សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​គ្រួសារ​កម្មករ​បាត់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង​មក​ដាក់​ពាក្យ​ប្ដឹង

ក្រោយ​កើត​មាន​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង រវាង​កម្លាំង​អាជ្ញាធរ និង​ក្រុម​កម្មករ​ដែល​ទាមទារ​ឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ កាល​ពី​ថ្ងៃ​ទី​២ ទី​៣ ខែ​មករា កន្លង​ទៅ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​អះអាង​ថា មាន​អ្នក​ស្លាប់ អ្នក​របួស និង​បាត់​ខ្លួន​ច្រើន គឺ​អាច​ច្រើន​ជាង​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ។

ដោយ អ៊ុក សាវបូរី
2014-01-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Mom Sophon

ករណី​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុម​គ្រួសារ​កម្មករ​នៅ​រោងចក្រ​ឯ​ក្រុង​ភ្នំពេញ ពិសេស​តាម​ផ្លូវ​វ៉េងស្រេង ហើយ​បាត់​ខ្លួន អោយ​មក​ដាក់​ពាក្យ​ប្ដឹង។ ការ​អំពាវនាវ​នេះ ត្រូវ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ជា​ការ​កេង​ចំណេញ​នយោបាយ ហើយ​ទម្លាក់​កំហុស​ទៅ​កម្លាំង​សមត្ថកិច្ច។

ការ​អំពាវនាវ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នេះ គឺ​បន្ទាប់​ពី​ពួក​គេ​មើល​ឃើញ​ថា ក្រុម​គ្រួសារ​កម្មករ​មក​ប្ដឹង​សុំ​ឲ្យ​ជួយ​រក​កូន​ចៅ ប្ដី ប្រពន្ធ មាន​តិច ផ្ទុយ​ពី​ព័ត៌មាន​ចចាមអារ៉ាម​ថា​មាន​អ្នក​ស្លាប់ និង​អ្នក​បាត់​ខ្លួន​ច្រើន។

អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ចាន់ សុវ៉េត ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤ ថា សមាគម​នេះ​ទទួល​បាន​បណ្ដឹង​សុំ​ឲ្យ​ជួយ​រក​កូន​បាត់​ខ្លួន​តែ​មួយ​គត់​ជា​លាយលក្ខណ៍​អក្សរ​ពី​ឪពុក​កម្មករ​ឈ្មោះ ខឹម សាផាត ហៅ ជ្រូក អាយុ ១៦​ឆ្នាំ។ ក្រៅ​ពី​នោះ គឺ​ប្ដឹង​ផ្ទាល់​មាត់ ២​នាក់ ឈ្មោះ ស្រេង វិបុល អាយុ​ជាង ២០​ឆ្នាំ​ម្នាក់ និង​ទី​៣​ឈ្មោះ សៅ កុសល អាយុ​ជាង ២០​ឆ្នាំ មិន​ដឹង​បាត់​នៅ​ឯណា៖ «ហើយ ៣​នាក់​ហ្នឹង នៅ​ស្រពិចស្រពិល​ម្នាក់​ទៀត​ផង ដែល​យើង​ដឹង​ថា មិន​ដឹង​ជា​បាត់ ឬ​មិន​បាត់។ ហើយ​អស់​ពី​ហ្នឹង គឺ​ពាក្យ​បណ្ដឹង​មាន​តែ​មួយ​គត់​ដែល​មក​ការិយាល័យ​សមាគម​អាដហុក អំពី​ការ​បាត់​ខ្លួន​ហ្នឹង»

ប្រធាន​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា អង្គការ​លីកាដូ បាន​ទទួល​បណ្ដឹង ៣​គ្រួសារ​ដែរ សុំ​ឲ្យ​ជួយ​ស្វែង​រក​អ្នក​បាត់​ខ្លួន​នោះ ព្រោះ​មិន​ដឹង​ថា​នៅ​រស់ ឬ​ស្លាប់ ឬ​រង​របួស ឬ​ជាប់​ពន្ធនាគារ​ឡើយ៖ «គ្រាន់​តែ​ថា​ព័ត៌មាន​ថា​ត្រូវ​របួស​ទ្រូង ហើយ​គេ​សែង​ដាក់​ឡាន​ចេញ​ទៅ។ អ៊ីចឹង យើង​នៅ​តែ​ដាក់​មួយ ប៉ុន្តែ​យើង​សង្ស័យ​ថា ប្រហែល​ស្លាប់​ហើយ ប៉ុន្តែ​យើង​នឹង​ស្វែង​រក​បន្ថែម​ទៀត»

