ភាពយន្ត​កម្ពុជា​នឹង​ទទួល​ពាន​រង្វាន់​អូស្កា

Friday, 17 January 2014
Chad Williams
ភ្នំពេញ ប៉ុស្តិ៍

Rithy_Panh

លោក ឫទ្ធី ប៉ាន់ ​​ដែល​​ត្រូវ​បានជាប់​នៅក្នុង​បញ្ជី​ជ្រើស​រើ​សបឋម​ក្នុងបទសម្ភាសន៍ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ឆ្នាំ​មុន។ រូបថត ភ្នំពេញ ប៉ុស្តិ៍

កម្ពុជា​នឹង​ទៅ​ដល់​​ពានរង្វាន់​អូស្កា​ (Oscars)សម្រាប់​ភាព​យន្ត​ដែល​ផលិត​ដោយ​ដោយ​ផលិត​ករ​ខ្មែរ​ដ៏​ឆ្នើម​ តាម​រយៈ​​រឿង​​ “The Missing Picture” របស់​​លោក​នាយក​ ឫទ្ធី ប៉ាន់ ​​ដែល​​ត្រូវ​បានជាប់​នៅក្នុង​បញ្ជី​ជ្រើស​រើ​សបឋម​ កាល​​ពី​ចុង​ខែ​មុន​ ​ជា​មួយ​ក្រុម​ហ៊ុន​ខ្សែ​ភាព​យន្ត​​​ចំនួន​៩​ទៀត ​​​​សម្រាប់​ការ​ទទួល​បាន​ពាន់​រង្វាន់​ ​​ត្រូវ​បាន​​ជ្រើស​រើស​ជា​​​វណ្ណ​កម្ម​​មួយ​​ក្នុង​ចំណោម​​​វណ្ណកម្ម​​ចុង​ក្រោយ​​​ចំនួន​ប្រាំ ​សម្រាប់​​ពាន់​រង្វាន់​ “Academy Award” សម្រាប់​ផលិត​កម្ម​ភាព​យន្ត​ជា​​ភាសា​បរទេស​ល្អ​បំផុត​។

“The Missing Picture” ​ដែល​កាល​ពី​ខែ​​ឧសភា ​បាន​ទទួល​​ពាន​រង្វាន់កំពូល​​នៅម​ហោស្រប​ភាពយន្ត​អន្តរជាតិ Cannes​ គឺ​​ជា​ភាព​រួម​ផ្សំ​បញ្ចូល​គ្នា​នៃ​​​​រូប​រចនា​ពី​ដី​ឥដ្ឋ​ និង​រូប​ផ្សេង​ៗ​ទៀត​​ ​ដើម្បី​រៀប​រាប់ប្រាប់​​អំពី​បទ​ពិសោធន៍​​​របស់​លោក ​ ឫទ្ធី ប៉ាន់ ​និង​​​ទិដ្ឋ​ភាព​​អតីត​កាល​​ក្នុង​អំឡុង​​របប​ខ្មែរ​ក្រហម។

លោក ឫទ្ធី ប៉ាន់ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​​កាល​ពី​​យប់ម្សិលមិញ​ ​ភ្លាម​ៗ​​បន្ទាប់​ពី​ដឹ​ង​អំពី​​​ការ​ជ្រើស​រើស​យក​ក្រុម​ហ៊ុន​លោក​​​​តាម​រយៈ​​​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​​ពី​មិត្ត​ភក្តិ​ម្នាក់​​នៅ​សហរដ្ឋ​អាមេរិក​ថា​៖ «​​ខ្ញុំ​រីក​រាយ​ណាស់​ សម្រាប់​ខ្ញុំ​ ​និង​រីក​រាយ​សម្រាប់​កម្ពុជា​»​។

