះភ្លាមៗតែម្ដង។នេះជាក្រឹត្យក្រមសំរាប់គ្រប់គ្រងប្រទេស។ បើសមរង្ស៊ីបានអំណាចជាមហាចក្រពត្ត្រាធិរាជនៅស្រុកខ្មែរការបង្ក្រាបអាចលើសនេះក៍អាចថាបាន ដែរ!!!សូមអ្នកហៃអើកុំសូវលោតពេកវាគ្មានបានប្រយោជន៍អាចម៍អីទេ!!!

  7. Country Student says:

    Dear Mr. Subedi,

    Many thanks for your great work, Cambodian people very appreciate it.
    Youn does not mean bad in Cambodian language; to all Cambodians who are in the right mind Youn mean Vietnamese and it’s nothing more than that. In contrast, Youn in Vietnam are calling us, Cambodian, “Thang Meing” which is insulting in Vietnamese language, please make a note to that.
    Cambodian does not discriminate against all Vietnamese; Cambodian only against bad Vietnamese who plot on Cambodia by aggression, swallowing, expansionism taking over the whole Cambodia, genocide, eliminating our raise of origin etc….
    The bad Vietnamese took Champa, Kampucheakroam which is part of our land, and Lao. Nowadays it keeps on encroach border of our remained country; sending illegal Youn immigrants every day. Presently, Hun Sen government is under Vietnamese colony typically in a modern day.
    Due to the above issues, Cambodians are too worried; they talk to each other about it and want to do self-defend. When the people of Cambodian raise their concern to these issues, they are being accused of being racism toward Vietnamese. This is extremely unfair to my beloved Cambodian; in fact the word “racism” used to describe Cambodian people who are the true victims of Youn aggressors are the dirty political tactic by Youn and its puppet; such word being used to cover up and scare Cambodian not to stand up and liberate their country from aggressor.

    When one country being aggressed, encroached border, invaded by large number of illegal immigrants and colonized, and for the near future will becoming a minority on their own land by a bigger and stronger next door nation, the people of the victimized country just worry about it, talk about it, and want to protect themself accused of racism, that is a really unfair.

    In general Cambodian can be friend to good Vietnamese; we can love, live and work together no problem

    If Vietnamese gives up its old fashion idea, by not continue to aggress Cambodia, stop forcing us to join Indo China Federation lead by Viet , respect Cambodia sovereignty and independent state, stop illegal immigrants, Cambodia will consider Vietnamese as best friend of all in the world.

  8. បរិមី ព្រ:វិហារ says:

    Country Student, the word Youn! i believe that its not really assault, it depends how and when we use it and struture it in the way that we’re not in position to inciting anyone, However, I strongly believe that its really assaulted to Vietanmese liked what SAM Ransy spoke in Siem Reap by inciting people to hate Vietnamese with this term, he said that Yourn invaded And stole neighbor lands such as China and Cambodia, Youn is very bad people! This is an assault and hatric word!??

  9. កម្មករ កសិករ says:

    បរមី ព្រះវិហារ ​ក្លែងភេទ, ម្ងៃៗ ​ និយាយអត់ឈប់ ចង់អោយខ្មែរ បង្ហូរឈាមទៀត បានសប្បាយចិត្ត !

  10. Anonymous says:

    Mr country , the one that wants Cambodia to have war is Sam Rainsy not Mr Spirit PREASVEHEAR !
    Sam Rainsy wants to be a Prime Minister so bad. He wants the Khmer people to kill each other you the NRCP don’t see it , but I see it.
    Now that Mr Subedi said in his report that the election in Cambodia is fair and smooth.
    There was no violence or intimidation!