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា អង្គការ​នោះ​បាន​ទទួល​ពាក្យ​បណ្ដឹង​ផ្ទាល់​មាត់​តាម​ទូរស័ព្ទ ឲ្យ​ស្វែង​រក​កូន ក្មួយ ប្ដី ប្រពន្ធ។ លោក​ថា តាម​ឈ្មោះ និង​រោងចក្រ​ដែល​ក្រុម​គ្រួសារ​បាន​ប្រាប់​ឲ្យ​ស្វែង​រក​អ្នក​បាត់​ខ្លួន​នោះ គឺ​មួយ​ចំនួន​មាន​ឈ្មោះ​ក្នុង​ចំណោម​មនុស្ស ២៣​នាក់ ដែល​ជាប់​ក្នុង​គុក​ត្រពាំងផ្លុង ឬ ម៣ ក្នុង​ខេត្ត​កំពង់ចាម។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ថា សមាជិក​សហជីព​នោះ​មិន​មាន​បាត់​ខ្លួន​ទេ តែ​មាន​អ្នក​របួស​ស្រាល​ច្រើន។ លោក​ថា ប្រសិន​បើ​ក្រុម​គ្រួសារ​ណា​បាត់​សមាជិក​គ្រួសារ​ដែល​ធ្វើ​កម្មករ​នៅ​ភ្នំពេញ ហើយ​បាន​ប៉ះ​ទង្គិច​កាល​ពី​ថ្ងៃ​ទី​២ ទី​៣ និង​៤ ខែ​មករា សូម​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​សហជីព និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា៖ «ក្នុង​ការ​ដែល​យើង​រុករក​មនុស្ស​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ ដែល​បាញ់​ហើយ លើក​គាត់​ដាក់​ក្នុង​ឡាន​យក​ទៅ​កន្លែង​ទីតាំង​ផ្សេង យើង​គ្រាន់​គិត​មើល​ថា សូម្បី​តែ វន់ ពៅ និង​ក្រុម​អ្នក​ដទៃ​ទៀត ដែល​គេ​ចាប់​ហើយ​ហ្នឹង ក៏​សឹង​តែ​ថា​រក​មិន​ចង់​ឃើញ​ផង»

លោក ខឹម សឿន រស់​នៅ​ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ជា​ឪពុក​កម្មករ ខឹម សាផាត អាយុ ១៦​ឆ្នាំ ដែល​បាត់​ខ្លួន​បាន​ឲ្យ​ដឹង​ថា កូន​គាត់​ខ្ចី​ឈ្មោះ អ៊ុន ចាន់នឿន អាយុ ១៩​ឆ្នាំ ដើម្បី​បាន​ចូល​ធ្វើ​កម្មករ​នៅ​រោងចក្រ ហូ សឹង្ហ។ លោក​ថា កូន​គាត់​មិន​ដឹង​ស្លាប់ ឬ​រស់ ព្រោះ​មិត្តភក្ដិ​ដែល​ត្រូវ​របួស​ដៃ បាន​ប្រាប់​គាត់​ថា កូន​គាត់​ត្រូវ​គ្រាប់​នៅ​ដើម​ទ្រូង ហើយ​រថយន្ត​យោធា​បាន​ដឹក​ចេញ​ទៅ​កាល​ពី​ម៉ោង​ជាង ៨​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា។ គាត់​តាម​រក​កូន និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ​រក ហើយ​គាត់​បាន​ធ្វើ​បុណ្យ​ឲ្យ​កូន ២​ដង​ហើយ ទាំង​គ្មាន​សាកសព៖ «បើ​បាន​វា​បាញ់​ហើយ បាន​វា​ទុក​សាកសព​ឲ្យ​ខ្ញុំ​យក​មក​ធ្វើ​បុណ្យ ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ច្រាន​ចោល​ព័ត៌មាន​អ្នក​បាត់​ខ្លួន និង​អ្នក​ស្លាប់​ច្រើន ក្នុង​ករណី​ប៉ះ​ទង្គិច​រវាង​កម្មករ និង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ផ្លូវ​វ៉េងស្រេង។ លោក​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ក្រសួង​មហាផ្ទៃ គ្មាន​បណ្ដឹង​ពី​ក្រុម​គ្រួសារ​កម្មករ​ណា​មក​ដាក់​ពាក្យ​ប្ដឹង ឲ្យ​ជួយ​រក​កូន​ចៅ ប្ដី សី ឡើយ៖ «កន្លង​មក ក៏​មាន​បាត់​អ៊ីចឹង​ដែរ​មនុស្ស គ្រាន់​តែ​រក​ឃើញ វា​ទៅ​ជា​ករណី​អី​ផ្សេង»

អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ឲ្យ​ដឹង​ថា កម្មករ​ចំនួន ១៣​នាក់ ដែល​កម្លាំង​អាជ្ញាធរ​ចាប់​ឃុំ​កាល​ពី​ថ្ងៃ​ទី​២ ទី​៣ ខែ​មករា មាន​ឈ្មោះ យ៉ន ជា អាយុ ១៧​ឆ្នាំ ជា សារ៉ាត់ ប៊ូ សារិត ជឿន យ៉ុង ហេង រដ្ឋា រី ស៊ីនួន ម៉ម ពិសិទ្ធ ណិប ស៊ីនួន ផាង ត្រេន ប៉ាង វណ្ណី ភឿន ដា រស់ សុភ័ណ្ឌ និង ត្រោង សារ៉ាត់។ អ្នក​ទាំង ១៣​នាក់ ត្រូវ​កម្លាំង​អាជ្ញាធរ​ចាប់​នៅ​ផ្លូវ​វ៉េងស្រេង។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា មាន​មនុស្ស ១០​នាក់​ផ្សេង​ទៀត សមត្ថកិច្ច​បាន​ចាប់​នៅ​ផ្លូវ​ជាតិ​លេខ​៤ នៅ​រោងចក្រ យ៉ាក ជីង គឺ​ចាប់​សរុប​ចំនួន ២៣​នាក់ ដែល​តុលាការ​សម្រេច​ឃុំ​បណ្ដោះ​អាសន្ន​នៅ​គុក​ត្រពាំងផ្លុង ឬ​ម៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​គ្រួសារ​កម្មករ​បាត់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង​មក​ដាក់​ពាក្យ​ប្ដឹង"

  1. Chourn says:

    មិនខុសពីកាបានធ្លាប់ឮរបស់ខ្ញុំកន្លងមកនោះទេដែលខ្ញុំស្គាល់មន្ត្រីយោធារម្នាក់គេធ្លាប់បានប្រាប់ ខ្ញុំថា ការបះទង្កិចជាមួកកម្មករនិងប៉ូលីសកន្លងមកមិនមែនមានស្លាប់តែ៥នាក់នោះទេ ការពិតនៅមានស្លាប់ លើសពីនេះច្រើនណាស់ប៉ុន្តែពួកបង្ក្រាបបានប្លន់សាកសពទាំងនោះយកទៅបោះចោលនៅទីសម្ងាត់ ដោយមិនឲ្យនណាដឹងនោះទេ។ ឥឡូវមានប្រជាពលរដ្ឋបានបាត់សមាជិករបស់គេមែនដូច្នេះការ លួចទំលាយអាថ៌កំបាំងនោះបានក្លាយជាការពិតមែន។

  2. Strey Khmer says:

    Hun Sen is the father of murder in your family.
    If you lost the member in your family go ask Hun Sen. The death bodies Hun Sen had ordered to throw in his pone in TAKMOA to feet his ROC… already.

  3. Anonymous says:

    Mr.prime minister do what you have to do whith thes two leader of(cnrp) to me they are not thing but lying they lie just about every thing they lying when they go meet and talk about what have to be don they say yes but they come out they say defference thing they are lie to the people who vote for them and then they lie to ther party and lie to the big supporter out side of country these two leader they do not understand human language and they all so don’t understand democracy mean?im Khmer living oversea

  4. Anonymous says:

    ធ្វើល្អបានល្អ ធ្វើអាក្រក់នឹងទទួលបាននូវផលអាក្រក់……….ចង់អោយពលរដ្ឋស្រឡាញ់ត្រូវចេះធ្វើល្អដល់ពលរដ្ឋខ្លួននឹងមិនប្រព្រឹត្តលោភលន់់
    មុខតំណែងនឹងអំណាច ….. អ្វីពុទាំងអស់សុទ្ធតែមិនទៀង ដូច្នេះចូរ
    ធ្វើនូវសេចក្ដីល្អគឺត្រូវប្រឆាំងនឹងអំពើអាក្រក់នៅក្នុងខ្លួនឯង បើឈ្នះសេចក្តីអាក្រក់ក្នុងខ្លួនឯងហើយ ទើបក្លាយខ្លួនជាមនុស្សល្អបាន។

  5. ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង

    អ្នកដែលនៅតវ៉ាគឺចោ