លោក​បាន​បញ្ជាក់​ថា​ «​វា​ជា​ឱកាស​ល្អ​​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា​​។ ​យើង​​មាន​បញ្ហា​ជា​ច្រើន​ ​​ហើយ​​ពេល​ខ្លះ​​ដំណឹង​ល្អ​​បែប​នេះ​​អាច​​​ធ្វើ​ឲ្យ​ប្រជា​ជន​​មាន​មោទ​ន​ភាព​ចំពោះ​ប្រទេស​របស់​ខ្លួន​»។

 លោក ​ ឫទ្ធី ប៉ាន់ បាន​មានប្រ​សាសន៍​ថា ការ​ចម្រាញ់​​​យកស្នាដៃ​​របស់​លោក​​​នេះ​ ​គឺ​ជា​លើក​ទី​មួយ​មិន​ធ្លាប់មាន​​​សម្រាប់​ប្រទេស​កម្ពុជា​ ​ហើយ​​វា​បង្ហាញ​អំពី​​​​ទេពកោសល្យរបស់​​សិប្បករ​​​ដែលធ្វើ​ការ​ងារ​នៅក្នុង​ឧស្សាហកម្ម​​ភាព​យន្ត​​ក្នុង​ស្រុក​។

លោក​បាន​ថ្លែង​ទាំងអស់​សំ​ណើច​ថា​៖ «​​​​ឥឡូវ​នេះ ប្រជា​ជន​នានា​​ដឹង​​ថា​តើ​យើង​​កំពុង​នៅ​ទីណា»។

​គម្រោង​ថ្មី​​បន្ត​ទៀត ក្នុងការ​សហការ​ជា​មួយ​​លោក Regis Wargnier ​របស់​លោក ឫទ្ធី ប៉ាន់ ​ដែល​​ជា​ជន​ជាតិ​​កម្ពុជា‑បារាំង​ គឺ​​ខ្សែ​ភាព​យន្តអំពី Francois Bizoit memoir “The Gate” ដែល​រៀប​រាប់លម្អិត​អំពី​សម័យ​កាល​​របស់​​​អ្នក​ទោស​​ជន​ជាតិ​​​បារាំង​ម្នាក់​​​ដែល​បាន​ឆ្លង​កាត់​​របបវាល​ពិឃាធ​​ខ្មែរ​ក្រហម។​ ​ពានរង្វាន់​ Academy Award ប្រចាំ​ឆ្នាំ​​លើក​ទី​៨៦​​​​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២ ខែ​មីនា៕ PS


What Next?

Recent Articles

2 Responses to "ភាពយន្ត​កម្ពុជា​នឹង​ទទួល​ពាន​រង្វាន់​អូស្កា"

  1. raksasok says:

    សូមអបអរសាទរ និងសូមសរសើរដល់កុលបត្រខ្មែរដ៏ឆ្នើម ដែលបានខិតខំលើកស្ទួយកិត្តិយសខ្មែរឲ្យល្បីលើឆាកអន្តរជាតិ
    ផ្ទុយពីអ្នកនយោបាយខ្លះសាងតែរឿងស្អុយអសោចឲ្យខ្មែរ ពេញពិភពលោក

  2. Anonymous says:

    សំដាច់អំពាវនាវពលរដ្ឋធ្វើបាតុកម្មប្រឆាំងគ្នាគឺមិនល្អក្នុងការដោះស្រាយ បើយកល្អគួរធ្វើការបោះឆ្នោតសាជាថ្មីទៅ នឹងធ្វើអោយពលរដ្ឋសប្បាយចឹត្ត
    គ្រប់គ្នាទូទាំងប្រទេសផង……..មនុស្សយើងកើតមកខ្លួនទទេ ពេលងាប់ទៅវិញក៏ខ្លួនទទេដែរ។
    តើអ្វីទៅដែលធ្វើអោយពលរដ្ឋសប្បាយចឹត្តនៅពេលរស់នៅ?…”គឺសាងអំពើល្អ ជាអ្នកដឹកនាំល្អ”.