ដោយ វិទ្យុអាស៊ីសេរី
2014-01-17

ការសម្ដែងម៉ុងសាយដើម្បីបណ្ដេញឧបទ្រពចង្រៃ និងលើករាសីក្នុងពេលចូលឆ្នាំចិន នារាជធានីភ្នំពេញ កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៣។ RFA/Mom Sophon
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយនៅថ្ងៃទី១៧ មករា ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។
ក្នុងឱកាសបុណ្យទាំង ៤ថ្ងៃនោះ សាលារាជធានីភ្នំពេញ បានដាក់បម្រាមដាច់ខាតមួយចំនួន ដូចជា មិនឲ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត ហាមមិនឲ្យដុតផាវ កាំជ្រួច ឬឧបករណ៍គ្រប់ប្រភេទ ដែលធ្វើឲ្យមានសំឡេងផ្ទុះ និងមិនឲ្យនាំចូល និងលក់ឧបករណ៍ទាំងនេះ ព្រមទាំងហាមមិនឲ្យលេងល្បែងស៊ីសងជាដាច់ខាត និងមានការណែនាំលើចំណុចពាក់ព័ន្ធនឹងកិច្ចការសន្តិសុខមួយចំនួនផ្សេងទៀត។
សេចក្តីណែនាំដដែល បានបញ្ជាក់ថា ជនណាល្មើសនឹងបម្រាមទាំងនោះ ត្រូវទទួលទោសទៅតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អគ្គិសនីកម្ពុជានឹងផ្ដាច់ភ្លើងក្នុងតំបន់ខ្លះនៅភ្នំពេញនិងខេត្តជុំវិញ
- សកម្មជនដីធ្លី យ៉ោម បុប្ផា គ្រោងប្ដឹងកាសែតក្នុងស្រុកពីបទបរិហារកេរ្តិ៍
- តើការងារពិតប្រាកដរបស់សន្តិសុខសាលារាជធានីភ្នំពេញគឺជាអ្វី?
- សកលវិទ្យាល័យបញ្ញាសាស្ត្រនិងស្ថានទូតអាមេរិកធ្វើសន្និសីទរួមគ្នា
- ក្រសួងការពារជាតិធ្វើលំហាត់បាញ់គ្រាប់ពិតនៅខេត្តកំពង់ស្ពឺ
- សមត្ថកិច្ចឃាត់ព្រះកាយព្រះសង្ឃ៤អង្គនៅក្បែរព្រំដែនថៃ
- កម្ពុជាឈ្នះមេដាយមាស៨ក្នុងការប្រកួតកីឡាស៊ីហ្គេម
- អដ្ឋិធាតុយុទ្ធជន១៦.០០០ដែលស្លាប់ក្នុងសមរភូមិកម្ពុជានិងឡាវត្រូវបញ្ជូនទៅវៀតណាម
- អ្នកបើកតាក់ស៊ីបិទផ្លូវជាតិលេខ៦ប្រឆាំងនឹងប៉ូលិសសេដ្ឋកិច្ចនៅសៀមរាប
Very crazy PP